A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 15 August 2011

Hun Sen ordered the arrest of Chea Sim's chief bodyguard

Weapons found at Gen. Chhoeun Chanthorn's house and (below) Gen. Chhoeun Chanthorn was led into a police car.

By Khmerization
Sources: CEN and Kampuchea Thmey

The commander of Mr. Chea Sim's bodyguard unit has been arrested along with 3 of his subordinates on the morning of Saturday on charges of weapons possessions.

Gen. Sao Sokha, commander of military police, said Gen. Chhoeun Chanthorn, alias Mao, had been stripped of his position as commander of Mr. Chea Sim's bodyguard unit and arrested on charges of illegal possessions of weapons, drug dealing, breach of trust and for defrauding Mr. Chea Sim.

However, Mr. Ya Kim Ee, commander of Phnom Penh's military police, did not say of the reasons for Chhoeun Chanthorn's arrest, he only said that the arrest was carried out after they received an arrest warrant from the court.

Other sources said the arrest of Gen. Chhoeun Chanthorn was made immediately after Prime Minister Hun Sen signed a sub-decree to sack him as commander of Mr. Chea Sim's bodyguard unit and instead appointed Gen. Yim Leang to lead Mr. Chea Sim's bodyguard unit in his place.
Other sources said that the sacking of Gen. Chhoeun Chanthorn and the appointment of Gen. Yim Leang was done by the request of Mr. Chea Sim.

However, other analysts said that the sacking of Mr. Chea Sim's chief bodyguard is a result of a long rivalry between Mr. Chea Sim, who is the president of the ruling Cambodian People's Party, and Prime Minister Hun Sen who is the vice president of the ruling Cambodian People's Party. Mr. Chea Sim's powers, and that of his brothers-in-law's, Interior Minister Sar Kheng and Party Secretary-General Say Chhum, have been weakened significantly after their supporters, like Mr. Sin Song, Sin Sin and Ke Kimyan had been marginalised and subsequently sacked by Mr. Hun Sen from all powerful positions within the army, police and within the government. Early this year, many of Mr. Chea Sim's loyalists like Hun Hean and Moek Dara were sacked, arrested and jailed on unscrupulous charges.
Read articles in Khmer below:
មេ​ប៉េអឹម​៖ ការចាប់ខ្លួន​មេ​អង្គរក្ស​សម្តេច ជា ស៊ីម ដើម្បី​សាកសួរ​ពី​អាវុធជាតិផ្ទុះ​

ដោយ : មុនីរ័ត្ន (ថ្ងៃទី 13 សីហា 2011,06:53:PM)
ភ្នំពេញ: ការចាប់​ឃាត់​ខ្លួន​លោក​ឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ហៅ ម៉ៅ និង​អង្គរក្ស ៣ នាក់​ទៀត ពី​ផ្ទះ ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​១៣​សីហា ឆ្នាំ​២០១១ គឺ​ដើម្បី​សាកសួរ​ពី​រឿង​អាវុធជាតិផ្ទុះ ក្នុងពេល​តួនាទី​ភារៈកិច្ច​របស់​ឧត្តមសេនីយ៍​ផ្កាយ​បី​រូបនោះ ត្រូវបាន​បញ្ចប់​។ នេះ​បើ​តាម​ការគូសបញ្ជាក់រ​បស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៣​សីហា ឆ្នាំ​២០១១ នាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស​៤ លោក សៅ សុខា មេបញ្ជាការ​ប៉េអឹម បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចប់​ភារៈកិច្ច​តួនាទី​របស់​លោក ឈឿន ចាន់ថន ពី​ថ្នាក់​ឧត្តមសេនីយ៍ឯក និង​ពី​មេ​បញ្ជាការ​កងឯកភាព​អង្គរក្ស​សម្តេច ជា ស៊ីម​។ ដូច្នេះ​ជននេះ មិន​មាន​សិទ្ធិ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ទេ ប៉ុន្តែ​លោក ឈឿន ចាន់ថន មាន​អាវុធ​លាក់ទុក​នៅ​ផ្ទះ​មួយ​ចំនួន​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣​សីហា ឆ្នាំ​២០១១​នេះ កងកម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​ប៉េអឹម​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចុះ​ឡោម​ព័ទ្ធ និង​ចាប់​នាំខ្លួន​លោក​ឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ហៅ ម៉ៅ ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម និង​អង្គរក្ស ៣ នាក់ ទៀត​។​

​ការចាប់ខ្លួន​ឧត្តមសេនី​យ៍​ឯក ឈឿន ចាន់ថន ត្រូវបាន​ធ្វើឡើង​នៅផ្ទះ​របស់​លោក​ផ្ទាល់ ស្ថិតនៅ​ផ្ទះ​លេខ ៦៥ ផ្លូវ​លេខ ៩៥ កែង​ផ្លូវ​៣៩០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។

​ក្នុង​ប្រតិបត្តិការ​នោះ ប៉េអឹម​បាន​ដកហូត​សម្ភារៈ​យោធា​ពី​ផ្ទះ​លោក​ឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ដែល​រួមមាន​៖ ដកហូត​អាវុធ ១១ ដើម ( អាវុធ​វែង ៧ ដើម មាន ២៥ បង់​, អាវុធខ្លី ៤ ដើម មាន​គ្រាប់ ១២​បង់ ), គ្រាប់កាំភ្លើង​ឡុក​ចំនួន ១៤០០ គ្រាប់​, អាកា ១ ដើម​, កា​រ៉ាប៊ីន ៤ ដើម​, TP 97 ចំនួន ១ ដើម​, អ៊ី​កាណូ ចំនួន ១ ដើម​, CZ 98 ចំនួន ១ ដើម​, ខោអាវ​ប៉ា​រ៉ា​ចំនួន ១៥ កំប្លេរ​, បា​ឡូ​ចំនួន ១៩, អាវ​ភ្លៀង​ទាហាន​ចំនួន ១៥ និង មុង​ទាហាន​ចំនួន ១៧​។​

​នៅ​កន្លែងកើតហេតុ លោក យ៉ា គឹមអ៊ី មេបញ្ជាការ​ប៉េអឹម​ក្រុងភ្នំពេញ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ទេ ដោយ​លោក​មេបញ្ជាការ​គ្រាន់តែ​ថ្លែងថា ជា​ការអនុវត្តន៍​តាម​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ បើ​តាម​ប្រភព​ស្និទ្ធ​នឹង​ប៉េអឹម អះអាងថា ការចាប់ខ្លួន​អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម គឺធ្វើឡើង​ក្រោយពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ ដក​តំណែង​លោក ឈឿន ចាន់ថន ពី​មេ​បញ្ជា​កង​ឯកភាព​អង្គរក្ស​សម្តេច ជាស៊ីម​។ ការចាប់ខ្លួន​នោះ ក៏​ដោយសារ​តែ ឈឿន ចាន់ថន បាន​ប្រព្រឹត្តិ​បទល្មើស​ជា​ច្រើន ដូចជា រឿង​អាវុធ​ខុសច្បាប់ គ្រឿងញៀន និង​រំលោភសេចក្តីទុកចិត្ត ឆបោក​លុយ​យ៉ាងច្រើន​របស់​សម្តេច ជាស៊ីម​។​

​បន្ទាប់​ពី​ការចាប់ខ្លួន​មេ​អង្គរក្ស​សម្តេច ជា ស៊ីម នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣​សីហា ឆ្នាំ​២០១១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ ស្តីពី​ការតែងតាំង​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច ជា ស៊ីម ដោយ​សម្រេច​តែងតាំង​លោក​ឧត្តមសេនីយ៍ឯក យឹម លាង អត្តលេខ ០០៥១៨២ ជា​មេ​បញ្ជាការ​កងឯកភាព​អង្គរក្ស សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​ក្នុង​អនុក្រឹត្យ ស្តីពី​ការតែងតាំង​តួនាទី​មេ​អង្គរក្ស​ថ្មី ដែល​សម្រេច​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៣​សីហា ឆ្នាំ​២០១១ បាន​លើកឡើង​ថា ការសម្រេច​ដូច្នេះ គឺ​យោង​តាម​សំណើ​របស់​សម្តេច ជាស៊ីម ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​៕​

-----------------------------------------
ចាប់​ខ្លួន​ឧត្តម​សេនីយ៍​ផ្កាយ​៣​មេ​អង្គរក្ស​សម្ដេច​ ជា ស៊ីម​

13-08-11-g13-08-11-hភ្នំពេញ ៖ អតីត​ឧត្ដមសេនីយ៍​ផ្កាយ​៣​ម្នាក់​និង​កូន​ចៅ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចំរុះ​ចុះ​ឃាត់​ខ្លួន​​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ករណី​​លាក់​ទុក​អាវុធ​ខុស​ច្បាប់​។​

លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា ការ​ឆែក​ឆេរ​លំនៅឋាន​ និង​ឃាត់​ខ្លួន​ឈ្មោះ​​ឈឿន ចាន់​ថន និង​បក្ខ​ពួក​ នៅ​ពេល​នេះ​ ក៏​ដោយសារ​តែ​ច្បាប់​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ គឺ​បុគ្គល​ឯកជន​មាន​អំណាច​ប្រើ​កាំភ្លើង​ខ្លី​តែ​១ដើម​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​លំនៅឋាន​ជនសង្ស័យ​មាន​ផ្ទុក​អាវុធ​ជាតិ​ និង​គ្រាប់​ជា​ច្រើន​។ ដូច្នេះ​ទើប​សមត្ថកិច្ច​ធ្វើ​ការ​ឆែក​ឆេរ​ និង​ឃាត់​ខ្លួន​សាក​សួរ​តាម​ដីកា​របស់​តុលាការ​។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១១​សមត្ថកិច្ច​ចំរុះ​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​លោក​ មាស ច័ន្ទពិសិដ្ឋ ​និង​លោក​ឧត្ដមសេនីយ៍​ទោ​ យ៉ា គឹមអ៊ី​ មេ​បញ្ជា​ការ​កង​​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ព្រម​ទាំង​មាន​​សមត្ថកិច្ច​ប៉ូលិស​ប៉េអឹម​​ចូល​រួម​យ៉ាង​ច្រើន​បាន​ចុះ​​ទៅ​កាន់​លំនៅដ្ឋាន​មួយ​កន្លែង​ស្ថិត​នៅ​ផ្ទះ​លេខ​៦៥​​ផ្លូវ​៩៥​សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ដើម្បី​ឆែកឆេរ​និង​ឃាត់​ខ្លួន​តាម​ដីកា​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។​

