ដោយ វណ្ណ វិចារ 2012-09-25 Radio Free Asia
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បំភ្លឺពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី៩ សីហា
ដោយលើកឡើងថា ផ្ទៃក្រឡាប្រទេសកម្ពុជា ពិតប្រាកដធំជាង
១៨១.០៣៥គីឡូម៉ែត្រក្រឡា ដូចនេះរដ្ឋាភិបាលកម្ពុជា
នឹងពិចារណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
បន្ទាប់ពីការថ្លែងយ៉ាងដូចនេះ មានអ្នកនយោបាយ
និងអ្នកវិភាគមួយចំនួន
បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញបញ្ហាធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញ។ ប៉ុន្តែនៅថ្ងៃទី២៥ កញ្ញា លោក ហ៊ុន សែន
បានប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់អ្នកនយោបាយម្នាក់ដែល
លោក ហ៊ុន សែន ហៅឈ្មោះថា ជាកូនចារកម្ម។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានទំនាក់ទំនងនឹងបញ្ហា
ព្រំដែន ត្រូវបានក្លាយជាចំណាប់អារម្មណ៍របស់លោក ហ៊ុន សែន
ដើម្បីយកថ្លែងទៅកាន់ក្រុមនិស្សិតនៅកោះពេជ្រ នាថ្ងៃទី២៥ កញ្ញា។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន
បានប្រកាសជេរតាមមេក្រូទៅកាន់អ្នកនយោបាយម្នាក់
ដែលបានបញ្ចេញមតិជុំវិញគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់
រដ្ឋាភិបាលកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ថា មនុស្សពីរនាក់ជាមនុស្សភ្លើ
ដោយពួកគេបានបញ្ចេញទស្សនៈថា
រដ្ឋាភិបាលមានបំណងដាក់ផ្ទៃក្រឡាប្រទេសកម្ពុជា
ចូលក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែធាតុពិត សព្វថ្ងៃនេះ
រដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមសិក្សាស្រាវជ្រាវមួយ
ដើម្បីសិក្សាទិដ្ឋភាពច្បាប់
ក្នុងគោលបំណងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដោយគ្រោងយកផែនទីដែលនឹងកំណត់ព្រំសីមាច្បាស់លាស់
ទៅដាក់ក្នុងរដ្ឋធម្មនុញ្ញ។
លោកបន្តថា ការឆ្លើយតបរបស់លោក គឺលោកមិនសំដៅបង្ហាញឈ្មោះនរណាម្នាក់ទេ បើនរណាចង់រើសដាក់ខ្លួនក៏តាមចិត្ត។
លោក ហ៊ុន សែន បញ្ជាក់ថា នេះជាការចាំបាច់បំផុតដែលលោកត្រូវបំភ្លឺទៅកាន់អ្នកដែលលោកហៅថាមនុស្សភ្លើនោះ៖ «តែ
ខ្ញុំមានការចាំបាច់ ដើម្បីនិយាយបំភ្លឺដល់ការភ្លើហ្នឹង
ព្រោះអាភ្លើហ្នឹងនឹងបន្តដើរតទៅទៀត។
គេអត់មានការចាំបាច់ដាក់ដីក្នុងរដ្ឋធម្មនុញ្ញហ្នឹងទេ
គេដាក់ផែនទី បើថាឲ្យគេពូកែណាស់ តែគេថាឲ្យវិញថាគេគំរាម
តែអញថា អញថាដាក់ក្បាលមេក្រូឲ្យគេចាក់តាមទូរទស្សន៍»។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលកម្ពុជា
កំពុងសិក្សាធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ
និងរបបរាជានិយមនោះឡើយ។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ
មិនបញ្ចេញទស្សនៈចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ
ប៉ុន្តែលោកចាប់អារម្មណ៍លើអាកប្បកិរិយារបស់លោក ហ៊ុន សែន ទៅវិញ។
លោកលើកឡើងថា ការថ្លែងរបស់លោក ហ៊ុន សែន ជាសិទ្ធិរបស់គាត់
ក្នុងនាមជានាយករដ្ឋមន្ត្រី។
ប៉ុន្តែថ្នាក់ដឹកនាំនៅលើពិភពលោកដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ
ពួកគេចេះប្រើពាក្យសម្ដីបានគួរសមណាស់
ផ្ទុយពីថ្នាក់ដឹកនាំប្រទេសកម្ពុជា៖ «ធ្លាប់រៀននៅក្នុងសាលា
គ្រូខ្ញុំអត់ដែលបង្រៀនឲ្យនិយាយអ៊ីចឹងផង ខ្ញុំអត់យល់!
ថ្នាក់ដឹកនាំយើងគ្រូគេពន្យល់យ៉ាងម៉េច»។
យ៉ាងណាក្តី អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ
យល់ស្របនឹងការលើកឡើងរបស់លោក ហ៊ុន សែន។ លោកពន្យល់ថា
រដ្ឋធម្មនុញ្ញបច្ចុប្បន្នមិនមានដាក់ផ្ទៃក្រឡាប្រទេសនោះទេ
ប៉ុន្តែដាក់ផែនទី។ តែបើរដ្ឋាភិបាលធ្វើវិសោធនកម្ម
ដោយដាក់បញ្ចូលផែនទីដែលធានានូវផលប្រយោជន៍អធិបតេយ្យភាព
និងធានាបូរណភាពដែនដីខ្មែរនោះ
ជារឿងមួយដែលពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន។
ក្រុមអ្នកតាមដានស្ថានការណ៍ព្រំដែន យល់ឃើញថា
បញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅតែជាបញ្ហារសើបរបស់រដ្ឋាភិបាលកម្ពុជា
ដោយសារជានិច្ចកាល លោក ហ៊ុន សែន
តែងតែប្រតិកម្មចំពោះអ្នកដែលបញ្ចេញទស្សនៈផ្ទុយពីរដ្ឋាភិបាល
ក្នុងបញ្ហាព្រំដែន ថាជាមនុស្សល្ងង់ មនុស្សភ្លើ ជាដើម៕
6 comments:
New Technology helps measuring the map more accurately. That's why the area is bigger than before.
If we did not lose any land even an inch, why did Koh Tral lose to Vietnam?
????????????????????????????
It is a stupid trick again, Dumb Vietnamese slave Hun Sen. His education is very low and want to be Lok Thom (Big Boss) all the time, but very dumb boss who is afraid of being killed by his Dumb and Evil Vietnamese masters in Hanoi.
So it means that Cambodian territory is much bigger if Hun Sen didn't give away Koh Tral, land along the border, land swap, village swap in Heng Samrin's village and so on.
Hun cen can't count he can not know what's lost or what's gain,that why Yuon folks can they swap the land for nothing Hun cen still believe that Yuon swap him with other land and took Heng Samrin's village for nothing to be swapped back.But Hun cen still can not distinguish between gain and lost...Yuon said: khmers lost land,Hun cen said:khmers gain more land?????
How could it be? You swap villages for nothing,what do you gain? My three yrs old boy said: Zero...
Kmenhwatt.
i am proud of my country, regaredless
Post a Comment