(ថ្ងៃទី 20 ធ្នូ 2012,) | ដោយ: កងមាស
កំពង់ចាម:
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានសម្រេចផ្តល់ការអនុគ្រោះដល់ក្រុមនិស្សិតស្ម័គ្រ ដែលចូលរួមសហការ
វាស់វែងដីធ្លីជូនប្រជាពលរដ្ឋកន្លងមក នូវការងារចំនួន ៦០០
កន្លែងឲ្យក្លាយជាមន្ត្រីរាជការសុរិយោដី ប៉ុន្តែនិស្សិតទាំងអស់
ចាំបាច់ត្រូវឆ្លងកាត់ការប្រលងជ្រើសរើស
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ។
នេះបើតាមការថ្លែងឲ្យដឹងពីលោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី។
ក្នុងឱកាស
ដែលលោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី
បានចូលរួមវគ្គបណ្តុះបណ្តាលជំហានទី២
ដល់យុវជនស្ម័គ្រចិត្តចំនួនជាង២០០ នាក់ស្តីពីការវាស់វែងដីធ្លី
ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧
ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២
នៅសាលាជាតិកម្មសិកម្មកំពង់ចាម។
លោកទេសរដ្ឋមន្ត្រី អ៊ឹម
ឈុនលឹម បានលើកឡើងថា យុវនិស្សិតស្ម័គ្រចិត្តជំហានទី១ ទាំង ១៦៨
ក្រុមនឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២
ខាងមុខនេះ គឺពួកគេវិលចូលថ្នាក់រៀនតាមមហាវិទ្យាល័យវិញ
ហើយក្រុមយុវនិស្សិតស្ម័គ្រចិត្តជំហានទី២
ដែលយើងកំពុងបណ្តុះបណ្តាលមានចំនួន ១៦៨
ក្រុមដូចគ្នានេះនឹងចូលមកជំនួស។
លោក អ៊ឹម ឈុនលឹម
បានលើកឡើងបន្ថែមថា ដោយឡែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានសម្រេចផ្តល់ការអនុគ្រោះដល់និស្សិតស្ម័គ្រចិត្តជំហានទី១
នូវការងារ ជាមន្ត្រីរាជការខាងសុរិយោលដីចំនួន ៦០០ កន្លែងដល់ពួកគេ
ប៉ុន្តែនិស្សិតទាំងនោះចាំបាច់ត្រូវឆ្លងកាត់ការប្រលងដែលនឹង
ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ខាងមុខ ក្នុងនោះ
យើងបានផ្សព្វផ្សាយដល់និស្សិតមានឈ្មោះប្រលងឲ្យត្រៀមខ្លួនមុនកាលពី
ចុងខែ វិច្ឆិកា ឆ្នាំ២០១២ ហើយការប្រលងមានចំនួន ពីរ វិញ្ញាសា គឺ
រដ្ឋបាលដីធ្លី និង រដ្ឋបាលទូទៅ៕
3 comments:
Volunteer means no paid free service. Employment means paid service.Employ student volunteers? This is a stop gap strategy to remove the frustration of desparate graduates with the dire labour market - a sign of piss poor economic health managed by the incompetent Hun Sen and his bunch of thugs CPP. Hun Sen and the CPP - you are a failure!! In the 1960's - this phenomena led to the many disastrous governments of salvation for the traitorous Sihanouk and his kick ass from the country - the same should have happened here except that the current Khmer people are full of illiterate and ignorant because Hun Sen and his master yuons and criminal cousins KR had annihilated all of the educated.
These "volunteers" were paid about $7 a day during the their mission ($210 a month). I always suspected that Hun Sen will turn them into his private army one day. This employment offer is just the beginning of Hun Sen trying to put his loyalists everywhere because he is so paranoid of a coup against him.
Who are these youths? If they are not CPP sons, who can get this kind of job? There must be a lot of youns mixed kids in there. They are going to to find their plot of land to grab in the future. Read me words, these kids are surveying the land plots for them to grab in the near future.
Post a Comment