ដោយ ដែន អយុធ្យា
2012-09-04 RFA
ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរបន្តបំភ្លឺលើបញ្ហាបោះបង្គោល
ព្រំដែន និងការដោះដូរភូមិមួយចំនួននៅតាមព្រំដែនរវាងប្រទេសកម្ពុជា
ជាមួយប្រទេសវៀតណាម ដែលគណបក្សប្រឆាំងរិះគន់។
នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជាង ៦ពាន់នាក់
មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា
ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបន្តលើកយកបញ្ហាព្រំដែនកម្ពុជា-វៀតណាម
មកពន្យល់ពីផ្ទៃដីរបស់កម្ពុជា កើនផ្ទៃក្រឡាលើសពី ១៨១.០៣៥
គីឡូម៉ែត្រការ៉េ មិនមែនកម្ពុជា បានពីវៀតណាម ពីថៃ ឬពីប្រទេសឡាវទេ
ប៉ុន្តែជាកំហុសបច្ចេកទេសនៃការវាស់ដីគ្មានឧបករណ៍ទំនើបពីសម័យ
មុន។
លោក ហ៊ុន សែន បន្ថែមដូច្នេះ៖ «ជំនាន់នោះវាស់តាមខ្សែ
តាមប៉ាន់ស្មាន។ សំណាងដែរវាស់ចេញ ១៨១.០៣៥គីឡូម៉ែត្រការ៉េ ជាសំណាង។
ប៉ុន្តែបើសិនពេលហ្នឹងស្រាប់តែបារាំង ប្រកាសថា ផ្ទៃដីកម្ពុជា
មានទំហំ ២០០ពាន់គីឡូម៉ែត្រការ៉េ រលាយហើយ
មិនដឹងជាទៅរកដីមកពីខាងណាមកទេ រលាយហើយ។
...ពេលហ្នឹងច្បាស់ជាអ្វីដែលគេចោទថា
បាត់រាប់រយរាប់ពាន់គីឡូម៉ែត្រការ៉េ ត្រឹមត្រូវរបស់គេហើយ។
ប៉ុន្តែពេលនេះសំណាងហើយវាស់ទៅវាលើស»។
ទាក់ទិនបញ្ហានេះ លោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា
បានមកឆ្លើយបំភ្លឺលើបញ្ហាបោះបង្គោលព្រំដែន
និងការដោះដូរភូមិមួយចំនួននៅតាមព្រំដែន រវាងប្រទេសកម្ពុជា
និងវៀតណាម ដែលត្រូវអនុវត្តក្នុងពេលខាងមុខ។
បញ្ហានេះ លោក ហ៊ុន សែន បានចំណាយពេល ៥ម៉ោង និង ២០នាទី
ក្នុងសភាជាតិ ដោយមានបញ្ចាំងបង្ហាញរូបភាពផែនទីដែនទឹក និងដែនគោក
រវាងកម្ពុជា និងវៀតណាម ដែលបន្សល់ទុកតាំងពីសម័យអាណានិគម
និងរបបលោកសេនាប្រមុខ លន់ នល់។
ប្រមុខដឹកនាំបង្ហាញថា ផ្ទៃដីសរុបដែលកម្ពុជា បានលយចូលវៀតណាម
មានជា ៩០០ហិកតារ ចំណែកឯផ្ទៃដីសរុបដែលវៀតណាម លយចូលកម្ពុជា
មានជាង ២.១០០ហិកតារ។ ដូច្នេះហើយ កម្ពុជា និងវៀតណាម
ចាំបាច់ត្រូវតែដោះដូរភូមិ ឬកាត់ដីមួយចំនួនដើម្បីទូទាត់គ្នា។
ត្រង់ចំណុចនេះ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រ
និងជាសមាជិកសភាគណបក្ស សម រង្ស៊ី នៅតែមានចម្ងល់
និងទាមទារឲ្យប្រមុខដឹកនាំឆ្លើយបំភ្លឺ ឬចង្អុលបង្ហាញភូមិណាខ្លះ
ដែលកម្ពុជាត្រូវដោះដូរឲ្យវៀតណាម ឬវៀតណាមដោះដូរឲ្យកម្ពុជា
នាពេលខាងមុខ។
លោក សុន ឆ័យ៖ «រឿងដែលថា វៀតណាមយកភូមិខ្មែរអស់មួយចំនួន
ហើយនៅខ្វះយើងជាង ១ពាន់ហិកតារ យើងនៅតែបន្តសួរទៀតថា
តើយើងបោះបង្គោលម្ដេចកើត?
ពីព្រោះរដ្ឋាភិបាលមានផែនការបោះបង្គោលព្រំដែនឲ្យចប់នៅឆ្នាំ២០១២។
ប៉ុន្តែបើយួន មិនទាន់សងភូមិយើង ឬដីយើងជាង ១ពាន់ហិកតារផង
តើយើងបោះបង្គោលបញ្ចប់ម្តេចកើត? ដូច្នេះយើងតាមពិនិត្យថា
តើអ្វីដែលជាចំលើយកាលពីថ្ងៃទី៩ ខែសីហា ហ្នឹង
មានភូមិប៉ុន្មានដែលពលរដ្ឋបញ្ជាក់ថា ត្រូវយួនយកទៅ
ហើយរដ្ឋាភិបាលក៏បានសារភាពថា យួនមិនទាន់សងមកវិញនោះនៅទីណាខ្លះ
ដើម្បីឲ្យយើងចុះទៅពិនិត្យជាក់ស្ដែង»។
បញ្ហាដូរភូមិតាមព្រំដែន លោក ហ៊ុន សែន បានពន្យល់ថា
ប្រទេសកម្ពុជា-វៀតណាម
ត្រូវអនុវត្តតាមរូបមន្តរុះរើខ្សែផែនទីរវាងប្រទេសទាំងពីរ
ដែលមានផលប៉ះពាល់ជាក់ស្ដែង
មិនមែនកាត់ភូមិដូនតាឲ្យគ្នាទៅវិញទៅមកនោះទេ។
លោក ហ៊ុន សែន៖ «ជម្រើសជម្លៀសប្រជាជនកាត់ភូមិខ្មែរឲ្យវៀតណាម
កាត់ភូមិវៀតណាម ឲ្យខ្មែរ អាជម្រើសហ្នឹងទៅមិនរួចទេ។
ជម្រើសរើភូមិវៀតណាមចេញ ឬរើភូមិខ្មែរចេញ
អាជម្រើសហ្នឹងក៏ទៅមិនរួចដែរ
នៅតាំងពីដូនតាផ្នូរខ្មោចផ្នូរអីនៅទីនោះទាំងអស់។
អ៊ីចឹងសល់តែជម្រើសតែ១គត់ ដែលងាយស្រួលជាងគេ
គឺជម្រើសខ្សែផែនទីសារ៉េទៅតាមការកាន់កាប់ជាក់ស្ដែងរបស់
ប្រជាពលរដ្ឋ»។
របាយការណ៍ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបង្ហាញថា ក្នុងចំណោមផ្ទៃដីដែលកម្ពុជា លយចូលវៀតណាម សរុបចំនួន
៩១៦ហិកតារ និងវៀតណាម លយចូលមកប្រទេសកម្ពុជា សរុបចំនួន ២.១៦០ហិកតារ
គឺនៅខេត្តកំពង់ចាម កម្ពុជាលយចូលវៀតណាម ចំនួន ៣៨៥ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួន ៨២៥ហិកតារ។
នៅខេត្តស្វាយរៀង កម្ពុជាលយចូលវៀតណាម ចំនួន ២៨៩ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួន ១.១០០ហិកតារ។ នៅខេត្តព្រៃវែង
កម្ពុជាលយចូលវៀតណាម ចំនួន ៥៤ហិកតារ និងវៀតណាម លយចូលកម្ពុជា
ចំនួនជាង ៣០ហិកតារ។
នៅខេត្តតាកែវ កម្ពុជាលយចូលវៀតណាម ចំនួនជាង ១៥៩ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួនជាង ១៥១ហិកតារ។ នៅខេត្តកំពត
កម្ពុជាលយចូលវៀតណាម ចំនួនជាង ២៩ហិកតារ និងវៀតណាម លយចូលកម្ពុជា
ចំនួន ៥៣ហិកតារ។
ខេត្តដែលកម្ពុជា និងវៀតណាម បានឯកភាពដោះដូរទឹកដីឆាប់ៗនេះ
មានខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ។ រីឯខេត្តស្វាយរៀង
និងខេត្តមួយចំនួនទៀត កំពុងស្ថិតក្នុងការពិភាក្សាគ្នា៕
6 comments:
Son chhay right! Hun cent wrong! Son chhay can counts from making one to ten,Hun cent can not...
I agree with Son Chhay 100%. Hun Sen is dead wrong, he is lying.
Oh, Really!? Tell me when Yuon ever lost a centimeters of land to Khmer? Yuon were barabaric-race,here what Yuons goodd at: Steals kills,robbed ever since Khmer encounter with barbaric in Cheyjatha II era to nowadays.Hun sen completely submission to his Boss-Yuon,physically blinded visually blinded as well.
Submissions to be puppet to Yuon 4ever...Son Chhay right,Hun sen completely Wrong.We don't gains a centimeters of land from Yuon.we gains zero.......
Hun Sen can add 2+2 equals 10.
The CPP dogs will agree with Hun Sen even when he is wrong.
show me the money!
Hun ngoc Sen has shown his gesture so happy because he thought that he was outsmart than A /VietC... ?
Shame on you A Hs .
You are don't know how to even basic math at all such as:
2+2=5 , but VC they know how as :
2+2=2
Their answer was 2 because they have moved the border post inside khmer land nearly 4 Kilometers. After the negotiating has been agreed between the two parties they (Vc) agreed to turn back only 2 kilometer which is still in Khmer land .
Post a Comment