A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 24 August 2012

A Thai vehicle driven by a French tourist detained after it strayed into Cambodian territory illegally ឃាត់​រថយន្ត​ថៃ ដែល​ជនជាតិ​បារាំង​ម្នាក់ បើក​វង្វេង ចូល​ដី​កម្ពុជា នៅ​ខេត្ត​បន្ទាយមានជ័យ​

ថ្ងៃទី 23 សីហា 2012, | ដោយ: សូផុន  CEN
ឃាត់​រថយន្ត​ថៃ ដែល​ជនជាតិ​បារាំង​ម្នាក់ បើក​វង្វេង ចូល​ដី​កម្ពុជា នៅ​ខេត្ត​បន្ទាយមានជ័យ​
ឃាត់​រថយន្ត​ថៃ ដែល​ជនជាតិ​បារាំង​ម្នាក់ បើក​វង្វេង ចូល​ដី​កម្ពុជា នៅ​ខេត្ត​បន្ទាយមានជ័យ​
ខេត្តបន្ទាយមានជ័យ: មន្ត្រីនគរបាល​ការពារ​ព្រំដែន​៩១១ បាន​អះអាង​ថា មន្ត្រី​យោធា​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ និង​រថយន្ត ១​គ្រឿង ដែល​បាន​ឆ្លងដែន ចូល​ប្រទេស​កម្ពុជា ដោយ​មាន​ការសង្ស័យ នៅ​ចំណុច​ច្រករបៀង ១ ស្ថិតនៅ​ខាងជើង​កាស៊ីណូ​ផ្កាយ​៥ ក្នុង​ភូមិ​ទំនប់ ក​៥ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ម៉ោង​ជិត ៨ ព្រឹក ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១២​។​
​    ​
​នគរបាល​ព្រំដែន​៩១១ បាន​ប្រាប់​គេហទំព័រ CEN ថា “​រថយន្ត​នោះ ម៉ាក​តូយ៉ូតា ភី​ក​អា​ប់ ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ប្រទេស​ថៃ ឌ្ឍ​ណ ៩៤ ៩៧ ក្រុង​ទេព​មហានគរ (​បាង​កក​) ស៊េរី​ឆ្នាំ​២០០៨ ជា​កម្មសិទ្ធិ​របស់​ពល​រដ្ឋ​ថៃ តែ​ជនជាតិ​បារាំង​ជួល​ជិះ (​ពុំ​ព្រម​ប្រាប់​ឈ្មោះ​)”​។​

​    ​
​ប្រភព​នោះ អះអាងថា “​ជនជាតិ​បារាំង​នោះ អាច​ជា​ភ្ញៀវទេសចរ ហើយ​បើក​ឡាន ដែល​ចូល​មក​ដី​កម្ពុជា ២-៣ ថ្ងៃ​ហើយ រួច​ដេក​នៅ​ព្រំដែន​”​។​
​    ​
​ នគរបាល​ព្រំដែន ៩១១-​ប៉ោយ​ប៉ែត បាន​បញ្ជូន​រថយន្ត និង​ជនជាតិ​បារាំង​នោះ ទៅ​អោយ​​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត ធ្វើការ​តាម​នីតិវិធី​។​
​    ​
​នគរបាល​ប៉ុស្តិ៍​ច្រក​ព្រំដែន​ អន្តរជាតិ​ប៉ោយប៉ែ​ត​ប្រាប់ CEN ថា “​គេ​កំពុង​ធ្វើការ​រឿងនេះ ពុំ​អាច​បំភ្លឺ​បែបណា​ទេ ព្រោះ​ជនជាតិ​បារាំង​នោះ ជា​ភ្ញៀវទេសចរ​”​។​
​    ​
​ ប្រភព​ព័ត៌មាន​បាន​អះអាង​ថា ជនជាតិ​បារាំង​នោះ អាច​វង្វេងផ្លូវ​ហើយ​ត្រូវបាន​គេ​ឃាត់​ខ្លួន និង​នាំ​រថយន្ត​របស់​គាត់ នៅ​ពេល​គាត់​ដេកលក់ លើ​ឡាន​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​៕​

1 comment:

Anonymous said...

Please don't hurt him, make Khmer look bad in the eye if the world. We must not do like Siam did to Khmers when the crossed into Thailand illegally.