A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 June 2012

The SRP and the HRP to meet in The Philippines on 17 July for merger talks

Kem Sokha (L) and Sam Rainsy shook hands during the signing of an alliance agreement between the two parties on 15th January, 2009.

The two main opposition parties, the Sam Rainsy Party and the Human Rights Party, will meet in Manila in The Philippines on 17th July to discuss about the future merger of the two parties.On the SRP's side, acting president Kong Korm, MP Son Chhay, MP Yim Sovan and MP Eng Chhay Eang will travel to The Philippines to attend the meeting. It is not clear who will represent the HRP beside Mr. Kem Sokha.

បក្សប្រឆាំង​ពីរ នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១៧​កក្កដា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន
(ថ្ងៃទី 25 មិថុនា 2012, ម៉ោង 07:27:PM) | 
ដោយ: លីនណា Cambodia Express News

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី និយាយថា ក្រុមការងារ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹងធ្វើ​ការជួបពិភាក្សា​គ្នា នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ពិភាក្សា​ការបង្រួបបង្រួម រវាង​គណបក្ស​ទាំងពីរ​។​

​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បាន​និយាយ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៥ ខែមិថុនា​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សម រង្ស៊ី មួយចំនួន មានដូចជា រូបលោក លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ លោក យឹម​សុវណ្ណ អ្នកនាំពាក្យ​គណបក្ស និង​លោក អេង ឆៃអ៊ាង នឹងធ្វើ​ការជួបប្រជុំ​ផ្ទៃក្នុង​គណបក្ស ជាមួយ​លោក​ប្រធាន សម រង្ស៊ី នៅ​ថ្ងៃទី​១៥-១៦ កក្កដា ឆ្នាំ​២០១២ នៅ​ម៉ានីល ប្រទេស​ហ្វីលីពីន​។


​លោក គង់ គាំ បាន​បញ្ជាក់ថា “​ចំពោះ​ការជួបប្រជុំ​ជាមួយ​គណៈប្រតិភូ ឬក៏​ក្រុមការងារ​របស់​គណបក្ស​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០១២”​។​

​ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បានបញ្ជាក់​ទៀតថា “​របៀបវារៈ​ប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​គណ​បក្ស​សិទ្ធិមនុស្ស ជាគោលការណ៍​យើង​នឹង​ពិចារណា ឬក៏​ស្តាប់​គ្នា​ទៅវិញទៅមក អំពី​វិធី​ធ្វើអោយមាន​ការរួបរួម​កម្លាំង​របស់​គណបក្ស​ទាំងពីរ ដើម្បី​យកជ័យ​ជំនះ ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​ឆ្នាំ​២០១៣”​។​

​រីឯ​ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ផងដែរ​ថា “​ការជួបពិភាក្សា​ជាមួយ​ក្រុមការងារ​គណ​បក្ស​សមរង្ស៊ី គឺ​គិតពី​បញ្ហា​នៃ​ការរួបរួម​គ្នា​រវាង​គ​ណ​បក្ស​ទាំងពីរ និង​ជជែក​ពី​គោលការណ៍ នៃ​ការរួបរួម​”​។

​លោក​បន្ថែមថា “​ដោយឡែក​ការរួបរួម​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​ទាំងពីរ ឲ្យ​ទៅជា​តែមួយ គឺ​ទាល់តែ​ជួបពិភាក្សា​គ្នា​សិន​”៕​

1 comment:

Anonymous said...

Since these two parties merged together let just change the name of the party as well, no more Sam Rainsey party,if you still use the term (SRP)
The marriage won't last-SRP sound like honorable Sam Rainsey own the party by himself
using his own name.

Let just change to Opposition party of Democratic party ,no leader's name attach to it...That sound better don't you all think so....???
Just change the name i joint your party vote for your party...