Nhiek Bunchhay's statement is an insult to those who died trying to protect his powers. In fact, it shows that he had betrayed those who fought against Hun Sen's coup to protect Nhiek Bunchhay's and Ranariddh's powers.
ញឹក ប៊ុនឆៃៈ ព្រឹត្តិការណ៍ថ្ងៃទី ៥-៦ កក្កដា បណ្តាលមកពី ភាពមិនទុកចិត្តគ្នា នៅក្នុងរដ្ឋា ភិបាលចម្រុះ
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ
កម្ពុជា និងជាប្រធានប្រតិបត្តិគណបក្ស ហ៊្វុនស៊ិនប៉ិច បាន បង្ហើបឲ្យដឹងថា
ព្រឹត្តិការណ៍ផ្ទុះអាវុធដ៏កក្រើករាជធានីភ្នំពេញកាលពីថ្ងៃទី៥-៦ ខែកក្កដា
ឆ្នាំ១៩៩៧ គឺកើតចេញ ពីការមិនចុះសម្រុងគ្នានៅក្នុងរដ្ឋាភិបាល
របស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។
មានប្រសាសន៍តាមរយៈសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី៥
ខែកក្កដា ឆ្នាំ២០១២ នៅគេហដ្ឋានរបស់ លោករាជធានីភ្នំពេញ លោក ញឹក ប៊ុនឆៃ
បន្តថា ព្រឹត្តិការណ៍ ដែលបានកើតឡើង ហើយបណ្តាលឲ្យមនុស្ស
ស្លាប់ជាច្រើននាក់នោះ ដោយសារតែការមិនចុះសម្រុងនឹងគ្នា
ជាពិសេសចំពោះការចង់បង្កើតតុល្យភាពកងទ័ព នៃគណបក្សទាំងពីរ (ហ៊្វុនស៊ិនប៉ិច
និងប្រជាជន) ការនាំចូលអាវុធរបស់ទ្រង់រណឫទិ្ឋពីប្រទេសរុស្សី ដែលកាល
នោះជានាយករដ្ឋមន្រ្តីទីមួយ និងការចរចាជាមួយកងទ័ពខ្មែរក្រហម និងការយល់ច្រឡំ
នៃការបែងចែកអភិបាល និងអភិបាលស្រុករវាងគណបក្សទាំងពីរ ហើយមួយវិញទៀត
ក៏ជាការកែទម្រង់របស់ អ៊ុនតាក់ផងដែរ។
លោក ញឹក ប៊ុនឆៃ ដែលកាលនោះមានឋានន្តរស័ក្កជា
នាយអគ្គសេនាធិការរងទីមួយ នៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍បញ្ជាក់ថា
«មុនថ្ងៃទី៥-៦ កក្កដា ប្រហែល៨ថ្ងៃ ខ្ញុំផ្ទាល់បាន ទទួលទូរស័ព្ទពីសម្តេច
ហ៊ុន សែន ថា
សុំឲ្យខ្ញុំធ្វើម៉េចទំនាក់ទំនងជាមួយសម្តេចក្រុមព្រះធ្វើយ៉ាងណាឲ្យបាន
ទំនាក់ទំនងគ្នាជាមួយសម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះ
ដើម្បីដោះស្រាយភាពតានតឹង និងមន្ទិលសង្ស័យ ជាមួយគ្នា
ពីព្រោះពេលនោះមានការផ្ទុះអាវុធជិតដំណាក់របស់សម្តេចក្រុមព្រះ
ហើយសភាពការណ៍កាន់តែតាន តឹងខ្លាំង
ហើយសម្តេចក្រុមព្រះមិនព្រមជួបចរចាជាមួយសម្តេច ហ៊ុន សែន
ហើយព្រះអង្គចេញទៅក្រៅប្រទេស បាត់ ទើបមានព្រឹត្តិការណ៍ថ្ងៃ៥-៦ ខែកក្កដា
កើតឡើងទៅ»។
ការចេញបកស្រាយនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំង សម
រង្ស៊ី បានប្រកាសចេញមុខប្រារព្វពិធីបង្សុ កូលរំឮកខួបថ្ងៃទី៥-៦ ខែកក្កដា
ដោយបានដាក់ការស្តីបន្ទោសលោក ញឹក ប៊ុនឆៃ ថា មិនបានអើពើឬរវីរវល់និង
អតីតអ្នកតស៊ូហ្វ៊ុនស៊ិនប៉ិច ដែលពលីក្នុងព្រឹត្តិការណ៍នោះ។
យ៉ាងណាក៏ដោយ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា
គណបក្សហ៊្វុនស៊ិនប៉ិច តែងរំលឹកជាដរាបដល់អ្នកតស៊ូ ទាំងនោះ
ដោយគណបក្សបានសម្រេចយកថ្ងៃភ្ជុំបិណ្ឌ ធ្វើពិធីផ្លូវការតែម្តង
ដើម្បីបញ្ចប់នូវស្រមោលអតីតកាល និងការសងសឹកគ្នាដោយប្រដាប់អាវុធទៅវិញមក។
លោក ញឹក ប៊ុនឆៃ បានបន្តទៀតថា រឿងរ៉ាវទាំងឡាយនោះ
ក៏ជាការខុសឆ្គងរបស់ព្រះអង្គម្ចាស់នរោត្តមរណ ឫទ្ឋិ
ដែលមិនព្រមចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្រ្តីទីពីរ៕
No comments:
Post a Comment