A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 4 September 2012

Hun Sen said Cambodia gains land from Vietnam due to border demarcations, but Son Chhay said Cambodia lost land លោក ហ៊ុន សែន បន្ត​ពន្យល់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម

ដោយ ដែន អយុធ្យា 2012-09-04 RFA
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បន្ត​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដែល​គណបក្ស​ប្រឆាំង​រិះគន់។

RFA/Sok Serey
៤-មេសា-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​កាសែត​បិទ​បញ្ចប់​កិច្ច​ប្រជុំ​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៦​ពាន់​នាក់ មក​ពី​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម មក​ពន្យល់​ពី​​​ផ្ទៃដី​របស់​កម្ពុជា កើន​ផ្ទៃ​ក្រឡា​លើស​ពី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ មិន​មែន​កម្ពុជា បាន​ពី​វៀតណាម ពី​ថៃ ឬ​ពី​​ប្រទេស​ឡាវ​ទេ ប៉ុន្តែ​ជា​កំហុស​បច្ចេកទេស​នៃ​ការ​វាស់ដី​​គ្មាន​ឧបករណ៍​​ទំនើប​ពី​សម័យ​ មុន។
លោក ហ៊ុន សែន បន្ថែម​ដូច្នេះ៖ «ជំនាន់​នោះ​វាស់​តាម​ខ្សែ តាម​ប៉ាន់ស្មាន។ សំណាង​ដែរ​វាស់​ចេញ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ជា​សំណាង។ ប៉ុន្តែ​បើ​សិន​ពេល​ហ្នឹង​ស្រាប់​តែ​បារាំង ប្រកាស​ថា ផ្ទៃ​ដី​កម្ពុជា មាន​ទំហំ ២០០​ពាន់​គីឡូម៉ែត្រ​ការ៉េ រលាយ​ហើយ មិន​ដឹង​ជា​ទៅ​រក​ដី​មក​ពី​ខាង​ណា​មក​ទេ រលាយ​ហើយ។ ...ពេល​ហ្នឹង​ច្បាស់​ជា​អ្វី​ដែល​គេ​ចោទ​ថា បាត់​រាប់​រយ​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ ត្រឹមត្រូវ​របស់​គេ​ហើយ។ ប៉ុន្តែ​ពេល​នេះ​សំណាង​ហើយ​វាស់​ទៅ​វា​លើស»

