អ្នកតំណាងរាស្រ្ត ចាន់ ចេង កំពុងប្រឈមនឹងសំណើសុំលើកអភ័យឯកសិទ្ធិសភា
អ្នកតំណាងរាស្រ្ត ចាន់ ចេង កំពុងប្រឈមនឹងសំណើសុំលើកអភ័
ខុទ្ទកាល័យគណបក្ស
SRP MP Chan Cheng was accused of being an accessory by providing transport for detained people to escape custody. The issue stemmed from Judge Lim Kuntheay, who ordered the arrests of 3 villagers who protested against the confiscation of their lands, without an arrest warrant. Mr. Choung Chou-Ngy, the lawyer for the 3 detainees went to the prison to free them. After he told the prison chief that the three were detained without an arrest warrant, the prison chief agreed to release them. Mr. Choung Chou-Ngy then asked MP Chan Cheng, who was there, to transport the freed detainees to their homes and Judge Lim Kunthea accused MP Chan Cheng of providing a means of transportation to assist the detainees to escape custody and had made a request to the parliament to strip off his parliamentary immunity.
Please read the article in Khmer below:
---------------------
អ្នកតំណាងរាស្ដ្រ ចាន់ ចេង កំពុងប្រឈមនឹងសំណើសុំលើកអភ័យឯកសិទ្ធិសភា
ដោយ : លីនណា (ថ្ងៃទី 14 ធ្នូ 2011,05:18:PM)
ភ្នំពេញ: នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១១ គណបក្សសមរង្ស៊ី បានសេចក្ដីថ្លែការណ៍មួយទាក់ទិននឹងអ្នកតំណាងរាស្ដ្រ ចាន់ ចេង កំពុងប្រឈមនឹងសំណើសុំលើកអភ័យឯកសិទ្ធិសភា របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដោយសារតែជម្លោះវិជ្ជាជីវៈការងាររវាងលោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល និងលោក ជួង ជូងី មេធាវីការពារក្ដីលោក មាស ប៉េង។
សេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១២ និង ៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ លោក ជួង ជូងី បាននាំកូនក្ដីរបស់គាត់ គឺលោក មាស ប៉េង ចេញពីពន្ធនាគារខេត្តកណ្ដាល ដោយគ្មានការរារាំងអ្វីឡើយ ពីឆ្មាំពន្ធនាគារ ហើយប្រកាសជាសាធារណៈ នៅមុខពន្ធនាគារថា លោកចៅក្រម លឹម សុគន្ថា បញ្ជាឲ្យឃុំខ្លួនកូនក្ដីគាត់ ដោយគ្មានដីកា និងបានសុំពឹងពាក់អ្នកតំណាងរាស្ដ្រ ចាន់ ចេង ឲ្យជួយដឹកកូនក្ដីគាត់ទៅផ្ទះ។ អ្នកតំណាងរាស្ដ្រ ចាន់ ចេង ក៏បានដឹកលោក មាស ប៉េង ទៅផ្ទះតាមសំណូមពររបស់លោកមេធាវី ជួង ជូងី។
សេចក្តីថ្លែងការណ៍របស់គណបក្សសមរង្ស៊ី លើកឡើងថា សកម្មភាពរបស់អ្នកតំណាងរាស្ដ្រ ចាន់ ចេង ត្រូវបានលោក លឹម សុគន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ប្ដឹងចោទថា “ជាអ្នកផ្ដល់មធ្យោបាយឲ្យជនជាប់ឃុំ (លោក មាស ប៉េង) លួចរត់”។
សេចក្ដីថ្លែងការណ៍បន្តថា មូលហេតុដែល លោក លឹម សុគន្ថា ប្ដឹងអ្នកតំណាងរាស្ដ្រ ចាន់ ចេង បែបនេះ គឺដើម្បីបិទបាំងនូវកំហុសវិជ្ជាជីវៈការងាររបស់ខ្លួន ដែលត្រូវបានលាតត្រដាងដោយលោកមេធាវី ជួង ជូងី ព្រមទាំងបិទបាំងនូវអំពើទុច្ចរិតដទៃទៀតរបស់ខ្លួន ដែលបានប្រព្រឹត្តមកលើប្រជាពលរដ្ឋ និងអ្នកការពារប្រជាពលរដ្ឋ នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅក្នុងចំណាត់ការរឿងក្ដីរវាងអតីតអភិបាលរងខេត្តកណ្ដាល និងប្រជាពលរដ្ឋនៅភូមិព្រែកត្រែងក្នុងជម្លោះដីធ្លីចំនួនជាង ៤៦ហិកតា។ នៅក្នុងសំណុំរឿងវិវាទដីធ្លីនេះ មានប្រជាពលរដ្ឋ និងអ្នកការពារប្រជាពលរដ្ឋចំនួន ៥រូប ត្រូវបានចាប់ និងឃុំខ្លួន ដោយមិនទាន់កាត់សេចក្ដីនៅឡើយ និង ១រូបទៀត គឺលោក មាស ប៉េង ត្រូវលោក លឹម សុគន្ថា ចេញបញ្ជាឲ្យឃុំខ្លួន ដោយគ្មានដីកាយ៉ាងអយុត្តិធម៌។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកចៅក្រម លឹម សុគន្ថា បានបកស្រាយថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ លោកបានចេញដីកាសម្រេចបង្គាប់ឲ្យឃុំលោកជំទប់ទី២ ឃុំសំរោងធំ ពាក់ព័ន្ធនឹងបញ្ហាព្រហ្មទណ្ឌ។ បន្ទាប់មកប៉ូលិសបានធ្វើការនាំខ្លួន និងយកដីកាបង្គាប់មកកាន់ពន្ធនាគារ ហើយត្រូវបានលោក ជួង ជូងី បានទៅឈរស្រែកតវ៉ាជាមួយមន្ត្រីពន្ធនាគារថា រូបខ្ញុំ ( លោក លឹម សុគន្ថា ) មិនបានចេញដីការសម្រេច។ ដូច្នេះខាងពន្ធនាគារមិនហ៊ានឃុំខ្លួនជនជាប់ចោទ។
លោកចៅក្រមបន្តថា នៅពេលនោះដែរ ក៏មានអ្នកតំណាងរាស្ដ្រ ចាន់ ចេង ទៅជាមួយនឹងលោក ជួង ជូងី ផងដែរ ហើយក្នុងហេតុការណ៍នោះ លោកមេធាវី ជួង ជូងី បានចាប់ទាញជនជាប់ឃុំនោះ ដាក់ក្នុងឡានអ្នកតំណាងរាស្ដ្រ ចាន់ ចេង ដែលមានស្លាកលេខរដ្ឋសភា។
លោក លឹម សុគន្ថា បញ្ជាក់ថា “នៅថ្ងៃនោះ ដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ខ្ញុំ នៅនឹងដៃមន្ត្រីពន្ធនាគារ ហើយត្រូវលោកមេធាវី កញ្ឆក់ដីកានោះ រហូតដីការហែក”។
ពាក់ព័ន្ធបញ្ហាដីការហែក ត្រូវបានលោក លឹម សុគន្ថា ឲ្យដឹងថា លោកបានដាក់ចូលជាសំណុំរឿង ធ្វើការតាមផ្លូវច្បាប់រួចហើយ និងបានរាយការណ៍ទៅកាន់ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារ គណៈមេធាវី និងរដ្ឋសភារួចអស់ហើយ៕

No comments:
Post a Comment