Is Mr. Sam Rainsy a traitor or Mr. Hun Sen is a traitor? : Villiagers living along the border accused Vietnam of intentionally encroaching on Cambodian borders.
ប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
បានឲ្យដឹងថា កាលពីសម័យសង្គមរាស្ត្រនិយម
ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះ
នរោត្តម សីហនុ ប្រទេសវៀតណាម
មិនបានរំកិលព្រំដែនរំលោភចូលក្នុងទឹកដីកម្ពុជា ដូចបច្ចុប្បន្នទេ។
ការអះអាងនេះ គឺផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ដែលថា ផ្ទៃដីប្រទេសកម្ពុជា បានកើនទំហំផ្ទៃក្រឡា
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងវៀតណាម
បានបោះបង្គោលព្រំដែនគោករួមគ្នារួចមក។
មនុស្សវ័យចំណាស់មានលំនៅឋានតាមខេត្តជាប់ព្រំដែន បានអះអាងថា
ទឹកដីកម្ពុជា បច្ចុប្បន្នបានរួមតូច
និងបាត់រាប់គីឡូម៉ែត្រទៅឲ្យវៀតណាម ក្រោយសម័យសង្គមរាស្ត្រនិយម
និងសម័យខ្មែរក្រហមដួលរំលំ។
បុរសជនជាតិព្នង វ័យជាង ៧០ឆ្នាំ នៅខេត្តមណ្ឌលគិរី
មិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា វៀតណាម
បានរំកិលព្រំដែនរំលោភចូលទឹកដីកម្ពុជា ក្នុងតំបន់នេះ
រាប់គីឡូម៉ែត្រ ក្រោយឆ្នាំ១៩៧៩។
លោកបានរំលឹកពីបញ្ហាព្រំដែន កាលពីសម័យសង្គមរាស្ត្រនិយម
និងសម័យខ្មែរក្រហម ដែលព្រំដែនកម្ពុជា-វៀតណាម
មានចម្ងាយរាប់គីឡូម៉ែត្រពីបន្ទាត់ព្រំដែនបច្ចុប្បន្ន។ លោកបន្តថា
ដីកេរដូនតា ឬដីកប់ខ្មោច ជាប្រពៃណីជនជាតិគាត់ធ្លាប់រស់នៅ
និងអាស្រ័យផលតាមព្រំដែនក្នុងទឹកដីកម្ពុជា កន្លងមក
បច្ចុប្បន្នត្រូវបាត់បង់ទៅឲ្យវៀតណាម ព្រោះថា វៀតណាម
បានរំកិលខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់ចូលក្នុងទឹកដី
កម្ពុជា។
ជនជាតិព្នងរូបនេះ មើលឃើញថា
សកម្មភាពរំកិលព្រំដែនរបស់ប្រទេសវៀតណាម ចូលក្នុងទឹកដីកម្ពុជា
ក្នុងខេត្តមណ្ឌលគិរី ប៉ុន្មានឆ្នាំមកនេះ នាំឲ្យកម្ពុជា
បាត់ដីតាមព្រំដែនរាប់គីឡូម៉ែត្រ តែសមត្ថកិច្ចមូលដ្ឋាន
និងរដ្ឋាភិបាល ហាក់មិនរវល់អើពើបញ្ហានេះទេ។
ជនជាតិព្នងដទៃទៀតក៏បានអះអាងថា
វៀតណាមពិតជាបានរំកិលខ្សែបន្ទាត់ព្រំដែនចូលក្នុងទឹកដីខ្មែរ
នាខេត្តមណ្ឌលគិរី ពិតមែន។ ពួកគេឲ្យដឹងថា
ដីព្រៃប្រឹក្សាដែលជនជាតិព្នងពួកគេធ្លាប់បរបាញ់សត្វ បេះបន្លែ
ផ្លែឈើ និងដងជ័រ ដើម្បីចិញ្ចឹមជីវិត
ជាលក្ខណៈប្រពៃណីជនជាតិដើមកន្លងមក ត្រូវវៀតណាម
រំកិលបន្ទាត់ព្រំដែនចូលជ្រៅមកក្នុងទឹកដីខ្មែរហើយពេលនេះ
ពួកគេមិនអាចចេញចូលបានដូចពេលមុនទៀតទេ។
ទោះយ៉ាងណា បង្គោលព្រំដែនគោកខេត្តមណ្ឌលគិរី
មន្ត្រីគណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម
មិនទាន់បានឯកភាពបោះរួមគ្នានៅឡើយ។
មិនខុសគ្នាទេ បុរសវ័យចំណាស់ឈ្មោះ សួន អ៊ុន រស់នៅស្រុកពញាក្រែក
ខេត្តកំពង់ចាម បានឲ្យដឹងដែរថា
វៀតណាមពិតជាបានរំកិលខ្សែបន្ទាត់ព្រំដែន រំលោភចូលទឹកដីកម្ពុជា
ពិតមែន ក្រោយឆ្នាំ១៩៧៩ មក។ លោកនឹកដល់សម័យសង្គមរាស្ត្រនិយម
ដឹកនាំដោយសម្ដេច នរោត្តម សីហនុ
វៀតណាមមិនហ៊ានលួចរំកិលបន្ទាត់ព្រំដែនរំលោភចូលទឹកដីកម្ពុជា
ដូចបច្ចុប្បន្នទេ។
លោកអះអាងថា ការលួចរំកិលបន្ទាត់ព្រំដែនរបស់វៀតណាម កន្លងមក
និងសកម្មភាពបោះកំណត់បង្គោលព្រំដែនគោករបស់រដ្ឋាភិបាលសព្វថ្ងៃនេះ
នាំឲ្យពលរដ្ឋអស់ដីបង្កបង្កើនផលរាប់ហិកតារក្នុង១គ្រួសារៗ
ទៅឲ្យវៀតណាម។
លោកថា ការបោះបង្គោលព្រំដែនលេខ ១២៥ ក្នុងឃុំកក់ ស្រុកពញាក្រែក
បានបាត់បង់ដីកសិកម្ម និងភូមិពលរដ្ឋច្រើនហិកតារទៅឲ្យវៀតណាម។
ដូចគ្នាដែរ កសិករស្រុកមេមត់ ខេត្តកំពង់ចាម
ក៏បានរំលឹកដល់ព្រះរាជបូជនីយកិច្ច
ដឹកនាំប្រទេសរបស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ
ដោយអះអាងថា
ជំនាន់នោះវៀតណាមមិនបានរំលោភយកដីកេរដូនតាពួកគាត់តាមព្រំដែន
ស្រស់ៗ ដូចសម័យនេះទេ។
លោកអះអាងថា
បច្ចុប្បន្ននេះដីកសិកម្មពលរដ្ឋនៅចន្លោះបង្គោលព្រំដែនលេខ ៩៤ និង
៩៥ ក្នុងឃុំបឹងជ្រោង ត្រូវបាត់ទៅឲ្យវៀតណាម ដោយសារសកម្មភាព
បោះកំណត់ព្រំដែនគោករបស់រដ្ឋាភិបាល។
ងាកទៅកសិករមានលំនៅឋានជាប់បន្ទាត់ព្រំដែនស្រុកចន្ទ្រា
ខេត្តស្វាយរៀង ឯណោះវិញ ក៏បានអះអាងពីការបាត់បង់កសិកម្ម
ដោយសកម្មភាពបោះបង្គោល និងតម្រុយព្រំដែនកម្ពុជា-វៀតណាម នេះដែរ។
អ្នកស្រី ញឹម ល័ក្ខ ជាកសិកររស់នៅភូមិពោធិ៍ ឃុំមេសថ្ងក
ស្រុកចន្ទ្រា បានឲ្យដឹងថា ដីស្រែជាង
៥ហិកតារជាកេរដូនតាបន្សល់ទុក ត្រូវបាត់បង់ទៅឲ្យវៀតណាម
ដោយសារផែនការបោះកំណត់បង្គោល និងតម្រុយព្រំដែនគោកម្តុំបង្គោលលេខ
១៨៤ និង ១៨៦ របស់រដ្ឋាភិបាល។
អ្នកស្រីបានរំលឹកដល់បណ្ដាំឪពុកម្ដាយ និងជីដូនជីតាមកបញ្ជាក់ថា
សម័យសង្គមរាស្ត្រនិយមមិនមានវៀតណាម រំលោភ
ឬរំកិលព្រំដែនចូលទឹកដីកម្ពុជា ស្រស់ៗដូចសម័យនេះទេ ហើយថា
ជំនាន់នោះប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ និងរស់នៅមានសេចក្ដីសុខ
គ្មានការគំរាមកំហែងពីអាជ្ញាធរដូចរដ្ឋាភិបាលសព្វថ្ងៃនេះទេ។
ទាក់ទិនបញ្ហានេះ លោក អ៊ុក សារឿន ដឹកនាំក្រុមការងារគណបក្ស សម រង្ស៊ី
ខេត្តស្វាយរៀង បានទទួលស្គាល់ថា វៀតណាម
ពិតជាបានរំកិលព្រំដែនរំលោភចូលមកក្នុងទឹកដីកម្ពុជា
ក្នុងមូលដ្ឋាននេះពិតមែន។ លោកថា
យុទ្ធសាស្ត្ររំកិលព្រំដែនរំលោភចូលក្នុងទឹកដីកម្ពុជា ភាគីវៀតណាម
មានផែនការជាច្រើនដំណាក់កាល។
បុរសវ័យ ៧០ប្លាយឆ្នាំ ឈ្មោះ សុខ សុន រស់នៅស្រុកកោះធំ
ខេត្តកណ្ដាល
ក៏បានទទួលស្គាល់ព្រះរាជបូជនីយកិច្ចដឹកនាំរបស់សម្ដេច នរោត្តម
សីហនុ ថា ជំនាន់នោះ
វៀតណាមមិនហ៊ានរំកិលខ្សែបន្ទាត់ព្រំដែនរំលោភចូលទឹកដីកម្ពុជា
តាមអំពើចិត្តទេ។ លោកថា
សព្វថ្ងៃរដ្ឋាភិបាលមិនហ៊ានចេញមុខតវ៉ាលើបញ្ហាផ្សេងៗជាមួយប្រទេស
វៀតណាមទេ ពិសេសបញ្ហាព្រំដែន និងអន្តោប្រវេសន៍ ហើយជានិច្ចកាល
វៀតណាមបានរំកិល ឬក៏បោះកំណត់បង្គោល
ឬតម្រុយព្រំដែនចូលទឹកដីកម្ពុជា តាមចិត្តពួកគេចង់បាន។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤
ខែកញ្ញា ឆ្នាំ២០១២ បានលើកយកបញ្ហាព្រំដែនកម្ពុជា-វៀតណាម
មកពន្យល់ពីផ្ទៃដីរបស់កម្ពុជា កើនផ្ទៃក្រឡាលើសពី
១៨១.០៣៥គីឡូម៉ែត្រការ៉េ។ ប៉ុន្តែលោកថា ការកើននេះមិនមែនកម្ពុជា
បានពីវៀតណាម ពីថៃ ឬពីប្រទេសឡាវ ទេ
តែជាកំហុសបច្ចេកទេសនៃការវាស់ដីគ្មានឧបករណ៍ទំនើបពីសម័យមុន។
បញ្ហាព្រំដែននេះ លោក ហ៊ុន សែន
បានថ្លែងក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
ដោយបានលើកយកបញ្ហាបោះបង្គោលព្រំដែន
និងការដោះដូរភូមិមួយចំនួននៅតាមព្រំដែនរវាងប្រទេសកម្ពុជា
និងវៀតណាម ដែលត្រូវអនុវត្តក្នុងពេលខាងមុខ។
លោកថា យុទ្ធសាស្ត្រ ឬគោលនយោបាយបោះកំណត់ព្រំដែនគោករបស់រដ្ឋាភិបាល
តាមរបៀបធ្មេញរណារ នឹងមិនធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីនោះទេ។
ផ្ទុយទៅវិញ ប្រមុខដឹកនាំបង្ហាញថា ផ្ទៃដីសរុបដែលកម្ពុជា
បានលយចូលវៀតណាម មានជាង ៩០០ហិកតារ ចំណែកឯផ្ទៃដីសរុបដែលវៀតណាម
លយចូលកម្ពុជា មានជាង ២.១០០ហិកតារឯណោះ។ ដូច្នេះហើយ កម្ពុជា
និងវៀតណាម ចាំបាច់ត្រូវតែដោះដូរភូមិ
ឬកាត់ដីមួយចំនួនដើម្បីទូទាត់គ្នា។
ត្រង់ចំណុចនេះ
ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-
