A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 27 October 2011

Election Monitor Finds Irregularities in Registration - ខុមហ្វ្រែល​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត


Wednesday, 26 October 2011
Chun Sakada, VOA Khmer | Phnom Penh

“We think there will be duplicate names at two sites or up to three sties.”

The Committee for Free and Fair Elections said Wednesday it had noted irregularities in the voter registration process that ended this month.

In a report released Wednesday, Comfrel said it found irregularities in the registration process itself and in the quality of registration lists. The group also noted a lack of confidence among non-ruling parties.

Voter registration took place between Sept. 1 and Oct. 15 in most communes, except where it was extended due to flooding, as Cambodia prepares for local commune elections next year.

“We have concerns about the quality of voter lists,” Koul Panha, Comfrel’s executive director, told reporters. “We think there will be duplicate names at two sites or up to three sties.”

Comfrel said it found that commune clerks in 72 of 1,621 communes had failed to respect registration hours and had either come to work late, left early or not shown up at all.

Registration in some provinces had taken place without proper documentation, and some voters had disappeared from lists in two communes of Preah Sihanouk province. Registration was not announced in at least six communes in Ratanakkiri province.

In two communes in Pailin, ruling party signs were displayed at registration sites.

Comfrel also found an imbalance in political broadcasting, with the ruling Cambodian People’s Party dominating TV and radio broadcasts.

Koul Panha said a continuation of that trend “can affect the justice of the election process.”

Kuoy Bunroeun, a lawmaker for the opposition Sam Rainsy Party, called the Comfrel assessment credible.

“The Sam Rainsy Party in the past few days has [identified] many irregularities,” he said.

However, Tep Nitha, secretary-general for the National Election Committee, said the Comfrel report did not tell the whole story.

“The majority of commune clerks and members met with the floods,” he said, explaining the lack of attendance at registration sites. “They could not fulfill their full work hours.”

In addition, he said, nearly 1 million new voters were registered, double the original estimate.
-------------
ថ្ងៃពុធ, 26 ខែតុលា 2011
ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ

«យើង​មាន​ការ​ព្រួយបារម្ភ។ ​បើ​សិន​រឿង​នេះ​បន្ត​ទៀត​រហូត​ដល់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​យើង​ឃើញ​ថា​វា​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​លើ​ភាព​យុត្តិធម៌​ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត»។

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ (Comfrel) បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​នីតិ​វិធី​ចុះ​ឈ្មោះ​ គុណភាព​បញ្ជីឈ្មោះ ​និង​ការ​មិន​ទុក​ចិត្ត​របស់​គណបក្ស​នយោបាយ។

ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ត្រូវ​បាន​​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១ ​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​១៨​ ខែ​តុលាការ​ ឆ្នាំ​២០១១។​ របាយការណ៍​របស់​ខុមហ្វ្រែល​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ឃុំ សង្កាត់​ចំនួន​៧២​នៃ​ឃុំ ​សង្កាត់​សរុប​ ១.៦២១ ​ខុមហ្វ្រែល​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទង​នឹង​ស្មៀន​មិន​គោរព​ម៉ោង​ធ្វើ​ការ​ចំនួន​៧​ឃុំ ​រួម​មាន​មក​ធ្វើការ​យឺត ​ចេញ​ពី​ធ្វើការ​មុន​ម៉ោង ​និង​ការ​មិន​ធ្វើ​ការ។

របាយការណ៍​នេះ​បាន​បន្ត​ថា​ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ មាន​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ដោយអ្នក​បោះឆ្នោត​មិន​បាន​បំពេញ​គ្រប់​ លក្ខខណ្ឌ​ ហើយ​ព្រមទាំង​មាន​ករណី​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ចុង​ ក្រោយ​ចំនួន​២​សង្កាត់​នៅ​ខេត្ត​ព្រះសីហនុ។

របាយការណ៍​នេះ​បាន​បន្ថែម​ថា​ ករណី​យឺតយ៉ាវ​ ឬ ​មិន​មាន​ការ​បិទផ្សាយ​កម្មវិធី​ និង​ប្រតិទិន​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួ​៦​ឃុំ ​សង្កាត់​នៅ​ខេត្ត​រតនៈគីរី​ និង​ខេត្ត​ប៉ៃលិន​ ហើយ​ទីតាំង​ការិយាល័យ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២​សង្កាត់​នៅ​ខេត្ត​ប៉ៃលិន។

គល់ ​បញ្ញា ​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុតិធម៌​នៅ​កម្ពុជា ​(ខុមហ្វ្រែល) ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ នៅ​សណ្ឋាគារ​ Imperial Garden Villa & Hotel ​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​ការ​ព្រួយបារម្ភ​អំពី​គុណភាព​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។​ យើង​គិត​ថា​ នឹង​មាន​បញ្ហា​រឿង​ឈ្មោះ​ស្ទួន​នៅ​ពីរ​កន្លែង​រហូត​ដល់​បី​ដង»។

របាយការណ៍​របស់​ខុមហ្វ្រែល ​បាន​បញ្ជាក់​ថា​ ការ​សង្កេត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា ​ដល់​ថ្ងៃ ​ទី​១៥​ ខែ​តុលា​ បាន​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ច្រើន​ជាង​គេ ​ជា​ពិសេស​ប្រព័ន្ធផ្សព្វផ្សាយ​ទូរទស្សន៍​ និង​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ ខណៈ​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ភាគ​ច្រើន​ក្នុងប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ​ដូច​ជាវិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ វិទ្យុ​អាស៊ី​សេរី ​និង​វិទ្យុ​បារាំ​ងអន្តរជាតិ ​ព្រមទាំង​វិទ្យុ ​FM១០៥​ MHz ​ និង​វិទ្យុ​ FM១០៦.៥​ MHz។

លោក​ គល់ ​បញ្ញា ​បាន​បន្ថែម​ថា ​គ្មាន​តុល្យភាព​ និង​គ្មាន​សមធម៌​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​រវាង​គណបក្ស​គ្រប់គ្រង​អំណាច ​និង​គណបក្ស​ប្រឆាំង។

«យើង​មាន​ការ​ព្រួយបារម្ភ។ ​បើ​សិន​រឿង​នេះ​បន្ត​ទៀត​រហូត​ដល់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​យើង​ឃើញ​ថា​វា​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​លើ​ភាព​យុត្តិធម៌​ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត»។

លោក​ កុយ ​ប៊ុនរឿន ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី ​បាន​គាំទ្រ​របាយការណ៍​របស់​ខុមហ្វ្រែល ​ដោយ​បញ្ជាក់​ថា​ ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​របស់​ខុមហ្វ្រែល​នេះ​ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការ​រក​ឃើញ​របស់​គណបក្ស​សម​ រង្សី។

«ខ្ញុំ​យល់​ឃើញ​ថា​អ្វី​ ដែល​ខុមហ្វ្រែល​បាន​រក​ឃើញ​នេះ​ គឺ​ជា​របាយការណ៍​មួយ​អាច​ឱ្យ​មាន​ជំនឿ​ជឿជាក់​បាន។ ​គណបក្ស​សម ​រង្សី​ កន្លង​មក​នេះ​ បាន​ចេញផ្សាយ​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន»។

លោក​ ទេព ​នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​ថ្លែង​ថា​ របាយការណ៍​របស់​ខុមហ្វ្រែល​តែងតែ​និយាយ​អំពី​ចំណុច​អវិជ្ជមាន​ នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ ហើយ​របាយការណ៍​នេះ​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ទេ។

«ស្មៀន​ ឬ ​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​ភាគ​ច្រើន​មាន​បញ្ហា​ជួប​ទឹក​ជំនន់​។ ​អញ្ចឹង ​ការ​បំពេញ​ម៉ោង​ពេល​របស់​គាត់ ​អាច​ថា​មិន​បាន​ពេល​លេញ​ទេ។​ ប៉ុន្តែ​​បើ​យើង​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​វិញ​ យើង​បាន​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​កើន​លើស​ការ​គ្រោង​ទុក​ ដែល​យើង​ប៉ាន់​ស្មាន​មាន​តែ​៤៧០.០០០​នាក់​ តែ​យើង​បាន​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​រហូត​ជាង​៩១០.០០០​នាក់»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​នៅ​ដើម​ឆ្នាំ​២០១២​ខាង​មុខ​​នេះ៕

No comments: