A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday 22 May 2016
ក្រសួងសុខាភិបាលនឹងពិន័យប្រាក់២ម៉ឺនរៀលចំពោះអ្នកជក់បារីនៅកន្លែងហាមឃាត់
ដោយ អ៊ុំ រង្សី
2016-05-22
ពលរដ្ឋជក់បារីតាមផ្ទះ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦។ RFA/Chan Thuna
RFA/Chan Thuna
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ស្ដីពីស្លាកបម្រាមនៃការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ ឲ្យដឹងថា ជនណាដែលជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងហាមឃាត់ ត្រូវពិន័យជាប្រាក់ ២ម៉ឺនរៀល។ ករណីនេះ សង្គមស៊ីវិលធ្វើការលើកស្ទួយវិស័យសុខភាព បង្ហាញការគាំទ្រ និងជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ហាមឃាត់នេះឲ្យមានប្រសិទ្ធភាព។
ក្រសួងសុខាភិបាល ឲ្យដឹងថា ការពិន័យជាប្រាក់ ២ម៉ឺនរៀលចំពោះជនណាដែលជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងហាមឃាត់ ធ្វើឡើងដោយយោងទៅលើអនុក្រឹត្យលេខ៤៣ អនក្រ.បក ស្ដីពីវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងតាមប្រកាសស្ដីពីស្លាកបម្រាមនៃការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ថា ការចេញប្រកាសថ្មីមួយនេះក្នុងបំណងឲ្យមានការអនុវត្តនៅតាមហាង ភោជនីយដ្ឋាន កន្លែងធ្វើការ ទីសាធារណៈនានា ឲ្យដាក់ស្លាកបម្រាមនៃការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ ដើម្បីកុំឲ្យបន្តប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា។
ទាក់ទិនបញ្ហានេះ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែឧសភា ថា ការស្រាវជ្រាវកន្លងមករកឃើញថា នៅកម្ពុជា មានអ្នកស្លាប់ជាង ១ម៉ឺននាក់ក្នុងមួយឆ្នាំក្នុងចំណោមអ្នកជក់ និងចុកថ្នាំសរុប ២លាននាក់។ ជាងនេះ បណ្ដាលឲ្យខាតបង់ថវិកាជាតិជាង ១លានដុល្លារសហរដ្ឋអាមេរិក។ លោកយល់ថា ជាការល្អដែលក្រសួងចេញសេចក្ដីប្រកាសជាថ្មី ថ្វីត្បិតតែការផាកពិន័យក្នុងកម្រិតមួយទាបជាងប្រទេសជិតខាងក៏ដោយ ប៉ុន្តែនេះជាចំណុចចាប់ផ្ដើមមួយ បន្ទាប់ពីការអប់រំ។ ទន្ទឹមគ្នានេះ ទាមទារឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់៖ «បើសិនជាមានការចូលរួមពីមន្ត្រីអធិការកិច្ចរបស់ក្រសួង នឹងអាចមានប្រសិទ្ធភាព ហើយប្រជាពលរដ្ឋនឹងចូលរួមអនុវត្តទាំងអស់គ្នា»។
លោកវេជ្ជបណ្ឌិត មុំ គង់ បានបញ្ជាក់ឲ្យដឹងថា ការអនុវត្តការផាកពិន័យចំពោះអ្នកជក់បារីនៅកន្លែងហាមឃាត់នេះ នឹងធ្វើឡើងដោយមន្ត្រីអធិការកិច្ចត្រួតពិនិត្យផលិតផលថ្នាំជក់នៃក្រសួងសុខាភិបាល ដោយទុកចន្លោះពេល ៦ខែ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យនេះ។
ក្រសួងសុខាភិបាល បានណែនាំស្លាកបម្រាមអំពីការហាមឃាត់ជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ត្រូវជាសារសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស អមដោយសញ្ញាបម្រាម។ ស្លាកបម្រាមត្រូវសរសេរថា «ហាមជក់បារី» ឬជាភាសាអង់គ្លេស «No Smoking» អមជាមួយនឹងសញ្ញាបម្រាមដែលមានរូបភាពបារីមួយដើមនៅក្នុងរង្វង់មូលក្រហម និងមានបន្ទាត់ក្រហមមួយ គូសចំអង្កត់ផ្ចិតបញ្ឆិតពីខាងលើនៃផ្នែកខាងឆ្វេងមកក្រោមផ្នែកខាងស្ដាំ។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដដែល ក៏បានណែនាំឲ្យអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ម្ចាស់កន្លែងសាធារណៈ និងភោជនីយដ្ឋាន ត្រូវតែបិទផ្សាយ និងដាក់ស្លាកបម្រាមហាមជក់បារីនៅកន្លែងដែលអាចមើលឃើញច្បាស់ ដូចជា កន្លែងចេញចូល កន្លែងទទួលភ្ញៀវ បន្ទប់ទឹក។ បើបុគ្គលណាដែលរំលោភបទប្បញ្ញត្តិនៃប្រកាសនេះ នឹងត្រូវទទួលពិន័យតាមច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងអនុក្រឹត្យស្ដីពីវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ៕
Subscribe to:
Post Comments (Atom)
1 comment:
it did not take long ... the socialist political correctness nuts of america/europe have landed in cambodia...soon smoking will be banned inside your own home... then like in new york , stores selling or serving certain oversize soft drink will be fined ... according to the socialist nuts , people are not capable of making decision for their own well-being ONLY gov can and will .
Post a Comment