A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 29 September 2013

Minister of Defence Tea Banh warned that he will use the armed forces to crush the opposition's demonstrations ក្រសួង​ការពារ​ជាតិ​ព្រមាន​ប្រើ​កងទ័ព​បង្ក្រាប​បាតុកម្ម​របស់​បក្ស​ប្រឆាំង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន​ថា នឹង​ធ្វើ​ការ​បង្ក្រាប​នូវ​រាល់​ការ​ប្រមូល​ផ្តុំ ឬ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ ម៉ៅ សុធានី 2013-09-27 RFA
ទៀ បាញ់ ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (រូប​កណ្ដាល)
RFA/Sok Serey
កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​ថ្លែង​បញ្ជាក់​ថា កងទ័ព​កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ គំរាម​ធ្វើ​បាតុកម្ម​ដែល​ខុស​នឹង​ច្បាប់។
លោក ទៀ បាញ់ ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ អស់​រយៈ​កាល​ជាង ២០​ឆ្នាំ​មក​ហើយ​នេះ បាន​បញ្ជាក់​ច្បាស់​ថា៖ «ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ទូទាំង​ប្រទេស ឬ​ការ​ធ្វើ​មហា​បាតុកម្ម ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​តាម​ច្បាប់​កំណត់។ ខ្ញុំ​ពុំ​មែន​គំរាម​ទេ តែ​យើង​ត្រូវ​ពិនិត្យ​មើល ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​បំណង​បំផ្លាញ​រដ្ឋធម្មនុញ្ញ ឬ​យ៉ាង​ណា? ខ្ញុំ​និយាយ​នេះ​ដោយ​សុទ្ធចិត្ត គ្មាន​នរណា​ម្នាក់​អាច​បំផ្លាញ​រដ្ឋធម្មនុញ្ញ​បាន​ទេ កងទ័ព​បាន​ត្រៀម​ខ្លួន​រួច​ហើយ នៅ​ក្រុង​ភ្នំពេញ»។
ការ​ប្រកាស​របស់ លោក ទៀ បាញ់ នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា នឹង​កៀងគរ​ប្រជាពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទូទាំង​ប្រទេស តវ៉ា​ប្រឆាំង​ដោយ​ចោទ​ប្រកាន់​ថា រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ទើប​បង្កើត​ឡើង​នេះ មិន​ស្រប​ច្បាប់ ហើយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Amazing: The gibbon playing with his life with the tigers បងខ្លាអស់នេះអន់ណាស់ ចាប់យើងមិនបាន

Government official (Cheam Yeap): Cambodia not concerned the cut of American aid [after U.S congressman Steve Chabot introduced Resolution 310 to cut aid to Cambodia] មន្ត្រី​រដ្ឋាភិបាល៖ កម្ពុជា​មិន​បារម្ភ​ចំពោះ​ការ​កាត់​ជំនួយ​របស់​អាមេរិក

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា ការ​គំរាម​កាត់​ជំនួយ​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ជួប​ឧបសគ្គ​ឡើយ។ ដោយ ម៉ម មុនីរតន៍ 2013-09-29 RFA

ជាម យៀប ៣០៥
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
RFA/Morm Moniroth
ការ​អះអាង​ខាង​លើ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​តំណាងរាស្ត្រ​មក​ពី​រដ្ឋ​អូហ៊ីយ៉ូ (Ohio) ព្រមាន​ថា នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​មួយ​ស្នើ​ឲ្យ​សភា​អាមេរិកាំង ផ្អាក​ផ្ដល់​ជំនួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​កន្លង​ទៅ​នេះ។
មន្រ្តី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​យន្តការ​ដើម្បី​រិះរក​វិធី​ក្នុង​ការ​ទប់ស្កាត់​ជំនួយ​តាម​រយៈ​តំណាងរាស្ត្រ​សភា​អាមេរិកាំង នៅ​ពេល​នេះ ថា​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ជាប់​គាំង​ផ្នែក​នយោបាយ​ឡើយ។
លោក ជាម យៀប ដែល​ជា​បេក្ខភាព​តំណាងរាស្ត្រ​ចាស់​វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​មួយ​នៃ​រដ្ឋ​សភា​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ដែល​ទទួល​បាន​ការ​គាំទ្រ​និង​ជឿ​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ នឹង​មិន​ព្រឺ​រោម​ឡើយ ចំពោះ​ការ​គំរាម​កាត់​ប្រាក់​ជំនួយ ហើយ​រដ្ឋាភិបាល​ថ្មី​ក៏​ពុំ​មាន​សិទ្ធិ​ណា​មួយ​បញ្ជា​ឲ្យ​សភា​សហរដ្ឋអាមេរិក ធ្វើ​តាម​កម្ពុជា នោះ​ដែរ។
លោក ជាម យៀប ឲ្យ​ដឹង​ថា អ្វី​ដែល​កម្ពុជា អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​ត្រូវ​បំពេញ​ភារកិច្ច​ក្នុង​នាម​រដ្ឋាភិបាល​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា ដ៏​ច្រើន​លើសលប់។
ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​អូហាយ៉ូ លោក ស្ទីវ ឆាបុត (Steve Chabot) និយាយ​ថា ខ្លួន​បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លេខ ៣១០ ដោយ​ស្នើ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក ពិចារណា​ផ្អាក​ជំនួយ​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ព្រោះ​លទ្ធផល​ឆ្នោត​ត្រូវ​រង​ការ​រិះគន់​ថា មាន​ភាព​លំអៀង និង​រង​ឥទ្ធិពល​ទៅ​រក​គណបក្ស​កាន់​អំណាច ហើយ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។ លោក ស្ទីវ មាន​សេចក្ដី​សង្ឃឹម​ថា សំណើ​របស់​លោក​នេះ​សភា​សហរដ្ឋអាមេរិក នឹង​អនុម័ត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។
ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និយាយ​ថា គេ​ហាក់​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ទៅ​លើ​សេចក្ដី​សម្រេច​របស់​សភា​អាមេរិក ក្នុង​ការ​ផ្អាក​ជំនួយ​មក​កម្ពុជា ថា​វា​នឹង​អាច​កើត​ឡើង​បាន។ លោក​ថា កម្ពុជា​ក៏​ធ្លាប់​មាន​មេរៀន​ដូច​នេះ​ម្ដង​រួច​មក​ហើយ ក្រោយ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​១៩៩៧។ បើ​ទោះ​ជា​សហរដ្ឋអាមេរិក ព្រមាន​នៅ​ពេល​នោះ​ថា នឹង​ផ្អាក​ជំនួយ​ក្ដី​នៅ​ទីបំផុត កម្ពុជា​ក៏​អាច​នៅ​ទទួល​បាន​ការ​ឧបត្ថម្ភ​ក៏​ជា​បន្ត​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។
លោក អ៊ូ វីរៈ ព្រមាន​ថា ការ​កាត់​ជំនួយ​ណា​មួយ​សម្រាប់​កម្ពុជា នឹង​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ​ទាំង​សង្ខាង ហើយ​ការ​ខាត​បង់​គឺ​ទាំង​រដ្ឋាភិបាល​លោក អូបាម៉ា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន។

