A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 30 December 2011

Opposition lawyer Choung Chou-Ngy not arrested, but in hiding

Sources: Kapuchea Thmey and CEN

Phnom Penh – At 9PM on 29 Dec 2011, a high-ranking Sam Rainsy Party (SRP) official claimed that Lawyer Choung Chou-ngy (pictured) is currently staying at a safe place, however, this official did not say anything about whether Choung Chou-ngy was released by the authority or not.

Chan Soveth, a high-ranking official from the Adhoc human rights organization, told CEN at 9PM on 29 Dec 2011 that he contacted Choung Chou-ngy and the latter told him that he was not arrested, but Choung Chou-ngy did not say where he was hiding.

Earlier in the day, there were confusions as to the whereabouts of Choung Ngy, with rumours milling around that he was arrested and being detained at either the Kandal Provincial Court or the Interior Ministry. However, later in the night Choung Chou-ngy came out to provide an explanation to the public by indicating that he is hiding in a safe place. However, he did not say whether he is hiding inside or outside of Cambodia. His hiding created havoc among the opposition party which was trying to find him at the Kandal provincial court and at the Ministry of Interior.

In another report, Kampuchea Thmey said that at 09:15PM on 29 Dec 2011 its reporter had spoken directly with Chuong Chou-ngy and he told the reporter that he is hiding at a safe place and that he was not arrested or detained by the cops. The explanation put an end to suspicions raised by the opposition party when it claimed that Choung Chou-ngy was arrested by the cops and that he was taken in for questioning in the morning of 29 Dec 2011. This situation has led to confusion.
--------------------------
មន្រ្តីជាន់ខ្ពស់គណបក្សសមរង្ស៊ី បានអះអាងថា លោកមេធាវី ជូង ជូងី កំពុងនៅកន្លែងមានសុវត្ថិភាព
ដោយ : មុន្នីរ័ត្ន (ថ្ងៃទី 29 ធ្នូ 2011)

ភ្នំពេញ: គិតត្រឹមម៉ោង ៩យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១នេះ មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បានអះអាងថា លោកមេធាវី ជូង ជូងី កំពុងស្ថិតនៅទីកន្លែងដែលមានសុវត្ថិភាពមួយ ក៏ប៉ុន្តែមន្ត្រីរូបនោះមិនបាននិយាយថា លោក ជូង ជូងី ស្ថិតនៅទីសុវត្ថិភាពនោះ មានការដោះលែងឲ្យមានសេរីភាពវិញ ពីសំណាក់អាជ្ញាធរ យ៉ាងណានោះទេ ។

លោក ចាន់ សុវ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតសមាគមន៍អាដហុក បានឲ្យគេហទំព័រ CEN នៅវេលាម៉ោង ៩យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១នេះថា លោកបានធ្វើការទំនាក់ទំនងទៅ លោក ជូង ជូងី ហើយលោកមេធាវី បានប្រាប់លោកថា មិនមានការចាប់ឃាត់ខ្លួនរូបគាត់នោះទេ ។ ប៉ុន្តែលោក ជូង ជូងី មិនបានប្រាប់ថា លោកកំពុងស្នាក់នៅកន្លែងណានោះទេ ៕
-----------------------------
មេធាវីជូង ជូងី លាក់ខ្លួនក្នុងកន្លែងសុវត្ថិភាព ធ្វើឲ្យបក្សប្រឆាំងផ្អើលឆោឡោ

ថ្ងៃព្រហស្បតិ៍ ទី29 ធ្នូ ឆ្នាំ2011

ភ្នំពេញ ៖ លោកជូង ជូងី មេធាវីការពារក្ដីឲ្យគណបក្សប្រឆាំងសម រង្ស៊ី បានចេញមុខ មកបកស្រាយ ជូនសាធារណៈមតិឲ្យបានដឹងថា លោកបានលាក់ខ្លួននៅទីសុវត្ថិភាពមួយ។ ប៉ុន្តែលោកមិនបានប្រាប់ថាលាក់ខ្លួននៅក្នុងប្រទេសឬនៅក្រៅប្រទេសនោះទេ។ ការលាក់ខ្លួននោះធ្វើឲ្យគណបក្សប្រឆាំងមានការជ្រួលច្របល់លើកគ្នាទៅរង់ចាំជួបមុខលោកជូង ជូងី នៅតុលាការខេត្តកណ្ដាល ក៏មាន នៅក្រសួងមហាផ្ទៃក៏មាន។

លោកជូង ជូងី បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៩ ខែធ្នូនេះថា រូបលោកកំពុងលាក់ខ្លួននៅកន្លែងសុវត្ថិភាពមួយ ដោយមិនមានការចាប់ឬឃាត់ខ្លួនពី សំណាក់សមត្ថកិច្ចនោះទេ។

ការបកស្រាយនេះជាការបញ្ចប់នូវមន្ទិលសង្ស័យដែលគណបក្សប្រឆាំងបានលើកឡើងថា សមត្ថកិច្ចបានចាប់ខ្លួនលោកជូង ជូងី យកទៅសាកសួរ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ ធ្វើឲ្យមានការភាន់ច្រឡំនិងជ្រួលច្របល់៕ កោះកែវ-សុភក្ដិ

No comments: