A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 February 2012

ប្តឹងៗៗៗ....នាយក​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ដាក់​បណ្ដឹង​ប្ដឹង​ប្រឆាំង​លោកស្រី មូរ សុខ​ហួរ ពីបទ​ញុះញង់ និង​បរិហាកេរ្តិ៍​


Lawmaker of Sam Rainsy Party, Mu Sochua (C), walks near houses that were destroyed at the Borei Keila complex, a day after residents were evicted from it, in Phnom Penh January 4, 2012. Riot police officers and residents were injured in a face-off on January 3 when hundreds of armed authorities tried to evict families from their homes in Borei Keila in a long running dispute with a local real estate firm well-connected with the government. The firm, Phanimex, plans to convert the residential area into a commercial one.REUTERS/Samrang Pring (CAMBODIA - Tags: POLITICS CIVIL UNREST)

ដោយ : រតនា (ថ្ងៃទី 16 កុម្ភៈ 2012,06:40:PM)
Sorce: CEN
ភ្នំពេញ: លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត នៃ​គណបក្សប្រឆាំង​សមរង្ស៊ី កំពុងតែ​ប្រឈម​នឹង​ពាក្យបណ្តឹង​បទ​ព្រហ្មទណ្ឌ​ថ្មី​មួយទៀត នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ដើមបណ្តឹង គឺជា​ប្រ​ធា មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ នៃ​ក្រសួង​សង្គមកិច្ច ដែល​ស្ថិតនៅក្រោម​ចំណុះ​ការគ្រប់គ្រង​សាលារ​ជា​ធានី​ភ្នំពេញ​។ ពាក្យបណ្តឹង​នោះ គឺ​ប្តឹង​លោកស្រី មូរ សុខ​ហួរ ពីបទ​ញុះញង់ និង​បរិហារកេរ្តិ៍ ដោយសារតែ​លោកស្រី ចូលទៅ​នាំ​អតីត​អ្នកភូមិ​បុរី​កីឡា រត់​ចេញពី​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ កាលពី​ពាក់កណ្តាល​ខែមករា​។​

​លោក វ៉ាន់ ង៉ា​ក់ ប្រធាន​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ បាន​អ្នកកាសែត នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១២​ថា លោក​បាន​ឲ្យ​មេធាវី​របស់​មជ្ឈមណ្ឌល រៀបចំ​ពាក្យបណ្តឹង​ប្តឹង​ចោទប្រកាន់​លោកស្រី មូរ សុខ​ហួរ ចូលទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ពាក់ព័ន្ធ​ទៅនឹង​ពាក្យបណ្ដឹង​របស់​នាយក​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ត្រូវបាន​លោកស្រី មូរ សុខ​ហួរ បញ្ជាក់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១២ ថា មកដល់ពេលនេះ លោកស្រី នៅ​មិនទាន់​បានទទួល​ព័ត៌មាន​ច្បាស់លាស់​ជា​ផ្លូវការ​ថា លោកនាយក​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ បាន​ប្ដឹង​លោកស្រី ចូលទៅ​កាន់​សាលាដំបូង​នៅឡើយ​ទេ​។​

​លោកស្រី មូរ សុខ​ហួរ បាន​ប្រសាសន៍​បញ្ជាក់ថា “​ខ្ញុំ​ជា​អ្នកតំណាងរាស្ដ្រ នៅតែ​បន្ត​តួនាទី​ខ្ញុំ ជា​អ្នកតំណាងរាស្ដ្រ ហើយ​បើសិនជា​រាស្ដ្រ​លោក មានការ​លំបាក​របៀប​ណា ខ្ញុំ​ត្រូវតែ​ជួយ ត្រូវតែ​ធ្វើការ​អន្តរាគមន៍​។ ខ្ញុំ​មិន​បារម្ភ​ពី​ការប្ដឹង​ផ្ដល់​ទេ​”​។​

​សូម​រម្លឹកថា ប្រជាពលរដ្ឋ​បុរី​កីឡា​ចំនួន ២០ នាក់ ដែល​ប្រមូលផ្តុំ តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំ​ព​ញេ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​រុញ​បញ្ចូល​ក្នុង​រថយន្តក្រុង បញ្ជូនទៅ​ឃុំឃាំង​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ ឬ​មណ្ឌល​ព្រៃ​ស្ពឺ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១២​។ 

​ស្ត្រី​ពលរដ្ឋ​បុរី​កីឡា ឈរ​តវ៉ា​ស្វែងរក​អន្តរាគមន៍ នៅមុខ​សាលា​រាជធានី​ភ្នំពេញ ក្នុង​រឿង​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន ផាន អ៊ី​មិច នៅ​តំបន់​បុរី​កីឡា​។ កាលពី​ម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១២ ស្ត្រី​ពលរដ្ឋ​បុរី​កីឡា​ទាំងនោះ បាននាំគ្នា​ផ្លោះ​របង ចេញពី​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ ខណៈដែល​លោកស្រី មូរ សុខ​ហួរ ចុះទៅ​ជួប​ក្រុម​ពលរដ្ឋ​បុរី​កីឡា ដល់​ក្នុង​បរិវេណ​មណ្ឌល​នោះ​។​

​លោកស្រី មូរ សុខ​ហួរ មកដល់ពេលនេះ មិនទាន់​ទទួលបាន​អភ័យឯកសិទ្ធិ នៅឡើយ​ទេ បន្ទាប់ពី​លោកស្រី ចាញ់ក្តី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រឿង​បរិហារកេរ្តិ៍ កាលពី​ឆ្នាំ​២០០៩៕​

1 comment:

Anonymous said...

Why don't they leave the woman alone.