A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday 3 August 2016
បក្សសង្គ្រោះជាតិសាទរចំពោះទស្សនៈនយោបាយថ្មីរបស់ប្រមុខរដ្ឋាភិបាល
បក្សសង្គ្រោះជាតិសាទរចំពោះទស្សនៈនយោបាយថ្មីរបស់ប្រមុខរដ្ឋាភិបាល
ដោយ សុ ជីវី
2016-08-02
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង (រូបកណ្ដាលកាន់មេក្រូ) ថ្លែងក្នុងសន្និសីទកាសែត នាទីស្នាក់ការកណ្ដាលបក្សចាក់អង្រែលើ នៅថ្ងៃទី៣១ ខែឧសភា ឆ្នំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
គណបក្សសង្គ្រោះជាតិ សាទរចំពោះការបង្ហាញទស្សនៈនយោបាយរបស់ប្រមុខរដ្ឋាភិបាលដែលទំនងសំដៅដល់ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះជំហររបស់លោកទៅលើវៀតណាម។
បើទោះបីជាមិនបានបញ្ជាក់ច្បាស់ថា សំដៅដល់ទស្សនៈនយោបាយរបស់លោក ហ៊ុន សែន ទៅលើវៀតណាមក្ដី មន្ត្រីគណបក្សប្រឆាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល លោក អេង ឆៃអ៊ាង លើកឡើងនៅមុខទីស្នាក់ការគណបក្សនៅថ្ងៃទី២ ខែសីហា ថា ការបង្ហាញជំហររបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះ គឺជារឿងដែលគួរអោយភ្ញាក់ផ្អើល។ លោកថា គណបក្សសង្គ្រោះជាតិ ក៏មិនខុសពីពលរដ្ឋទូទៅដែរ និងបន្តតាមដានរឿងនេះ។
លោក អេង ឆៃអ៊ាង លើកឡើងទៀតថា ដើម្បីអោយនយោបាយការបរទេសរបស់កម្ពុជា ខ្លាំង ចាំបាច់ណាស់ដែលកម្ពុជា ត្រូវរួបរួមគ្នា៖ «ទស្សនៈនេះគឺធ្វើអោយប្រជាពលរដ្ឋកំពុងតែតាមឃ្លាំមើល។ បើសិនជាទស្សនៈនយោបាយនេះ ជាការពិត គឺប្រជាពលរដ្ឋខ្មែរអបអរសាទររីករាយ។ ដោយឡែកគណបក្សសង្គ្រោះជាតិ ក៏ចូលរួមអបអរសាទរដែរ តែអ្វីដែលគណបក្សសង្គ្រោះជាតិ យល់ឃើញថា ដើម្បីអោយខ្មែរខ្លាំងទាំងនៅលើនយោបាយថ្នាក់ជាតិ ទាំងឆាកអន្តរជាតិ ទាល់តែខ្មែរមានការឯកភាពជាតិពិត មានការបង្រួបបង្រួមជាតិពិត។ ដូច្នេះហើយគណបក្សសង្គ្រោះជាតិ សូមអំពាវនាវអោយគ្រប់ភាគីទាំងអស់គឺជជែកគ្នា ពិភាក្សាគ្នាធ្វើយ៉ាងណាអោយខ្មែរឯកភាពគ្នាទៅ ពេលនោះយើងមានជំនឿថា ខ្មែរមាននយោបាយការបរទេសខ្លាំង នយោបាយក្នុងប្រទេសក៏ខ្លាំង»។
នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ កក្កដា អះអាងថា វៀតណាម មិនមែនជាចៅហ្វាយរបស់លោកនោះឡើយ។ លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលគេសង្ស័យថា ជាជនជាតិវៀតណាម បានចូលសរសេរបញ្ចេញមតិ (Comment) នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ថា លោក ហ៊ុន សែន ក្បត់វៀតណាម។
លោក ហ៊ុន សែន ឆ្លើយតបថា លោកជាមេដឹកនាំដែលមានឯករាជ្យ អធិបតេយ្យភាព មានទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម ដោយស្មើភាព និងស្មើសិទ្ធិ។ លោក ហ៊ុន សែន ក៏ផ្ដែផ្ដាំអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ ហ្វាម ឌឹក ហៀង (Pham Duc Hien) អោយបញ្ជូនសារនេះទៅកាន់មេដឹកនាំវៀតណាម ឲ្យបានដឹងផង បើគេនោះជាជនជាតិវៀតណាម ត្រឹមត្រូវមែន៕
Subscribe to:
Post Comments (Atom)
1 comment:
Here is the story:
Ah Kouk Hun Sen recognized that the CPP's popularity has deteriorated badly since 2012, especially after Kem Ley's death.
To improve the CPP's image and also to shift Khmer Pouch Neak Chambang's attention from finding Kem Ley's killers, Hun Sen hit the jackpot by declaring that Vietnam is not my Boss or whatever shit he said to please Khmer people.
Ah Kouk Hun Sen has killed 2 birds with one stone: increase the CPP's popularity and make Khmer people forget about Kem Ley's killers.
Notice that Ah Kouk Hun Sen had asked his master Yuon first before he declared that. And his master Yuon said it is OK for Hun Sen to foul those " Phleung Cham Beung" people.
Can we do something to find the killers of our brave man Dr. Kem Ley ???
Bun Thoeun
Post a Comment