By Khmerization
14th May 2012
In the past there were only news that the opposition activists have defected to the ruling Cambodian People's Party. Now the defections are the other way around.
RFA reported that a commune councillor from the ruling CPP has defected to the opposition Sam Rainsy Party after more than 30 years serving this party.
Mr. Team Mitt, councillor form the CPP, said the reason he left the CPP was because he was sick of Mr. Khieu Norn, chief of Kanchor commune, who restricted his freedom from contacting his constituents who voted him in.
He said he was voted in by the Cham people, the Cambodian Muslim people, but after he was elected Mr. Khieu Norn forbidden him from contacting those people.
សមាជិកបក្សប្រជាជននៅពោធិ៍សាត់ចុះចូលជាមួយបក្សសមរង្ស៊ី
ដោយ មណ្ឌលកែវ និង ហង្ស សាវយុត
2012-05-14
សមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំកញ្ជរ ក្នុងខេត្តពោធិ៍សាត់
បានសម្រេចចិត្តចាកចោលគណបក្សដែលគាត់ធ្លាប់ដើរតាមរាប់សិបឆ្នាំមក
ហើយនោះ មកចុះចូលជាមួយគណបក្សប្រឆាំង សម រង្សី វិញ។
សមាជិកក្រុមប្រឹក្សាឃុំ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា
ឃុំកញ្ជរ ម្នាក់
បានសម្រេចចិត្តផ្លាស់ប្ដូរគណបក្សនយោបាយនៅពេលដែលការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជិតឈានចូលមកដល់។
លោក ទាំ មិត ជាសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា។
លោកបានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែឧសភា
ពីមូលហេតុដែលលោកសម្រេចចិត្តចាកចេញពីគណបក្សមួយដែលលោកធ្លាប់
រួមរស់ និងធ្វើការងារជាមួយរាប់សិបឆ្នាំមកហើយនោះថា
គឺមកពីលោកឆ្អែតចិត្តនឹងលោក ខៀវ ណូន ពេក៖ «លោក ខៀវ ណូន
គាត់ធ្វើសកម្មភាពបិទសិទ្ធិសេរីភាពខ្ញុំក្នុងការដឹកនាំ
និងការទាក់ទងជាមួយប្រជាជនដែលគាំទ្រខ្ញុំ។
ខ្ញុំជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ
គឺដោយសារបងប្អូនជនជាតិឥស្លាមគេគាំទ្រខ្ញុំ
តែដល់ពេលខ្ញុំជាប់ឆ្នោត លោក ខៀវ ណូន គាត់បានជាន់ជើងខ្ញុំជាប់
មិនឲ្យខ្ញុំធ្វើសកម្មភាពទាក់ទងជាមួយបងប្អូនជនជាតិឥស្លាមរបស់
ខ្ញុំ...»។
លោក ខៀវ ណូន ជាមេឃុំកញ្ជរ និងជាប្រធានគណបក្សប្រជាជនកម្ពុជា
ឃុំកញ្ជរ មិនអាចសុំការពន្យល់ចំពោះការចាកចេញរបស់លោក ទាំ មិត
បានទេ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ដោយលោកឆ្លើយថា លោកជាប់ប្រជុំ។
យ៉ាងនេះក្ដី អនុប្រធានអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា
ខេត្តពោធិ៍សាត់ គឺលោក ម៉ក់ រ៉ា មានប្រសាសន៍ថា
លោកបានដឹងបញ្ហានេះហើយ។ តែលោកជំរុញឲ្យវិទ្យុអាស៊ីសេរី សួរទៅលោក
សុខ លីមុត ជាអភិបាលស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជា
ស្រុកកណ្ដៀង ឲ្យពន្យល់លំអិតពីបញ្ហានេះ។
វិទ្យុអាស៊ីសេរីព្យាយាមទាក់ទងសុំការពន្យល់ពីលោក សុខ លីមុត
ដែរនៅល្ងាចថ្ងៃទី១៤ ខែឧសភា តែមិនបានសម្រេច
ដោយលោកបានបិទទូរស័ព្ទនៅពេលដែលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី
បានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួន។
លោក គល់ បញ្ញា
ជានាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី
និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL)។
លោកមានប្រសាសន៍ថា
ការផ្លាស់ប្ដូរគណបក្សនយោបាយគឺជាសេរីភាពរបស់ប្រជាពលរដ្ឋដែលរស់នៅ
ក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចជាប្រទេស
កម្ពុជា។
លោក គល់ បញ្ញា៖ «វាជាសិទ្ធិរបស់គេក្នុងការផ្លាស់ប្ដូរផ្នែក
នយោបាយ ប៉ុន្តែការផ្លាស់ប្ដូរបែបណាក៏ដោយ គួរតែមានសីលធម៌
និងមានលក្ខណៈចាស់ទុំផ្នែកនយោបាយផងដែរ ទើបល្អ។
ការធ្វើពិធីបញ្ចូលជាសមាជិកមិនប្រសើរទេក្នុងដំណើរនយោបាយរបស់
គណបក្ស...»។
កាលពីថ្ងៃទី១៣ ខែឧសភា គណបក្ស សម រង្ស៊ី ខេត្តពោធិ៍សាត់
បានប្រារព្ធពិធីអបអរសាទរការចុះចូលរបស់លោក ទាំ មិត
ដោយមានការចូលរួមពីលោក យឹម សុវណ្ណ អ្នកនាំពាក្យ
និងជាសមាជិកសភាមកពីគណបក្ស សម រង្ស៊ី។ លោក យឹម សុវណ្ណ
បានប្រកាសជ្រើសតាំង លោក ទាំ មិត ជាសមាជិកអចិន្ត្រៃយ៍នៃគណបក្ស សម
រង្ស៊ី ប្រចាំស្រុកកណ្ដៀង។
នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា
ការផ្លាស់ប្ដូរសមាជិកភាពពីគណបក្សកាន់អំណាចមកចូលរួមជាមួយគណបក្ស
ប្រឆាំង បានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយរបស់ប្រជាពលរដ្ឋខ្មែរ
តែការប្រារព្ធពិធីអបអរសាទរគឺមិនបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ
នោះទេ។
សមាជិកគណបក្សសមរង្ស៊ីនៅឧត្ដរមានជ័យចុះចូលជាមួយបក្សប្រជាជន
ចំណែកនៅឯខេត្តឧត្ដរមានជ័យ សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្ស
សម រង្ស៊ី ម្នាក់ និងក្រុមការងារមួយចំនួនទៀត
បានសំរេចចិត្តចាកចេញពីគណបក្សរបស់ខ្លួន
ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់លោក ហង្ស សាវយុត៖
1 comment:
Hope the trend continues until SRP wins the
National Election next year.
CPP,which serves Yuons interests, must and will be defeated in a free and fair election.
Let's save OUR country from Yuon !
A Khmer Patriot
Post a Comment