A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 23 July 2012

Thr SRP: 30 years of the CPP rule has caused Cambodia to lose state assets

Synopsis: Yim Sovann, the Sam Rainsy Party spokesman, criticized the Cambodian People's Party leadership for the loss of natural resources, such as lakes and rivers, land, mines, gas and public buildings. Global Witness considered Cambodia as a “country for sale”. Government officials could not be reached to clarify this accusation, but in the past, Hun Sen reacted angrily in public, calling Global Witness a thief. 

បក្ស​សម​រង្សី៖ បក្ស​ប្រជា​ជន​គ្រប់​គ្រង​អំណាច​៣០​ឆ្នាំ កម្ពុជា​បាត់បង់​ទ្រព្យ​រដ្ឋ 
ដោយ ម៉ម មុនីរតន៍ 
2012-07-22 Radio Free Asia

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​រិះគន់​ការ​ដឹក​នាំ​ប្រ​ទេស​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា កំពុង​ធ្វើ​ឲ្យ​សម្បត្តិ​ធនធាន​ធម្មជាតិ មាន​បឹង​បួរ ដី រ៉ែ ឧស្ម័ន ប្រេង​កាត និង​អាគារ​សាធារណ​របស់​រដ្ឋ​រង​ការ​បាត់​បង់។

Yim Sovan, the SRP spokesman: Photo by RFA/Vann Vichar
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ថ្លែង​ក្នុង​សមាជ​លើក​ទី​២ របស់​គណបក្ស សិទ្ធិ​មនុស្ស ក្នុង​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ ២០១២។

អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក ក្លូបល វីតណេស (Global Witness បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​សម្រាប់​លក់។
មន្ត្រី​រដ្ឋាភិបាល​ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ​ចំ​ពោះ​ការ​ចោទ​ ប្រកាន់​នេះ។ តែ​ទោះ​ជា​បែប​ណា​ក្ដី លោក ហ៊ុន សែន ក្នុង​ពេល​កន្លង​ទៅ​នេះ បាន​ចេញ​ប្រតិកម្ម​ជា​សាធារណ ដោយ​លោក​ហៅ​ការ​រក​ឃើញ​នោះ​ថា អង្គការ​ឃ្លាំ​មើល​បរិស្ថាន​នេះ​ថា ជា​ចោរ។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស សម រង្ស៊ី បាន​ហៅ​ការ​គ្រប់គ្រង​រដ្ឋ​ដោយ​គណបក្ស​ប្រជាជន​សព្វ​ថ្ងៃ​ថា បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី ទ្រព្យ​សម្បត្តិ​រដ្ឋ ត្រូវ​លក់​ដូរ​ដូច​ទំនិញ​លើ​ទីផ្សារ និង​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​ក្នុង​ជួរ​បក្ស​កាន់​អំណាច​បំផ្លាញ​គ្មាន​សល់។
ការ​ថ្លែង​ដោយ​រិះគន់​ត្រង់ៗ របស់​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី សំដៅ​ដល់​ការ​ដឹក​នាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា ការ​ដឹក​នាំ​រយៈ​ពេល ៣០ ឆ្នាំ ក្រោម​របប​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពិត​ជា​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុង​ការ​ជំរុញ​ឲ្យ​នាវា​កម្ពុជា អាច​ឈាន​ទៅ​រក​ភាព​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ស្មើ​ភាព និង​ថា​ជា​រដ្ឋ ដែល​មាន​ប្រជាធិបតេយ្យ​សំបក​ក្រៅ​ប៉ុណ្ណោះ។
ការ​អះអាង​របស់​លោក យឹម សុវណ្ណ បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សមាជ​​លើក​ទី​២ របស់​គណបក្ស សិទ្ធិ​មនុស្ស ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ ២០១២។
លោក យឹម សុវណ្ណ បន្ត​ថា៖ «ដី​សម្បទាន ដែល​ជា​របស់​យើង​ទាំង​អស់​គ្នា ត្រូវ​គេ​ពុះ​ច្រៀក​ឲ្យ​បរទេស។ ឈឺ​ចាប់​ទេ​បង​ប្អូន? ឈឺ​ចាប់​ណាស់។ ទ្រព្យ​សម្បត្តិ​ជាតិ ត្រូវ​គេ​បំផ្លាញ​លក់​ខ្ទេច​ខ្ទី​គ្មាន​សល់។ ក្រសួង​មន្ទីរ​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ឯកជន លក់​សេវា​សាធារណ​គូ​បដិបក្ខ​របស់​យើង​មាន​តែ​មួយ​គត់​ទេ និយាយ​ឲ្យ​ច្បាស់​ថ្ងៃ​នេះ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​កាន់​អំណាច»។
កាល​ពី​ឆ្នាំ​២០០៨ អង្គការ​ឃ្លាំមើល​ពិភពលោក ឬ​ក្លូបលវិតនេស ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដុង ប្រទេស​អង់គ្លេស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​កម្រាស់ ៩៨ ទំព័រ ដាក់​ចំណង​ជើង​ថា កម្ពុជា​ប្រទេស​សម្រាប់​លក់។
ក្លូបល វីតណេស បាន​បរិយាយ​ថា របៀប​ដែល​ក្រុម​វរជន​កម្ពុជា បាន​ចាប់​ក្ដាប់​ឧស្សាហកម្ម​ដក​ស្រង់​ធនធាន​របស់​ប្រទេស ដោយ​ប្រមូល​ទ្រព្យ​សម្បត្តិ​សន្ធឹក​សន្ធាប់​សម្រាប់​ខ្លួន ហើយ​កាប់​ធន​ធាន​ឈើ​ព្រៃ​របស់​ប្រទេស​ដោយ​រួម​ទាំង​ធនធាន​របស់​រដ្ឋ​ជា​ ច្រើន ត្រូវ​ដោះ​ដូរ​ពី​រដ្ឋ​ទៅ​ឯកជន ដោយ​យក​ផល​ចំណេញ ហើយ​កំពុង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​សម្រាប់​ខ្លួន។
ក្លូបលវិតនេស បន្ត​ថា ធន​ធាន​ទាំង​នោះ រួម​ទាំង​ដី ធនធាន​ជលផល កោះ ឆ្នេរ​សមុទ្រ​ទេសចរណ៍ រ៉ែ ឧស្ម័ន និង​ប្រេង​កាត​ជាដើម។ ប្រទេស​កម្ពុជា​ត្រូវ​គេ​រក​ឃើញ​ថា ជា​ប្រទេស​កំពុង​ត្រូវ​បាន​បែង​ចែក ហើយ​លក់​ចេញ​យ៉ាង​ឆាប់​រហ័ស។ នៅ​ក្នុង​រយៈ ១៥ ឆ្នាំ​កន្លង​មក​នេះ ដី​របស់​ប្រទេស​​ចំនួន ៤៥% ត្រូវ​បាន​ទិញ​ដោយ​អ្នក​វិនិយោគ​ឯក​ជន។
ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានភាព​សង្គម​គិត​ថា ដរាប​ណា​រដ្ឋាភិបាល​ពុំ​បាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​​អំពើ​ ពុករលួយ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ទេ​នោះ មាន​ន័យ​ថា ការ​គ្រប់គ្រង​ចំណូល ដែល​បាន​មក​ពី​វិស័យ​ធនធាន​ធម្មជាតិ​អាគារ ឬ​ទ្រព្យ​សម្បត្តិ​សាធារណ​របស់​រដ្ឋ​នឹង​បាន​ទៅ​លើ​តែ​មនុស្ស​មួយ​ក្រុម។
លោក សន ជ័យ អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​គណនេយ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ លោក​គិត​ថា ចលនា​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​សង្គម គឺ​ជា​​ជា​ចរន្ត​នៃ​លំហូរ​ក្នុង​ការ​អភិវឌ្ឍ ដែល​ប្រទេស​និមួយៗ តែង​ត្រូវ​ធ្វើ​ដោយ​ចៀស​មិន​បាន។
ក៏ប៉ុន្តែ លោក សន ជ័យ បញ្ជាក់​ថា អ្វី​ដែល​ធានា​ពី​ការ​ផ្លាស់​ប្ដូរ​នេះ រដ្ឋាភិបាល​គួរ​បង្កើត​ប្រព័ន្ធ​នៃ​ការ​ដេញ​ថ្លៃ​មួយ​ដោយ​ឯករាជ្យ និង​តម្លាភាព​ចំពោះ​ចំណូល ដែល​បាន​មក​ពី​ការ​ដោះ​ដូរ​អាគារ ឬ​ពី​ធនធាន​ធម្មជាតិ​មាន​ដូច​ជា​រ៉ែ និង​ឧស្ម័ន​ជា​ដើម។
លោក​បន្ត​ថា៖ «តើ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​ហ្នឹង មាន​ការ​បើក​ទូលាយ​បើក​ចំហ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សាធារណ​ជន​ដែរ​ឬ​ក៏​អត់? នេះ​ជា​អ្វី​ដែល​យើង​ចង់​ឃើញ ហើយ​ក៏​យើង​ចង់​បាន​ដែរ ធ្វើ​ម៉េច​ឲ្យ​មាន​តម្លា​ភាព »។
វិទ្យុ​អាស៊ី​សេរី​​ពុំ​អាច​ស្នើ​សុំ​ការ​អត្ថា​អធិប្បាយ​ពី​មន្ត្រី​ រដ្ឋាភិបាល​កម្ពុជា​បាន​ទេ ជុំវិញ​ការ​រក​ឃើញ​របស់​គណបក្ស​ប្រឆាំង​នេះ។
ក៏​ប៉ុន្តែ​កាល​ពី​ឧសភា​ឆ្នាំ ២០១០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ជា​សាធារណ​មួយ ចំពោះ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ​ពិភពលោក​ក្លូបលវិតនេស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​ប្រ​ទេស​អង់គ្លេស។
ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ លោក​ហ៊ុន សែន បាន​ប្រតិ​កម្ម​ទៅ​នឹង ក្លូបល វីតណេស ដែល​ចោទ​រដ្ឋាភិបាល​ខ្មែរ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ ដែល​ការ​ជីក​រុក​រក​រ៉ែ នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​មាន​តម្លាភាព។
លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​នេះ​ថា ជា​ចោរ។
បើ​ទោះ​ជា​យ៉ាង​ណា​នេះ​ក្ដី លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ស្ដី​បន្ទោស​ថា ការ​គ្រប់គ្រង​រដ្ឋ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បង្ក​ផល​លំបាក​ជា​ច្រើន ដល់​ពលរដ្ឋ​​តាមរយៈ​គោល​នយោបាយ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋ និង​បន្ត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ដែល​ចាក់​ឫស​កាន់​តែ​ជ្រៅ ដែល​ជា​មូលហេតុ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា។
