ដោយ៖ សេង ម៉ូលីនី និង ស៊ុន ណារិន | ថ្ងៃព្រហស្បត្តិ៍ ទី8 ខែសីហា ឆ្នាំ2013 | 3 ម៉ោង មុន VOD
ប្រជាពលរដ្ឋមួយចំនួន និងសមត្ថកិច្ចប្រចាំខេត្តកំពង់ចាម
នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា ពួកគេបានប្រទះឃើញការចល័តរថពាសដែក
និងទាហាន ប្រមាណជាង២០គ្រឿង ឆ្លងតាមខេត្តកំពង់ចាម
ចូលមករាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន
កំពុងព្រួយបារម្ភពីសុវត្ថិភាព ក្រោយការបោះឆ្នោត។
ពលរដ្ឋ មួយរូបដែលបានឃើញការចល័តរថពាសដែកនេះ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា គាត់បានឃើញរថពាសដែក និងរថយន្តដឹកទាហានប្រមាណជាង២០គ្រឿង ធ្វើដំណើរទៅរាជធានីភ្នំពេញ ពេលលោកធ្វើដំណើរកាត់តាមស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
នៅលើគេហទំព័រហ្វេសប៊ុក មានការបង្ហោះរូបភាពនៃរថពាសដែក ដែលប្រជាពលរដ្ឋថតបានពេលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ចាម។ នៅថ្ងៃទី០៨ខែសីហានេះ នៅផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ពលរដ្ឋថតបានរថពាសដែកជាជួរ បរឆ្លងកាត់។
អធិការរងនគរបាលស្រុក ជើងព្រៃ ដែលសុំមិនប្រាប់ឈ្មោះបានបញ្ជាក់ថា ពិតជាមានការចលាតទ័ពពិតមែន។ តែអធិការនគរបាលស្រុកជើងព្រៃ លោក ហេង វុទ្ធី បានបដិសេធឆ្លើយតប ថាលោកមិនដឹង។
ចំណែកនៅខេត្ត កណ្តាល មានសេចក្តីរាយការណ៍ថា កងកម្លាំងនគរបាលខេត្ត ប្រមាណជាង៥០០នាក់ បានប្រមូលផ្ដុំគ្នា នៅស្នងការដ្ឋាននគរបាលកាលពីព្រឹកថ្ងៃទី៨ ខែសីហា ដើម្បីត្រៀមធ្វើការទប់ស្កាត់ និងអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលនឹងជួបបញ្ហាគ្រោះទឹក ជំនន់ នាពេលខាងមុខនេះ។
អ្នកវិភាគ បញ្ហាសង្គម លោកអ៊ូ វីរៈ មើលឃើញថា មានការចល័តកម្លាំងមែន ប៉ុន្តែការចល័តកម្លាំងនេះ មិនមែនសម្រាប់ធ្វើសង្គ្រាមអ្វីនោះទេ ៖ “ប្រសិនជាយើងមើលទៅ រៀបចំដើម្បីទប់ស្កាត់ ឬមួយក៏ថែរក្សាសណ្តាប់ធ្នាប់នៅពេលមានការបាតុកម្មធំ នេះគឺមានមែន មានការប្រែប្រួលច្រើន បើតាមខ្ញុំមើល មិនមែនជាការទប់កម្លាំង ទៅធ្វើសង្គ្រាមទេ”។
មន្ត្រីការពារសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក ចាន់ សុវ៉េត បង្ហាញពីការព្រួយបារម្ភថា ការដាក់កម្លាំងទ័ព និងអាវុធ អាចធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងអាចឲ្យមានចលាចល ប្រសិនបើរដ្ឋាភិបាលមិនចេញមុខបកស្រាយលើបញ្ហានេះទេ។
អ្នកវិភាគមួយចំនួន លើកឡើងថា រដ្ឋាភិបាល កំពុងតែបង្ហាញរូបភាពបំភិតបំភ័យពលរដ្ឋ កុំឲ្យចូលរួមបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលដឹកនាំដោយលោក សម រង្ស៊ី។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ប្រាប់VOD កាលពីថ្ងៃពុធថា ចាប់ពីមុនបោះឆ្នោតរហូតមកដល់ពេលនេះ កងកម្លាំងប៉ូលិស មិនមានចល័តទ័ពខុសប្រក្រតីនោះទេ គឺចល័តតាមភារកិច្ចរៀងៗខ្លួនធម្មតា មិនមានអ្វីប្រែប្រួលខុសប្រក្រតីនោះទេ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងជឿទុកចិត្តលើសមត្ថកិច្ច ៖ “មកទល់ម៉ោងនេះ សភាពការណ៍អត់មានអ្វីគួរឲ្យព្រួយបារម្ភអ្វីទេ នេះជម្រាបជូនប្រជាពលរដ្ឋ សភាពការណ៍យើងធម្មតាទេ អត់មានអីត្រូវជម្លៀសខ្លួនទៅណាអីទេ”។
ចំណែកអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា ពេលនេះមិនមានការចល័តកងកម្លាំងប្រដាប់អាវុធអ្វីនោះទេ ពោលសភាពការណ៍ មានលក្ខណៈធម្មតា។
ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភនឹងសន្តិសុខ និងសុវត្ថិភាពនៅពេលនេះ និងទៅថ្ងៃខាងមុខ នៅពេលការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ អ្នកខ្លះត្រៀមជាស្បៀងអាហារបម្រុងទុក អ្នកខ្លះសម្រុកដកលុយ និងអ្នកខ្លះទៀត ចុះទៅតាមបណ្តាខេត្ត ដើម្បីសុវត្ថិភាព។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនេះ ដោយសារតែគណបក្សកាន់អំណាច ផ្សាយព័ត៌មានពីភាពអវិជ្ជមាន បន្ទាប់ការបោះឆ្នោតរួច។ ទោះជាយ៉ាងណា លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ព្រោះលោកគិតថាមិនមានអ្វីកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋនោះទេ ៖ “គណបក្សកាន់អំណាច ត្រូវតែប្រយ័ត្នប្រយែង នៅក្នុងការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដែលចេះតែផ្សព្វផ្សាយ អំពីភាពអវិជ្ជមានក្នុងសង្គម អញ្ចឹងហើយបានជាប្រជាពលរដ្ឋ ចេះតែមានការភ័យខ្លាច ដោយសារគាត់មានការបាក់ស្បាត តាំងពីមុខមក តាំងពីសង្គ្រាមស៊ីវិល ប៉ុន្មានសិបឆ្នាំមកហើយនោះ”៕

13 comments:
The world must not allow Hun Sen to do anything stupid like in 1997. The UN and the U.S must issue a strong warning to Hun sen.
This kind of troop mobilization is a sign that Hun Sen doesn't trust his CPP colleagues, look like there is an internal power struggle within the CPP, maybe between Hun Sen and Sar Kheng.
Phnom Penhers get out from the City ASAP. And stay out of Phnom Penh 60-90 days.
Khmer learders don't have peaceful solution. Because it is cold war conflict take shape in Phnom Penh between China and USA and its allies.
People need UN to come to help because now are moving to scare them
Still not enough to go against a mass demonstrator. Those APC can easily be burned down by a fire cocktail. Rise up Khmer people
Hun Sen really wants a civil's War ??
Threatening Cambodians to give lands to Yuons ??
Oh Kwak Sen !
He reallys khmers erase him from history ??
Good job finally you do what i think you going to do that is to kill all the idiots who can not count in cambodia so we won't have this problem again in the future. Congrate !!!! Samdech Hun Sen this is the rigth way to do it. And send all the candidates from abroad home. Let see who is running now boysssss.
hahahahahha
run rainsy run run sokha run
9 August 2013 2:44 am is an evil Vietcong
DO NOT WORRY ABOUT WHAT YOU SEE ON THE PICTURES. THEY ARE JUST THERE TO MAKE SURE THINGS DOESN'T GET OUT OF HAND. THEY ARE NOT THERE TO BLOW UP BUILDINGS LIKE IDIOT 2:44AM THINK.
it doesn't matter if they bring out tanks, Khmer will not run. Nothing can stop the changes. we know that and the idiots above know that.
Is Ah Hun Sen trying to scare people with these big 'bad' machine of trucks?
i'm happy to see armies exciersies- training, i'm proud of them
Hun Sen and Sar Kheng [lost election] tricks and threats Halloween party will not scare anybody, not even the Viet's dog or the Chinese's cat, but themselves!!!
Huh Som dick is so scary even my balls tickle... Red, white, and blue time to napalm Vietnam again.
Do not believe CPP is a winner of Election because all the medias, Telecommunications and Information Ministry Dept. (controlled by corrupted and alcoholic Mr. Wisky Kanharith "Yuon/Vietnamese CPP crooked official", Education Dept (controlled by Vietnamese Crooked Official Ms. Vietcong Men Sam On), and Cable TVs (owned by Hun Sen's daughter Hun Mana and Vietnamese/CPP crooks) are controlled and owned by the Communist CPP (Cambodian "Communis" People Party) along with their communist Vietnamese corrupted officials "Hun Sen's Vietnamese bosses" and illegal business advisers "Hun Sen's illegal Vietnamese Business Advisers" from Hanoi, Vietnam. Those CPP corrupted officials, illegal Vietnamese "Yuon" business advisers for Hun Sen and other CPP and Vietnamese crooks and criminals in Cambodian Government Affairs in Phnom Penh have declared and announced the fake results of winning elections without proper counts and because of illegal Vietnamese voters, frauds, irregularities, no free and fair election, CPP-Owned National Election Committee "NEC" and CPP corrupted money "coming from illegal sales of Cambodian lands, forested-timbers, natural resources of Cambodian State. CPP are very bad and corrupted. All News coming from CPP controlled medians and Information Ministry are not reliable, true. Every news and announcement from CPP are fake because of Vietnamese dog Hun Sen who is controlled by his evil Vietnamese bosses (like Viet PM Dung) and followed the footstep of evil Ho Chi Minh into the bad dream of reality and nightmare."
We don't think CPP won the election because of the result of CPP with 68 seats and CNRP with 55 seats. There is no transparency of voting counts, but cheating, voting buying, CPP threats to Cambodian people's lives, intimidation, irregularities, CPP-Owned Medias/TVs and Telecomm., and more. Again, CPP did not or have not won the election. CNRP is a winner with 63 seats and CPP with 60 seats even though the NEC is not independence because of CPP control over NEC and corruptions or by military bodyguards and polices provided by his Vietnamese partners in Hanoi like PM Dung of Communist Vietnam.
Opposition Parties like CNRP, KAPP, FUNCIPEC, CLD, etc., do not own any medias, cable TVs, information ministry dept., education detp., but only CPP.
That is why the fake information has been announced by corrupted and crooked CPP officials of Hun Sen, that CPP won.
Again and again, Yuon/Vietnamese CPP of Vietnamese Installed Prime Minister Hun Sen LOST the election on July 28, 2013 and CNRP of Mr. Kem Sokha and Mr. Sam Rainsy WON the election with 63 or more seats vs 60 or less seats with vote fraud and irregularities.
So, please don't believe CPP Medias/Cable TVs announcement and News because CPP Officials are misleading the information and medias in Cambodia.
CPP is a loser of all time.
Khmer Yeurng
Post a Comment