A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 May 2016

ផលិត សេវា ទីផ្សារ!




២០ ឧសភា ២០១៦ - ផលិត សេវា ទីផ្សារ!


ប្រជាពលរដ្ឋយើងប្រមាណ ៨០%ជាកសិករ ហើយបើយើងគិតដល់វិស័យកសិកម្ម មានន័យថាយើងព្យាយាម រកដំណោះស្រាយជូនប្រជាកសិករយើងរាប់លាននាក់ នូវសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជនបទ និងសេដ្ឋកិច្ចជាតិ ហើយយើងអាចកំណត់លើ ៣ផ្នែកធំៗ គឺ (១)ការផលិតដាំដុះ (២)សេវា និង(៣)ទីផ្សារ។ ពេលនោះយើងអាច លម្អិតតាមផ្នែកនីមួយៗ ពីការរៀបចំ ពីសេចក្ដីត្រូវការ …
(១)ការផលិតដាំដុះ ៖ ត្រូវការដី ដើមទុន ពូជ ទឹក-ប្រព័ន្ធស្រោចស្រព ជី-ថ្នាំកសិកម្ម បច្ចេកទេសកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ… ដូច្នេះរដ្ឋត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំកិច្ចការទាំងអស់នេះ រួមមាន ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធបច្ចេកទេស ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធច្បាប់ ដើម្បីធានា និងការពារកសិករយើង។

ផលិតបានហើយ កសិផលមានហើយ ចូលដល់ផ្នែកទី(២)សេវា ៖ ជាលក្ខណៈឯកជនក្ដី ជាលក្ខណៈរដ្ឋក្ដី ជាលក្ខណៈចម្រុះក្ដី ដែលត្រូវការពិភាក្សា ជជែកវែកញែក ចាប់ផ្ដើមពីការដាំដុះ រហូតដល់បានទទួលផល ដើម្បីធានាឲ្យបាននូវតម្លៃអប្បបរិមា(តម្លៃទាបបំផុត) នៃកសិផលរបស់កសិករយើង។
ផលិតបានហើយ សេវាដំណើរការបាន ឈានដល់លំហូរចូលទីផ្សារ ដែលជាផ្នែកទី(៣)ទីផ្សារ ៖ ប្រាកដណាស់សកលភាវូបណីយកម្ម ទីផ្សារសេរីមែន ប៉ុន្តែរដ្ឋដើរតួនាទីឲ្យមានការប្រកួតប្រជែង ដោយតម្លាភាព គ្មានការកាន់កាប់ផ្ដាច់មុខ គ្មានពុករលួយ និងរកដំណោះស្រាយទម្លាក់តម្លៃផលិតដាំដុះ(ទឹក ភ្លើង ជី-ថ្នាំកសិកម្ម) ឲ្យប្រហាក់ប្រហែលនឹងប្រទេសជិតខាង ប្រទេសក្នុងតំបន់។
វិធានការនេះនឹងប្រែក្លាយទីជនបទ ឲ្យទៅជាកសិដ្ឋានដាំដុះជនបទ សហគ្រាសជនបទ លើកស្ទួយ សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជនបទ និងសេដ្ឋកិច្ចជាតិ។

No comments: