A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 September 2016



                                                                                                                       
ជាតិ
យុវជន​រាប់រយ​នាក់​តម្រង់​ជួរ​ចូល​ទស្សនា​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​
និពន្ធដោយ : រុង រឿង       September-17-2016, 8:39 pm/Thmey Thmey
រូបភាព
​ស្ថានទូត​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បើ​ឲ្យ​សាធារណជន​ចូល​ទស្សនា​ក្នុង​បរិវេណ​ស្ថានទូត​ដោយ​សេរី​នៅ​ថ្ងៃ​សៅរ៍​ទី ១៧ ខែកញ្ញា ចាប់ពី​ម៉ោង ៩ ព្រឹក​រហូតដល់​ម៉ោង ៤ កន្លះ​រសៀល​។ យុវជន​រាប់រយ​នាក់ បាន​គ្នា​តម្រង់​ជួរ​ចូលទៅ​ទស្សនា​បរិវេណ​ស្ថានទូត​ដ៏​ចំណាស់​នៅ​កម្ពុ​ជាមួយនេះ​។
​យុវជន​រាប់រយ​ន​នាក់ ដែលមាន​ទាំង​ព្រះសង្ឃ​ផង​នោះ បាន​ចូល​ទស្សនា​ក្នុង​បរិវេណ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ដោយបាន​ទស្សនា អគារ និវេសនដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត និង​ឧទ្យាន​របស់​ស្ថានទូត​បារាំង ដែលជា​សួន​ដ៏​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង ទំហំ​ផ្ទៃដី​នៃ​ស្ថានទូត​ដែលមាន​អាយុកាល​ជាង ៦០ ឆ្នាំ​មកហើយ​នៅ​កម្ពុជា​នេះ មាន​ចំនួន ៤,៥ ហិកតា​។ ការបើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ក្នុង​បរិវេណ​ស្ថានទូត​ពេលនេះ គឺធ្វើឡើង​ក្នុង​ក្របខណ្ឌ ឬ​ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​អឺរ៉ុប ដែល​ត្រូវបាន​រៀបចំឡើង​អស់​រយ​:​ពេល​ជាង​៣០​ឆ្នាំ​មកហើយ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទ្វីបអឺរ៉ុប​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​បារាំង​។



​ក្រៅពី​ឃើញ​នូវ​ដើមឈើ​ធំៗ​នៅក្នុង​ស្ថានទូត​នេះ អ្នកទស្សនា ក៏បាន​ឃើញ​នូវ​នូវ​ផ្ទាំង​ថ្ម​មួយចំនួន ដែល​យក​មកពី​អតីត​ទី​ស្មសាន​បារាំង​នៅ​ភ្នំពេញ និង​អតីត​ក​ខ្លោងទ្វារ​ម្ខាង​របស់​ស្ថានទូត ដែល​ត្រូវបាន​អ្នកនិពន្ធ​បារាំង​ចងក្រង​ជា​ប្រវត្តិ​នៅក្នុង​រឿង​ប្រលោមលោក​ដ៏​ល្បី​មួយ​ឈ្មោះថា « ក្លោងទ្វារ ឬ Le Portail»​។ សកម្មភាព​នៃ​ការចូល​ទស្សនា​របស់​យុវជន​នៅក្នុង​ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​នេះ ត្រូវ​រៀបចំឡើង​ដោយ​មន្ត្រី​ស្ថានទូត ដោយមាន​ការត្រួត​ពិ​និ​ត​សន្តិសុខ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​អ្នក​ចង់​ចូល​ទស្សនា ត្រូវ​តម្រង់​ជួរ​គ្នា​នៅមុខ​ស្ថានទូត បន្ទាប់មក​ចូលទៅ​ទស្សនា​ក្នុង​បរិវេណ​ស្ថានទូត​បែង​ចែកជា​ក្រុមៗ​។

​នៅក្នុង​ឱកាស​នៃ​ការ​ទស្សនា​ដែល​អមដោយ​ការរៀបរាប់​ពន្យល់​ជា​ភាសា​បារាំង ខ្មែរ និង​អង់គ្លេស​ពី​សំណាក់​បុគ្គលិក​ស្ថានទូត  អ្នកទស្សនា​ក៏បាន​ស្វែងយល់​ផងដែរ ពី​ការដាក់​ឲ្យ​ដំណើរការ​គម្រោង «​ស្ថានទូត​បៃតង​» នៅតាម​បណ្តា​ស្ថានទូត​បារាំង​នានា​។ ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​នេះ ស្ថានទូត​បារាំង​នៅ​ភ្នំពេញ​បាន​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​១៥ ភាគរយ​ក្នុង​រយ​:​ពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ តាមរយ​:​វិធានការ​នានា ដូច​ជាការ​តម្លើង​បន្ទះ​ស្រូប​កម្តៅ​ព្រះអាទិត្យ  ការប្តូរ​មកប្រើប្រាស់​អំ​ពូ​ល LED ស៊ី​ភ្លើង​តិច  និង​ការកាត់បន្ថយ​ចំនួន​រថយន្ត​បម្រើការ​នៅ​ស្ថានទូត​ជាដើម​។​



​សេច​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត បាន​ឲ្យ​ដឹងថា បន្ទាប់​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ជាច្រើន​ដំណាក់កាល​ពិសេស​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៩១ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​តាំងនៅ​កន្លែង​ដដែល​នេះ​អស់​រយ​:​ពេល​ជាង​៦០​ឆ្នាំ​មកហើយ ហើយ​វា​ក៏​ជា​និមិត្តរូប​នៃ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។ ស្ថានទូត​ត្រូវបាន​ជួសជុល​កែលម្អ​ទាំងស្រុង​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៥ ហើយ​ស្ថាបត្យកម្ម​ទំនើប​របស់​ស្ថានទូត​មាន​លក្ខណ​:​សមសួន​ជាមួយ​ទេសភាព​នៃ​ឧទ្យាន​ទំហំ​៤,៨​ហិច​តា ដែលជា​ឧទ្យាន​បៃតង​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ​៕























No comments: