A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 May 2016

សំណុំ​រឿង​ឈ្មួញ​រក​ស៊ី​ឈើ​នៅ​ខេត្ត​ភាគ​ឦសាន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ


សំណុំ​រឿង​ឈ្មួញ​រក​ស៊ី​ឈើ​នៅ​ខេត្ត​ភាគ​ឦសាន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ
ដោយ ប្រាជ្ញ ចេវ
2016-05-21

កាប់​ឈើ​មូល​ខេត្ត​រតនគិរី ៨៥៥
១៣-មករា-២០១៦៖ ឈើ​មូល​ដែល​គេ​កាប់​រំលំ​នា​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។
 រូបភាព​សហគមន៍


សំណុំ​រឿង​ឈ្មួញ​រក​ស៊ី​ឈើ​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​ចំនួន​បាន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ និង​មាន​សំណុំ​រឿង​ខ្លះ​ទៀត​ទៅ​ដល់​ដៃ​ព្រះរាជអាជ្ញា​ហើយ។ គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​របស់​លោក សៅ សុខា ជា​អ្នក​បញ្ជូន​ទៅ​តុលាការ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រក​ឃើញ​ថា ជន​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​បំផ្លាញ​ព្រៃឈើ និង​ជួញដូរ​ព្រៃឈើ​ខុស​ច្បាប់ ទើប​គណៈកម្មការ​ជាតិ​បង្ក្រាប​ព្រៃឈើ​បញ្ជូន​ទៅ​តុលាការ។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​ថា គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​តុលាការ​ត្បូងឃ្មុំ។ ទោះ​យ៉ាង​នេះ​ក្តី លោក​មិន​អាច​បញ្ជាក់​លំអិត​អំពី​ចំនួន​ឈ្មួញ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ ព្រោះ​ជា​ការងារ​របស់​តុលាការ៖ «កន្លែង​ខ្លះ​ដល់​ចៅក្រម​ស៊ើប​សួរ កន្លែង​ខ្លះ​នៅ​ត្រឹម​អយ្យការ។ ពាក់ព័ន្ធ​ការងារ​ហ្នឹង​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ បើ​សិន​ជា​មាន​ឃើញ​បទល្មើស​ព្រៃឈើ​នៅ​ភូមិ​ភាគ​ឦសាន​នោះ សូម​អោយ​ផ្ដល់​ព័ត៌មាន​មក​គណៈកម្មការ​ជាតិ ដើម្បី​ចាត់ចែង»។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការងារ​នេះ ស្នើ​ឲ្យ​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ មុន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ ត្រូវ​ចុះ​ប្រមូល​ព័ត៌មាន​បន្ថែម​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ៕

No comments: