លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះឈ្មោះចូលប្រជុំសភាពេញអង្គកាលពីព្រឹកមិញនេះ។ ហេង ជីរ័ន |
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជារឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញនូវការបកស្រាយរបស់លោកពាក់ព័ន្ធនិងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ដែលលោកអង្គុយថ្លែងក្នុងរដ្ឋសភាអស់ជាង ៥ម៉ោង ដោយគ្មានការដេញដោលសួរ កាលពីឆ្នាំ ២០១២។
ការឲ្យចាក់ផ្សាយឡើងវិញនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ បានចោទលោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ថាបានប្រើប្រាស់ផែនទីក្លែងក្លាយ និងទាមទារឲ្យរាជរដ្ឋាភិបាល បង្ហាញផែនទីខ្នាត ១លើ១០០០០០ ជាសាធារណៈដល់ប្រជាពលរដ្ឋ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នៅរដ្ឋសភា កាលពីព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញមុខបកស្រាយការពារលោក វ៉ា គឹមហុង បានប្រតិកម្មខ្លាំងៗថា «នរណាក្លែងក្លែង នរណាមិនក្លែងក្លាយនិយាយគ្នាឲ្យច្បាស់ ធ្វើដល់រដ្ឋាភិបាលមកប្រើផែនទីក្លែងក្លាយ ស្នេហាជាតិអីតែលោកឯង ខ្ញុំបានមកឆ្លើយនៅហ្នឹង ប្រាំម៉ោងជាងយកអាហ្នឹងមកវិញ ឬក៏ត្រូវការឲ្យទូរទស្សន៍ជាតិឡើងវិញ ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញ ខ្ញុំស្នើឲ្យចាប់ផ្ដើមពីល្ងាចនេះទៅតែម្ដង នៅអ្វីដែលខ្ញុំបានឆ្លើយនៅកន្លែងនេះ»។
លោកក៏បានជំរុញឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បង្ហាញភស្ដុតាងមកវិញ ចំពោះការចោទប្រកាន់រដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ។
ដោយឡែក ក្រៅពីរឿងព្រំដែន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លៀតយកវេទិកាសភានេះ ថ្លែងវាយបកទៅតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិផ្សេងទៀតពាក់ព័ន្ធនឹងរឿងលួចបន្លំសន្លឹកឆ្នោត និងចោទប្រកាន់កាកក្រហមកម្ពុជា មាននិន្នាការនយោបាយលម្អៀង។
លោកថែមទាំងបញ្ជាក់ទៀតថា រង់ចាំលោក សម រង្ស៊ី វិលត្រលប់មកកម្ពុជាវិញ និងបបួលគ្នាទៅស្បថ រកខុសត្រូវ នៅមុខព្រះអង្គដង្កើផងដែរ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍...
1 comment:
Even you play a thousand time on the TV Khmer, Traitor still traitor .The land give free to enemy still in youn grip what else you want Khmer to learn? or may be the PM want Khmer do the same treason act like him?
Post a Comment