គេបញ្ជូន ម៉ម សូណង់ដូ ចូលតុលាការ Mam Sonando sent to court
គណៈកម្មាធិការប្រព្រឹត្តិកម្ម សូមឲ្យរាជរដ្ឋាភិបាល ដោះលែង លោក ម៉ម សូណង់ដូ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ បានសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុក្រឃ្មុំ FM ១០៥ MHz និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។ បន្ទាប់មក លោក ម៉ម សូណង់ដូ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ នៅ ម៉ោង ១០:២០នាទី ព្រឹក ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។
សេចក្ដីថ្លែងការណ៍ បានលើកឡើងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ សមត្ថកិច្ចប្រមាណ ២០នាក់ បានចូលទៅចាប់ខ្លួនលោក ម៉ម សូណង់ដូ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តក្រចេះ លេខ៧១ ច.ខ/១២ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ដោយចោទប្រកាន់ពីបទ អ្នកផ្តើមគំនិតប្រឆាំងនឹងអ្នករាជការសាធារណៈ, កុបកម្ម, ជ្រៀតជ្រែក ដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ, ញុះញ៉ង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹង អាជ្ញាធរស្របច្បាប់ តាមបញ្ញត្តិមាត្រា ២៨, ៥០៤, ៤៥៦, ៤៥៧, ៦០៩, និងមាត្រា៤៦៤ នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។
មូលហេតុនៃ ការចោទប្រកាន់នេះ ត្រូវបានសង្គមស៊ីវិលមើលឃើញថា មានជាប់ទាក់ទងនឹងករណីវិវាទដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលត្រូវបានអាជ្ញាធរចាត់វិធានការ បណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីរបស់គាត់ កាលពីខែឧសភា ឆ្នាំ២០១២ ហើយនៅក្នុងប្រតិបត្តិការនោះបានបណ្តាលឲ្យកុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំ ស្លាប់បាត់បង់ជីវិត។ សំណុំរឿង លោក ម៉ម សូណង់ដូ ត្រូវបានផ្ទេរពីខេត្តក្រចេះ មកសាលាដំបូងរាជធានីភ្នំពេញ។
សេចក្ដីថ្លែងការណ៍ បានលើកឡើងទៀតថា គណៈកម្មាធិការប្រព្រឹត្តិកម្ម យល់ឃើញថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាពេលនេះ គឺមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ទេ ហើយការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ឲ្យតាមចាប់ខ្លួន លោក ប៊ុន រដ្ឋា រួមទាំងលោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
កន្លងមកសមាគមអ្នកប្រជាធិបតេយ្យ បានធ្វើសន្និសីទកាសែតបដិសេធថា លោក ម៉ម សូណង់ដូ មិនបានពាក់ព័ន្ធនឹងសកម្មភាពទំនាស់ដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះនោះទេ។
ឆ្លងតាមព្រឹត្តិការណ៍នយោបាយជាបន្តបន្ទាប់ នាពេលកន្លងមកនេះ គណៈកម្មាធិការប្រព្រឹត្តិកម្មមើលឃើញថា ការចាប់ខ្លួនប្រធានវិទ្យុសំបុក្រឃ្មុំ មានចរិកជានយោបាយ ហើយសកម្មភាពនេះ ក៏បានឆ្លុះបញ្ចាំងពីភាពមិនឯករាជ្យរបស់តុលាការដែរ ដែលអាចជាមធ្យោបាយរបស់អ្នកមានអំណាច ប្រើប្រាស់សំរាប់បង្ករការគំរាមកំហែងដល់សកម្មជនការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលមានមតិជំទាស់ និងអាចឈានទៅ រកការបិទវិទ្យុ FM ១០៥ MHz របស់លោក ម៉ម សូណង់ដូ ទៀតផងដែរ។
គណៈកម្មាធិការប្រព្រឹត្តិ កម្ម សូមទទូចដល់រាជរដ្ឋាភិបាលកម្ពុជា និងសាលាដំបូងរាជធានីភ្មំពេញ ធ្វើការដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដើម្បីរក្សាកិតិ្តយសរបស់ប្រទេសជាតិឲ្យសក្តិសម ជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងជាប្រធានសមាគមអាស៊ាន៕
(ថ្ងៃទី 16 កក្កដា 2012, ម៉ោង 05:36:PM) |
ដោយ: លីនណា
ភ្នំពេញ:
គណៈកម្មាធិការប្រព្រឹត្តិកម្ម
នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា
បានសម្ដែងការសោកស្ដាយចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ
និងទទូចដល់រាជរដ្ឋាភិបាល ព្រមទាំងសាលាដំបូងរាជធានីភ្នំពេញ
ធ្វើការដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញ។ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ បានសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុក្រឃ្មុំ FM ១០៥ MHz និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។ បន្ទាប់មក លោក ម៉ម សូណង់ដូ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ នៅ ម៉ោង ១០:២០នាទី ព្រឹក ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។
