ភ្នំពេញ:
ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ពីបញ្ហាព្រំដែន
រវាងប្រទេសកម្ពុជា និងវៀតណាម ដោយគូសបញ្ជាក់ថា
ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម
មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទេ។ ក្នុងនោះ
ក៏គ្មានការកាត់ទឹកដីកម្ពុជា ទៅឲ្យវៀតណាម ឬក៏កាត់ទឹកដីវៀតណាម
មកឲ្យកម្ពុជាឡើយ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត បញ្ចប់ការសិក្សា របស់សាកលវិទ្យាល័យឯកទេសកម្ពុជា CUS ចំនួន ៦.៤៣៥ នាក់ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងការធ្វើដំណើរវិលត្រឡប់ពីប្រទេសចិន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ អស់រយៈពេលជាង ៤ម៉ោង សម្តេចបានចុះសម្រាកនៅហាណូយ ប្រទេសវៀតណាម ហើយនៅទីនោះ សម្តេច និងឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានលើកឡើងពីបញ្ហាព្រំដែន ដែលសម្តេចបានបកស្រាយក្នុងរដ្ឋសភាជាង ៥ម៉ោង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
សម្តេច ហ៊ុន សែន បានលើកឡើងថា នៅហាណូយ សម្តេចបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីប្រចាំការ របស់ប្រទេសវៀតណាម ហើយភាគីវៀតណាមបានលើកឡើងថា បញ្ហាដែលសម្តេចតេជោ ហ៊ុន សែន បកស្រាយពីបញ្ហាព្រំដែន ក្នុងរដ្ឋសភាជាង ៥ម៉ោង ត្រូវបានវៀតណាមតាមដានយ៉ាងយកចិត្តទុកដាក់ ហើយថា ត្រង់ចំណុចដែលថា កម្ពុជាមានផ្ទៃដីលើស ៣០០ គីឡូម៉ែត្រការ៉េ (លើសពី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ ដែលកត់ត្រាសព្វថ្ងៃ) ត្រូវបានក្លាយជាចំណោទចោទសួរ នៅឯប្រទេសវៀតណាម។
ទាក់ទងបញ្ហាដីលើសនេះ សម្តេចតេជា ហ៊ុន សែន បានជម្រាបទៅលោកឧបនាយករដ្ឋមន្ត្រីវៀតណាម ឲ្យជម្រាបទៅប្រជាពលរដ្ឋវៀតណាមវិញថា "អាបញ្ហាដីលើសនេះ មិនមែនកម្ពុជាយកពីវៀតណាម យកពីឡាវ យកពីថៃទេ។ ខ្មែរឯណាមានលទ្ធភាពទៅយកដីពីវៀតណាម ដល់ទៅរាប់រយគីឡូម៉ែត្រនោះ? ឥឡូវទៅជាចំណោទមួយ ពីមុនគេថា ខ្មែរកាត់ដីឲ្យវៀតណាម រាប់រយរាប់ពាន់គីឡូម៉ែតការ៉េ ដល់យើងបញ្ចេញតួលេខរបស់យើងនេះ ប្រជាជនវៀតណាមចាប់ផ្តើមឆ្ងល់ម្តងហើយ ដោយគេឆ្ងល់ថា វៀតណាមកាត់ដីឲ្យខ្មែរជាង ៣០០ គីឡូម៉ែត្រការ៉េវិញម្តង?"។
សម្តេច ហ៊ុន សែន បានបន្ថែមថា "បញ្ហានៅត្រង់នេះ គឺបច្ចេកវិទ្យានៃការវាស់ដី កាលពេលនោះ មិនមានភាពច្បាស់លាស់ និងតំបន់ខ្លះចូលអត់បានទេ គឺជាតំបន់តស៊ូឥស្សរៈ និងខ្លះជាតំបន់ព្រៃភ្នំ ទើបកម្ពុជាមានផ្ទៃក្រឡាដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ដល់ពេលវាស់ឥឡូវ វាធំជាងនេះ"។
នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ទៀតថា "យើងអត់បានទៅយកដីពីវៀតណាម ពីឡាវ និងអត់បានទៅយកដីពីថៃទេ។ គឺគ្រាន់តែវាស់លើផ្ទៃដី នៃព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ តាមបច្ចេកវិទ្យាថ្មី។ ដូច្នេះសូមបញ្ជាក់ ព្រោះថា ជួនកាលរឿងនេះ ក៏បានទៅជាការសង្ស័យ សម្រាប់ប្រជាជនវៀតណាម ចំពោះរដ្ឋាភិបាលវៀតណាមដែរ ហើយក៏សម្រាប់ឡាវ ឬក៏រហូតដល់ថៃទៀតផង"។
ជាមួយនឹងការគូសបញ្ជាក់ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងជាថ្មីទៀត អំពីការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម ដែលមានការចេញ និងចូលទឹកដីរវាងប្រទេសទាំងពីរ ដោយក្នុងនោះ សម្តេចលើកឡើងថា កម្ពុជាបានបោះបង្គោលចូលទឹកដីវៀតណាមជាង ៩០០ ហិកតា ហើយវៀតណាមបោះបង្គោលចូលទឹកដីកម្ពុជាវិញ ជាង ២.០០០ ហិកតា។ ប៉ុន្តែសម្តេចបានលើកឡើងថា ប្រទេសទាំងពីរ មិនមានគោលការណ៍កាត់ទឹកដីទាំងនោះទេ គឺត្រូវរៀបចំខ្សែព្រំដែន ទៅតាមការកាន់កាប់ជាក់ស្តែង រវាងប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា "ការចេញ និងចូល រវាងភាគីទាំងពីរ (កម្ពុជា និងវៀតណាម) បានទទួលស្គាល់គ្នារួចហើយ មានកំណត់ហេតុរួចហើយ នៅសល់តែការចុះហត្ថលេខារវាងប្រធានគណៈកម្មការព្រំដែនទាំងពីរប៉ុណ្ណោះ ។ កំពង់ចាម កំពត និងតាកែវ ទទួលយកជាមួយគ្នារួចហើយ។ ឯនៅព្រៃវែង នៅស្វាយរៀង គឺយើងបានបោះជាឯកតោភាគី មានការចេញ-ចូល។ យើងចូលទៅគេ ជាង ៩០០ ហិកតា។ ដល់វៀតណាមចូលមកយើងវិញ ជាង ២.០០០ ហិកតា។ ប៉ុន្តែសួរថា តើខ្មែរចង់បំពានដីវៀតណាម? ហើយវៀតណាម ចង់បំពានដីខ្មែរទេ?។ អត់ទេ។ នោះមកពីអាបារាំង គូសផែនទីអ៊ីចឹង។ ដល់បារាំង គូសផែនទីមកអ៊ីចឹង សួរថា ខ្មែរឯណាមានលទ្ធភាពទៅយកដីគេនោះ?។ វៀតណាមក៏មិនចង់ ខ្មែរក៏មិនចង់ ប៉ុន្តែបារាំងគូសផែនទីមកអ៊ីចឹង?។ ដល់អ៊ីចឹង ត្រូវរកដំណោះស្រាយយ៉ាងម៉េច?។ ថ្ងៃនោះ (ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២) បានលើកពន្យល់អស់ហើយ ទាំងក្នុងអត្ថបទគោល ទាំងក្នុងអត្ថបទពិស្តារ ហើយបើចាំបាច់ ចាក់ឡើងវិញ តាមទូរទស្សន៍ទាំងអស់ឡើងវិញ"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា "គោលការណ៍របស់យើង ការដោះដូរនេះ មានទៅមានមកនេះ យើងសុខចិត្តសារេខ្សែផែនទី ដើម្បីធានាការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង។ ទាំងខាងវៀតណាម ទាំងខាងកម្ពុជា។ សារេខ្សែផែនទី ព្រោះជម្រើស កាត់ភូមិខ្មែរឲ្យវៀតណាម កាត់ភូមិវៀតណាមឲ្យខ្មែរ។ អាហ្នឹង ជម្រើសនេះ ទៅមិនរួចទេ។ រើភូមិវៀតណាមចេញ និងរើភូមិខ្មែរចេញ។ អាជម្រើសនេះ ក៏ទៅអត់រួចទេ។ នៅតាំងពីដូនតា ផ្នូលខ្មោចនៅទីនេះទាំងអស់។ អ៊ីចឹង សល់ជម្រើសតែមួយគត់ ដែលងាយស្រួលជាងគេ គឺជម្រើសខ្សែផែនទី សារេទៅតាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា "អនុស្សារណៈនៃការយោគយល់គ្នា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ គឺធានាអាហ្នឹង ធានាមិនឲ្យបាត់អាហ្នឹង (បាត់ទឹកដី)។ ប្រជាពលរដ្ឋកាន់កាប់នៅទីណា គឺកាន់កាប់នៅទីហ្នឹង ហើយសេចក្តីប្រកាសព័ត៌មាន ឆ្នាំ១៩៩៥ ក៏ដូចគ្នាដែរ គឺថា រក្សាការកាន់កាប់របស់ប្រជាពលរដ្ឋ ហើយកុំឲ្យប្រជាពលរដ្ឋបន្ត។ យើងកុំឈានចូលទៅវៀតណាម វៀតណាមក៏កុំចូលមកកម្ពុជា។ នៅកាន់កាប់ គេហៅថា រក្សាស្ថានភាពដដែល"។
សម្តេច ហ៊ុន សែន ក៏បានលើកឡើងបន្តថា "ការដោះដូរនេះ (ទឹកដី) កម្ពុជាក៏មិនមែនជារឿងថ្មីដែរ គឺអគ្គទេសាភិបាលឥណ្ឌូចិន ចេញសេចក្តីសម្រេច ហើយព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៤២ បានដោះដូរដី នៅតំបន់ព្រែកប៊ិញជី កោះគគីរ ឲ្យទៅវៀតណាម ហើយកម្ពុជាយកដីកន្លែងព្រែកប៊ិញជី ដែលឥឡូវនេះ ស្ថិតនៅក្នុងសំពៅពូន របស់ស្រុកកោះធំ ខេត្តកណ្តាល។ អាហ្នឹងទើបតែដូរគ្នា នៅឆ្នាំ១៩៤២ តើ! រវាងកូសាំងស៊ីន និងកម្ពុជា។ អ៊ីចឹង មិនមែនជារឿងថ្មីទេ អាហ្នឹងនោះ ដើម្បីធានាការងាយស្រួលរបស់ប្រជាពលរដ្ឋ ហើយគោលដៅដែលយើងធ្វើនេះ ក៏អ៊ីចឹងដែរ។ សូមបញ្ជាក់ទៅវិញ បើថាអស់លោកមិនច្បាស់ ក៏ចាក់អាហ្នឹងឡើងវិញទៀត (បទអន្តរាគមន៍រឿងព្រំដែន ក្នុងរដ្ឋសភា) ហើយបើតាមនិយាយ ឬក៏សួរអាហ្នឹង (រឿងព្រំដែន) ផ្ញើអត្ថបទហ្នឹងហើយ រួចហើយចាក់អាហ្នឹងទៀត ហើយបើខ្ញុំទៅសភា ធ្វើអត្ថាធិប្បាយបន្តិច ហើយសូមចាក់អាហ្នឹងទៀត"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយល់ស្របនឹងអ្នកឲ្យយោបល់មួយចំនួន ដែលថា រឿងកិច្ចការសម្ងាត់ខ្លះ គួរមេដឹកនាំនយោបាយនិយាយគ្នា។ តែសម្តេចបានសួរត្រឡប់ទៅវិញថា តើអស់លោកខ្លះ មានទុកឱកាសឲ្យសម្តេចបានបកស្រាយសម្ងាត់ ក្នុងបន្ទប់បិទទ្វារទេកន្លងមក ក្រៅតែពីជេរប្រទេចសម្តេចប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនផងដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ការសាងសង់កាស៊ីណូ នៅតាមតំបន់ព្រំដែន ក៏ជាយុទ្ធសាស្ត្រវែងឆ្ងាយមួយរបស់សម្តេច ក្នុងកិច្ចការពារព្រំដែនផងដែរ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា "ដកបង្គោលទល់ដែន ដកបាន។ ឯកាស៊ីណូ ៥ជាន់ ឬក៏សណ្ឋាគារ ៥ ទៅ ៦ជាន់ ដកអត់បានទេ។ អាហ្នឹង ទាល់តែបាញ់មីស៊ីលកម្ទេច។
ក្នុងពេលផ្តើមលើកឡើងពីបញ្ហា ព្រំដែននោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា អត្ថបទគោល នៃបទអន្តរាគមន៍របស់សម្តេចអំពីបញ្ហាព្រំដែន នៅក្នុងរដ្ឋសភា ជាង ៥ ម៉ោងនោះ ត្រូវបានបោះពុម្ពជាង ២០ ម៉ឺនច្បាប់ ហើយមានផែនការបែងចែកអស់ហើយ។ តែបើអ្នកណាចង់បានលើសពីនោះ ឬក៏ខេត្តណា ស្ថាប័នណាចង់បានលើសពីនេះ ទៅប្រាប់រោងពុម្ពនោះឲ្យបោះបន្ថែម។ ចំណែកអត្ថបទ ដែលមានអត្ថាធិប្បាយ គឺបោះមួយម៉ឺនច្បាប់ ហើយបើសិនជាខេត្តណា ឬក៏អង្គភាពណាចង់បានបន្ថែម ទៅស្នើរោងពុម្ពនោះទៅ៕ .

8 comments:
Proof it where did the land located khmer's land swaps with khmer's land giving to Yuon!? Put the land on the map!!! We want to whether Hun zen told the truth or not.How incompetence are you Hun Sad!? Did you understand the definition of the "Swap" means? Probably not!....Right?
The 300km2 that Hun Sen claimed Cambodia got from Vietnam is on the map only. But on the grounds Khmer farmers crying everyday because Vietnam took their land. So, in real life Cambodia lost big chunks of land to Vietnam.
Show us the land on the map Hun shit,don't just say make you sound like an idiot,retarded don't know whats right or whats wrong...
Don't believe the yuon. We better grab the rulers and start measuring it. The yuon lie to Khmer krom. When it come to land, never believe sh;.,,t from the leach yuon. They will suck out our land inches as much as they can. They sign treaty in 1993 but we steal lose koh tral
If Hun Sen said it true and it's on treaties map, then don't worry when opposition win. We will simply enforce that map evicting those illegal Vietnamese. Which I don't believe CPP, in our history when was the last time Youn gave land back to us ?
I believe it's was 1982, 1985, 2008 treaties that we lost Koh Tral and surrounding sea. Not only Hun Sen who is a traitor, parliamentary MP, Chea Sim, Neuk Bunchay. King Sihamoni, most CPP members.
To be honest I recognize that Hun Sen said like this:
" Our land is more larger than 181,035 km2, not because Vietnam give some more to us , but because of miscalculation during the old French time,......."
Hun zen don't understand how to calculate the # can't add or subtract or divide,thatwise,his teams can't find out the truth about the real #....Yuon manipulated him help him to add the # wrong,blames the French,the death Frenchman.
Post a Comment