A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 17 September 2011

Red Thais welcomed by Hun Manet at the airport

Pictures of Thai Red shirt MPs welcomed by Lt-Gen. Hun Manet at Phnom Penh International Airport.


By Khmerization
Source: Kampuchea Thmey

A delegation of 5 Thai Red Shirt MPs have been welcomed at the airport by Prime Minister Hun Sen's son, Lt-Gen. Hun Manet, and a number of Phnom Penh city officials on Friday night.

The 5 Thai Red shirt activists and now have become elected MPs, led by MP Jutaphorn Promphan, MP Nattawut Saikua, Mrs. Thida Thavornset, MP Korkeo Thikunthorn and Mr. Ari Krainara, Assistant Secretary of Ministry of Interior, are here in Cambodia to meet former Thai PM Thaksin Shinawatra who is in Cambodia to meet with Prime Minister Hun Sen for unknown business reasons.

The group will meet with Mr. Thaksin and Prime Minister Hun Sen separately. They will play a friendly soccer match with Cambodian officials on 24th September at the Olympic Stadium in Phnom Penh.

Read article in Khmer below:

គណៈ​ប្រតិភូ​ក្រុម​អាវ​ក្រហម​​៥​រូប​បាន​មក​ដល់​កម្ពុជា​ហើយ

16-aa16-bbភ្នំពេញ ៖ នៅ​ព្រលប់​ថ្ងៃទី​​១៦ ខែ​កញ្ញា ឆ្នាំ​២០១១​នេះ គណៈ​ប្រតិភូ​មេដឹកនាំ​ក្រុម​អាវ​ក្រហម​របស់​ប្រទេស​ថៃ​ បាន​អញ្ជើញ​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ហើយ គឺ​​ក្នុង​​ដំណើរ​ទស្សន​កិច្ច​ក្រៅ​ផ្លូវ​ការ​មក​កាន់​ប្រទេស​កម្ពុជា។

ទទួល​ស្វាគមន៍​ដោយ​ក្ដី​រីក​រាយ​និង​កក់​ក្ដៅ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ឯកឧត្ដម​ឧត្ដម​សេនីយទោ ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​​រង​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​បុត្រា​​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​, លោក​គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ, លោក​នុត ពុធ ដារ៉ា អភិបាល​រង​ខណ្ឌ​ឫស្សីកែវ និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប​ទៀត។

គណៈ​ប្រតិភូ​ដែល​ធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​ក្រៅ​ផ្លូវ​ការណ៍​នៅ​កម្ពុជា​ពេល​នេះ មាន​ចំនួន​៥​រូប​ដឹក​នាំ​ដោយ​លោក​ចតុផន ព្រុំ​ផាន សមាជិក​រដ្ឋសភា, លោក​ណាត់ថាវុធ សាយ​គឿ ​​សមាជិក​រដ្ឋ​សភា, លោកស្រី ធីតាថាវន សេត​, លោក​ កកែវ ធីគុណថន សមាជិក​រដ្ឋសភា និង​លោក​អារី ក្រៃណារ៉ា លេខាធិការ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ថៃ។

មាន​ប្រសាសន៍​ដោយ​ក្ដី​រំភើប​រីក​រាយ​នៅ​ព្រលាន​យន្ត​ហោះ លោក​ កកែវ ធីគុណថន សមាជិក​រដ្ឋសភា​ថៃ បាន​ថ្លែង​យ៉ាង​ខ្លី​ថា លោក​មាន​ការ​សប្បាយ​រីក​រាយ​ណាស់​ ដែល​បាន​​មក​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​នា​​ពេល​នេះ ហើយ​ទស្សន​កិច្ច​លើក​នេះ​ទៀត​សោត​ក៏​ដើម្បី​ចូល​រួម​ក្នុង​ការ​ទស្សនា​ពិធី​​បាល់​ទាត់​មិត្ត​ភាព​កម្ពុជា-ថៃ​ នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា​នេះ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​មេ​ដឹកនាំ​អាវ​ក្រហម​នៅ​កម្ពុជា​លើក​នេះ ក៏​ស្រប​ពេល​ជាមួយ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្រ្តី​ថៃ មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​ដំណើរ​ទស្សនកិច្ច​​​លើក​​​នេះ លោក​ថាក់​ស៊ីន ក៏​មាន​គម្រោង​ជួប​​​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​ផង​ដែរ៕ សុភក្ដិ-ឌីរៀ

No comments: