A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 May 2016

លោក សៅ សុខា​៖ គ្មាន​ការជួញដូរ​ឈើ​ទៅ​ក្រៅប្រទេស​ទ្រង់ទ្រាយ​ធំ​ឡើយ​


Manekseka Sangkum: How many cubic metres of timber had been smuggled out of the country prior to this committee having been formed?

>>>

លោក សៅ សុខា​៖ គ្មាន​ការជួញដូរ​ឈើ​ទៅ​ក្រៅប្រទេស​ទ្រង់ទ្រាយ​ធំ​ឡើយ​
និពន្ធដោយ : រឿន ភារុន       18-05-2016 Thmey Thmey


​ភ្នំពេញ​៖ គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​រដ្ឋាភិបាល បាន​បង្ក្រាប និង​រឹបអូស​ឈើ​ខុសច្បាប់​ចំនួន ៧​ម៉ឺន​ម៉ែត្រគូប គិត​ចាប់តាំងពី​ថ្ងៃ​បង្កើត​គណៈកម្មការ រហូតមកទល់​បច្ចុប្បន្ន​។​


​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស  បាន​ឲ្យ​ដឹងថា គ្មាន​ឡើយ ការ​បទល្មើស​ជួយ​ដូរ​ឈើ​ទៅ​បរទេស​ទ្រង់ទ្រាយ​ធំ បច្ចុប្បន្ន ពីព្រោះ​គណៈកម្មការ​លោក​កំពុង​បន្តការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ យ៉ាង​តឹងរឹង​បំផុត​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរ​សព្ទ នៅ​ថ្ងៃទី​១៨ ឧសភា​នេះ យ៉ាង​ដូច្នេះ​ថា​៖«​គណៈកម្មការ​យើង​បាន​ចុះ​ពិនិត្យ បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ជា​បន្តបន្ទាប់​រហូតមក​។ យើង​ពុំមាន​បង្ក្រាប​បទល្មើស​ធំ ដូច​មុន​ទេ​។ យើង​ពិនិត្យឃើញថា គ្មាន​បទល្មើស​ជួញដូរ​ទ្រង់ទ្រាយ​ធំ​ទេ​។ យើង​ឃើញតែ អ្នកដឹកឈើ​ខុសច្បាប់​តាម​ម៉ូតូ​ឆ្លងដែន​តាម​ច្រករបៀង​តូចៗ គឺ​វា​តូចតាច​ណាស់​»​។​

​ទោះបីជា​បទល្មើស​ព្រៃឈើ​ពុំមាន​កើតឡើង​ក្តី គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រ​ឈើ នៅតែ​បន្ត​វិធាន​ទប់​សា្ក​ត់​នឹង​បង្ក្រាប​បទល្មើស​ដដែល​។ លោក សៅ សុខា និយាយ​ដូច្នេះ​៖«​យើង​នៅតែ​បន្តការងារ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​រហូត តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​»​។​



​គួររម្លឹកថា រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កាល​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៦​។ យោងតាម​សេចក្តីសម្រេច រដ្ឋាភិបាល​តែងតាំង​លោក សៅ សុខា ជា​ប្រធាន​គណៈកម្មការ និង​អគ្គ​ស្នងការរង​នគរបាលជាតិ លោក ហ៊ូ សា​គុណ ជា​អនុប្រធាន​។ រីឯ តំណាង​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង​អភិបាល​ជាប់​តាម​ព្រំដែន​៦ ទៀត ជា​សមាជិក ក្នុងនោះ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​។ គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បានកំណត់​គោលដៅ​សំខាន់ គឺ​ត្រូវ​ស្រាវជ្រាវ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​ធនធានធម្មជាតិ​។​

​ការបង្កើត​គណៈកម្មកា​រ​នេះ​ធ្វើឡើង ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៥ មករា កន្លងទៅ​។ សម្តេច ហ៊ុន សែន បានប្រគល់​ឧ​ទ្ធ​ម្ភា​ចក្រ ២​គ្រឿង សម្រាប់​ប្រតិបត្តិការ​នេះ​ផងដែរ​។  ឧ​ទ្ធ​ម្ភា​ចក្រ​ទាំងពីរ​គ្រឿង​នោះ ត្រូវបាន​បំពាក់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​សម្រាប់ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទៀតផង​៕

No comments: