A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 14 March 2014

Vietnamese living along the border rent farm land from Cambodian villagers [Does this practice happen anywhere in the world? No, it only happens in Hun Sen's Cambodia] ជនជាតិ​វៀតណាម​ជួល​ដី​ពលរដ្ឋ​ខ្មែរ​ក្បែរ​ព្រំដែន​ធ្វើ​ស្រែ​ចម្ការ

ដោយ អ៊ុក សាវបូរី 2014-03-13 RFA

សកម្មភាព​ពលរដ្ឋ​នៅ​ព្រំដែន​ជួល​ដី​ស្រែ​ចម្ការ​ឲ្យ​ជនជាតិ​វៀតណាម ដាំដុះ កំពុង​កើន​ឡើង​នៅ​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ។ អ្នក​ស្រុក​អះអាង​ថា បាន​ជា​គាត់​ជួល​ដី ព្រោះ​តម្លៃ​ស្រូវ​ចុះ​ថោក និង​ខ្វះ​កម្លាំង​ពលកម្ម។ ម្យ៉ាង​ទៀត អ្នក​ស្រុក​ខ្វះ​លុយ​សង​ថ្លៃ​ជី ថ្លៃ​ប្រេង ថ្លៃ​ទិញ​ទឹក​ស្រោច​ស្រូវ ជាដើម។ បញ្ហា​ជួល​ដី​ឲ្យ​បរទេស​ធ្វើ​កសិកម្ម​នេះ អាជ្ញាធរ​ជាតិ​ខាង​ព្រំដែន បាន​ហាម ព្រោះ​វា​អាច​ប៉ះពាល់​ការ​កំណត់​ចរចា​បោះ​បង្គោល​ព្រំដែន​នា​ពេល​អនាគត។
ដី​ខ្មែរ​ស្រែ​វៀតណាម កំពុង​ត្រូវ​បាន​មនុស្ស​ជាច្រើន​និយាយ​ត​គ្នា​នៅ​ក្នុង​តំបន់​មិន​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ ខណៈ​អ្នក​ភូមិ​នៅ​ទី​នោះ​ផ្អើល​ជួល​ដី​ច្រើន​ហិកតារ ឲ្យ​កសិករ​វៀតណាម ដាំដុះ។
ប្រធាន​សហគមន៍​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ លោក វី ចាន់ អះអាង​ថា មាន​បញ្ហា​ច្រើន​ដែល​នាំ​ឲ្យ​អ្នក​ភូមិ​សម្រេច​ចិត្ត​ឈប់​ធ្វើ​ស្រែ ហើយ​ជួល​ដី។ ទី​១ គឺ​ដី​កសិកម្ម​ធំ​ពេក ធ្វើ​មិន​អស់​ដី។ ទី​២ ខ្វះ​កម្លាំង​ពលកម្ម។ ទី​៣ ស្រូវ​ចុះ​ថោក មិន​សមាមាត្រ​ថ្លៃ​ទិញ​ជី ប្រេង និង​ថ្លៃ​ទឹក។ ទន្ទឹម​នោះ មន្ត្រី​ច្រើន​ស្ថាប័ន​នៅ​ច្រក​ព្រំដែន​យក​ពន្ធ​ពី​ឈ្មួញ​ចូល​ទិញ​ស្រូវ​ខ្ពស់​ពេក នាំ​ឲ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​ទិញ​ស្រូវ៖ «បើ​ដី​នៅ​នោះ​មាន​ត្រឹម ១.០០០​ហិកតារ វៀតណាម ធ្វើ ៨០០​ហិកតារ ហើយ ខ្មែរ​ធ្វើ​បាន​តែ ២០​ហិកតារ»
ពលរដ្ឋ​នៅ​ភូមិ​សង្គមមានជ័យ លោក កែវ ខា ឲ្យ​ដឹង​ថា គាត់​មាន​ដី​កសិកម្ម ២០​ហិកតារ។ គាត់​ជួល​ដី​ឲ្យ​វៀតណាម ធ្វើ​ស្រែ ១៥​ហិកតារ ឯ ៥​ហិកតារ​ទៀត គាត់​ធ្វើ​ខ្លួន​ឯង។ លោក​ថា បាន​ជា​គាត់​សម្រេច​ចិត្ត​ជួល​ដី ព្រោះ​គាត់​មិន​អាច​ធ្វើ​ស្រែ​អស់​ដី​ទេ។ លោក​ថា ការ​ជួល​ដី​នោះ គឺ​គាត់​ងាយ​ស្រួល​ប្រមូល​លុយ ព្រោះ​ដី​ស្រែ​គាត់​ជួល​បាន​ថ្លៃ អាច​ដាំ​ស្រូវ​បាន ២​ដង ទើប​វៀតណាម ឲ្យ​ថ្លៃ​ដី ១​ហិកតារ ៣០០ ទៅ ៣៥០​ដុល្លារ៖ «១​ហិកតារ គិត​ជា​លុយ​ដុង បើ​ដី​ល្អ​វា ៧​លាន​ដុង បើ​ដី​អាក្រក់ អាច​ជា ៥​លាន​ទេ»
លោក សំ មិត្ត អ្នក​ភូមិ​សង្គមមានជ័យ ដែរ ឲ្យ​ដឹង​ថា គាត់​ជួល​ដី​ឲ្យ​វៀតណាម ចំនួន ៥​ហិកតារ។ ក្នុង​១​ហិកតារ វៀតណាម ឲ្យ​ថ្លៃ ៨០​ម៉ឺន​ដុង គឺ​ប្រហែល ១៣​ម៉ឺន​រៀល ព្រោះ​ដី​គាត់​ធ្វើ​ស្រែ​បាន​តែ​១​ដង​ក្នុង​១​រដូវ​ទឹក​ស្រក។ លោក​ថា ដី​ស្រែ​គាត់​ជួល​នោះ នៅ​ឆ្ងាយ​ពី​ព្រំដែន ៣ ទៅ ៥​គីឡូម៉ែត្រ គឺ​ដី​មិន​នៅ​កៀក​ព្រំដែន​ទេ។ លោក​ថា លុយ​ជួល​ដី​គាត់​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​ចម្រុះ ២០​ម៉ឺន​រៀល ក្នុង​ដី​ជួល​១​ហិកតារ។ លោក​កំពុង​សុំ​ឲ្យ​សមត្ថកិច្ច​បញ្ចុះ​តម្លៃ​ពន្ធ​ដី​ជួល​នោះ​ខ្លះ៖ «សំខាន់​បំផុត អ្នក​មាន​ដី​ច្រើន គេ​ជួល​ឲ្យ​វៀតណាម ទាំងអស់ ដី​ខ្មែរ​ស្រែ​យួន​តំបន់​ហ្នឹង»
ជំទប់​ទី​១​ឃុំ​កំពង់ក្រសាំង លោក ច្រុង គឹមយ៉ាង ថ្លែង​ថា អ្នក​ភូមិ​ក្នុង​ឃុំ​នោះ​បាន​ជួល​ដី​ឲ្យ​វៀតណាម ធ្វើ​ស្រែ​ប្រមាណ ២០ ទៅ ៣០​ហិកតារ។ ហើយ​ក៏​មាន​កសិករ​ខ្មែរ​ខ្លះ​បាន​ជួល​វៀតណាម ឲ្យ​បង្រៀន​បច្ចេកទេស​ដាំដុះ​ប្រចាំ​ម៉ោង ដើម្បី​ឲ្យ​ផល​ស្រូវ​កើន​ដល់ ១០​តោន​ក្នុង​ដី​១​ហិកតារ។ លោក​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ជួល​ដី​ឲ្យ​កសិករ​វៀតណាម ធ្វើ​ស្រែ​ទេ ព្រោះ​ការ​ជួល​ដី​នោះ​អាច​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ រវាង​ព្រំដែន​កម្ពុជា និង​វៀតណាម។ ប៉ុន្តែ អ្នក​ស្រុក​ជំពាក់​លុយ​វៀតណាម ដែល​ទិញ​ជី និង​ប្រេង​ច្រើន​ពេក ទើប​អាជ្ញាធរ​បិទ​ភ្នែក​ខ្លះ៖ «យើង​មិន​ចង់​ឲ្យ​ជួល​ទេ ព្រោះ​វៀតណាម ហើយ​ខ្មែរ​វា​មាន​បញ្ហា​ចេះ​តែ​ថា លក់​ដី​ឲ្យ​យួន ស្អីៗ​ឲ្យ​យួន តែ​តាម​ពិត អ្នក​បង​ប្អូន​គាត់​សុំ​ជួល​របស់​គាត់​ទេ»
ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ លោក ម៉ៅ សុផល ថ្លែង​ថា បញ្ហា​ប្រជាពលរដ្ឋ​ជួល​ដី​ឲ្យ​វៀតណាម ធ្វើ​ស្រែ​ចម្ការ​បាន​កើត​ឡើង​យូរ​ហើយ ដោយសារ​តែ​មាន​នាយ​ទុន​ទៅ​ទិញ​ដី​នៅ​ព្រំដែន ហើយ​ជួល​ឲ្យ​វៀតណាម ទើប​ពលរដ្ឋ​តាម​ព្រំដែន​ធ្វើ​តាម​ក្រុម​នាយ​ទុន។ លោក​ថា ទង្វើ​នោះ​អាច​នឹង​មាន​ការ​រំកិល​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ដែរ ព្រោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម មិន​ទាន់​កំណត់​បោះ​អស់​នៅ​ឡើយ។
អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ លើ​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី ថ្លែង​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ​ថា គោលការណ៍​រដ្ឋាភិបាល​មិន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ខ្មែរ​ជួល​ដី​ឲ្យ​វៀតណាម ដើម្បី​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ទេ ពីព្រោះ​វា​ពិបាក​នៅ​ក្នុង​ការ​ចរចា​បោះ​បង្គោល​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: