By Khmerization
Source: CEN
One Cambodian soldier was slightly injured in the thigh when Thai troops opened fires on the Cambodian position in Prolean Ta Tum (Ta Tum Field), located in between An Sess Point and Bossbov Point in Choam Ksan district, which is about 7 kilometres from Preah Vihear temple, on Sunday.
A CEN reporter based in the area said at around 12:50 in the afternoon on Sunday, without warning, Thai troops fired on Cambodian positions and the Cambodian troops fired back.
Mr. Sok Hai, governor of Choam Ksan district, said the clash lasted only about 10 minutes and stopped after commanders from both sides contacted each other. He said Thai troops fired at the Cambodian position, which is located inside Cambodian territory, without warning. The Cambodian troops then returned fires in self-defence.
The governor said that a Cambodian soldier, Na Ry, alias Kong Rim, who was at the time cooking lunch for the troops, was shot in the thigh. He was sent for treatment at Choam Ksan hospital and then sent to Preah Vihear provincial hospital.
He assumed that the reason Thai troops opened fires because they thought that the Cambodian troops have entered their territory to log. He, however, said that all Cambodian troops are positioned inside Cambodian territory at the time.
According to Koh Santepheap, Cambodian troops had set up a camp on top of the Dangrek Mountains a few days ago to prevent Cambodian loggers from entering Thailand to log due to a high number of killings of unarmed Cambodian loggers by Thai troops in the last few years. On 21st April, about 100 Cambodian loggers had entered Thai territory to log and Thai troops opened fires on them, killing one person. Forty loggers, who had escaped back to Cambodia, were also arrested by Cambodian troops for illegally crossing into Thailand.
Read article in Khmer below:
ទាហានថៃឆ្មក់បាញ់កងទ័ពកម្ពុជានៅច្រកព្រលានតាទុំ បណ្តាលឲ្យរបួសម្នាក់
(ថ្ងៃទី 29 មេសា 2012 , ម៉ោង 07:31:PM)
សំឡេងផ្ទុះដោយកាំភ្លើងដៃបានកើតឡើង
ប្រមាណ១០នាទីដែលបង្កដោយទាហានថៃបាញ់មកលើកងទ័កម្ពុជាស្ថិតនៅ
ចំណុចព្រលានតាទុំដែលស្ថិតនៅចន្លោះច្រកអានសេះនិងចំណុចបុសស្បូវ
និងបានបណ្តាលឲ្យកងទ័ពកម្ពុជាម្នាក់ដែលមិនបានប្រយត្ន័ខ្លួន
រងរបួសភ្លៅ។
កន្លែងផ្ទុះអាវុធស្ថិតក្នុងទឹកកម្ពុជាគឺស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ ឈមគ្នានឹងឃុំអន្សោ ស្រុកណាមយឺន ខេត្តអ៊ូប៊ុន
ប្រទេសថៃ។
អ្នកឆ្លើយឆ្លងព័ត៌មានស៊ីអ៊ីអិនបានរាយការណ៍ឲ្យដឹងថា
នៅម៉ោងប្រមាណជា ១២ និង៥០នាទីថ្ងៃត្រង់ ទី២៩ ខែមេសា
ឆ្នាំ២០១២នេះទាហានថៃបានធ្វើសកម្មភាពឆ្មក់បាញ់ដាក់មកលើកងទ័ព
កម្ពុជាដែលកំពុងស្ថិតនៅទីនោះ។
ភ្លាមៗនោះកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនផ្ទុះអាវុធតប
វិញដោយធ្វើការផ្ទុះអាវុធនេះមានរយៈពេលប្រមាណ១០នាទីទើបស្ងាត់
ទៅវិញ។
លោកសុខ ហៃ
អភិបាលស្រុកជាំក្សាន្តបាននិយាយឱ្យដឹងថា
មានការផ្ទុះអាវុធប្រមាណ១០នាទីនៅច្រកព្រលានតាទុំ។
ការបាញ់ពីទាហានថៃគឺធ្វើឡើងខណៈពេលដែលកងទ័ពកម្ពុជាកំពុងនៅស្ងៀម
ក្នុងទឹកដីកម្ពុជាតែប៉ុណ្ណោះ។ លោកបានបន្តថា
ពេលដែលទាហានថៃឆ្មក់បាញ់បែបនេះ
កងទ័ពកម្ពុជាក៏បានប្រើសិទ្ធិការពារខ្លួន
ហើយក៏បានបាញ់តបវិញដោយកាំភ្លើងដៃបណ្តាលឱ្យស្នូរអាវុធផ្ទុះឡើង
ប្រមាណ១០នាទី ហើយក៏ស្ងប់ស្ងាត់ទៅវិញទៅ។
លោកអភិបាលស្រុកបាននិយាយទៀតថា
ក្នុងពេលឆ្មក់បាញ់នោះបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ឈ្មោះគី ណា រឺ
ហៅ គង់ រីម របួសភ្លៅខាងស្តាំ។ គង់ រីម
រងរបួសនៅក្នុងពេលកំពុងតែអង្គុយដាំបាយដោយមិនបានប្រុងប្រយ័ត្នថាមាន
អំពើឆ្មក់បាញ់បែបនេះ។
លោកអភិបាលស្រុកបានបន្តថា
តាមអ្វីដែលលោកដឹងគឺការផ្ទុះអាវុធនេះដោយសារទាហានថៃយល់ថាកងទ័ព
កម្ពុជា ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីរបស់គេ។
ករណីនេះខាងកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា
ទាហានកម្ពុជាម្នាក់ដែលរងរបួស គឺស្ថិតនៅលើទឹកដីកម្ពុជាសុទ្ធសាធ។
កម្ពុជាបានថ្កោលទោសចំពោះសកម្មភាពនេះព្រោះនេះជាការរំលោភកិច្ចព្រ
ព្រៀងនានាកន្លងមកដែលកម្ពុជានិងថៃធ្លាប់ឯកភាពគ្នា។
លោកសុខ ហៃ បានបន្តថា
កងទ័ពកម្ពុជាដែលរងរបួសត្រូវបានបញ្ជូនមកមន្ទីរពេទ្យស្រុកជាំ
ក្សាន្តហើយបន្តបញ្ជូនទៅព្យាបាលនៅ ខេត្តព្រះវិហារបន្តទៀត។
សូមបញ្ជាក់ដែរថា
កាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២១ខែមេសាឆ្នាំ២០១២កន្លងទៅនេះនៅចំណុច
ព្រលានតាទុំនោះដែរ ក៏មានពលរដ្ឋកម្ពុជា
ប្រមាណជាង១០០នាក់បានចូលទៅកាប់ឈើនៅក្នុងទឹកដីថៃហើយត្រូវបាន
ទាហានបាញ់សំលាប់ម្នាក់និងម្នាក់ទៀតរងរបួស។
ដោយឡែកពលរដ្ឋកម្ពុជាប្រមាណ៤០នាក់ត្រូវបានចាប់ខ្លួនដោយ
អាជ្ញាធរខេត្តព្រះវិហារបន្ទាប់ពីប្រជាពលរដ្ឋទាំងនោះរត់ចូលទឹកដី
កម្ពុជាវិញ។
លោកឧត្តមសេនីយ៏ត្រី សោម បុប្ផារ័ត្ន
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ
ដែលទទួលខុសត្រូវច្រកអានសេះមិនអាចទំនាក់ទំនងបំភ្លឺព័ត៌មាននេះ
បន្ថែមបានទេកាលពីព្រលប់ថ្ងៃទី២៩ខែមេសានេះ៕
No comments:
Post a Comment