Cambodia opposition announces to stage mass protest on Oct. 23 គណបក្សសង្គ្រោះជាតិ ប្រកាស​ធ្វើមហា​បាតុកម្ម​នៅ​ថ្ងៃ​ទី២៣តុលា ក្រោយ​សមាជមហាជន​​នៅថ្ងៃទី​៦​​តុលា​


PHNOM PENH, Sept. 28 (Xinhua) -- The opposition Cambodia National Rescue Party (CNRP) on Saturday announced that it would launch a mass protest on Oct. 23 in order to submit a petition to the United Nations.
"A mass protest will be held on Oct.23 from 3:00-6:00 p.m. at the Freedom Park (in Phnom Penh) in order to submit a petition to the United Nations and signatory countries of the Paris Accord through the United Nations High Commissioner for Human Rights Office to Cambodia," the CNRP said in a statement.
The statement said that prior to the mass demonstration, the CNRP would organize a public congress at the Freedom Park on Oct. 6 in order to decide the party's stance.
The Cambodian parliament, formed by the ruling party's 68 lawmakers, on Tuesday voted for the formation of a new government under the leadership of Prime Minister Hun Sen even though the opposition's 55 legislators boycotted the session since it refused to accept the results of the July 28 election.
CNRP leader Sam Rainsy announced Wednesday that his party did not recognize the Hun Sen-led government, claiming that the newly- formed government was a violation of the constitution.
He warned to call a nationwide general strike for factory workers, civil servants and shopkeepers if the ruling party did not agree to an independent poll probe committee to look into alleged electoral fraud.

RFA interviews with Born Samnang and Sok Sam Oeun, the released scapegoats who was wrong convicted of killing union leader Chea Vichea

Born Samnang and Sok Sam Oeun, the released scapegoats who was wrongly convicted of killing union leader Chea Vichea.

Saturday, 28 September 2013

Khmer Krom monks in Cambodia will meet to set a date to protest against Vietnam's persecution of Khmer Krom people after 7 Khmer Krom and 2 Khmer Krom monks were sentenced for treason for trying to teach Khmer Krom children to read and write the Khmer language ព្រះសង្ឃ​កម្ពុជា​ក្រោម​ ​​ពិភាក្សាកំណត់​ថ្ងៃ​​​ធ្វើ​បាតុកម្ម​​ប្រឆាំង​​ការ​​រិត​​បន្តឹង​​សេរីភាព​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​​

ដោយ៖​ សេង ម៉ូលីនី​ | ថ្ងៃសៅរ៍ ទី28 ខែកញ្ញា ឆ្នាំ2013, VOD Read more here.

ព្រះសង្ឃ​កម្ពុជាក្រោម ដាក់ញត្តិទៅស្ថានទូត​វៀតណាម​ប្រចាំ​នៅកម្ពុជា​នៅថ្ងៃ​២៧​កញ្ញា
ព្រះសង្ឃ​និង​សមាគម​​​ខ្មែរ​កម្ពុជា​​ក្រោម​នៅ​​កម្ពុជា នឹង​​ជួប​​ប្រជុំ​​គ្នា នៅរ​សៀល​ថ្ងៃ​សៅរ៍នេះ ដើម្បី​កំណត់​​ថ្ងៃ​ធ្វើ​​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​​វៀត​ណាម ដែល​រង​​ការ​​ចោទ​ថា កំពុង​​រឹត​បន្តឹង​សេរីភាព​ពលរដ្ឋ​នៅ​ទៅនោះ ។​
ប្រធាន​សមាគម​ខ្មែរ​​កម្ពុជា​ក្រោម លោក ស៊ឺន ជុំ​ជួន ប្រាប់​​VOD​នៅ​ថ្ងៃ​ទី​២៨​​ខែកញ្ញា​នេះ​​ថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ក្នុង​បំណង​ជំរុញ​ឲ្យ​ស្ថានទូ​តរៀ​ត​ណា​ម​ប្រចាំ​​កម្ពុជា ជួយ​​អន្តរាគមន៍ ទៅ​​អាជ្ញាធរ របស់​ខ្លួន ឈប់​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់ សេរីភាព​ និងជំនឿ​​សាសនា​ដល់​​ព្រះ​សង្ឃ និង​ពលរដ្ឋ​​ខ្មែរ​ក្រោម ជា​ម្ចាស់​​ស្រុក ដែក​​កំពុង​​រស់នៅ​​ក្រោ​ម​​កា​គ្រប់គ្រង​របស់​ប្រទេស​​វៀតណាម​នោះ ។
​គម្រោង​ធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​នៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​សុក្រ​​ទី​២៧​ខែកញ្ញា​​ ម្សិលមិញ បាន​ផ្តន្ទាទោស​ព្រះ​តេជគុណ នី​វ លី និង​​ព្រះ​តេជ​គុណ ថាច់ ធឿន ឲ្យ​ជាប់​​ពន្ធនាគារ​ចំនួ​ន​៦​ឆ្នាំ និង​មួយ​អង្គ​​ទៀត ៣​ឆ្នាំ រួម​​ទាំង​ប្រពល​រដ្ឋ​ខ្មែរ​កម្ពុជា​​ក្រោម​មួយចំនួន​ទៀត ចោទ​ពី​បទ​ផ្ដល់​​ព័ត៌មាន​ទៅ​សហគមន៍​​ខ្មែរ​ក្រោម​ក្រៅប្រទេស និង​​ផ្ដល់​បទសម្ភាសន៍​ជូន​សារព័ត៌មាន​ផ្សេង​។​
កម្ពុជា​ក្រោម​ត្រូវបាន​អាណានិគម​ន៍​​និយម​​បារាំង​ ប្រគល់ឲ្យ​ប្រទេស​វៀតណាម​​គ្រប់​គ្រង​ដោយ​ខុសច្បាប់ ជាង​​៦០​ឆ្នាំ​មក​ហើយ ចាប់ពី​ឆ្នាំ​១៩៤៩ ដែល​មាន​​២១​​ខេត្ត និង​​មាន​​ទំហំ​​ដី​​ជិត​​៧​ម៉ឺនគីឡូម៉ែត្រ​ក្រឡា​(៦៨៩៦៥) ​និង​មាន​ប្រជាពលរដ្ឋ​​ជាង​១២​លាន​​នាក់ (១២៥៤៧២៥០)​។​ ក្រោយមក​មាន​ការ​រើ​បម្រាស់​​ពី​​ខ្មែរ​ក្រោម​​ញឹក​ញាប់ តែ​ត្រូវ​​បាន​បង្ក្រាប​ពី​អាជ្ញាធរ​វៀតណាម៕
សរសេរមកកាន់​កញ្ញា សេង ម៉ូលីនី តាមរយៈ sengmoliny@gmail.com​

CNRP will hold mass protests on 6th and 23rd October to demand independent investigation into election irregularities បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​បន្ទាប់​ពី​ភ្ជុំបិណ្ឌ

បន្ទាប់​ពី​បាន​ផ្អាក​ធ្វើ​មហា​បាតុកម្ម​មួយ​រយៈ​មក គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ​ទៀត បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។ បក្ស​សង្គ្រោះ​ជាតិ មាន​ផែន​ការ​យុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ គឺ​គ្រោង​ធ្វើ​មហា​បាតុកម្ម​ផង ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ផង និង​ធ្វើ​សមាជ​មហាជន​ផង។ 

ដោយ វោហារ ជាតិ 2013-09-28 RFA
បាតុករ សង្គ្រោះ​ជាតិ ៦១០
ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA/Van Vichar
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ កញ្ញា បាន​បង្ហាញ​ផែន​ការ​បី​ចំណុច ដើម្បី​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ផែន​ការ​សកម្មភាព​ទាមទារ​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ នៅ​ខែ​តុលា ខាង​មុខ​នេះ៖ «ខ្ញុំ​សុំ​បញ្ជាក់​ជូន​ថា គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​ចង់​ធ្វើ​ពេល​នេះ ដោយសារ​បុណ្យ​ប្រពៃណី​ជាតិ​បុណ្យ​ភ្ជុំបិណ្ឌ។ យើង​អត់​ចង់​រំខាន​ប្រជាពលរដ្ឋ។ សកម្មភាព​យើង​ចង់​ធ្វើ​ក្រោយ​ភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌ​ចប់​ថ្ងៃ​៤ (ខែ​តុលា) អីចឹង​បាន​ជា​យើង​ធ្វើ​ថ្ងៃ​៦ (ខែ​តុលា)»។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ពេល​ធ្វើ​សកម្មភាព​ទាមទារ​នេះ គឺ​ទី​១ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣ វេលា​ម៉ោង ៣ ដល់ ៦​ល្ងាច ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្រេច​លើ​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ទី២ ធ្វើ​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​ចំណុច​ចុង​ក្រោយ គឺ​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ តុលា ដើម្បី​យក​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ តាម​រយៈ​តំណាង​ឧត្តម​ស្នងការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា។
លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ដាច់​ខាត ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​បោះ​ឆ្នោត​មិន​ប្រក្រតី លុះត្រា​តែ​ការ​ទាមទារ​នេះ​បាន​សម្រេច ទោះ​បី​នៅ​ពេល​នេះ​បក្ស​ប្រជាជន បាន​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​រួច​ហើយ​ក៏ដោយ ក៏​មិន​ទាន់​ហួស​ពេល​ទាមទារ​ដែរ៖ «វា​អត់​ហួស​ពេល​ទេ។ រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ដើរ​អត់​រួច​ទេ ពីព្រោះ​គ្មាន​អ្នក​ណា​ទទួល​ស្គាល់ មក​រក​ស៊ី​ជាមួយ​ទេ បើ​រដ្ឋាភិបាល​របស់​មួយ​ចំហៀង​សភា កន្លះ​អីចឹង មិន​ដូច​អាណត្តិ​មុនៗ​ណា។ មិន​ដូច​អាណត្តិ​មុនៗ​ទេ កុំ​យក​ទៅ​ប្រៀបធៀប​អាណត្តិ​មុនៗ ខុស។ អាណត្តិ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ប្រជាពលរដ្ឋ​មួយ​ចំហៀង​ប្រទេស»។

7 Khmer Krom and 2 Khmer Krom Buddhist monks convicted of treason by a Vietnamese court [for just trying to teach Khmer language to Khmer Krom children] ខ្មែរ​ក្រោម​៧​នាក់​និង​ព្រះសង្ឃ​២​អង្គ​ត្រូវ​វៀតណាម​កាត់​ទោស​ពី​បទ​ក្បត់

Khmer Krom people sentenced for treason for just trying to teach Khmer language to Khmer Krom children. Watch video here.
កាលពីព្រឹកមិញ(២៧ កញ្ញា ឆ្នាំ២០១៣) តុលាការប្រជាជនខេត្តឃ្លាំង (Soc Trang) កម្ពុជាក្រោម បានសម្រេចកាត់ទោសព្រះសង្ឃ២អង្គ និងអន្ទិត២នាក់៖ 

១/ ព្រះតេជគុណថាច់ ធឿន/ Thach Thuol (គ្រូពហុស្សូតស្តាំវត្តសិរីតាសេក) ត្រូវជាប់គុក៦ឆ្នាំ! ២/ ព្រះតេជគុណលីវ នី/ Lieu Ny ( ព្រះចៅអធិការវត្តសិរីតាសេក) ត្រូវជាប់គុក៤ឆ្នាំ! 
៣/ អន្ទិតថាច់ ភមរិទ្ធិ៍/Thach Phum Rich (ឧបដ្ឋាក) ត្រូវជាប់គុក៣ឆ្នាំ! 
៤/ អន្ទិតត្រា ថា/ Tra Tha (ឧបដ្ឋាក) ត្រូវជាប់គុក២ ឆ្នាំ! ។ 

សូមជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីទុកជាការជំនួយស្មារតីដល់ពួកគាត់និងបងប្អូន របស់ពួកគាត់ផង សូមអរគុណ។ Courtesy Thach Thavara

ខ្មែរក្រោម៧នាក់និងព្រះសង្ឃ២អង្គត្រូវវៀតណាមកាត់ទោសពីបទក្បត់ ។ សូមអានបន្ត ៖ http://www.cambodiapage.info/?p=16981

តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា បាន​កាត់​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ៩​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន ២​អង្គ ឲ្យ​ជាប់​ទោស​ចន្លោះ​ពី ១០​ខែ ទៅ ៦​ឆ្នាំ ពី​បទ​បង្ក​ឲ្យ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ និង​ក្បត់​រដ្ឋាភិបាល​វៀតណាម។ 

ដោយ ទីន ហ្សាការីយ៉ា 2013-09-27 RFA

ការ​កាត់​ទោស​នេះ នៅ​បន្ទាប់​ពី​ពួក​គាត់​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជិត ៥​ខែ​កន្លង​មក។ ករណី​នេះ អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ភ្លាមៗ តាម​រយៈ​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ។
ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​បដិសេធ​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម​ជា​ថ្មី​ម្ដង​ទៀត ដែល​ដាក់​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​សុំ​ឲ្យ​ដោះ​លែង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៧ កញ្ញា អង្គការ​សមាគម​ខ្មែរ​ក្រោម បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ រួម​គ្នា ដើម្បី​សុំ​ឲ្យ​ដោះ​លែង​ព្រះសង្ឃ​ចំនួន​ពីរ​អង្គ និង​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់​ទៀត ដែល​តុលាការ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ ប៉ុន្តែ​ត្រូវ​បាន​ស្ថានទូត​វៀតណាម បដិសេធ។ លោក សឺន ជុំជួន ពន្យល់​ថា មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នេះ ដោយសារ​តែ​ព្រះសង្ឃ​ទាំង​នេះ​គ្រោង​បង្កើត​សាលា​រៀន​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ។
នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​ស្ថានទូត​វៀតណាម បដិសេធ​ញត្តិ​របស់​តំណាង​អង្គការ​សមាគម​ខ្មែរ​ក្រោម ចំពោះ​ការ​ស្នើសុំ​ឲ្យ​ដោះ​លែង ឬ​ស្នើ​ឲ្យ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​នៅ​ភូមិ​ភាគ​វៀតណាម​ខាង​ត្បូង។ ស្ថានទូត​វៀតណាម បាន​បដិសេធ​ជា​ហូរហែ​មក ដោយ​មិន​បាន​ពន្យល់​ពី​ហេតុផល​ទាំងអស់។
លោក សឺន ជុំជួន អះអាង​ថា អង្គការ​សមាគម​ខ្មែរ​ក្រោម​នឹង​ដាក់​ញត្តិ​ដដែល​នេះ​ទៅ​ក្រសួង​ការ​បរទេស​ខ្មែរ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ជា​ថ្មី​ទៀត ទោះ​បី​ជា​កន្លង​មក ក្រសួង​ការ​បរទេស​ខ្មែរ​មិន​បាន​ឆ្លើយ​តប​ញត្តិ​តំណាង​អង្គការ​សមាគម​ខ្មែរ ដែល​បាន​ដាក់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ក្ដី ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​រឿង​នេះ​ក្ដី។

Tep Vanny on VOA during a visit to America asks international community to put pressures on the Cambodian government to resolve land issues and about the attack at Wat Phnom while on hungry striker on 22/9/13 អ្នកស្រី ទេព វន្នី សុំឱ្យអន្តរជាតិដាក់សម្ពាធឱ្យរដ្ឋាភិបាលដោះស្រាយទំនាស់ដីធ្លី

Watch more videos here.

Al Jazeera TV reports on Sam Rainsy boycott of the first session of Cambodian parliament 23/9/13

Chey Mongkol teaching Khmer Surin children to read and write Khmer លោក ជ័យ​ មង្គល កំពុងបង្រៀនកូនខ្មែរសុរិន្ទអាននិងសរសេរភាសាខ្មែរ

ការបង្រៀនភាសាខ្មែររបស់ខ្មែរសុរិន,ខ្មែរលើ:ខ្មែរក្រោម,ខ្មែរកណ្តាល,ជាខ្មែរតែ1

Conference about the loss of Koh Tral and Kampuchea Krom territory សន្និសិតអំពីការបាត់បង់កោះត្រល់និងកម្ពុជាក្រោម

~⊱•❈❀ღ✿⊰☼⊱✿ღ❀❈•⊰~ សូមអរគុណចំពោះការចូលរួមចែករំលែក។

RFA interviews U.S congressman Steve Chabot, Chairman of the U.S Committee on Foreign Affairs, about cutting U.S aid to Cambodia RFAបទសម្ភាសន៍លោក ស្ទីវ ឆាបុត្រ អំពីការកាត់ជំនួយពីកម្ពុជា

RFA, Sarada interviewed Chairman Steve Chabot, US congressman, relating to House Resolution 310. ~⊱•❈❀ღ✿⊰☼⊱✿ღ❀❈•⊰~ បទសម្ភាសន៍របស់លោកតំណាងរាស្ត្រ ស្ទីវ ឆាបុត្រ (Steve Chabot) អំពីការកាត់ជំនួយសហរដ្ឋអាមេរិចមក លើប្រទេសកម្ពុជា ។

Ven. But Buntenh and Mr. Tola Moeun visit a Budhhist monk in Oral district, Kampong Speu province, who received death threats after attending protests on 16 September 2013


Source: Tola Moeun:On the way to visit the monks who got death threat in Oral forest on September 26, 2013. សកម្មភាភចុះសួរសុខទុក្ខនិងដោះស្រាយបញ្ហាដែលមានការគំរាមកំហែងមកលើព្រះសង្ឃដែលការពារព្រៃឈើភ្នំឱរាល ខេតកំពង់ស្ពឺ។

Khmer Krom monks warned of protests against the conviction and persecution of Khmer Krom people by the Vietnamese authority ព្រះសង្ឃ​​កម្ពុជា​​ក្រោម ព្រមាន​​ធ្វើ​បាតុ​កម្ម ប្រឆាំង​​ការ​ឃុំ​​ព្រះ​សង្ឃ​​ពីរ​​អង្គ និង​ពលរដ្ឋ​កម្ពុជា​ក្រោម​ផ្សេងទៀត​

ដោយ៖​ សេង ម៉ូលីនី​ | ថ្ងៃសុក្រ ទី27 ខែកញ្ញា ឆ្នាំ2013, VOD Read more here.


ព្រះសង្ឃកម្ពុជាក្រោម (រូបថតដោយ សេង ម៉ូលីនី)
​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​​ក្រោម គំរាម​​ធ្វើ​បាតុកម្ម​នាពេល​ឆាប់ៗ​នេះ ដើម្បី​រក​យុតិ្ត​ធម៌​ជូន​ព្រះសង្ឃ​ដែល​​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បដិសេធ​យក​ញត្តិ​របស់​​ព្រះអង្គ ដែល​ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ពីរ​អង្គ និង​ពលរដ្ឋ​កម្ពុជា​ក្រោម​ផ្សេងទៀត​។​
ព្រះ​តេជគុណ ថាច់ ថាវ​រី មាន​សង្ឃដីកា​ទៅកាន់​អ្នកសារ​ព័ត៌មាន នៅមុខ​ស្ថានទូត​វៀតណាម ថា ញត្តិ​របស់​ព្រះសង្ឃ​កម្ពុជា​ក្រោម ដាក់ជូន​លោក​នាយក​​រដ្ឋ​មន្ត្រី​​វៀ​តណាម ទាមទារ​ឲ្យ​អាជ្ញាធ​រវៀត​ណាម ដោះ​លែង​​ព្រះ​​តេជ​​គុណ លីវ នី ព្រះ​តេជគុណ ថាច់ ធឿន និង​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ឲ្យ​មាន​​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ​។ ញត្តិ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជា​បន្ទាន់​ នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ព្រះ​ពុទ្ធ​សាសនា​​​តាម​វត្ត​អារាម​នានា  បញ្ឈប់​ការគំរាមកំហែង​តាម​គ្រប់​រូបភាព និង​ការបិទ​សិទ្ធិសេរីភាព​មកលើ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​។​
​គួររំលឹកថា  ព្រះសង្ឃ​កម្ពុជា​ក្រោម​ទាំង​ពីរ​អង្គ ដែល​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ ត្រូវបាន​ព្រះសង្ឃ និង​សមាគម​ខ្មែរ​​កម្ពុជា​ក្រោម លើកឡើងថា ដោយសារ​ព្រះអង្គ មាន​ទំនាក់ទំនង​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្រៅប្រទេស​៕
សរសេរមកកាន់​កញ្ញា សេង ម៉ូលីនី តាមរយៈ sengmoliny@gmail.com

Some issues concerning electoral irregularities

 Democracy axed in Cambodia [google]
'What are the real numbers which represent the 69.61% of the 9,675,453 million registered to vote? The answer would be 6,735,083 million who have actually voted in the 2103 election, but the statement issued by the National Election Committee or NEC has shown only at 6,627,159 million, thus there is a discrepancy or missing registered voters of 107,924 divided by 40,000 per Assembly Seating equals 2.69 National Assembly Seats, and this is the first issue.'

Op-ed by XMEN
  
  I am trying to dissect the White Paper issued by the Office of the Council of Ministers Press and Quick Reaction Unit, dated on September 17, 2013, done in Phnom Penh, Cambodia, in regards to the 2013 General Election for the 5th Mandate of the National Assembly of Cambodia.

    The intention is to find justice for all Cambodian Citizens where their Statutory, Constitutional and Natural Rights are not being infringed or violated by those who are elected by the people, of the people and for the people. I am doing this not for the sake of seeking fame or fortunes, but simply sharing and defining or interpreting this White Paper based on the Constitutionality and guaranteed under the Electoral Laws.

    According to the World Bank, the data found on Cambodia population was 14,864,646 million since there was no clear record available from Cambodia about the true census of Cambodia, but I am going to use the numbers listed in the White Paper issued by the Council of Ministers and that numbers are 9,675,453 registered voters.

    According to the White Paper issued by the (OCOMPAQRU) or the Office of Council of Ministers Press and Quick Reaction Unit, 69.61% of Cambodian registered voters cast their votes, fulfilling their entitlement as a citizen to choose their political parties to lead the 5th Mandate of the National Assembly of Cambodia.
 
HUN SEN still shows off what he claims to be indelible ink on his finger almost two months after the election, but the real lasting stain on his hands has been, and will always be, the blood of so many innocents he shed to cling on to power - School of Vice

Friday, 27 September 2013

កញ្ញា ធី សុវណ្ណថា (វត្តី)​ម្ចាស់គេហទំព័រ I Love Cambodia Hot News & I Love Cambodia Hot News II ធ្វើបទសំភាសន៍ ជាមួយនឹងវិទ្យុសង្គ្រោះជាតិស្តីពីទំនាក់ទំនង

កញ្ញា ធី សុវណ្ណថា (វត្តី) ធ្វើបទសំភាសន៍ ស្តីពីទំនាក់ទំនង Page I Love Cambodia Hot News & I Love Cambodia Hot News II និងនិន្នាការ Page ទាំងពីរ

Corruption rooted in the system in side Cambodian society អំពើពុករលួយបានចាក់ឬសជាប្រព័ន្ធក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន

នេត សាវឿន ជាកូន ប្រសារ លោក ហ៊ុន ណេង

Patriarch (Tep Vong) taught me nothing: defiant monk

Ven. But Buntenh, leader of an emerging group of clergy advocating for social justice says his followers number some 2,000 and defends their right to speak out and defy higher ups

Analysts claim that reforms to be carried out by the new government will fail អ្នក​វិភាគ​អះអាង​ថា​ការ​កែ​ទម្រង់​រដ្ឋាភិបាល​ថ្មី​មិន​បាន​ជោគជ័យ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ឡើង​កាន់​តំណែង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បាន​ប្រកាស​កែ​ទម្រង់​រដ្ឋាភិបាល​នេះ ឲ្យ​បាន​ស៊ី​ជម្រៅ។ ក៏ប៉ុន្តែ អ្នក​វិភាគ និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង បាន​ទស្សន៍ទាយ​ថា ការ​កែ​ទម្រង់​នេះ​មិន​អាច​ទៅ​មុខ​បាន​ទេ ព្រោះ​ខ្វះ​ធនធាន​មនុស្ស ជាពិសេស​រចនាសម្ព័ន្ធ​ដឹក​នាំ​ចាប់​តាំង​ពី​ថ្នាក់​កំពូល មក​ដល់​ថ្នាក់​ក្រោម​ឱវាទ គឺ​ជា​ក្រុម​បក្ស​ប្រជាជន​តែ​មួយ។
ដោយ វោហារ ជាតិ

