A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 30 July 2015
អាជ្ញាធរប្ដេជ្ញាជាថ្មីក្នុងការតាមចាប់លោក ឈូក បណ្ឌិត
ដោយ យាង សុជាមេត្តា
2015-07-29
អាជ្ញាធរបង្ហាញការប្ដេជ្ញាជាថ្មីក្នុងការតាមចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់រះលើកម្មករឲ្យរបួសកាលពីដើមឆ្នាំ២០១២ ដើម្បីឲ្យមកទទួលទោសតាមច្បាប់។
ការប្ដេជ្ញាជាថ្មីរបស់អាជ្ញាធរពេលនេះ ធ្វើឡើងស្របពេលដែលមានការរិះគន់ជាទូទៅថា អាជ្ញាធរបានព្រងើយកន្តើយចំពោះករណីលោក ឈូក បណ្ឌិត។ ចំណែកមន្ត្រីការពារសិទ្ធិមនុស្សវិញ លើកឡើងថា អាជ្ញាធរមិនគួរប្ដេជ្ញាតែមាត់ទទេនោះទេ តែគួរចាប់លោក ឈូក បណ្ឌិត ឲ្យបានដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ។
ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដុតដៃដុតជើងក្នុងការស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោសដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ។ នេះគឺជាការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្វើឡើងនៅក្នុងវីដូអេប្រមាណជិត ៥នាទី ដែលត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដា។
លោក គៀត ច័ន្ទថារិទ្ធ ថ្លែងថា កន្លងមកក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ មិនបានធ្វេសប្រហែស ឬបន្ធូរដៃក្នុងស្រាវជ្រាវស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោសតាមច្បាប់នោះឡើយ។ ក្នុងពេលជាមួយគ្នា លោកថា អាជ្ញាធរកម្ពុជា ក៏បានបង្កើនវិធានការបន្ថែមក្នុងការស្វែងរកលោក ឈូក បណ្ឌិត។
2015-07-29
![]() |
| អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ពេលចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៣។
RFA/Sochivy
|
អាជ្ញាធរបង្ហាញការប្ដេជ្ញាជាថ្មីក្នុងការតាមចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់រះលើកម្មករឲ្យរបួសកាលពីដើមឆ្នាំ២០១២ ដើម្បីឲ្យមកទទួលទោសតាមច្បាប់។
ការប្ដេជ្ញាជាថ្មីរបស់អាជ្ញាធរពេលនេះ ធ្វើឡើងស្របពេលដែលមានការរិះគន់ជាទូទៅថា អាជ្ញាធរបានព្រងើយកន្តើយចំពោះករណីលោក ឈូក បណ្ឌិត។ ចំណែកមន្ត្រីការពារសិទ្ធិមនុស្សវិញ លើកឡើងថា អាជ្ញាធរមិនគួរប្ដេជ្ញាតែមាត់ទទេនោះទេ តែគួរចាប់លោក ឈូក បណ្ឌិត ឲ្យបានដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ។
ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដុតដៃដុតជើងក្នុងការស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោសដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ។ នេះគឺជាការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្វើឡើងនៅក្នុងវីដូអេប្រមាណជិត ៥នាទី ដែលត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដា។
លោក គៀត ច័ន្ទថារិទ្ធ ថ្លែងថា កន្លងមកក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ មិនបានធ្វេសប្រហែស ឬបន្ធូរដៃក្នុងស្រាវជ្រាវស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទាទោសតាមច្បាប់នោះឡើយ។ ក្នុងពេលជាមួយគ្នា លោកថា អាជ្ញាធរកម្ពុជា ក៏បានបង្កើនវិធានការបន្ថែមក្នុងការស្វែងរកលោក ឈូក បណ្ឌិត។
អាដហុកប្រតិកម្មនឹងគណៈមេធាវីដែលចោទសមាគមថាជ្រៀតជ្រែកកិច្ចការមេធាវី
ដោយ ម៉ម មុនីរតន៍
2015-07-29 rfa
ប្រធានផ្នែកច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) សម្ដែងការសោកស្ដាយចំពោះប្រតិកម្មរបស់គណៈមេធាវី ដែលចាត់ទុកថា សមាគមអាដហុក បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានធ្វើឲ្យមេធាវីត្រូវបាត់បង់ភាពឯករាជ្យ ក្នុងការបំពេញកិច្ចការរបស់ខ្លួន។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍មួយក្រោយពីទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលបម្រើការឲ្យសមាគមអាដហុក នេះ។
ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ នៃសមាគមអាដហុក ច្រានចោលបទអន្តរាគមន៍របស់គណៈមេធាវីនេះ ដោយចាត់ទុកថា ជាការអនុវត្តដែលនាំឲ្យមានបញ្ហាទៅវិញទេ ជាពិសេសសមាគមអាដហុក យល់យ៉ាងច្បាស់ពីប្រព័ន្ធច្បាប់ ហើយថែមទាំងពុំអាចទៅបំពានក្នុងតួនាទីរបស់ស្ថាប័នដែលបានបណ្ដុះបណ្ដាលច្បាប់នេះថែមទៀតផង។
