ខេត្តបន្ទាយមានជ័យ៖ ទាហានឈុតខ្មៅថៃ បាញ់ជាង២០គ្រាប់
នៅក្បែរបង្គោលព្រំដែនលេខ៣០ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ
ទាំងព្រលឹម កាលពីវេលាម៉ោង៦និង៤៥នាទី ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២។
លោក ប្រាក់ សាំ មេបញ្ជាការវរៈសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨០៧ បាន
ឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន តែយោធាថៃបាញ់ក្នុងទឹកដីគេទេមានចម្ងាយ ពី
ព្រំដែន កម្ពុជា២៥០ម៉ែត្រតែប៉ុណ្ណោះ ហើយការបាញ់នេះ
បានកើតឡើងក្នុងភូមិសួនសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ
ឈមគ្នាទឹកដីកម្ពុជា ភូមិត្បែង មានជ័យ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការរូបនេះបានបន្តថា ក្រោយកើតហេតុខាងភាគីកម្ពុជា
ក៏បានទំនាក់ទំនង ជាមួយក្រុមការងារព្រំដែនចុះត្រួតពិនិត្យកន្លែងកើតហេតុផងដែរ
ដោយភាគីថៃ បានឆ្លើយ តបមកវិញថា
ការផ្ទុះអាវុធនេះគឺពួកគេបង្រ្កាបបទល្មើសព្រៃឈើ ក្នុងហេតុការណ៍ នោះ
ដកហូតបានឈើគ្រញូងមូលចំនួន៤ដុំធំ កង់ចំនួន២គ្រឿង។
លោក ប្រាក់ សាំ បានបញ្ជាក់ថា ក្រុមយោធាថៃ បានប្រើប្រាស់កាំភ្លើងអឹមសី
បាញ់អស់ពី ១៨ទៅ២០គ្រាប់ និងកាំភ្លើងសាវ៉ែនធីណៃ បាញ់អស់២គ្រាប់ផងដែរ៕
No comments:
Post a Comment