By Khmerization
Source: Kampuchea Thmey
Lt. Gen. Hun Manet, Deputy of Royal Cambodian Army and eldest son of Prime Minister Hun sen, has on Tuesday 7th June paid a visit to border troops in Banteay Meanchey province as well as bringing gifts and financial assistance to the soldiers.
During a speech made to the troops, Gen. Hun Manet praised their bravery and heroism in the defence of Cambodian territorial integrity against the Thai aggression. He had also conveyed a message of congratulation and praises from his parents, Prime Minister Hun Sen and Lady Bun Rany.
Many analysts see Hun Manet's increased military activities and rapid rise in the military ranks as a sign that Prime Minister Hun Sen is grooming his son for a succession.
Please full article in Khmer below:
---------------------------
ឯកឧត្ដមឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត សាកសួរសុខទុក្ខកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
បានចេញផ្សាយនា អង្គារ, 07 មិថុនា 2011
បន្ទាយមានជ័យ ៖ ដោយផ្ដល់កម្លាំងទឹកចិត្តដល់វីរៈយុទ្ធជន ដែលមានបេសកកម្មការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាការពារបូរណភាពទឹកដីកុំឲ្យចោរសៀមចូលឈ្លានពាន ឯកឧត្តម ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានចុះ សាកសួរសុខទុក្ខនាយទាហាន ពលទាហាន និងវីរៈយុទ្ធជនកម្ពុជា នៅតាមបណ្ដាខេត្តនានាដែល នៅជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងតែប្រឈមមុខដាក់គ្នាផ្នែកយោធានោះ។
ដូចសព្វមួយដងដែរ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បានសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដោយមានទាំងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាមួយចំនួនទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលបំពេញបេសកកម្មបម្រើជាតិមាតុភូមិនៅតាមតំបន់គោលដៅ នីមួយៗដែលរាជរដ្ឋាភិបាលបានកំណត់ឲ្យ។
ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាន មានមតិជម្រាបជូនពីស្ថានភាពទូទៅ ក៏ដូចជាស្ថានការណ៍នៅជុំវិញខេត្តបន្ទាយមានជ័យ ដែលអាវុធហត្ថបានអនុវត្តនាពេលកន្លងមក។ ឯកឧត្ដម រ័ត្ន ស្រ៊ាង បានបញ្ជាក់ប្រាប់អង្គពិធីនារសៀលថ្ងៃទី៧ ខែមិថុនា នៅទីស្នាក់ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យថា ការបំពេញការងារជាប្រចាំសម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យ គឺជាកាតព្វកិច្ចចាំបាច់ដែលត្រូវធ្វើជាប្រចាំ។ ឯក្រុមយុវជនដែលបានជ្រុលខ្លួនទៅសេពគ្រឿងញៀននោះ ឯកឧត្ដមបានជម្រាបជូនថា កងរាជអាវុធហត្ថខេត្តបានរៀបចំ កម្លាំងទប់ស្កាត់ និងប្រមូលក្រុមយុវជនញៀនថ្នាំទាំងអស់នោះ មកបង្ហាញផ្លូវ អប់រំកែប្រែកុំឲ្យលង់ខ្លួនចូលក្នុងឧបាយកលអាក្រក់ដែលសង្គមស្អប់ខ្ពើម។ ចំណែកបញ្ហាចំបងធំៗផ្សេងទៀត ក្នុងបុព្វហេតុ ការពារបូរណភាពទឹកដីកុំឲ្យចោរឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជាយើងបាននោះ គឺកងរាជអាវុធហត្ថ រង់ចាំទទួលតែបទបញ្ជាតែប៉ុណ្ណោះ។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងក្នុងអង្គពិធីដោយកោតសរសើរចំពោះវីរៈភាពអង់អាចក្លា ហានរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានមតិផ្ដាំផ្ញើពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដែលលោកទាំងពីរតាំងតែនឹករលឹកដល់កងកម្លាំងប្រដាប់អាវុធមិនថានៅកន្លែងណាទីណានោះទេ។ ទោះជាសម្ដេចនិងលោកជំទាវ មិនបានមកជួបបងប្អូន វីរៈយុទ្ធជនកម្ពុជានាពេលនេះ គឺសម្ដេចតេជោនិងលោកជំទាវបណ្ឌិត កំពុងជាប់បំពេញការងារប្រទេសជាតិសំខាន់ៗជាច្រើន។ ប៉ុន្តែប្រមុខថា្នក់ដឹកនាំទាំងអស់នៅតែផ្ដល់កម្លាំងចិត្តនឹករលឹកជូនបងប្អូនតាមរយៈមន្រ្តីក្រោមឱវាទចុះជាប់ជាប្រចាំផងដែរ។
ឯកឧត្ដម ហ៊ុន ម៉ាណែត ថ្លែងបន្តថា យុវជនដែលបានលង់ខ្លួនសេពគ្រឿងញៀន ត្រូវបានអប់រំកែប្រែ និងផ្ដាច់គ្រឿងញៀននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនេះ ត្រូវគិត ថា ខ្លួនមិននៅឯកោនោះទេ ថ្នាក់ដឹកនាំយកចិត្តទុកដាក់និងគាំទ្រឲ្យដើរតាមគន្លងផ្លូវត្រូវដើម្បីជាការរួមចំណែកស្ដារនិងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៀត។ ទង្វើនិងកាយវិការដ៏ប្រពៃនេះ ត្រូវបានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែលើកឡើងក្នុងការអប់រំឲ្យយុវជនដែលញៀនថ្នាំទាំងអស់ដើរលើគន្លងត្រឹមត្រូវឡើងវិញ។
អំពីកាតព្វកិច្ចការពារព្រំដែនរបស់កងរាជអាវុធហត្ថខេត្តវិញ ឯកឧត្ដម ហ៊ុន ម៉ាណែត បាន ថ្លែងកោតសរសើរថា កាតព្វកិច្ចរបស់បងប្អូននៅចំពោះមុខ គឺអនុវត្តការពារឲ្យបាននូវសន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងខេត្ត។ ឯកឧត្ដមក៏បានថ្លែងផងដែរថា កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមរង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងកាតព្វកិច្ចការពារបូរណភាពទឹកដី គ្រប់កាលៈទេសៈទាំងអស់នៅពេលដែលប្រទេស ជាតិត្រូវការជាចាំបាច់។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានជូនពរនិងបានផ្ដល់គ្រឿងបរិភោគ មួយ ចំនួនធំដូចជាទឹកសុទ្ធ ទឹកក្រូច មី និងថវិកាមួយចំនួនទៀតដល់កងរាជអាវុធហត្ថខេត្តផងដែរ៕សុភក្ដិ

5 comments:
Nice to see our soldiers with matching uniforms, boots, bullet proof vest, and combat helmets. Now we need to have everyone wearing these uniforms.
Baby general has no chance of succession to be PM, there are many person who are waitting for PM position.
I want those drugs addicted become special force...Don't waste anything!
Khmer gendarmerie looks handsome. I remembered during Lon Nol regime how most Khmers had the feeling toward one of them. Then អហ meant:
អែប ហុច-អត់ ហ៊ាន-អាប់ ហា-អៀ ហាច់ etc....
all HUN family the time coming all HUN and CPP traitors go to hell
Post a Comment