​​​ទាក់ទិន​បញ្ហា​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ។
បញ្ហា​នេះ លោក ហ៊ុន សែន បាន​ចំណាយ​ពេល ៥​ម៉ោង និង ២០​នាទី ក្នុង​សភា​ជាតិ ដោយ​មាន​បញ្ចាំង​បង្ហាញ​រូបភាព​ផែនទី​ដែន​ទឹក និង​ដែន​គោក ​រវាង​កម្ពុជា និង​វៀតណាម ដែល​​​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម និង​​របប​លោក​សេនា​ប្រមុខ លន់ នល់។
ប្រមុខ​ដឹកនាំ​បង្ហាញ​ថា ផ្ទៃ​ដី​សរុប​ដែល​កម្ពុជា​ បាន​លយ​ចូល​​​វៀតណាម ​មាន​ជា ៩០០​ហិកតារ ចំណែក​ឯ​ផ្ទៃ​ដី​សរុប​​ដែល​វៀតណាម លយ​ចូល​កម្ពុជា ​មាន​ជាង ២.១០០​ហិកតារ។ ដូច្នេះ​ហើយ កម្ពុជា និង​វៀតណាម ចាំបាច់​ត្រូវ​តែ​ដោះ​ដូរ​ភូមិ ឬ​កាត់​ដី​មួយ​ចំនួន​ដើម្បី​ទូទាត់​​គ្នា។
ត្រង់​ចំណុច​នេះ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី នៅ​តែ​មាន​ចម្ងល់ និង​ទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​ឆ្លើយ​បំភ្លឺ ឬ​ចង្អុល​បង្ហាញ​ភូមិ​ណា​ខ្លះ ដែល​កម្ពុជា​ត្រូវ​ដោះ​ដូរ​ឲ្យ​វៀតណាម ឬ​វៀតណាម​ដោះដូរ​ឲ្យ​កម្ពុជា នា​ពេល​ខាង​មុខ។
លោក សុន ឆ័យ៖ «រឿង​ដែល​ថា វៀតណាម​យក​ភូមិ​ខ្មែរ​អស់​មួយ​ចំនួន ហើយ​នៅ​ខ្វះ​យើង​ជាង ១​ពាន់​ហិកតារ យើង​នៅ​តែ​បន្ត​សួរ​ទៀត​ថា តើ​យើង​បោះ​បង្គោល​ម្ដេច​កើត? ពីព្រោះ​រដ្ឋាភិបាល​មាន​ផែនការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​នៅ​ឆ្នាំ​២០១២។ ប៉ុន្តែ​បើ​យួន មិន​ទាន់​សង​ភូមិ​យើង ឬ​ដី​យើង​ជាង ១​ពាន់​ហិកតារ​ផង តើ​យើង​បោះ​បង្គោល​បញ្ច​ប់ម្តេច​កើត? ដូច្នេះ​យើង​តាម​ពិនិត្យ​ថា តើ​អ្វី​ដែល​ជា​ចំលើយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ហ្នឹង មាន​ភូមិ​ប៉ុន្មាន​ដែល​ពលរដ្ឋ​បញ្ជាក់​ថា ត្រូវ​យួន​យក​ទៅ ហើយ​រដ្ឋាភិបាល​ក៏​បាន​សារភាព​ថា យួន​មិន​ទាន់​សង​មក​វិញ​នោះ​នៅ​ទី​ណា​ខ្លះ ដើម្បី​ឲ្យ​យើង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង»
​បញ្ហា​ដូរ​ភូមិ​តាម​ព្រំដែន លោក ហ៊ុន សែន បាន​ពន្យល់​ថា ប្រទេស​កម្ពុជា-​វៀតណាម ត្រូវ​អនុវត្ត​​តាម​រូបមន្ត​រុះរើ​ខ្សែ​ផែនទី​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ផល​ប៉ះពាល់​ជាក់ស្ដែង​ មិន​មែន​កាត់​ភូមិ​ដូនតា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។
លោក ហ៊ុន សែន៖ «ជម្រើស​ជម្លៀស​ប្រជាជន​កាត់​ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាម ឲ្យ​ខ្មែរ អា​ជម្រើស​ហ្នឹង​ទៅ​មិន​រួច​ទេ។ ជម្រើស​រើ​ភូមិ​វៀតណាម​ចេញ ឬ​រើ​ភូមិ​ខ្មែរ​ចេញ អា​ជម្រើស​ហ្នឹង​ក៏​ទៅ​មិន​រួច​ដែរ នៅ​តាំង​ពី​ដូនតា​ផ្នូរ​ខ្មោច​ផ្នូរ​អី​នៅ​ទី​នោះ​ទាំង​អស់។ អ៊ីចឹង​សល់​តែ​ជម្រើស​តែ​១​គត់ ដែល​ងាយ​ស្រួល​ជាង​គេ គឺ​ជម្រើស​ខ្សែ​ផែនទី​សារ៉េ​ទៅ​តាម​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ ប្រជាពលរដ្ឋ»
​របាយការណ៍​​​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​ផ្ទៃដី​ដែល​កម្ពុជា លយ​ចូល​​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ គឺ​​​នៅ​ខេត្ត​កំពង់ចាម កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៣៨៥​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៨២៥​ហិកតារ។
នៅ​ខេត្ត​ស្វាយរៀង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ២៨៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា​លយ​ចូល​វៀតណាម ចំនួន ៥៤​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ៣០​ហិកតារ។
នៅ​ខេត្ត​តាកែវ កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ១៥៩​ហិកតារ​ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា​លយ​ចូល​វៀតណាម ចំនួន​ជាង ២៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ ៥៣​ហិកតារ។
ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី​ឆាប់ៗ​នេះ មាន​​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ។ រី​ឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​​​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា៕

6 comments:

Anonymous said...

Son chhay right! Hun cent wrong! Son chhay can counts from making one to ten,Hun cent can not...

Anonymous said...

I agree with Son Chhay 100%. Hun Sen is dead wrong, he is lying.

Anonymous said...

Oh, Really!? Tell me when Yuon ever lost a centimeters of land to Khmer? Yuon were barabaric-race,here what Yuons goodd at: Steals kills,robbed ever since Khmer encounter with barbaric in Cheyjatha II era to nowadays.Hun sen completely submission to his Boss-Yuon,physically blinded visually blinded as well.

Submissions to be puppet to Yuon 4ever...Son Chhay right,Hun sen completely Wrong.We don't gains a centimeters of land from Yuon.we gains zero.......

Anonymous said...

Hun Sen can add 2+2 equals 10.

The CPP dogs will agree with Hun Sen even when he is wrong.

Anonymous said...

show me the money!

Anonymous said...


Hun ngoc Sen has shown his gesture so happy because he thought that he was outsmart than A /VietC... ?
Shame on you A Hs .

You are don't know how to even basic math at all such as:

2+2=5 , but VC they know how as :
2+2=2

Their answer was 2 because they have moved the border post inside khmer land nearly 4 Kilometers. After the negotiating has been agreed between the two parties they (Vc) agreed to turn back only 2 kilometer which is still in Khmer land .