A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 4 June 2015

Khmer Krom people urge Cambodian politicians to use the "culture of dialogue" to prevent Vietnam from eliminating Khmer religion in South Vietnam ​ខ្មែរក្រោម​ជំរុញ​ឲ្យ​ឣ្ន​ក​នយោបាយ​ខ្មែរ ប្រើ​វប្បធម៌​សន្ទនា​ទប់ស្កាត់​វៀតណាម​បំបាត់​សាសនា​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី3 មិថុនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
​សមាគម​ខ្មែរ​ក្រោមជំរុញ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ឲ្យប្រើ​ប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​សេរីភាពបែប​ជំនឿ​សាសនា​របស់​ពួកគេ ពី​សំណាក់​អាជ្ញាធរ​វៀតណាម ខណៈ​ខួប​៦៦​ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ចូលមក​ដល់​នៅ​ថ្ងៃស្អែក​នេះ ។​
​មុន​មួយ​ថ្ងៃ​នៃ​ទិវា​នេះ សមាគម​ខ្មែរ​ក្រោម​បានដាក់​របាយការណ៍​កម្រាស់​២០​ទំព័រ ស្តីពី​ស្ថានភាព​ខ្មែរ​ក្រោម​នៅ​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យបាន​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា​​នេះ ។​
​ប្រធាន​កម្មវិធី​សមាគម​ខែ្មរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន ឲ្យ​អ្នកសារព័ត៌មាន​ដឹង ក្រោយ​ប្រគល់​របាយការណ៍​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជាង​៦០​ឆ្នាំ​មកនេះ ខ្មែរក្រោម​រង​ការរើសអើង​ពី​​​អាជ្ញាធរ​វៀតណាម ទាំង​ផ្នែក​ជំនឿ​សាសនា ការបណ្តុះបណ្តាល​ផ្នែក​អក្សរសាស្ត្រ​ខែ្មរ និង​ការទទួលបាន​ព័ត៌​មាន​ជា​ដើម ។​
លោម សឺ​ន ជុំ​ជួន ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន  សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ធ្លាប់​អះអាង​ពី​ឥទ្ធិពល​វប្បធម៌​ស​ន្ទា ថា​អាច​ដោះស្រាយ​បញ្ជា​ជាតិ​ធំៗ​បាន​នោះ គួរ​ប្រើ​ប្រាស់​​វប្បធម៌​នេះ ទៅ​ជំរុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម ដែល​ជា​ម្ចាស់​ស្រុក ។ លោក​បញ្ជាក់ថា«​យើង​​គិតថា តាមរយៈ​វប្បធម៌​នេះ​ក៏​ពួកគាត់​នឹង​លើកឡើង​បញ្ហា​របស់​ខ្មែរក្រោម ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​ខ្មែរ​ក្រោម​​» ។​
​សមាជិក​មួយ​រូប​ទៀត​របស់​សមាគម​នេះ គឺ​លោក ជា សុភារិន អះអាង​ដែរ​ថា ព្រះចៅអធិការ​វត្ត​នៅ​កម្ពុជា​ក្រោម​ជា​​ច្រើន​រយ​វត្ត ត្រូវ​អាជ្ញាធរ​វៀតណាម​បង្ខំ​ឲ្យប្រើ​ប្រាស់ត្រា​ជា​អក្សរ​វៀតណា​ម ចំណែក​ការប្រើប្រាស់​ភាសាខ្មែរ​ត្រូវ​អា​ជ្ញាធរ​វៀតណាម​ហាមឃាត់ ។​
យុវជន​រូប​នោះ​យល់​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ គួរ​និយាយ​ជាមួយ​ភាគី​វៀតណាម ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​​ស្រុក​រស់នៅ​ទឹកដី​កម្ពុជា​ក្រោម ដូច​រដ្ឋាភិបាល​ខ្មែរ​មើលថែ​ជនជាតិ​វៀ​ណាម ដែល​លោក​ថា​រស់នៅ​ខុស​ច្បាប់​​កម្ពុជា ។ លោក​ថា«​គេ​មក​ផ្តាំ​ឲ្យ​យើង​ជួយ​មើល ថែរក្សា​ពលរដ្ឋ​គេ អ៊ីចឹង​ខ្ញុំ​ចង់ឲ្យ​រដ្ឋាភិបាល​យើង​សំណូមព​រទៅយួន​វិញ​ដែរ ឲ្យទទួល​ការពារ​ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ផងដែរ កុំឲ្យ​គេ​គាប​សង្កត់​ច្រើនពេក​» ។​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាងថាទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ស្ថិត​ក្រោម​ការគ្រប់គ្រង​រ​បស់​អាជ្ញាធរ​វៀតណាម។ លោក​ថា​ដូចនេះពលរដ្ឋ​ដែល​រស់នៅ​ទី​នោះ​គួរតែ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​វៀត​ណាម ក្នុងករណី​មាន​ការរំលោភ​សិទ្ធិ​ណាមួយ។ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​ខ្មែរ​អាច​ជួយ​បាន​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ដោយ​មិន​លូក​ជ្រៅ​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​គេ​ទេ​។ លោក​ថា«​ស្នើ​អី​ផ្សេងៗ យើង​អាច​នឹង​លើក​បញ្ហា​ហ្នឹង​ពិភាក្សា​ជាមួយ​រដ្ឋអំណាច​គេ អាហ្នឹង​បាន​យើង​អាច​រស់នៅ​ដោយ​សុខដុម​រម្យ​នា​នៅក្នុង​សង្គម​របស់​គេ​បាន បើ​ស្អី​មក​រដ្ឋាភិបាលៗ​(​កម្ពុជា​) អាហ្នឹង​រដ្ឋាភិបាល​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គេ​ទេ​» ។​
​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ អះអាងថារដ្ឋាភិបាល​កម្ពុជា​ត្រូវការពារ​ពលរដ្ឋ​ខ្លួន បើ​ទោះបី​ពួកគេ​នៅ​ទី​ណាក៏ដោយ ។​

របាយ​ការណ៍​របស់​ស​មាគ​ម​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់ថា ទឹកដី​កម្ពុជា​ក្រោម​ដែល​បាត់បង់​ទៅ​ប្រទេស​វៀតណាម​នោះ មាន​​ទំហំ​ជិត​៧​ម៉ឺន​ម៉ែត្រក្រឡា​(៦៨,៩៦៥)​ស្មើនឹង​២១​ខេត្ត មាន​ពលរដ្ឋ​ជាង​៨​លាន​នាក់​(៨,២៤០,០០០)​គិត​ត្រឹម​ឆ្នាំ​​១៩​៩៩ និង​មាន​វត្ត​ជិត​៦០០។ ទឹកដី​ដែ​ល​បាត់បង់​នោះ ត្រូវ​អាណានិគមនិយម​បារាំង​កាត់​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ ៕

​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

2 comments:

Anonymous said...

Vietnam is not part of Cambodia so Cambodian politicians shouldn't intervene into the internal affair of Vietnam. That's all

Anonymous said...

11:40 am or pm,

Likewise, Cambodia is not part of Vietnam, so Vietnamese politicians shouldn't intervene into internal affairs of Cambodia. That's all.

Got it ? Get it ? Good !