សេចក្ដីថ្លែងការណ៍ បានលើកឡើងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ សមត្ថកិច្ចប្រមាណ ២០នាក់ បានចូលទៅចាប់ខ្លួនលោក ម៉ម សូណង់ដូ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តក្រចេះ លេខ៧១ ច.ខ/១២ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ដោយចោទប្រកាន់ពីបទ អ្នកផ្តើមគំនិតប្រឆាំងនឹងអ្នករាជការសាធារណៈ, កុបកម្ម, ជ្រៀតជ្រែក ដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ, ញុះញ៉ង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹង អាជ្ញាធរស្របច្បាប់ តាមបញ្ញត្តិមាត្រា ២៨, ៥០៤, ៤៥៦, ៤៥៧, ៦០៩, និងមាត្រា៤៦៤ នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។
មូលហេតុនៃ ការចោទប្រកាន់នេះ ត្រូវបានសង្គមស៊ីវិលមើលឃើញថា មានជាប់ទាក់ទងនឹងករណីវិវាទដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលត្រូវបានអាជ្ញាធរចាត់វិធានការ បណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីរបស់គាត់ កាលពីខែឧសភា ឆ្នាំ២០១២ ហើយនៅក្នុងប្រតិបត្តិការនោះបានបណ្តាលឲ្យកុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំ ស្លាប់បាត់បង់ជីវិត។ សំណុំរឿង លោក ម៉ម សូណង់ដូ ត្រូវបានផ្ទេរពីខេត្តក្រចេះ មកសាលាដំបូងរាជធានីភ្នំពេញ។
សេចក្ដីថ្លែងការណ៍ បានលើកឡើងទៀតថា គណៈកម្មាធិការប្រព្រឹត្តិកម្ម យល់ឃើញថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាពេលនេះ គឺមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ទេ ហើយការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ឲ្យតាមចាប់ខ្លួន លោក ប៊ុន រដ្ឋា រួមទាំងលោក ម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
កន្លងមកសមាគមអ្នកប្រជាធិបតេយ្យ បានធ្វើសន្និសីទកាសែតបដិសេធថា លោក ម៉ម សូណង់ដូ មិនបានពាក់ព័ន្ធនឹងសកម្មភាពទំនាស់ដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះនោះទេ។
ឆ្លងតាមព្រឹត្តិការណ៍នយោបាយជាបន្តបន្ទាប់ នាពេលកន្លងមកនេះ គណៈកម្មាធិការប្រព្រឹត្តិកម្មមើលឃើញថា ការចាប់ខ្លួនប្រធានវិទ្យុសំបុក្រឃ្មុំ មានចរិកជានយោបាយ ហើយសកម្មភាពនេះ ក៏បានឆ្លុះបញ្ចាំងពីភាពមិនឯករាជ្យរបស់តុលាការដែរ ដែលអាចជាមធ្យោបាយរបស់អ្នកមានអំណាច ប្រើប្រាស់សំរាប់បង្ករការគំរាមកំហែងដល់សកម្មជនការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលមានមតិជំទាស់ និងអាចឈានទៅ រកការបិទវិទ្យុ FM ១០៥ MHz របស់លោក ម៉ម សូណង់ដូ ទៀតផងដែរ។
គណៈកម្មាធិការប្រព្រឹត្តិ កម្ម សូមទទូចដល់រាជរដ្ឋាភិបាលកម្ពុជា និងសាលាដំបូងរាជធានីភ្មំពេញ ធ្វើការដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដើម្បីរក្សាកិតិ្តយសរបស់ប្រទេសជាតិឲ្យសក្តិសម ជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងជាប្រធានសមាគមអាស៊ាន៕
3 comments:
That's not fair ! CPP will pay the heavy price on this shameless injustice! What's your evidence? that they have to put people in prison without Trial!? What's fuck with this regime? Cpp mist stop doing this to its own citizen,only Arab spring to spring down this Yuon's slave to its knees.
it is wrong by opposition party to use child as political tools.
STOP,, STOP, USING CHILD AS POLITICAL TOOLS
OPPOSITION PArty, VERY POOR TO UNDERSTAND THIS RULES OF LAW
No one using a child for anything! Children came to do whatever they did at their own free will.Stop accusing people like your clans Cpp had done upon Khmer innocent,your house of cards (Cpp regime) will be crumbled down sooner or later because your foundation was rotten by corruption and injustices,power abusing,stealing,killing and more...
Post a Comment