A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 August 2016

មេធាវី​ការពារ​ក្តី​លោក សម រង្ស៊ី ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​រឿង​បរិហារ​កេរ្តិ៍​លោក ហេង សំរិន


ដោយ ថា កិត្យា
2016-08-01

សំ សុគង់ ៨៥៥ ២០១៦
លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Brach Chev


មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សំ សុគង់ បាន​ប្ដឹង​ជំទាស់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​សីហា ទៅ​សាលា​ឧទ្ធរណ៍​ហើយ ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ពិនិត្យ​ពិចារណា​បើក​សវនាការ​ជំទាស់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​មេធាវី​ការពារ​ក្តី។

លោក​មេធាវី សំ សុគង់ បញ្ជាក់​ថា ការ​ប្ដឹង​ជំទាស់​នេះ គឺ​ដោយសារ​កូន​ក្តី​របស់​លោក​មិន​ពេញ​ចិត្ត​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បង្គាប់​ឲ្យ​បង់​ថវិកា​ចំនួន ១០​លាន​រៀល​ជូន​រដ្ឋ និង ១៥០​លាន​រៀល​ទៀត​សង​ជំងឺ​ចិត្ត​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ពី​បទ​បរិហារ​កេរ្តិ៍។ ម្យ៉ាង​វិញ​ទៀត សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ធ្វើ​ឡើង​ពុំ​មាន​វត្តមាន​មេធាវី និង​លោក សម រង្ស៊ី ក្នុង​បន្ទប់​សវនាការ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​រិះគន់​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​នៃ​ការ​កើត​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ថា របប​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​លោក ហេង សំរិន បាន​បង្គាប់​តុលាការ​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ជា​ជន​ក្បត់​ជាតិ។

ករណី​នេះ​ត្រូវ​បាន​លោក គី តិច មេធាវី​តំណាង​លោក ហេង សំរិន ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍​សាធារណៈ ដោយ​ចោទ​ថា ការ​ផ្សព្វផ្សាយ​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​គ្មាន​ឯកសារ​ច្បាស់លាស់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថា​មិន​ឈរ​លើ​ច្បាប់ និង​មិន​ឈរ​លើ​គតិយុត្តិធម៌។ លោក​ថា តុលាការ​ឈរ​លើ​រឿង​នយោបាយ ឬ​រឿង​ពុក​រលួយ​ទាំងអស់​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី៕

1 comment:

Anonymous said...

Mr Sam rainsy should refrain himself making any complaint regarding the verdict that biased to the cpp monkeys. From time to time, he said in Cambodia, it is the kangaroo courts. so why does he ask his lawyer to lodge a complaint regard a recent verdict fined him 10 millions for state and 150 millions for mr heng samrin?.
Rainsy should publicly condemn the verdict outright. In doing with a legal process, he certainly gives some credence
if not outright to the kangaroo courts he sees as the political tools for cpp to use to suppress its dissents