
១៩ មីនា ២០១៤ - ទំព័រប្រវត្តិសាស្រ្ត / 19 March 2014 Khmer national heroes – – Pang Khat (1910 - 1975) ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់ (១៩១០ - ១៩៧៥)
ភិក្ខុ ប៉ាង ខាត់ ជាអ្នកប្រាជ្ញជាតិម្នាក់ ដែលយើងមិនអាចបំភ្លេចបាន។ ភិក្ខុបានប្រឡងជាប់ចូលរៀនជា សាស្រ្តាចារ្យភាសាបារាំង ដោយបានពិន្ទុល្អប្រសើរជាងគេ។ ភិក្ខុបានធ្វើជាសាស្រ្តាចារ្យភាសាសំស្រឹ្កត និងភាសាបាលី នៅសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ និងបង្រៀនផ្នែកអក្សរថ្ម និងខ្មែរបុរាណ ហើយនិងប្រវត្តិសាសនាឥណ្ឌា-ខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភិក្ខុគឺជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញ ក្នុងចំណោមអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។ ភិក្ខុ ប៉ាង ខាត់ ឥតមានងារក្នុងរាជាគណៈសង្ឃទេ ព្រោះភិក្ខុមិនមែនជាសង្ឃដែលស្វះស្វែងបុណ្យស័ក្តិយសសោះឡើយ។ ដោយភិក្ខុមានចរិតជាសង្ឃជឿនលឿននិយម ឯករាជ្យនិយម ចង់ឲ្យប្រជាពលរដ្ឋខ្មែរបានសុខសន្តិភាព នៅឆ្នាំ១៩៤២ ភិក្ខុ ប៉ាង ខាត់ និងព្រះសង្ឃមួយចំនួន មានព្រះគ្រូអាចារ្យ ហែម ចៀវ ព្រះគ្រូអាចារ្យ ខៀវជុំ ព្រះគ្រូអាចារ្យ សូរ ហាយ ព្រះគ្រូអាចារ្យ អ៊ុក ជា ជាដើម រួមជាមួយអ្នកនយោបាយជំនាន់នោះ គឺមានលោក សឺង ង៉ុកថាញ់ លោក ប៉ាច ឈឺន លោក នួន ឌួង លោក ជុំ មួង លោក ប៊ុណ្ណ ចន្ទម៉ុល ជាអាទិ៍ បានធ្វើសកម្មភាពប្រឆាំងនឹងអាណានិគមនិយមបារាំង ដែលគេឲ្យឈ្មោះថា “បដិវត្តន៍ឆត្រ”។ ភិក្ខុ ប៉ាង ខាត់ ត្រូវអាជ្ញាធរបារាំងបង្ខំឲ្យសិក្ខ ហើយបញ្ជូនទៅដាក់គុកនៅកោះត្រឡាច ជាមួយព្រះគ្រូអាចារ្យ ហែម ចៀវ លោក ប៊ុណ្ណ ចន្ទម៉ុល និងសហសេវិកឯទៀតៗ។ ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត។ ដើម្បីអានអត្ថបទទាំងមូល សូមចុច៖ http://tinyurl.com/nx3fzhg
1 comment:
May your soul rest in peace my Khmer hero.
Post a Comment