វៀតណាម ដែលអះអាងថា បានបាត់បង់ដីកសិកម្មទៅឲ្យវៀតណាម
ដោយសារការបោះតម្រុយ ឬបង្គោលព្រំដែនគោក មានចំងល់
និងទាមទារឲ្យប្រមុខដឹកនាំឆ្លើយបំភ្លឺ ឬចង្អុលបង្ហាញភូមិណាខ្លះ
ដែលកម្ពុជា ត្រូវដោះដូរឲ្យវៀតណាម ឬវៀតណាម ដោះដូរឲ្យកម្ពុជា។
ពលរដ្ឋបញ្ជាក់ថា ដីកសិកម្មពួកគាជាច្រើនហិកតារ
បានបាត់បង់ទៅឲ្យប្រទេសវៀតណាម
ក្នុងសកម្មភាពបោះកំណត់ព្រំដែនគោករបស់រដ្ឋាភិបាល ប៉ុន្តែមិនដឹងថា
នឹងបានសំណងដីកសិកម្មវិញត្រង់កន្លែងណា និងពេលណានោះទេ។
បញ្ហាដោះដូរភូមិតាមព្រំដែន លោក ហ៊ុន សែន បានពន្យល់ថា
ប្រទេសកម្ពុជា និងវៀតណាម
ត្រូវអនុវត្តតាមរូបមន្តរុះរើខ្សែផែនទីរវាងប្រទេសទាំងពីរ
ដែលមានផលប៉ះពាល់ជាក់ស្តែង
មិនមែនកាត់ភូមិដូនតាឲ្យគ្នាទៅវិញទៅមកនោះទេ។
យ៉ាងក៏ដោយ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលព្រំដែនកម្ពុជា
បានស្នើឲ្យរដ្ឋាភិបាលពិនិត្យ
ចំពោះបញ្ហាបោះកំណត់បង្គោលព្រំដែនដ៏ចម្រូងចម្រាស ដែលពលរដ្ឋអះអាងថា
បានបាត់បង់ដីកសិកម្មកេរដំណែលដូនតាជាច្រើនហិកតារទៅឲ្យវៀតណាម
ឡើងវិញ។
របាយការណ៍ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា
ក្នុងចំណោមផ្ទៃដីដែលកម្ពុជា លយចូលវៀតណាម សរុបចំនួន ៩១៦ហិកតារ
និងវៀតណាម លយចូលមកប្រទេសកម្ពុជា សរុបចំនួន ២.១៦០ហិកតារ
គឺនៅខេត្តកំពង់ចាម កម្ពុជាលយចូលវៀតណាម ចំនួន ៣៨៥ហិកតារ
និងវៀតណាម លយចូលកម្ពុជា ចំនួន ៨២៥ហិកតារ។
នៅខេត្តស្វាយរៀង កម្ពុជាលយចូលវៀតណាម ចំនួន ២៨៩ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួន ១.១០០ហិកតារ។ នៅខេត្តព្រៃវែង
កម្ពុជាលយចូលវៀតណាម ចំនួន ៥៤ហិកតារ និងវៀតណាម លយចូលកម្ពុជា
ចំនួនជាង ៣០ហិកតារ។
នៅខេត្តតាកែវ កម្ពុជាលយចូលវៀតណាម ចំនួនជាង ១៥៩ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួនជាង ១៥១ហិកតារ។ នៅខេត្តកំពត
កម្ពុជាលយចូលវៀតណាម ចំនួនជាង ២៩ហិកតារ និងវៀតណាម លយចូលកម្ពុជា
ចំនួន ៥៣ហិកតារ។
ខេត្តដែលកម្ពុជា និងវៀតណាម បានឯកភាពដោះដូរទឹកដីឆាប់ៗនេះ
មានខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ។ រីឯខេត្តស្វាយរៀង
និងខេត្តមួយចំនួនទៀត កំពុងស្ថិតក្នុងការពិភាក្សាគ្នា៕
15 comments:
Hun Sen is a real traitor who never cared and protected the border, only cared and protected his powers.
What does it matter, youns leased the whole country for 99 years. Border points are just symbolic.
HUN SEN himself know he is a traitor that why he want to stay on the power another 30 years and after that he want his son to control the army and police. He knows Vietnam is moving and taking Cambodia land but how can he do ? he had signed for them in 1985 already, he told Cambodian we do not lose any land to vietnam but if some one wish to go to the border to investigate he or she will be jailed simply with that. No way HUN SEN will step down, there are many Vietnam spies protecting him in his compound, house, office, along the street, and with many Cambodian polices too
To 8:07 AM,
YES, it matters.
The 99 year leases will be rendered illegal by the International Courts of Justice at The Hague.
Based on traditional Vietnam's policy and politics, Viet expansionism resulted in the invasion of its neighbour ( Cambodia ) in January 1979, with the INTENT to set up a puppet government.
Any contracts, treaties, including lands leases, Koh Tral islands, and other national recourses
will be null and void by international laws.
However it needs a NON Yuon puppet government to bring on the legal challenges.
The most traitor is C Ha Nuk. C Ha Nuk was very angry when Lon Nol kicked viet out off the country he would fight with his own people to keep viet in Cambodia, He angry again when Pol Pot invaded Vietnam.
But last one he must do what China want him to do is to fight viet in 80's.
Guys frequently respond nicely to vanilla If he can't Grossman will probably be cannon fodder
ï»[url=http://www.officialnikegiantsjerseyshop.com/jason_pierrepaul_authentic_jersey]Jason Pierre-Paul Red Jersey[/url]
That contrast indeed [url=http://www.officialnikegiantsjerseyshop.com/jason_pierrepaul_authentic_jersey]Jason Pierre-Paul White Jersey[/url]
a useful approach for something relevant messages being acquired about the accessible retailers that supply with the jerseys "Someone gave me one last week " Beckham explained
Territories that once belonged to k.krom belong to the great viet. and k.kron today rather accept Vietnam as their nation than Cambodia.
that
បើខ្មែរជំនាន់នេះមិនខំជួយស្រែក និងបំផុសការតវាពីរឿងនេះទេ កូនៗរបស់យើងជំនាន់ក្រោយនឹងធ្លាក់ក្នុងមហន្តរាយដោយសារអស់ទឹកដីរស់នៅជាក់ជាមិនខាន!
បើខ្មែរជំនាន់នេះមិនខំជួយស្រែក និងបំផុសការតវាពីរឿងនេះទេ កូនៗរបស់យើងជំនាន់ក្រោយនឹងធ្លាក់ក្នុងមហន្តរាយដោយសារអស់ទឹកដីរស់នៅជាក់ជាមិនខាន!
បើខ្មែរជំនាន់នេះមិនខំជួយស្រែក និងបំផុសការតវាពីរឿងនេះទេ កូនៗរបស់យើងជំនាន់ក្រោយនឹងធ្លាក់ក្នុងមហន្តរាយដោយសារអស់ទឹកដីរស់នៅជាក់ជាមិនខាន!
9:24 PM,
Take your TRASH elsewhere !!!
To 2:57 PM,
Keep your STUPIDITY to yourself !!!
22:39 PM
Put your trash where the sun does not shine.
Post a Comment