រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១
សេចក្តីប្រកាសព័ត៌មាន
ប្រជាពលរដ្ឋរាប់រយគ្រួសារនឹងជួបពិភាក្សាអំពីបញ្ហាដីធ្លី និងសិទិ្ធមនុស្ស នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
អ្នកតំណាងរាស្ត្រប្រាំរូបមកពីប្រាំគណបក្ស ដែលមានអសនៈក្នុងសភា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន នឹងចូលរួមពិភាក្សាក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយមជ្ឈ-មណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅខេត្តបាត់ដំបង។
គាស់ក្រឡ ជាស្រុកដែលមានព្រំប្រទល់ជាប់ ស្រុកបាណន់ និងស្រុកសំឡូត ខេត្តបាត់ដំបងជាតំបន់ដែលមានបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាយូរមកហើយ រវាងទាហាន និងអ្នកមានអំណាច ជាមួយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាង៣៦៨ គ្រួសារបានធ្វើការទាមទារជាបន្តបន្ទាប់ ប៉ុន្តែរហូតមកពេលនេះពុំទាន់មានដោះស្រា
វេទិកានេះនឹងផ្តល់ឱកាសជូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាទាំងឡាយ ដែលកើតមាននៅក្នុងសហគមន៍ទៅកាន់អ្នកតំណាងរាស្រ្ត អាជ្ញាធរខេត្ត ស្រុក និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។
កម្មវិធីនេះនឹងប្រព្រឹត្តទៅៈ
ទីកន្លែងៈ ចំនុច អណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ពេលវេលាៈ ថ្ងៃសៅរ៍ទី១៥ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ៨: ៣០ ដល់ម៉ោង ១១: ៣០នាទីព្រឹក។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
លោកឈឹម សាវុធ អ្នកសំរបសំរួលគំរោងនៃមជ្ឈមណ្
ទូរស័ព្ទលេខៈ + 855(១២) ៨៩ ៩៨ ៥៨
អ៊ីមែលៈ savuth@cchrcambodia.org
No comments:
Post a Comment