A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 14 July 2012

ថៅកែរោងចក្រតៃយានប្រើតុលាការខេត្តកណ្តាលឲ្យគំរាមតំណាងកម្មករតាមរយះប្រឌិតពាក្យបណ្តឹង


លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា

កម្មកររោងចក្រតៃយានធ្វើកូដកម្មនៅមុខរោងចក្រ

ដោយ. ឆាំ ឆានី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២
ប្រភពពត៌មានពីតំណាងកម្មករនៅរោងចក្រតៃយានបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២នេះ តុលាកាខេត្តកណ្តាល បានចេញដីការកោះហៅតំណាងកម្មករចំនួន១០នាក់ ឲ្យចូលទៅបំភ្លី​នៅថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ២០១២ខាងមុខនេះ ។ តាមបណ្តឹងរបស់ថៅកែរោងចក្រតៃយាន ក្រោមបទចោទ​ប្រកាន់​ថា តំណាងកម្មករថាបានញុះញង់ឲ្យមានកូដកម្ម និងបរិហាកេរ្តិជាសារធារណ។
ប្រភពបានបញ្ជាក់ថា ក្នុងពេលកន្លងមកថ្មីៗនេះ ភាគីរោងចក្របានប្រើប្រាស់តុលាការខេត្តកណ្តាល តាមរយះនៃការប្រឌិតបទចោទប្រកាន់ផ្សេងៗ មកលើតំណាងកម្មករ ហើយភាគីរោងចក្រនិងមេធាវី បានឆ្លៀតឱកាសមកគំរាមនិងទិញទឹកចិត្តតំណាងកម្មករម្នាក់ៗពី ១៥០០ដុល្លារ ដល់៧០០០ដុល្លារ ប្រសិនបើតំណាងកម្មករព្រមទទួលយកប្រាក់ ភាគីរោងចក្រនិងដកពាក្តបណ្តឹង តែឲ្យកម្មករត្រូវ​ឈប់​ធ្វើ​កូដកម្ម ។

ចំពោះករណីនេះ លោក រ៉ុង ឈុន ប្រធានសភាពសហជីពកម្ពុជា បានឲ្យដឹងថា ការព្យាយាមរបស់ភាគី​រោងចក្រ​ ក្នុងការទិញទឹកចិត្តតំណាងកម្មករគឺជារឿងខុសច្បាប់ ហើយនៅថ្ងៃចន្ទ័ ទី១៦ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ លោកនិងជួបជជែកជាមួយមេធាវីដើម្បីសុំឲ្យជួយការពារ​រឿងក្តីជូន​តំណាង​កម្មករ​ ទាំង១០ រូប ។
សូមបញ្ជាក់ថា ការប្រើប្រាស់ប្រពន្ឋ័តុលាការមកគំរាម និងទិញទឹកចិត្តតំណាងកម្មករពីសំណាក់​ថៅ​កែរោងចក្រ​ ចាប់តាំងពីថ្ងៃចាប់ផ្តើមកូដកម្ម ថ្ងៃទី២៥ មិថុនា ឆ្នាំ២០១២ រហូតមកទល់ពេល​នេះមិន​អាចធ្វើឲ្យកម្មករមានការតក់ស្លុត និងលក់ឧត្តមគតិព្រោះតែទឹកប្រាក់នោះឡើយ ។ ផ្ទុយទៅវិញ ដោយ​មើលឃើញពីភាពអយុត្តិធម៌ បង ប្អូនកម្មករ បានមកចូលរួមក្នុងការទាមទារកាន់តែច្រើនឡើងៗ ៕

No comments: