A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 16 July 2012

Video of Mam Sonando's arrest លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន

Video of Mam Sonando's arrest by Radio Fee Asia.


ក្រុម​មន្ត្រី NGO ខ្លះ​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ 

ដោយ វិហារ ជាតិ 
2012-07-15 
Radio Free Asia
ក្រុម​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​រិះគន់​ អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់​ដូរ ថា រដ្ឋាភិបាល​មាន​ចេតនា​បង្កើត​ព្រឹត្តិការ​ថ្មី​ដើម្បី​កប់​ចោល​ព្រឹត្តិការ​ ចាស់។

RFA/Chor Pisethvicheyanandh
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។

មាន​មន្ត្រី​ខ្លះ​ទៀត អះអាង​ថា ការ​ចាប់​ខ្លួន​ លោក ម៉ម សុណង់ដូ នេះ គឺ​ដើម្បី​កាត់​ផ្ដាច់​កម្លាំង​នយោបាយ​គាំទ្រ​របស់​បក្ស​ប្រឆាំង។
ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល​ឆ្លើយ​ថា រឿង​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ គឺ​ជា​រឿង​ព្រហ្មទណ្ឌ​សុទ្ធសាធ។
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ ស្ដី​ពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ ដោយ​បាន​រិះគន់​រដ្ឋាភិបាល​ខ្លាំងៗ និង​ប្រើ​ពាក្យ​ថា «គឺ​ជា​ការ​ប៉ុនប៉ង​មួយ ដ៏​គួរ​ឲ្យ​អៀន​ខ្មាស ដើម្បី​កប់​ចោល​នូវ​ជម្លោះ​ដីធ្លី​នៅ​នៅ​ខេត្ត​ក្រចេះ»។

លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ អេហ្វអិម (FM) ១០៥ ត្រូវ​បាន​ចាប់​ខ្លួន​ថ្ងៃ​ទី​១៥ កក្កដា ដោយ​រដ្ឋាភិបាល​ចោទ​ថា លោក​ជា​អ្នក​ដឹក​នាំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​មាន​បំណង​បង្កើត​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។
លោក អូរ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ ថា​មិន​មាន​មូលដ្ឋាន​ជាក់​លាក់ និង​ជា​រឿង​ទម្លាក់​កំហុស​ការ​ទទួល​ខុសត្រូវ​រឿង​ទំនាស់​ដី​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ព្យាយាម​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ យូរ​ហើយ ដោយសារ​ហេតុផល​នយោបាយ មិន​មែន​រឿង​ព្រហ្មទណ្ឌ ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «មិន ​មែន​ជា​លើក​ទី​មួយ​ទេ ដែល​គេ​ចង់​ចាប់​លោក ម៉ម សុណង់ដូ ហើយ​ការ​ពិត​រដ្ឋាភិបាល​កំពុង​តែ​រក​លេស​ចាប់​លោក ម៉ម សុណង់ដូ។ ការ​ព្យាយាម​រក​​លេស​ចាប់​លោក ម៉ម សុណង់ដូ នេះ ដោយសារ​លោក ម៉ម សុណង់ដូ រិះគន់​រដ្ឋាភិបាល​ផង។ យើង​ឃើញ​ករណី​ថ្មីៗ ទាក់ទង​នៅ​ខេត្ត​ក្រចេះ​នេះ គឺ​ខ្ញុំ​មើល​ឃើញ​ថា មិន​មែន​ជា​លេស​ថ្មី​ទេ គឺ​យើង​ដឹង​ថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​យូរ​ហើយ»។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រំលឹក​រឿង​ទំនាស់​ដី​នៅ​ខេត្ត​ក្រចេះ​ថា រឿង​ទំនាស់​ដី​ទំហំ ១៥.០០០ ហិកតារ ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​ប្រទេស​រុស្ស៊ី​មួយ ជាមួយ​ប្រជា​ពលរដ្ឋ​ប្រមាណ ១.០០០ គ្រួសារ នោះ​ពាក់ព័ន្ធ​បង្ក្រាប​របស់​រដ្ឋាភិបាល លើ​អ្នក​ភូមិ​តវ៉ា​ដី​នៅ​ខេត្ត​ក្រចេះ នៅ​ខែ​ឧសភា ឆ្នាំ ២០១២ បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​អាយុ ១៤ ឆ្នាំ ស្លាប់​ដោយ​ត្រូវគ្រាប់​កាំភ្លើង​កង​កម្លាំង​រដ្ឋាភិបាល ដែល​មិន​មាន​អ្នក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។
លោក អូវីរៈ បន្ត​ថា តាម​ពិត លោក ម៉ម សុណង់ដូ ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​តាំង​​ពី​ពេល ដែល​លោក​ទើប​ត្រឡប់​មក​ពី​បរទេស មក​ដល់​វាល​យន្ត​ហោះ​នៅ​យប់​ថ្ងៃ​ទី​១២ កក្កដា​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ ដោយ​សារ​ពេល​នោះ មាន​មន្ត្រី​អន្តរជាតិ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ច្រើន​ពេក ទើប​ពន្យារ​ពេល​មក​ដល់​ថ្ងៃ​ទី ១៥ កក្កដា​នេះ៖ «ខ្ញុំ​មើល​ទី​វា​ទាក់ទង​ រឿង ​(វត្តមាន​អ្នក​ស្រី ហិលឡារី គ្លិនតុន​ ផង (Hillary Clinton) ទាក់​ទង​មន្ត្រី​អាស៊ាន​ផង រួម​ទាំង​អ្នក​ដឹក​នាំ​ប្រទេស​អាស៊ាន​ច្រើន​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​អ៊ីចឹង​ហើយ​ប្រហែល​ជា​រង់ចាំ​ដល់​ព្រឹត្តិការណ៍​ចប់​សិន ព្រោះ​អី​អ្នក​សារព័ត៌មាន​ក៏​នៅ​ប្រទេស​កម្ពុជា​ច្រើន​ដែរ។ ប៉ុន្តែ ទោះបី​យ៉ាងម៉េច​ក៏ដោយ ខ្ញុំ​មើល​ទៅ​ការ​ធ្វើ​នេះ​មិន​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​នេះ រដ្ឋាភិបាល​ខ្មែរ​ដឹង​ថា​ជា​រឿង​នយោបាយ​ដែរ ហើយ​ខ្ញុំ​មើល​ទៅ ទោះ​យ៉ាង​ម៉េច​ក៏​នៅ​មាន​ការ​ថ្កោល​ទោស​ពី​ពិភព​លោក​ដែរ»។
ចំណែក លោក ខៀវ សុភ័គ អ្នក​នាំ​ព្រាក​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ តាំង​ពី​ថ្ងៃ​ទី​២ កក្កដា​មក​ម្ល៉េះ តែ​ត្រូវ​ពន្យារ​ពេល​ដោយសារ​លោក ម៉ម សុណង់ដូ នៅ​បរទេស។
ទាក់ទង​រឿង​ចាប់​ខ្លួន លោក ម៉ម សុណង់ដូ នេះ​ដែរ លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស លីកាដូ (Licadho) មាន​ប្រសាសន៍​ថា គឺ​ជា​ការ​គំរាម​កំហែង​មួយ​របស់​រដ្ឋាភិបាល ចំពោះ​អ្នក​ប្រឆាំង ឬ​អ្នក​រិះគន់​រដ្ឋាភិបាល​ដទៃ​ទៀត។
លោក​បាន​ហៅ​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ លើក​នេះ​ថា «ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ» ព្រោះ ថា ការ​ចាប់​ខ្លួន​នេះ អាច​នាំ​ឲ្យ​វិទ្យុ​លោក ម៉ម សុណង់ដូ ដែល​ធ្លាប់​ជួល​ឲ្យ​បក្ស​ប្រឆាំង និង​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​បិទ​ការ​ផ្សាយ។ មួយ​ទៀត អាច​បញ្ចប់​អនាគត​សមាគម​ប្រជាធិបតេយ្យ​របស់​លោក ដែល​លោក ម៉ម សុណង់ដូ អាច​យក​ធ្វើ​ជា​ឈ្នាន់​ឡើង​ទៅ​ធ្វើ​នយោបាយ ដូច លោក កឹម សុខា ធ្វើ​កន្លង​មក។
លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​ដែល​មាន​បក្ស​ប្រជាជន​កំពុង​កាន់​អំណាច​បារម្ភ​ខ្លាច សមាគម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សុណង់ដូ ក្លាយ​ខ្លួន​ធ្វើ​នយោបាយ ហើយ​បូក​កម្លាំង​ជា​មួយ​បក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស អាច​ធ្វើ​ឲ្យ​សំឡេង​​ប្រឆាំង​បក្ស​​អាច​ប្រកួត​ប្រជែង​ជាមួយ​បក្ស​ប្រជាជន​ កម្ពុជា​កាន់​តែ​មាន​​ចំនួន​សំឡេង​កាន់​ច្រើន​ឡើង។
ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ ចេញ​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១២ ចោទ​លោក ម៉ម សុណង់ដូ ៤ ចំណុច គឺ​ទី​១ ជា​អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ។ ទី​២ ធ្វើ​កុបកម្ម។ ទី​៣ ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ។ ទី​៤ ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។
លោក ម៉ម សុណង់ដូ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ពីរ​ដង​មក​ហើយ​នោះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជួយ​រក​មេធាវី​ការពារ​ក្ដី​ឲ្យ​ ហើយ នៅ​ពេល​លោក​ត្រូវ​បា​ចាប់​ខ្លួន​ថ្ងៃ​ទី ១៥ កក្កដា។ ទោះ​យ៉ាង​ណា លោក សុខ សំអឿន មាន​ប្រសាសន៍​ថា លោក​មិន​សូវ​ជា​មាន​សង្ឃឹម​ថា នឹង​អាច​ការពារ​កូនក្ដី​របស់​ខ្លួន​បាន​ទេ​ដោយ​លោក​ពោល​ថា រឿង​នេះ ទាក់​ទង​រឿង​នយោបាយ៕

No comments: