A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 August 2016

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​នឹង​ចូលរួម​វេទិកា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ទីម័រ​ខាង​កើត



សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​នឹង​ចូលរួម​វេទិកា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ទីម័រ​ខាង​កើត
ដោយ យាង សុជាមេត្តា
2016-08-01

ថាច់ ង៉ុក ថាច់ ៦២០
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)។

Photo: RFA


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នឹង​ចូលរួម​វេទិកា​សិទ្ធិ​មនុស្ស​ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​ទីម័រ​ខាង​កើត នៅ​ថ្ងៃ​ទី​២ ខែ​សីហា។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ថាច់ ង៉ុក ថាច់។ លោក​ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​កាណាដា នៅ​យប់​ថ្ងៃ​ទី​១ សីហា ថា គោល​បំណង​នៃ​វេទិកា​នោះ គឺ​ដើម្បី​ពិភាក្សា​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ទីម័រ​ខាង​កើត នៅ​ក្រោយ​ឯករាជ្យ​ជាតិ។ ដោយឡែក​សម្រាប់​ខ្មែរ​ក្រោម​វិញ ការ​ចូលរួម​របស់​ខ្មែរ​ក្រោម​នៅ​ក្នុង​វេទិកា​នោះ គឺ​ជា​ឱកាស​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្មែរ​ក្រោម​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត។

លោក ថាច់ ង៉ុក ថាច់៖ «ឲ្យ​គេ​ស្គាល់​ថា​មាន​ខ្មែរ​ក្រោម​ដែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ដែល​យើង​ហៅ​ថា​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​អន្តរជាតិ​ស្គាល់​យើង។ យើង​ត្រូវ​ឲ្យ​គេ​ក្នុង​តំបន់​ស្គាល់​យើង។ ទី​២ ឲ្យ​ជនជាតិ​ទាំងអស់​រួបរួម​គ្នា​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់​នៅ​តំបន់​អាស៊ី គោរព​សិទ្ធិ​មនុស្ស គោរព​ជនជាតិ​ដើម ហើយ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ផ្សេងៗ​ទៀត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​ដើម​ទាំងអស់​នៅ​តំបន់​អាស៊ី និង​ដើម្បី​ឲ្យ​បងប្អូន​យើង​នៅ​កម្ពុជា​ក្រោម​ដឹង​ថា សហព័ន្ធ​ធ្វើ​កិច្ចការ​ជា​រឿង​ពិត ហើយ​ចូលរួម​ជាមួយ​អង្គការ និង​ជនជាតិ​ផ្សេងៗ​គឺ​ជា​រឿង​ពិត»។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​កាណាដា នៅ​ឆ្នាំ​១៩៩៦ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​ខ្មែរ និង​សង្គម​ខ្មែរ​ក្រោម​ទាំង​មូល។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ UNPO នៅ​ក្នុង​ឆ្នាំ​២០០៤ ហើយ​ដែល​មាន​គោលដៅ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម៕

No comments: