អ្នកឯកទេស និងសកម្មជនព្រំដែនថ្លែងថា កោះត្រល់ជាដែនកោះកម្ពុជាមួយផ្នែកទៀត និងជាកោះធំជាងគេបង្អស់របស់កម្ពុជា ដែលត្រូវបានកាន់កាប់ដោយប្រទេសវៀតណាម បន្ទាប់ពីទឹកដីកម្ពុជាក្រោម។
ក្រោយពីបានកាន់កាប់
ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងហាណូយ
បានបង្កើនល្បឿនអភិវឌ្ឍន៍យ៉ាងពេញទំហឹង
ដើម្បីធ្វើឲ្យកោះនេះក្លាយជាចំណុចទាក់ទាញផ្នែកទេសចរណ៍
និងពាណិជ្ជកម្មលំដាប់ពិភពលោក។
ប្រសិនបើលោកអ្នកបានអញ្ជើញទៅទស្សនាកោះត្រល់ ជាលើកដំបូង
និងបានឃើញហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង និងការអភិវឌ្ឍនៅលើកោះនេះ
លោកអ្នកប្រាកដជាមានការភ្ញាក់ផ្អើល ហើយស្រមៃគិតថា
លោកអ្នកកំពុងតែស្ថិតក្នុងទីក្រុងនៃប្រទេសអភិវឌ្ឍន៍មួយជាមិន
ខាន។
កោះត្រល់មានកំពង់ផែចំនួន៣ មានផ្លូវថ្នល់ខ្វាត់ខ្វែង
មានភ្លើងសញ្ញាចរាចរណ៍ជិត១០កន្លែង មានភូមិឋាន វត្តវ៉ា សាលារៀន
មន្ទីរពេទ្យ សណ្ឋាគារ ផ្ទះសំណាក់ ភូមិគ្រឹះ បារ ហាងម៉ាស្សា ខារ៉ាអូខេ
អគារលក់ទំនិញ រោងចក្រផលិតទឹកត្រីចំនួន២ ផ្សារទំនើប ផ្សាររាត្រី
អគាររដ្ឋាភិបាលយ៉ាងចាក់គ្រឹះ និងមានមនុស្សរស់នៅជិត១០ម៉ឺននាក់
និងមានយានយន្តគ្រប់ប្រភេទ មានឡានក្រុង និងតាក់ស៊ីថ្មីៗទំនើបៗ។
វិស័យទេសចរណ៍នៃប្រទេសវៀតណាម បានផ្សព្វផ្សាយឲ្យគេស្គាល់កោះត្រល់
ជាផ្លូវការតាមភាសាវៀតណាម ថា ហ៊្វូកុក (Phú Quốc)។
ពាក្យស្លោកទេសចរណ៍របស់វៀតណាម បានហៅកោះត្រល់ថា ជាទីនៃឋានសួគ៌
និងធម្មជាតិ។ មានរមណីយដ្ឋានជ្រោះទឹកធ្លាក់ចំនួនពីរកន្លែង
មានកន្លែងមើលថ្ងៃរះ មានកន្លែងមើលថ្ងៃលិច មានឧទ្យានជាតិ
មានដំណើរកម្សាន្តក្នុងព្រៃធម្មជាតិ មានឆ្នេរកម្សាន្ត
រហូតដល់មានក្រុមទេសចរណ៍វៀតណាម
ខ្លះហៅឆ្នេរខ្សាច់កោះត្រល់ថាជាឆ្នេរសួគ៌ា។
ជាការពិត កោះត្រល់ទាក់ទាញទេសចរពីជុំវិញពិភពលោក។ អ្នកទេសចរ
និងអ្នកជំនួញមកពីប្រទេសលោកខាងលិចមួយចំនួន បានពេញចិត្ត
ហើយពួកគេបន្តរស់នៅលើកោះរយៈពេលវែង។ អ្នកខ្លះប្រៀបធៀបកោះត្រល់
ទៅនឹងនំមួយដុំដែលអ្នកណាក៏ចង់បរិភោគ។
ពួកគេបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលក្រុងហាណូយ
បានចំណាយប្រាក់ចំនួន១.០០០លានដុល្លារ សម្រាប់អភិវឌ្ឍកោះនេះ។
ជាក់ស្ដែង ប្រលានយន្តហោះខ្នាតអន្តរជាតិមួយកំពុងត្រូវបានស្ថាបនា។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានទៅដល់កោះត្រល់
ក្រោយពេលដែលវៀតណាម បានកាន់កាប់ និងអភិវឌ្ឍ
បានអង្គុយសំឡឹងគយគន់មកក្រុងកែប និងខេត្តកំពត
ដោយក្ដីស្រណោះស្ដាយកោះដែលរបេះពីដែនកម្ពុជា
បន្ទាប់ពីកម្ពុជាក្រោម។
កោះត្រល់ ក៏ត្រូវបានរៀបរាប់នៅក្នុងចំរៀងមួយបទរបស់លោក ស៊ីន
ស៊ីសាមុត ក្រោមចំណងជើងថា "កម្សាន្តតាមកោះ"
នៃកម្រងអនុស្សាវរីយ៍ទី១ផ្ទៃសមុទ្រខ្មែរ
ដែលជាស្នាដៃប្រចាំឆ្នាំ១៩៧៥ របស់បណ្ណាល័យមាតុភូមិដែរ។
កោះត្រល់ កំពុងក្លាយជាប្រធានបទ និងជាបញ្ហាដ៏ចម្រូងចម្រាស
ដែលនាំឲ្យមានវេទិកាឆ្លើយឆ្លងគ្នារវាងគណបក្សកាន់អំណាច
និងគណបក្សប្រឆាំង ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។
កាលពីថ្ងៃទី៩ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រើប្រាស់វេទិការដ្ឋសភាអស់រយៈពេលជាង៥ម៉ោង
ដើម្បីបំភ្លឺអំពីការបោះបង្គោលព្រំដែនគោក
និងការកំណត់ព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោក ហ៊ុន សែន ថ្លែងបញ្ជាក់ចំពោះសំណួរថា តើកោះត្រល់
លែងជារបស់កម្ពុជា តាំងពីពេលណាមក? ដោយលោកអះអាងថា នៅឆ្នាំ១៩៣៩
អគ្គទេសាភិបាលឥណ្ឌូចិន របស់បារាំង គឺលោក ប្រេវីយ៉េ បានដាក់កោះត្រល់
ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម (កូសាំងស៊ីន)។ នៅឆ្នាំ១៩៤៩
កូសាំងស៊ីន (ដែលជាទឹកដីកម្ពុជាក្រោម)
ត្រូវបានបារាំងប្រគល់ទៅឲ្យព្រះចៅបៅដាយ។ នៅឆ្នាំ១៩៦៤
សម្ដេចព្រះនរោត្ដម សីហនុ បានយកផែនទីខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩
ទៅតម្កល់នៅអង្គការសហប្រជាជាតិ ហើយស្នើសុំឲ្យអន្តរជាតិ
និងប្រទេសសាមីទទួលស្គាល់ថាជាខ្សែព្រំដែនសមុទ្ររវាងកម្ពុជា
និងវៀតណាម។
ទោះជាយ៉ាងនេះក្ដី ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ប្រចាំប្រទេសបារាំង និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ
និងថាមពល នៃរបបសាធារណរដ្ឋខ្មែរ លោក ស៊ាន ប៉េងសែ មានប្រសាសន៍ថា
កោះត្រល់ នៅតែជាកោះរបស់ខ្មែរ ពីព្រោះប្រទេសវៀតណាម
បានទន្ទ្រានកាន់កាប់កោះនេះដោយខុសច្បាប់។ លោកថា កម្ពុជា
មានសិទ្ធិពេញលេញក្នុងការទាមទារកោះត្រល់ មកវិញ។
លោក ស៊ាន ប៉េងសែ មានប្រសាសន៍បន្ថែមថា ប្រទេសសិង្ហបុរី (Singapour)
ក៏មិនទទួលស្គាល់ការកាន់កាប់កោះត្រល់ ដោយប្រទេសវៀតណាម ដែរ។
លោក ស៊ាន ប៉េងសែ បញ្ជាក់ថា កោះត្រល់មានទំហំផ្ទៃដីសរុបចំនួន
៥៤០គីឡូម៉ែត្រក្រឡា គឺជិតប៉ុនប្រទេសសិង្ហបុរី ដែលមានផ្ទៃដី
៥៨១គីឡូម៉ែត្រក្រឡា
ហើយដែលជាប្រទេសអភិវឌ្ឍន៍មានកិត្យានុភាពល្បីរន្ទឺពាសពេញពិភពលោក។
កោះត្រល់ ស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រ ពីកោះសេះ ១៥គីឡូម៉ែត្រ
ពីឆ្នេរសមុទ្រខ្មែរភាគខាងត្បូង និង៤៥គីឡូម៉ែត្រ ពីខេត្តហាទៀន
ប្រទេសវៀតណាម។
អ្នកនេសាទ និងជាអ្នកប្រកបរបរដាំសារាយសមុទ្រ នៅភូមិព្រែកអំពិល
ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត លោក ឃៀ ចិន្ដា
ថ្លែងស្ដាយស្រណោះកោះត្រល់។
ទាក់ទិននឹងការទម្លាក់កំហុសទៅលើអ្នកដឹកនាំជំនាន់មុន
ស្ដីអំពីការបាត់បង់កោះត្រល់ អ្នកស្រាវជ្រាវសង្គម
និងសេដ្ឋកិច្ចឯករាជ្យ លោក កែម ឡី បញ្ចេញទស្សនៈថា
គួរតែមានការស្រាយបំភ្លឺឲ្យបានច្បាស់អំពីមូលហេតុនៃការបាត់បង់។
លោក ស៊ាន ប៉េងសែ មានប្រសាសន៍បន្ថែមថា យោងតាមច្បាប់អន្តរជាតិ
ការបាត់បង់កោះត្រល់ និងកោះក្រចកសេះ
នឹងនាំឲ្យមានការបាត់បង់ជាស្វ័យប្រវត្តិនូវផ្ទៃសមុទ្រខ្មែរជាង៣
ម៉ឺនគីឡូម៉ែត្រក្រឡា។ ម៉្យាងទៀត
កម្ពុជាពុំមានកោះណាសម្រាប់ធ្វើការអភិវឌ្ឍដ៏មានសក្ដានុពលទាក់ទាញ
ទេសចរ និងអ្នកវិនិយោគបរទេសដូចកោះត្រល់ ឡើយ៕
3 comments:
It's seem like Hun Sen is Killing all Of "Pro Ling Khmer Oss Heay". Soum Pro Ling louk ta Sinn Si Samouth & Louk Yeay Ros Serey Sothea Soum Chouy Kon Khmer Pong.
Vietnam did not take control of the island from the Khmer. There was a Ming general who took control of the island.
Later on, his son asked Vietnam to accept the island as part of Vietnam for protection from the Khmer.
I smell a Youn here. The Ming Youn dynasty were evil. They tried so hard to steal the Khmer land and killed the Khmer people.
The Youn Dynasty totally annexed Cambodia and Phnom Penh for over 40 years, during that time the Youn Dynasty als installed Ang Mey to be Vietnamese puppet.
The Youn are evil. They pretend to protect Khmer, but behind our back the evil Youn create genocide.
Post a Comment