A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 4 February 2012

Land mine left over from Cambodian conflict kills 8 farmers on tractor

The bodies of the victims scattered around the explosion site.

By Associated Press,
The Washington Post

PHNOM PENH, Cambodia — Eight farmers have died after their tractor ran over an anti-tank mine left over from Cambodia’s 1980s civil war.

The head of the Cambodian Mines Action Center, Heng Ratana, says two others were seriously injured Friday when the mine exploded as the farmers traveled to a cassava field in Banteay Meanchey province, 190 miles (300 kilometers) northwest of Phnom Penh.

He says the area was the site of intense battles between the communist Khmer Rouge and government forces in the 1980s and early 1990s. Deminers face the task of removing an estimated 4 to 6 million land mines and other ordnance still left from more than three decades of conflict.

Heng Ratana says about 200 Cambodians were killed or wounded by mines last year.

Read the article in Khmer below:
---------------------------------------------
លទ្ធផល បន្សល់ទុក ពីសង្គ្រាម គឺគ្រាប់មីនតោន ផ្ទុះសម្លាប់ កសិករ ៨នាក់ របួសធ្ងន់ ២នាក់
Friday, 03 February 2012 17:25 ដោយ ៖ ប៊ុន សំណាង-Posted : ID-014
E-mail Print PDF

បន្ទាយមានជ័យ ៖ គោយន្ដដែលផ្ទុកអ្នក ធ្វើចំការប្រមាណ ១០នាក់ បានបើកកិនពី លើមីនតោន១គ្រាប់ បណ្ដាលឱ្យផ្ទុះឡើង កក្រើកធរណី ប្រជាពលរដ្ឋ ជិះនៅ ខាងលើ ប៉ើងខ្ទាតពី ៥០ម៉ែត្រទៅ១០០ម៉ែត្របន្សល់ ទុកសាច់សាកសពពេញព្រៃ ដែលឧប្បត្ដិហេតុ ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង៨និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅនេះ ស្ថិតនៅចំណុចដីព្រៃ មួយកន្លែង ក្នុងភូមិបន្ទាយទី២ ឃុំអូរសម្ពរ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។

ព័ត៌មានជំហានដំបូង នៅកន្លែងកើតហេតុ គេបានរាយការណ៍ឱ្យដឹងថា មានមនុស្ស ប្រុសស្រី ចំនួន ៨នាក់ បានស្លាប់ភ្លាមៗ ដោយបំណែកសាកសពខ្ទាតរាយប៉ាយ ចម្ងាយរហូត ដល់១០០ម៉ែត្រឯណោះ និងជនរងគ្រោះ ២នាក់ទៀតរងរបួសធ្ងន់។

ក្នុងនោះសាកសព ដែលស្លាប់បាត់បង់ជីវិតទាំង៨នាក់នោះ រួម មានទី១ ឈ្មោះ វ៉ា ឡាង ភេទស្រី អាយុ ៤១ ឆ្នាំ, ទី២ ឈ្មោះ ស្មាន់ សុខឡេង ភេទ ប្រុស អាយុ ១៥ឆ្នាំ, ទី៣ ឈ្មោះ ស្មាន់ សុខនី ភេទស្រី អាយុ ១៤ឆ្នាំ, ទី៤ ឈ្មោះ រស់ សារ៉េត ភេទស្រី អាយុ ៤៩ឆ្នាំ និងទី៥ ឈ្មោះ ស៊ឹម គឹមសាន្ដ ភេទស្រី អាយុ ១៦ ឆ្នាំ ដោយជនរង គ្រោះទាំង៥នាក់ខាងលើនេះ រស់នៅភូមិបន្ទាយទី២ ឃុំអូរសម្ពរ ស្រុក ម៉ាឡៃ ។ ចំណែកអ្នកស្លាប់ទី៦ ឈ្មោះ ឈឹម ចាម ភេទស្រី អាយុ ៣៦ឆ្នាំ, ទី៧ ឈ្មោះ ញ៉ក់ ស្រី ភេទស្រី អាយុ ៤១ឆ្នាំ និងទី៨ ឈ្មោះ អឿន ភេទប្រុស អាយុ ៤១ ដោយ ពួកគេទាំង៣នាក់ ជាអ្នកខេត្ដព្រៃវែង មក ធ្វើជាកម្មករ ធ្វើចំការដំឡូងមី នៅក្នុងស្រុក ភូមិកើត ហេតុខាងលើនេះ ។ ដោយឡែក អ្នករងរបួស មិនទាន់ត្រូវបានគេស្គាល់ឈ្មោះ នៅឡើយទេ ដោយគ្រាន់តែដឹងថា មានស្រី ម្នាក់ ប្រុសម្នាក់ ដោយជនរងគ្រោះ ជាបុរស ជាអ្នកបើកគោយន្ដ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ បាននាំគ្នាជិះគោយន្ដមួយ គ្រឿង ធ្វើដំណើរចេញពីភូមិ ដើម្បី ទៅធ្វើ ចំការដំឡូង។ លុះពេលពួកគេបើកនៅលើផ្លូវ ដល់ចំណុចកើតហេតុ ដោយសារមេឃទើប នឹងភ្លៀងពីយប់ ដីរអិល ធ្វើឱ្យកង់គោយន្ដ រអិលធ្លាក់ទៅខាងផ្លូវ កិន ចំគ្រាប់មីនតោន ផ្ទុះឡើងកក្រើកព្រៃតែម្ដងទៅ ។

នៅកន្លែងកើតហេតុ ក្រោយសមត្ថកិច្ច ទៅដល់ គេបានរកឃើញ បំណែកសាកសព មនុស្ស និងគោយន្ដខ្ទាតរប៉ាត់រប៉ាយ បំណែក ខ្លះមានចម្ងាយដល់១០០ម៉ែត្រ ហើយកន្លែង ផ្ទុះវិញ ក្លាយទៅជារណ្ដៅមានជម្រៅជិត ១ម៉ែត្រឯណោះ។

ពាក់ព័ន្ធទៅ នឹងឧប្បត្ដិហេតុខាងលើ តាម ការអះអាងពីសមត្ថកិច្ច បានឱ្យដឹងថា នៅ ចំណុចកើតហេតុ ជាតំបន់មានគ្រាប់មីន បន្សល់ទុកពីសម័យសង្គ្រាម ដោយ ខាងអង្គ ការស៊ីម៉ាក នៅមិនទាន់ធ្វើសកម្មភាពបោស សំអាតអស់នៅឡើយនោះទេ។ មិនតែ ប៉ុណ្ណោះ នៅចំណុចខាងលើក៏ត្រូវបានខាង អង្គការស៊ីម៉ាក បោះបង្គោល ចំណាំដាក់ស្លាក ថាជាតំបន់មានគ្រោះថ្នាក់គ្រាប់មីនផងដែរ រួមទាំងធ្វើការផ្សព្វផ្សាយ មិនឱ្យប្រជាពល រដ្ឋដើរចូលទៅតំបន់នោះផ្ដេសផ្ដាសថែម ទៀតផង។ ប៉ុន្ដែទំនង ជាក្រុមជនរងគ្រោះ ដែលធ្វើដំណើរទៅចំការ មិនចង់ធ្វើដំណើរ តាមផ្លូវវៀងឆ្ងាយ ក៏ធ្វើដំណើរតាមផ្លូវកាត់ ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ដល់អាយុជីវិត យ៉ាងដូច្នេះ។

សូមបញ្ជាក់ថា នៅតំបន់កើតហេតុកន្លង មកក៏ធ្លាប់មាន ករណីផ្ទុះមីនតោនដូចនេះម្ដង រួចមកហើយ តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចលើកនេះនោះទេ៕

3 comments:

Anonymous said...

My heat-felted condolences to all the victim's families.

I am very sad and upset that our people have not been looked after properly by this so called government.Hundreds of lives could be saved from these kind of accidents such as landmins accidents,traffict accidents,flood dissater,Aids disease and so on.

Many lives could be saved if we have proper and responsible government.Accidents and disasters can be preventable if we care.

I feel and see their suferring as if my own suferring.I feel the pain and the sorrow of their love ones lost,and the lonelyness of the victim families have to endure for the rest of their lives.

Please help them they are a part of our heart and soul. We are one family.

True Khmer

Anonymous said...

12:07 PM.

Helping them means, we needs to educate them from voting for HUn Sen. If helping you mean, send more money, then they will only further see the value of money and continue to be influenced by this ongoing money-power regime.

Anonymous said...

Sad, this the legacy of war, created and waged by the stupidity of our leaders, aided and abetted by some super-powers and our bad neighbors.