A Meassage to Readers

From now on, due to my pre-occupation with other tasks, there would be limited updates on this blog. For those who seek updated daily news, they should visit the following sites: 1. Cambodian Google News 2. Cambodian-Khmer News 3. Cambodian Yahoo News 4. The Phnom Penh Post 5. The Cambodia Herald

Sunday, 22 January 2012

Another hardcore member of CPP joins the Dead Club លោកជាសុទ្ឋបានទទួលមរណភាព



(Chea Soth, Photo: Cen)

លោកជាសុទ្ឋជាអគ្គហិរញ្ញិករបស់គណបក្សប្រជាជនកម្ពុជានិងជាព្រឹទ្ឋាចារ្យមួយរូបនៅរដ្ឋសភាបានទទួលមរណភាពដោយសារជំងឺកាលពីម៉ោង​ជាងប្រាំល្ងាចថ្ងៃទី២១ខែមករានៅទីក្រុងភ្នំពេញ បន្ទាប់ពីលោកសម្រាកព្យាបាលជំងឺនៅក្នុងប្រទេសសិង្ហូបុរីអស់មួយរយ:ពេលមក។ មន្ត្រីគណបក្សប្រជាជនកម្ពុជាបាននិយាយថាលោក​ ជាសុទ្ឋដែលកើតនៅថ្ងៃឆ្នាំ១៩២៨ត្រូវបានបញ្ជូនតាមយន្តហោះពីប្រទេសសិង្ហបូរីកាលពីថ្ងៃទី២០ខែមករា។ក្រោយមកលោកក៏បានទទួលមរណភាពនៅល្ងាចថ្ងៃសៅរ៍នេះ។ មន្ត្រីគណបក្សប្រជាជនបានចាត់ទុក"មរណភាពរបស់លោកគឺជាការបាត់បង់ធនធានមនុស្សដ៏ សំខាន់សម្រាប់គណបក្សនិងប្រទេសកម្ពុជាដោយហេតុថាលោកជាមនុស្សដែលបានបម្រើប្រទេសជាតិកម្ពុជាអស់ពេលយ៉ាងយូរ"។ លោកជាសុទ្ឋគឺជាមនុស្សដ៏សំខាន់ណាស់មួយរូបនៅក្នុងគណបក្សប្រជាជនកម្ពុជា ដោយ​លោកមានតួនាទីជាអគ្គហិរញ្ញិករបស់គណបក្ស​និងជាសមាជិកមួយរូបនៅក្នុងគណអចិន្ត្រៃយ៍នៃ​ គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលមានសមាជិក៣៦រូប។ លោកជាជនទីពីរនៅក្នុងគណអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដែលបានទទួលមរណភាព បន្ទាប់ពីលោកហុកឡងឌីបានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីខែវិច្ឆិកា២០០។ លោកក៏បានកាន់តំណែងជាសមាជិកនៃក្រុមប្រឹក្សារាជបល្លង្គផងដែរបន្ថែមលើមុខងាររបស់លោកជាសមាជិកសភាមណ្ឌលភ្នំពេញ។

0 comments: