Nam Lynal, a 32 year-old son of MP and tycoon Sieng Nam and Madam Oun Vunly, will marry 29 year-old Chayapa Wongsawat, daughter of Somchai Wongsawat, former Thai PM and brother-in-law of ex-PM Thaksin Shinawatra and current PM Yingluck Shinawatra. Nam Lynal is an official working at the Cambodian Council of Ministers, while Miss Chayapa, better known as Shirley, is a famous singer in Thailand. Nam Lynal studied in Australia, Japan and Thailand and probably knew Miss Chayapa while he studied in Thailand.
កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ នឹងរៀបការជាមួយកូនប្រុសឧកញ៉ា សៀង ណាំ
29 year-old Chayapa Wongsawat and 32 year-old Nam Lynal posed in a photograph together during Lynal's recent visit to Thailand.
(កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃកូនប្រុសឧកញ៉ាសៀងណាំ ថតរូបនៅថៃនាពេលកន្លងមក)
(ថ្ងៃទី 30 កក្កដា 2012, ម៉ោង 08:47:PM) | ដោយ: ស៊ីអ៊ីអិន
ប្រភព៖ CEN
ប្រភព៖ CEN
ភ្នំពេញ: កូនស្រីលោក ស៊ុមឆាយ វង្សសាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ
និងជាក្មួយរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានគេរំពឹងថា
នឹងរៀបអាពាហ៍ពិពាហ៍ នៅឆ្នាំក្រោយនេះជាមួយមន្ត្រីកម្ពុជាម្នាក់
ដែលជាកូនប្រុសលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប
និងជាមនុស្សស្និទ្ធម្នាក់របស់សម្តេចតេជោ ហ៊ុន សែន ។ អ្នកទាំងពីរ
បានស្រឡាញ់គ្នាអស់មួយរយៈពេលយូរគួរសមមកហើយ។
នេះបើយោងតាមការចេញផ្សាយរបស់កាសែត ដេលីញូ របស់ថៃ កាលថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១២
និងយោងតាមការបញ្ជាក់របស់ប្រភពស្និទ្ធនឹងគ្រួសារលោក សៀង
ណាំ។កូនប្រុសលោកឧកញ៉ា សៀង ណាំ និងលោកស្រី អ៊ុន វុនលី មានឈ្មោះ ណាំ
លីណាល់ អាយុ ៣២ឆ្នាំ គឺជាកូនទី២ ក្នុង ចំណោមកូនបីនាក់។ លោក ណាំ
លីណាល់ជាមន្ត្រីបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី កម្ពុជា
បានស្រឡាញ់កញ្ញា ឆាក់យ៉ាផា វង្សសាវ៉ាត ហៅ ឈើរី អាយុ ២៩ឆ្នាំ ជាអ្នក
ចម្រៀង ដ៏ល្បីឈ្មោះមួយរូប ដែលនិយមថតចម្រៀង ជាងការសម្តែងលើឆាក។
កូនស្រី អតីតនាយករដ្ឋមន្ត្រី
ក៏បានបម្រើការនៅស្ថាប័នអយ្យការរបស់ថៃផងដែរ។ ប្រភពកាសែតថៃ អះអាងថា
លោក ស៊ុមឆាយវង្សសាវ៉ាត បានទទួលយក ក្នុងរឿងនេះ។
បើតាមកាសែតថៃ អ្នកទាំងពីរ បានជួបគ្នា នៅទីក្រុងបាងកក
ហើយបានស្រឡាញ់ និងទាក់ ទងគ្នាជាញឹកញាប់ ដែលរហូតចុងក្រោយនេះ
ត្រូវបានគេជឿថា នឹងឈានចូលខ្លោង ទ្វារ អាពាហ៍ពិពាហ៍
នៅឆ្នាំ២០១៣ខាងមុខ។
ចំណែកប្រភពស្និទ្ធនឹងគ្រួសារលោក សៀង ណាំ និយាយថា លោក ណាំ លីណាល់
បានសិក្សានៅអូស្ត្រាលី ជប៉ុន រួមទាំងថៃផងដែរ ហើយដែលទំនងស្នេហានោះ
បានកើតឡើង នៅពេលរៀន នៅថៃនោះឯង។ លោក ណាំ លីណាល់ បានស្គាល់កញ្ញា
ឆាក់យ៉ាផា វង្ស សាវ៉ាត ដែលនៅថៃ គេនិយមហៅឈ្មោះក្រៅរបស់នាងថា
ឈើរី។
កាសែតដេលីញូរបស់ថៃ និយាយថា អ្នកចម្រៀងល្បីឈ្មោះ ឈើរី
ត្រូវបានគេដឹងថាមិន បាន ចាប់អារម្មណ៍រឿងនយោបាយ ក្នុងប្រទេស
ដូចឪពុកម្តាយរបស់ខ្លួនទេ។ ដោយមើលឃើញចំណុចកូនស្រីពៅរបស់ខ្លួន
មានការចាប់អារម្មណ៍លើផ្នែកសិល្បៈនោះ លោក ស៊ុមឆាយ វង្សសាវ៉ាត់
ក៏បានជួយជ្រោមជ្រែងកូនស្រី រហូតក្លាយជាអ្នកចម្រៀងល្បី ឈ្មោះ។
រហូតមកដល់ពេលនេះ នាងឈើរីបានល្បីឈ្មោះតាមរយៈបទចម្រៀង
ក្នុងស្រទាប់យុវជន ថៃជាច្រើនបទ ក្នុងនោះ ដូចជា
បទ”ស្រឡាញ់មនុស្សប្លែកមុខ” ជាដើម។
ក្រៅពីនេះ អ្នកចម្រៀងល្បីឈ្មោះ កូនស្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ
កាលពីឆ្នាំ២០០២ បានបង្កើតវង់តន្ត្រីមួយ មានឈ្មោះថា
”ហ្វាយអ៊ីនធេន ធើមែន” ហើយបានចេញអាល់ប៊ុមចម្រៀងជាច្រើនផង
ក្នុងនោះ មានឈ្មោះដូចជា