មនុស្ស​ដែល​ត្រូវ​ឃាត់​​ខ្លួន​ចំនួន​៤​នាក់​នោះ​​រួម​មាន​ទី​១​ឈ្មោះ ​ឈឿន ចាន់ថន​ ភេទ​ប្រុស​អតីត​​ឧត្ដមសេនីយ៍​ផ្កាយ​៣ ​និង​ជា​មេ​បញ្ជា​ការ​អង្គ​រក្ស​សម្ដេច ជា ស៊ីម​ និង​កូន​ចៅ​ចំនួន​៣​នាក់​ផ្សេង​ទៀត​រួម​​មាន​ឈ្មោះ​ ប៉ក់ ស៊ា ​ភេទប្រុស ឈ្មោះ ​ពៅ មឿនចាន់ ​និង​ឈ្មោះ ជុំ ស្រស់។​

ចំណែក​សំភារៈ​ដែល​​ត្រូវ​ដក​ហូត​មាន​​អាវុធ​ចំនួន​១១​ដើម​​ក្នុង​នោះ​អាវុធ​​វែង​៧​ដើម​ កាំ​ភ្លើង​ខ្លី​៤​ដើម ​បង់​ចំនួន​៤ កាំភ្លើង​យន្ត​១​ដើម បង់​១​ ខោអាវ​ប៉ារ៉ា​១២​កំប្លេរ គ្រាប់​ឡុក​​១៤០០​គ្រាប់​ បាឡូ​១៩ ​អាវ​ភ្លៀង​១៥ មុង​១៧ ​និង​ស្លាក​ខេមរភូមិន្ទ​ដែល​មាន​លេខ​ ខ.ម ០២.២.០៥៥៥។​

តាម​ប្រភព​ពី​មន្ត្រី​​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​បាន​អោយ​ដឹង​ថា​​លោក ឈឿន ចាន់ថន​ អតីត​មេ​បញ្ជា​​ការ​អង្គរក្ស​សម្ដេច ​ជា ស៊ីម អតីត​មេ​បញ្ជា​ការ​​អង្គ​រក្ស​សម្ដេច ​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​និង​ឋានន្តរសក្ដិ​ផ្កាយ​៣​ពី​ក្រប​ខណ្ឌ​កង​​យោធពលខេមរភូមិន្ទ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​​សីហា​ឆ្នាំ​២០១១​គឺ​មុន​ការ​ចាប់​ខ្លួន​មួយ​​ថ្ងៃ៕​កោះកែវ

7 comments:

Anonymous said...

Cambodia has too many corrupted officials throughout the country...The LAW can't do nothing with these crookes..? If cambodia don't clean up these contaminated poeple our country will not get any better...civil war may re-start!

Anonymous said...

ពាលស៊ិពាលវាត្រូវណាស់មិនបាច់អាណិតវាទេអាណាក៏ដូចអាណាដែរ វាដៀតាក្នូច​

Anonymous said...

I believed this moron can't even telling time on his new rolex watch...If you asking him what time is It? He has to look up at the sun in the sky and figure it Out..may be? Ah krabei khleach!!!!

Anonymous said...

If the LAW of the lands has no affect...forget It? Most of high ranking officials usually get off the hook in cambodia they never get punish...

Anonymous said...

My friend who new this Gen. Mao said he can't even read Khmer probably and certainly can't read the map. But what we see here is Hun Sen is eating Chea Sim alive. Yes, it is peal si peal- evil eats evil. Before, they killed the oppositions like Rainsy people, Ranariddh people, but now they finished all of them, so they are now turning on each other. Hun Sen it trying to kill Chea Sim's people in the open, but I bet Chea Sim's people are plotting behind to kill Hun Sen. Just wait and see, Hun Sen will one day die at the hand of his internal enemies because he made too many enemies inside his party.

Anonymous said...

There is no permanent friend or enemy. well, well, we shall see more. Only time can tell if it is a trap or real power struggle. people should stay away from Chea Sim to avoid implications.

Anonymous said...

11:26 AM, that is true. Now, all people who associate with Chea Sim, except his relatives and good friends, will wash their hands off and walk away from Chea Sim to avoid being implicated. But, I think Hun Sen can't sleep at night or too scared to go anywhere without being surrounded by hundreds of bodyguards. But Hun Sen should look at the fate of other dictators like Hitler, Saddam Hussein, Suharto, Marcos, Ceaucescu of Romania. They were very strong but still they were deposed and most were executed.