លោក​បន្ត​ថា៖ «ប្រជា​ពលរដ្ឋ​ក្រ​ដោយ​សារ​អំពើ​ពុករលួយ​នេះ​ គឺ​ជា​ឫស​គល់​តែ​មួយ​គត់។ ​គណបក្ស​កាន់​អំណាច​គណបក្ស​ប្រជាជន​ជន​ រួម​ទាំង​បក្ស​ពួក​របស់​គេ​ ធ្វើ​មាន​ធ្វើ​បាន​ធ្វើ​មហាសេដ្ឋី​លើ​គំនរ​ទឹក​ភ្នែក​របស់​ប្រជា​ពលរដ្ឋ។ វិបត្តិ​ដី​ធ្លី​រាប់​លាន​នាក់​ធ្វើ​ឲ្យ​បាត់​បង់​ដី​ធ្លី​ធ្វើ​ស្រែ​ចម្ការ ធ្វើ​ឲ្យ​ប្រជា​ជន​យើង​ជាប់​ពន្ធនាគារ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​លំបាក​វេទនា»។
កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (Human Right Watch) បាន​ចេញ​ផ្សាយ របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​ថា អំពើ​ពុក​រលួយ គឺ​ជា​មូលហេតុ​មួយ ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​ជា​មុខ​សញ្ញា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។
អង្គការ​តម្លាភាព​អន្តរ​ជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី ១៦៤ ក្នុង​ចំណោម​ប្រទេស ១៨៣ នៅ​លើ​ពិភព​លោក ដែល​មាន​អំពើ​ពុក​រលួយ។
ចំណែក​លោក ព្រាប កុល ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា។ លោក​គិត​ថា រដ្ឋាភិបាល​គួរ​បង្កើត​យន្តការ​ទៅ​​លើ​​កំណែ​ទម្រង់​​គោលនយោបាយ​របស់​ខ្លួន​ បន្ថែម​ទៀត។ លោក​បន្ត​ថា បើ​ទោះ​​ជា​រដ្ឋាភិបាល​បាន​សម្រេច​ទិសដៅ​ក្នុង​ពេល​កន្លង​ទៅ​នេះ​តាម​ ចក្ខុវិស័យ​របស់​ខ្លួន​មួយ​ចំ​នួន​ហើយ​ក្ដី តែ​ភាព​ខ្វះ​ចន្លោះ នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ។
លោក​បន្ត​ថា៖ «មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ព្យាយាម​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើក​តម្កើង​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ និង​តម្លាភាព ទៅ​លើ​លទ្ធកម្ម ឬ​ការ​ដេញ​ថ្លៃ​នេះ​ដែរ គ្រាន់​តែ​​ចំណុច​ទាំង​នេះ នៅ​មិន​ទាន់​បាន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ»។
កាល​ពី​ឆ្នាំ ២០០៧ អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក ក្លូបល វីតណេស បាន​ចេញ​ផ្សាយ​របា​យ​ការណ៍​មួយ ដែល​ដាក់​ចំណង​ជើង​ថា "ខ្សែ​ស្រឡាយ​អ្នក​លក់​ជាតិ" ដែល​ភ្ជាប់​រូប​ភាព​មន្ត្រី​ជាន់​ខ្ពស់​​​របស់​រដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ ជា​ច្រើន​រូប។ របាយការណ៍​នោះ ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ប្រតិកម្ម។ មួយ​ឆ្នាំ​បន្ទាប់ ពោល​គឺ​កាល​ពី​ឆ្នាំ ២០០៨ អង្គការ​មួយ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​មួយ​ថ្មី​ទៀត ដោយ​ដាក់​ចំណង​ជើង​ថា "ប្រទេស​សម្រាប់​លក់"។ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​នៅ​ប៉ុន្មាន​ឆ្នាំ ​កន្លង​មក​នេះ​ក្តី តែ​ប្រជា​ជន​ភាគ​ច្រើន​នៅ​តែ​ក្រី​ក្រ ហើយ​ខ្វះ​ធន​ធាន​សំខាន់​ជា​មូលដ្ឋាន។
សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ ២០០៧ របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ប្រទេស​កម្ពុជា​ ជា​លំដាប់​ថ្នាក់​ទី ១៣១ ក្នុង​ចំណោម ១៧៧ ប្រទេស ដោយ ៧៨%​នៃ​ប្រជា​ជន ត្រូវ​គេ​ប៉ាន់​ស្មាន​ថា រស់​នៅ​ដោយ​ប្រាក់​តិច​ជាង ២ ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕

4 comments:

Anonymous said...

All patriotic Khmers agree with Global Witness, and
SRP.
Hun Sen and cronies have been selling national resources to the highest bidders.
We must stop that.
Let's support and vote for DMNS !!!

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.