”ឈើរីស៊ីគ្រេតស៊ី”ដែលសុទ្ធតែជាបទពេញនិយម។
ទាក់ទិននឹងកូនស្រីស្រឡាញ់កូនអ្នកនយោបាយកម្ពុជានេះ លោក ស៊ុមឆាយ
វង្សសាវ៉ាត់ បានថ្លែងបញ្ជាក់ថា ពិតជាកើតរឿងបែបនេះមែន
ហើយកូនស្រីលោកក៏បានធ្វើការពិភាក្សារឿងនេះ ជាមួយឪពុកម្តាយផងដែរ។
កូនស្រីលោកជាមនុស្សល្អ ស្តាប់ឪពុកម្តាយ
ដោយធ្វើអ្វីមិនឱ្យហួសគន្លងធម៌ ឬប្រពៃណីល្អនោះឡើយ។
កន្លងមកលោកក៏ធ្លាប់ឃើញកូនស្រី
បានទូរស័ព្ទទំនាក់ទំនងជាមួយកំលោះកម្ពុជារូបនេះ ជាញឹកញាប់
ហើយលោកក៏មិនបានហាមឃាត់អ្វីដែរ ដោយសារកូនស្រីធំពេញវ័យ
និងចេះគិតគូរខ្លួនឯងហើយ។
ដូចនេះពួកគេមានសិទ្ធិក្នុងការស្រឡាញ់មនុស្ស ដែលខ្លួន ចូលចិត្ត
ដែលនេះ ជាសិទ្ធិរបស់កំលោះក្រមុំ។
ពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍វិញ លោក វង្សសាវ៉ាត់
បានគូសបញ្ជាក់ថា មិនទាន់នៅពេលនេះទេ
ហើយបញ្ហាទាំងអស់អាស្រ័យលើកូនស្រី ជាអ្នកសម្រេចចិត្តប៉ុណ្ណោះ។
ទោះបីយ៉ាងណា លោកបានធ្វើការច្រានចោលនូវពាក្យចោទនិយាយថា
នៅពេលកូនស្រីរបស់លោករៀបអាពាហ៍ពិពាហ៍ នឹងមានវត្តមានលោក
ថាក់ស៊ីនចូលរួម ដោយលោកបានអះអាងថា រឿងនេះ ជាការចោទប្រកាន់ ហួសហេតុ
និងមិនសមហេតុផល។
ក្រៅពីនេះ លោកក៏បានសុំកុំឱ្យអ្នកនយោបាយថៃ
ក៏ដូចជាមជ្ឈដ្នានទូទៅចាប់អារម្មណ៍ ឬវាយប្រហារកូនស្រីលោកឡើយ
ព្រោះលោកយល់ថា នេះវាជាសិទ្ធិរវាងកំលោះក្រមុំស្រឡាញ់គ្នា
ដែលជារឿងធម្មតា។
លោកបានបញ្ជាក់ពីរឿងនេះថា
”កុំយករឿងនយោបាយមកពាក់ព័ន្ធជាមួយកូនស្រីខ្ញុំ។ រឿងនេះ
ជារឿងផ្ទាល់ខ្លួន ហើយកុំយករឿងកំលោះក្រមុំ ស្រឡាញ់គ្នា
ហើយយករឿងនយោបាយ មកពាក់ព័ន្ធ”។
រីឯប្រភពស្និទ្ធនឹងគ្រួសារលោក សៀង ណាំ
ក៏បានអះអាងបញ្ជាក់ពីរឿងនេះថា ពិតមែន។ ប្រភពនិយាយថា
“…មិនទាន់មានការភ្ជាប់ពាក្យទេ តែកញ្ញាឈើរី បានចេញចូលកម្ពុជា
ជាធម្មតា”៕ S
12 comments:
Good news for both country.Congratulation to both of you,may god bless you....
Kmenhwatt
He still can't become Thai citizen though, because Thailand has very strick rule. He has permanent resident....But not Thai citizen! I knew a friend who got marriaged with Thai woman has two kids, he've been living in Thailand for the last 30 years, but still can't become Thai citizen....?
Congra,,, lovely couple,,
Wishes u both for the best,
Take are n may buddha protect u..
No need to become a Thai citizen, it sucked
Khmer are now better than Thai..
I'm proud to be born as Khmer .
Thai take away American equal to zero but Khmer take away AMERICAN equal to seven, who is better?
which one is Khmer and which one is Thai they both look more like Chinese ..
Khmer is a man,siam is a woman.They are Asians that why they look like Chinese....They are not Indian or Arab.
Wish you both a happy and long life.
A Cambodian student
I am waiting for the fascist PAD and Undemocratic Democrats to blow a gasget over this union. 555
They both are aliens from outer Space, I meant we all are Aliens from outer space...caused by the BiG BANG!
He must know how to speak Thai first, he can't communicate with her with sign langauge all the time..?
2:44 AM, I think they can speak English to each other. He can speak English, I'm certain that she can too. If not, they can speak in Thai to each other because the guy study in Thailand so can speak some Thai. I've been told that the guy came in and out of Thailand and stayed there for some times since he was very young, so he must speak good Thai.
Post a Comment