Reporters from The Cambodia Daily, Miss Phorn Bopha and Miss Olesia Plokhii, both 27, questioned by police official after shooting incident. (Photo Supplied)
By Khmerization
Source: RFA
Koh Kong Provincial Court planned to summon two journalists working for The Cambodia Daily to appear before the court to answer in relations to the murder of environmentalist Chut Wutty and military policeman In Ratana.
Neang Boratino, coordinator for human rights group Adhoc, said that Srey Makny, deputy prosecutor of Koh Kong Provincial Court, planned to summon the two Cambodia Daily journalists, Miss Phorn Bopha and Miss Olesia Plokhii, who were with Chut Wutty when he was shot dead on 26th April, to appear before the court on 17th May. "Yes, it's true that they will be summoned on 17th May. It is the prosecutor who summoned them. So, I think it is related to the murder of Chut Wutty", he said.
RFA could not reach Srey Makny for comment in relation to the summons as a call to his phone went unanswered.
Mr. Mony Makara, investigating judge, has refused to comment, saying it is a court's secret. "Sorry, this is a secret, I cannot provide any answers. Sorry, this is forbidden by laws", he said.
RFA is unable to reach Miss Phorn Bopha and Miss Plokhii for comment.
However, Chheuy Udom Reaksmey, the eldest son of Chut Wutty, appealed to the authority to find the real killers. "I want the court to allow the two journalists, who saw the killing of my father, to speak the truth, please try to speak the truth. This is what I wanted. I want to see transparency, no bias and untruth", he said.
Chut Wutty was shot dead on 26th April while investigating illegal logging in Mondul Seima district in Koh Kong province. Initial police report said Chut Wutty and In Ratana shot each other to death in an argument. Later, the police said In Ratana shot dead Chut Wutty, but one of his bullets ricocheted to kill him when it hit Wutty's car. Later, the police report was changed again, this time saying that In Ratana shot dead Chut Wutty and committed suicide by shooting himself twice with an AK-47 riffle, one in the stomach and the other in the chest, because he fears that he will be prosecuted for the murder of Chut Wutty. The first investigation into the murders of the two was closed less than one day after the killings took place.
However, after national and international outcry, Prime Minister Hun Sen ordered another investigation. The investigation committee was formed in a hurry and the investigation was completed in two days, with some critics saying that the investigation was completed even before it has begun. The investigation committee concluded that military policeman In Ratana killed Chut Wutty in a rage and another policeman, Ran Boroth, who is his friend, tried to grab the AK-47 from him, causing it to discharge twice, killing In Ratana instantly. Rann Boroth is now charged with manslaughter and may face up to 3 years jail if convicted.
Families of both victims, human rights groups and political observers did not belief the report of the investigation committee, saying that it is an official cover up.
Read article in Khmer below:
Read article in Khmer below:
តុលាការគ្រោងហៅអ្នកកាសែត២នាក់ឲ្យឆ្លើយបំភ្លឺសំណុំរឿងលោក ឈុត វុទ្ធី
ដោយ ម៉ម មុនីរតន៍
2012-05-08
សាលាដំបូងខេត្តកោះកុង គ្រោងនឹងចេញដីកាកោះហៅអ្នកយកព័ត៌មាន
២រូប របស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)
ឲ្យឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ
ទាក់ទងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី។
មន្រ្តីសង្គមស៊ីវិលនិយាយថា សាលាដំបូងខេត្តកោះកុង
កំពុងរៀបចំគំរោងកោះហៅអ្នកយកព័ត៌មាន ២រូប របស់កាសែត ឌឹ ខេមបូឌា
ដេលី ដែលត្រូវគេចាត់ទុកថា
ជាសាក្សីដ៏សំខាន់នៅក្នុងសំណុំរឿងដែលមានជាប់ពាក់ព័ន្ធទៅនឹង
ព្រឹត្តិការណ៍ឃាតកម្មលើប្រធានអង្គការការពារធនធានធម្មជាតិ
និងមន្ត្រីប៉េអិមម្នាក់ កាលពីចុងខែមេសា កន្លងទៅនេះ។
លោក នាង បូរ៉ាទីណូ
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)
ប្រចំាខេត្តកោះកុង។ លោកមានប្រសាសន៍នៅថ្ងៃទី៧ ខែឧសភា
ឆ្នាំ២០១២ ថា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកោះកុង លោក ស្រី
មាក់នី គ្រោងនឹងចេញដីកាកោះឲ្យអ្នកយកពត៌មាន ២រូប គឺកញ្ញា ផន
បុប្ផា និងអ្នកជនជាតិកាណាដា របស់កាសែត ឌឹ ខេមបូឌា ដេលី ម្នាក់ទៀត
ឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២ ខាងមុខនេះ។
លោក នាង បូរ៉ាទីណូ៖ «បាទ! ពិតប្រាកដហើយ ករណីដែលកោះហៅថ្ងៃ១៧
ហ្នឹង គឺខាងអយ្យការសាលាដំបូងជាអ្នកកោះហៅ។ អ៊ីចឹងយើងគិតថា
រឿងហ្នឹងវាស្ថិតនៅក្នុងករណីសម្លាប់លោក ឈុត វុទ្ធី ហើយ»។
ករណីសាលាដំបូងខេត្តកោះកុង ចេញដីកាកោះឲ្យអ្នកយកព័ត៌មាន ២រូប
របស់កាសែត ឌឹ ខេមបូឌា ដេលី ចូលខ្លួនបំភ្លឺក្នុងសប្តាហ៍ខាងមុខនោះ
ក៏ព្រោះតែអ្នកទាំងពីរនេះបានស្ថិតក្នុងហេតុការណ៍ដោយផ្ទាល់
ក្នុងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី នៅខេត្តកោះកុង កាលពីថ្ងៃទី២៦
ខែមេសា ឆ្នាំ២០១២។
វិទ្យុអាស៊ីសេរីពុំអាចស្នើបំភ្លឺពីលោក ស្រី មាក់នី
ព្រះរាជអាជ្ញារងខេត្តកោះកុង
ដែលកាន់សំណុំរឿងដ៏ចម្រងចម្រាសមួយនេះបានទេ
ដោយទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងតែពុំមានអ្នកទទួល។
ចំណែកចៅក្រមស៊ើបសួរ លោក ម៉ីន មករា បដិសេធមិនធ្វើអត្ថាធិប្បាយទេ
ដោយលោកអះអាងយ៉ាងខ្លីថា វាជាដំណាក់កាលនៃនីតិវិធីច្បាប់៖ «សូមទោស! អាការងារអ៊ីចឹងគឺជាការងារសម្ងាត់ មិនអាចឆ្លើយជូនបានទេ សូមទោស! ព្រោះអាហ្នឹងហាមប្រាមដោយច្បាប់»។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការអត្ថាធិប្បាយជុំវិញដីកាកោះ
នេះពីកញ្ញា ផន បុប្ផា និងកញ្ញា ផ្លូកឃី (Plokhii) ជនជាតិកាណាដា
បានទេ។
កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី។
លោកប្រាថ្នាចង់ឃើញយុត្តិធម៌អាចផ្តល់ភាពត្រឹមត្រូវមួយសម្រាប់ជន
រងគ្រោះក្នុងអំពើឃាតកម្មនេះ
និងអាចស្វែងរកជនដៃដល់យកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់៖ «ខ្ញុំ
ចង់ឲ្យតុលាការហ្នឹង ឲ្យអ្នកកាសែតហ្នឹង និយាយការពតិ
ដែលសកម្មភាពដែលបានឃើញនៅពេលគេធ្វើទៅលើគាត់
ព្យាយាមនិយាយការពិត។ ទីមួយខ្ញុំចង់អ៊ីចឹង។
ខ្ញុំចង់ឲ្យយ៉ាងម៉េចឲ្យមានតម្លាភាព កុំឲ្យមានភាពថា
លំអៀងមិនពិតប្រាកដ»។
ការចេញដីកាកោះនេះ
ធ្វើឡើងនៅបន្ទាប់ពីគណៈកម្មការស៊ើបអង្កេតចម្រុះរបស់រដ្ឋាភិបាល
បានបិទបញ្ចប់សំណុំរឿង
ដោយមានការរិះគន់ដ៏ចម្រូងចម្រាសពីក្រុមអង្គការសង្គមស៊ីវិល
កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ។
លទ្ធផលនៃការស៊ើបអង្កេតនេះ បានរកឃើញថា អំពើឃាតកម្មលើលោក ឈុត
វុទ្ធី និងលោក អ៊ិន រតនា គឺជាទំនាស់បុគ្គល។
អំពើឃាតកម្មដែលបណ្តាលឲ្យលោក ឈុត វុទ្ធី
ប្រធានអង្គការការពារធនធានធម្មជាតិស្លាប់ កើតឡើងកាលពីថ្ងៃទី២៦
ខែមេសា នៅចំណុចវាលបី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈលោក អ៊ិន រតនា
ជាមន្ត្រីប៉េអិមព្យាយាមរារាំង បន្ទាប់ពីលោក ឈុត វុទ្ធី
ថតគំនរឈើមួយរបស់ក្រុមហ៊ុន ដែលគេស្គាល់ឈ្មោះថា ធីមប៊ឺ ហ្គ្រីន
(Timber Green)
ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការស្ដារបាតអាងដើម្បីធ្វើ
វារីអគ្គិសនីក្នុងស្រុកថ្មបាំង៕
No comments:
Post a Comment