2013-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន សែន ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។
RFA Screenshot
ចំណែក​ក្បាល​ម៉ាស៊ីន​រដ្ឋសភា ដែល​ត្រូវ​មើល​ការ​ខុស​ត្រូវ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នោះ ក៏​ជា​មន្ត្រី​បក្ស​ប្រជាជន​តែ​មួយ​ទៀត។ អ្នក​វិភាគ​ខ្លះ​បាន​ហៅ​ការ​កែ​ទម្រង់​នេះ​ថា ជា​សកម្មភាព​ចាស់​ភាសា​ថ្មី។
ប្រសិន​បើ​បក្ស​សង្គ្រោះ​ជាតិ មិន​ចូល​រួម​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មែន រដ្ឋាភិបាល​នេះ​នឹង​មាន​សុទ្ធតែ​មន្ត្រី​បក្ស​ប្រជាជន តាំង​ពី​ក្បាល​ម៉ាស៊ីន​លើ រហូត​ដល់​ក្រោម។ អ្នក​វិភាគ​ខ្លះ បាន​បង្ហើប​ថា រដ្ឋាភិបាល​ថ្មី​ដែល​មាន​តែ​បក្ស​ប្រជាជន ដឹក​នាំ​នេះ អាច​ធ្វើ​ឲ្យ​បក្ស​ប្រជាជន ត្រូវ​បាត់​ឈ្មោះ​ពី​ពិភព​គុន បើ​សិន​ជា​កែ​ទម្រង់​បរាជ័យ។ ក៏ប៉ុន្តែ បក្ស​ប្រជាជន នឹង​ដណ្ដើម​បាន​ប្រជាប្រិយភាព​ពី​បក្ស​ដៃគូ​ប្រកួត​ប្រជែង​មក​វិញ​បាន បើ​សិន​ជា​ការ​កែ​ទម្រង់​រដ្ឋាភិបាល​អាណត្តិ​នេះ​បាន​ជោគជ័យ។
ចំណុច​ជោគជ័យ​នេះ​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប៉ង​ប្រាថ្នា ហើយ​បាន​ដាក់​ចុះ​យុទ្ធសាស្ត្រ​កែ​ទម្រង់​មួយ​ឈ្មោះ​ថា យុទ្ធសាស្ត្រ​ចតុកោណ ផ្ដួច​ផ្ដើម​ដោយ​គំនិត​លោក​ផ្ទាល់ ដែល​បាន​អនុវត្ត​តាំង​ពី​អាណត្តិ​មុនៗ​មក​ម្ល៉េះ។
ដើម្បី​ធានា​ការ​កែ​ទម្រង់​នេះ​ឲ្យ​បាន​ជោគជ័យ លោក ហ៊ុន សែន បាន​ប្រឹងប្រែង​ផ្ដល់​អនុសាសន៍​ដល់​មន្ត្រី​ក្រោម​ឱវាទ​អស់​រយៈពេល​ជិត​មួយ​ថ្ងៃ ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា កន្លង​ទៅ​នេះ។ ក្នុង​នោះ លោក​បាន​រំលេច​ចំណុច​ខ្សោយ​ខ្លះៗ​របស់​រដ្ឋមន្ត្រី​មួយ​ចំនួន កាល​ពី​អាណត្តិ​មុនៗ ដែល​ដឹក​នាំ​ក្រសួង​តាម​បែប​វប្បធម៌​ផ្ដាច់​ការ និង​សួនតួ​និយម ហើយ​ត្រូវ​កែប្រែ​ជា​បន្ទាន់។
ក៏ប៉ុន្តែ អ្នក​វិភាគ​សង្គម និង​នយោបាយ បាន​ពន្យល់​ថា ការ​កែ​ទម្រង់​បែប​នេះ មិន​មែន​ជា​រឿង​ងាយ​ដូច​ការ​គិត​នោះ​ទេ។ ហើយ​ការ​កែ​ទម្រង់​នេះ ក៏​បាន​ធ្វើ​ច្រើន​អាណត្តិ​មក​ហើយ តែ​មិន​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ទេ។
លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​វិទ្យាសាស្ត្រ​នយោបាយ បាន​ទស្សន៍ទាយ​ថា ផែន​ការ​កែ​ទម្រង់​នេះ មិន​អាច​ទៅ​មុខ​បាន​ទេ ព្រោះ​ប្រព័ន្ធ​ដឹក​នាំ​នៅ​សាំញ៉ាំ មិន​ខុស​ពី​រដ្ឋាភិបាល​អាណត្តិ​មុនៗ ដែល​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មាន​ក្បាល​ធំ​ដូច​ដំរី ហើយ​ប្រព័ន្ធ​ដឹក​នាំ​ថ្នាក់​ក្រោម​រួម​តូច​ដូច​កន្ទុយ​កណ្ដុរ។ លោក​ថា គ្រាន់​តែ​លោក​ក្រឡេក​មើល​រាង​រដ្ឋាភិបាល​ចេញ​ដំណើរ​ថ្ងៃ​ដំបូង លោក​ដឹង​ថា ការ​កែ​ទម្រង់​នេះ​នឹង​មិន​បាន​ផ្លែផ្កា​ទៅ​ហើយ ដោយសារ​មន្ត្រី​ដឹក​នាំ​ខ្លះ​ខ្វះ​ជំនាញ​ការងារ និង​ខ្វះ​ធនធាន​មនុស្ស និង​ចំនួន​មន្ត្រី​ដឹក​នាំ​ក្បាល​ម៉ាស៊ីន​ផ្នែក​ខាង​លើ​មាន​ចំនួន​ច្រើន​ហួស។
ចំណែក​អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ក៏​យល់​ប្រហាក់​ប្រហែល​គ្នា​ដែរ។ លោក​ថា ការ​កែ​ទម្រង់ និង​ការ​ផ្ដល់​អនុសាសន៍ គឺ​ខុស​គ្នា គេ​ត្រូវ​ការ​សិក្សា​ស្រាវជ្រាវ​លម្អិត មុន​នឹង​សម្រេច​ជា​យុទ្ធសាស្ត្រ​មក​អនុវត្ត ជាពិសេស​ប្រព័ន្ធ​រដ្ឋសភា​ដែល​តាម​ដាន​មើល​រដ្ឋាភិបាល។
រីឯ លោក កឹម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ដែល​តែង​រិះគន់​រដ្ឋាភិបាល​នោះ ក៏​មិន​ខុស​គ្នា​ដែរ គឺ​លោក​យល់​ថា រដ្ឋាភិបាល​ដែល​មាន​បក្ស​តែ​មួយ​ដូច្នេះ គឺ​មាន​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន ចំពោះ​សមាជិក​បក្ស​ជាង​ប្រយោជន៍​ជាតិ។
ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន លោក ជាម យៀប បាន​ជំទាស់ ហើយ​អះអាង​ថា ការ​តាំង​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​អាណត្តិ​នេះ គឺ​ខុស​ពី​អាណត្តិ​មុន ដែល​មន្ត្រី​បក្ស​ប្រជាជន ទាំងអស់​មាន​ជំនឿ​ថា ការ​កែ​ទម្រង់​នឹង​បាន​ជោគជ័យ។
ទាក់ទង​រឿង​កែ​ទម្រង់​នេះ លោក កែម ឡី បញ្ជាក់​ថា គេ​ត្រូវ​ការ​កម្លាំង​ធនធាន​មនុស្ស ថវិកា ពេល​វេលា ដើម្បី​ធានា​ឲ្យ​បាន​ជោគជ័យ ជាពិសេស​យុទ្ធសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​ការ​កែ​ទម្រង់​រួម​ក្នុង​សង្គម ដែល​លោក​បាន​បង្ហើប​បទ​ពិសោធន៍​ខ្លះៗ​ជា​អនុសាសន៍។

500 police deployed to stop garment workers from marching to Mr. Hun Sen's house to seek his intervention to help resolve dispute with the SL company កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៥០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាដើម្បី​ទប់ស្កាត់​កម្មករ​រោងចក្រ អែស.អិល ប្រមាណ ២​ពាន់​នាក់ 27/09/2013

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៥០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ទំនប់​ថ្មី ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា ដើម្បី​ទប់ស្កាត់​កម្មករ​រោងចក្រ អែស.អិល ប្រមាណ ២​ពាន់​នាក់ ដែល​មាន​បំណង​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុម​កម្មករ​រោងចក្រ អែស.អិល បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ដើរ​ហែ​ក្បួន​ចេញ​ពី​ទីតាំង​រោងចក្រ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ភាគី​ក្រុមហ៊ុន។
------------------------------------------------------------- Video Hot News Pls LIKE & share now ២៧ កញ្ញា ២០១៣ កំលាំងត្រៀមបង្ក្រាប កម្មករ SLនេះហើយ សម័យហ៊ុន សែន ដឹកនាំ ចង់សំលាប់ខ្មែរអោយរលាយពីប្រទេសកម្ពុជា — in Phnom Penh, Phnum Penh, Cambodia. Hot News Pls LIKE & share now ២៧ កញ្ញា ២០១៣ កំលាំងត្រៀមបង្ក្រាប កម្មករ SL — in Phnom Penh, Phnum Penh, Cambodia. នេះជាកម្លាំងប៉ូលីសច្រើនរយនាក់ត្រៀមចាំបង្រ្កាបកម្មករដែលមានតែដៃទទេ មានតែជំងឺ និងមាត់ហារតវ៉ាទាមទាររកយុត្តិធម៌ពីថៅកែរោងចក្រ។ មើលមិនឃើញកម្មករទេព្រោះទាំងឡានទឹក និងប៉ូលីសច្រើនពេក។ 27/09/2013 Video help share & LIKE របៀបដឹកនាំហ៊ុន សែន គេបាត់ទ្វាវ៉ាយឆ្កែ ថ្ងៃនេះ ប៉ូលិសជិត១០០០នាក់ បង្រ្កាប កម្មករ SL 27/09/2013
កំលាំងត្រៀមបង្ក្រាប កម្មករ SLនេះហើយ សម័យហ៊ុន សែន ដឹកនាំ ចង់សំលាប់ខ្មែរអោយរលាយពីប្រទេសកម្ពុជា — អស់រយៈពេល1ខែកន្លះមកដែលកម្មកររោចងចក្រSLធ្វើកូដត្តកម្មដោយគ្មានដំណោះស្រាយថ្ងៃនេះដាច់ចិត្តដង្ហែរក្បួនជាលើកទី3 ក៏ប៉ុន្តែមានក្រុមPM.POLIS.ទ្បានទឹក ស្កាត់មុខបាត់ទៅហើយលោកអើយ តើណឹងជាស្នាដៃរបស់អ្នកណាទៀតហើយមិត្តទាំងអស់គ្នា ថ្ងៃទី 27.09.2013

Workers from SL Garment company failed to get Prime Minister Hun Sen to intervene to help them resolve the dispute with the company កម្មករ​រោងចក្រ​អែស.អិល​បរាជ័យ​ក្នុង​ការ​ស្វែង​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី

សមត្ថកិច្ច​ជាច្រើន​រយ​នាក់ រារាំង​កម្មករ​រោងចក្រ អែស.អិល (SL) មិន​ឲ្យ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​តំណាង ៣០​នាក់ យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​របស់​ប្រមុខ​ដឹក​នាំ។ តំណាង​កម្មករ ឲ្យ​ដឹង​ថា ការ​ចូល​ជួប​តំណាង​ខុទ្ទកាល័យ​មិន​ទាន់​មាន​លទ្ធផល​ទេ ហើយ​អះអាង​ថា នឹង​ប្រមូល​ផ្តុំ​គ្នា​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម​ជា​ថ្មី​ទៀត​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​អន្តរាគមន៍ ឬ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គេ។
ដោយ វិទ្យុ​អាស៊ីសេរី
2013-09-27
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
កម្មករ​រោងចក្រ​អែស.អិល ៦១០
ក្រុម​សមត្ថកិច្ច​រារាំង​ក្រុម​កម្មករ​ដើរ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជិត​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​២៧១ និង​ផ្លូវ​៣៧១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Uon Chhin
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៥០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ទំនប់​ថ្មី ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា ដើម្បី​ទប់ស្កាត់​កម្មករ​រោងចក្រ អែស.អិល ប្រមាណ ២​ពាន់​នាក់ ដែល​មាន​បំណង​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុម​កម្មករ​រោងចក្រ អែស.អិល បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ដើរ​ហែ​ក្បួន​ចេញ​ពី​ទីតាំង​រោងចក្រ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ភាគី​ក្រុមហ៊ុន។
ក្រុម​កម្មករ​បាន​ចោទ​ក្រុមហ៊ុន​ថា បាន​បិទ​ទ្វារ​មិន​ឲ្យ​ពួក​គាត់​ចូល​ធ្វើ​ការ និង​មិន​បាន​ផ្តល់​សំណង​សមរម្យ​ជូន​ពួក​គាត់។ កម្មករ​បន្ថែម​ថា ពួក​គេ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​លក្ខខណ្ឌ​ការងារ​ចំនួន ១១​ចំណុច មាន​ដូច​ជា ស្នើ​ដក លោក មាស សុត្ថា ប្រធាន​រដ្ឋបាល ឬ​ទីប្រឹក្សា​រោងចក្រ​កាត់​ដេរ អែស.អិល ចេញ​ពី​ការងារ ស្នើ​ឲ្យ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ទីតាំង​រោងចក្រ ទាមទារ​ឲ្យ​រោងចក្រ​ផ្តល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម ស្នើ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​លុយ​បាយ​ជូន​កម្មករ និង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ដក​ពាក្យ​បណ្ដឹង​ប្ដឹង​កម្មករ​ពី​តុលាការ​ជាដើម។
១-ក្រុម​កម្មករ​ប្រមូល​ផ្ដុំ​គ្នា​ត្រៀម​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ ឬ​ពាន់​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​មក​រារាំង​កម្មករ មិន​ឲ្យ​ដើរ​ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៧ ខែ​កញ្ញា៖ «កម្មករ​បាន​ទាមទារ​ក្នុង​ក្របខ័ណ្ឌ​កម្មករ​រោងចក្រ និង​ថៅកែ​ក្រុមហ៊ុន គឺ​មិន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នយោបាយ ឬ​រាជ​រដ្ឋាភិបាល​ណា​ទេ។ ពួក​ខ្ញុំ​ធ្វើ​កូដកម្ម​អត់​មាន​ប្រើ​អំពើ​ហិង្សា​អី​ទេ គឺ​ខ្ញុំ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ថៅកែ​រោងចក្រ​ត្រូវ​រក​ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ ដែល​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​ពួក​ខ្ញុំ​ទេ។ រយៈពេល ២​ខែ​ហើយ គឺ​ថៅកែ​រោងចក្រ​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​បាន​មួយ​ចំណុច​ណា​ទេ។ តើ​សម​ដែរ​ទេ ដែល​យក​កម្លាំង​ប៉េអិម ឬ​កង​រាជ​អាវុធហត្ថ​មក​ដាក់​ពង្រាយ​អ៊ីចឹង? ពួក​ខ្ញុំ​សុទ្ធតែ​ដៃ​ទទេ និង​គ្មាន​អ្វី​នៅ​ក្នុង​ដៃ រីឯ​កម្លាំង​សមត្ថកិច្ច​មាន​ដំបង​ឆក់ ខែល និង​កាំភ្លើង​គ្រប់​ដៃ​ដូច្នេះ»។
លោក ប៊ុត ប៊ុនឈាន មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​នៃ​សម្ព័ន្ធ​សហជីព ស៊ីខាវឌូ (CCAWDU) ក៏​បាន​សំណូម​ពរ​ឲ្យ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ អែស. អិល ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​ជម្លោះ​កុំ​ឲ្យ​រីក​រាល​ដាល​ធ្ងន់ធ្ងរ។

RFA interviewed chairman Chabot [Steve Chabot: America won't recognise the illegitimate government of Mr. Hun Sen]


RFA, Sarada interviewed Chairman Steve Chabot, US congressman, relating to House Resolution 310.

Defence minister warns against general strike [This is a communist style: never follow people's demands, only making threats!]


Defence Minister Tea Banh yesterday said the Royal Cambodian Armed Forces are ready to protect the Kingdom’s constitution should the opposition’s threatened general strike fall on the wrong side of the law.
“A nationwide general strike or mass demonstration must be held under the framework of the law, and it would be impossible if the strike is not under the framework of the law. [I] am not threatening, but one has to look at [the Cambodia National Rescue Party’s] intention to destroy the constitution,” Banh said in a speech given to officials at a handover of power at the Ministry of Social Affairs.
“[I] am speaking frankly now – [nobody] can destroy the constitution, and the armed forces are already in Phnom Penh.”
On Wednesday, the CNRP threatened to call for a nationwide strike barring ruling party concessions at the National Assembly. It also branded the government as “illegitimate” after the vote for the new mandate was held on Tuesday with none of the 55 opposition lawmakers in attendance.
The opposition boycotted Monday’s opening session of parliament, which went ahead despite legal analysts saying the constitution demanded at least 120 lawmakers to be present.
Banh said yesterday that the CNRP’s threatened strike – which it has vowed to hold for a single day – was clearly aimed at undermining the constitution.
“It is difficult [to understand] how a party that fully respects the constitution could make a wrong and illegitimate government,” he said.

CNRP ready to talk [The CNRP should join the parliament, but should not flip-flop with their demands]

Opposition leaders Kem Sokha (left) and Sam Rainsy face the press in Phnom Penh on Wednesday. PHA LINA
Following a high-level meeting yesterday, Cambodia National Rescue Party leader Sam Rainsy said that his party would seek to restart negotiations with the ruling party and possibly join the government.
The move marks an apparent about-turn from a party press conference held on Wednesday when Rainsy threatened a general strike against the “illegitimate” government and said the CNRP’s leverage would be strongest if it remained outside parliament.
“I just want to inform you that we would consider taking up seats in the National Assembly after we hold negotiations with the CPP,” Rainsy told the Post yesterday evening.
“In those negotiations, we are going to ask for immediate reforms that require no time and no money to implement.”
Rainsy added that his party had drawn up a list of 10 demands, the first of which remains an investigation to “assess and address” election irregularities.
Immediate measures required by the opposition would include a halt of deforestation and land grabs by private companies granted economic land concessions.
These two issues were mentioned in the government’s five-year strategy released on Wednesday.
Following the approval of the cabinet in a single, unanimous vote at the National Assembly on Tuesday, Prime Minister Hun Sen told reporters that the CPP – for its part – still had “the door open for renegotiation” with the opposition.
The CNRP has maintained that the swearing-in of the government without the 55 opposition lawmakers present amounted to a “constitutional coup”.

Hun Sen Decries Foreign Interference in Cambodian Politics

Cambodian Prime Minister Hun Sen, left, sits inside the session hall of the National Assembly with lawmakers from his Cambodian People's Party, in Phnom Penh, Cambodia, Sept. 24, 2013.
Cambodian Prime Minister Hun Sen, left, sits inside the session hall of the National Assembly with lawmakers from his Cambodian People's Party, in Phnom Penh, Cambodia, Sept. 24, 2013.
Kong Sothanarith, Sok Khemara, VOA Khmer 27 September 2013 PHNOM PENH &WASHINGTON DC - Prime Minister Hun Sen has said his new government does not need the approval of the international community, in a lengthy public address following a National Assembly session this week boycotted by the opposition.

Opposition leader Sam Rainsy said this week he will pursue an international campaign against the legitimacy of the new government, which was formed in apackage measure by members of the ruling party who attended this week’s Assembly session. The session was an opening meeting following July’s national elections, which the opposition says was marred by irregularities and fraud.

Related Articles

Hun Sen said in a six-hour address on on Wednesday that he opposed “foreign interference” in Cambodia’s political affairs.

“We do not need the recognition of any president or ambassador,” Hun Sen said. “It’s not necessary to ask for the recognition of the UN secretary-general, or signature countries of the Paris Accords. I won’t allow any foreigners to dictate Cambodian politics.”

The United States, among other countries, has called for a credible review of Cambodia’s electoral process, which created a deadlock after the announcement of a victory by the ruling Cambodian People’s Party. The CPP won 68 of 123 National Assembly seats—a drop of 22 seats—to the opposition’s 55.

Sam Rainsy, who is president of the opposition Cambodia National Rescue Party, told VOA Khmer on Wednesday he will ask the UN to temporarily suspend Cambodia’s seat there, calling the formation of the new government a violation of Cambodia’s constitution.

“Any country that still works regularly with the Phnom Penh government associates themselves with a violation of the constitution, defies the Paris Peace Accords, and also mistreats the Cambodian people,” he said in an interview.