ការបង្ហាញជំហររបស់មន្ត្រីនៃសមាគមអាដហុក នៅពេលនេះ ធ្វើឡើងក្រោយពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍កាលពីថ្ងៃទី២៧ កក្កដា កន្លងទៅនេះ។ លិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន គណៈមេធាវីចាត់ទុកថា ជាការបង្គាប់បញ្ជារបស់ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយច្បាប់របស់សមាគមអាដហុក នៅពេលនេះ ដែលតម្រូវឲ្យមេធាវីប្រគល់សំណុំរឿងដើម្បីយកទៅពិនិត្យ គឺជាការរំលោភបំពានលើឯករាជ្យនៃវិជ្ជាជីវៈ និងជាការបង្ខំឲ្យមេធាវីបំពានលើការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួនថែមទៀតផង។ មូលហេតុដែលជំរុញឲ្យគណៈមេធាវីចេញលិខិតអន្តរាគមន៍នៅពេលនេះ បន្ទាប់ពីស្ថាប័នមួយនេះទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលកំពុងបម្រើការនៅក្នុងសមាគមអាដហុក បានប្ដឹងពីសមាគមនេះ ថាបានរំលោភលើវិជ្ជាជីវៈមេធាវីទៅគណៈមេធាវី កាលពីថ្ងៃទី៦ កក្កដា កន្លងទៅ។

លោក ហ៊ុន សែន ឆ្លើយតបសំណើសុំឲ្យប្ដឹងបញ្ហាព្រំដែនទៅតុលាការអន្តរជាតិ
ដោយ អ៊ុក សាវបូរី
2015-07-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា នេះ បានផ្ញើលិខិតជូនប្រធានរដ្ឋសភា ជាការឆ្លើយតបនឹងសំណើរបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ កន្លងមក ដែលស្នើសុំរដ្ឋាភិបាលលើកយកបញ្ហាជម្លោះព្រំដែនជាមួយប្រទេសវៀតណាម ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លិខិតចុះហត្ថលេខាកាលពីថ្ងៃ២៤ ខែកក្កដា របស់លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហាព្រំដែនត្រូវបានគេយកមកធ្វើជាកម្មវត្ថុនៃអាជីវកម្មជាប់ជាប្រចាំ ក្នុងទិសដៅកេងចំណេញខាងផ្នែកនយោបាយសម្រាប់ក្រុម និងគណបក្សរបស់ពួកគេ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រីឆ្លើយតបនឹងសំណើរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងតាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យដឹងថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយម្ដងណាឡើយចំពោះរាល់បញ្ហាព្រំដែនដែលកើតមានឡើងតាមបណ្ដោយព្រំដែន។ រាជរដ្ឋាភិបាលបានធ្វើលិខិតផ្លូវការ និងបានចេញកំណត់ការទូតតវ៉ាទៅភាគីវៀតណាម ជាច្រើនលើក។
2015-07-29
![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទពាណិជ្ជកម្ម នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ តុលា ២០១៤។
RFA
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា នេះ បានផ្ញើលិខិតជូនប្រធានរដ្ឋសភា ជាការឆ្លើយតបនឹងសំណើរបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិ កន្លងមក ដែលស្នើសុំរដ្ឋាភិបាលលើកយកបញ្ហាជម្លោះព្រំដែនជាមួយប្រទេសវៀតណាម ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លិខិតចុះហត្ថលេខាកាលពីថ្ងៃ២៤ ខែកក្កដា របស់លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហាព្រំដែនត្រូវបានគេយកមកធ្វើជាកម្មវត្ថុនៃអាជីវកម្មជាប់ជាប្រចាំ ក្នុងទិសដៅកេងចំណេញខាងផ្នែកនយោបាយសម្រាប់ក្រុម និងគណបក្សរបស់ពួកគេ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រីឆ្លើយតបនឹងសំណើរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងតាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យដឹងថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយម្ដងណាឡើយចំពោះរាល់បញ្ហាព្រំដែនដែលកើតមានឡើងតាមបណ្ដោយព្រំដែន។ រាជរដ្ឋាភិបាលបានធ្វើលិខិតផ្លូវការ និងបានចេញកំណត់ការទូតតវ៉ាទៅភាគីវៀតណាម ជាច្រើនលើក។
ទីស្ដីការគណៈរដ្ឋមន្ត្រីប្រតិកម្មនឹងអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ
ដោយ ទីន ហ្សាការីយ៉ា
2015-07-29
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្ដីបំភ្លឺប្រតិកម្មចំពោះអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី រ៉ាវីណា ហ្សាំសាដានី (Ravina Shamsadani) ដែលអ្នកស្រីស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដំណើរការកាត់សេចក្ដីសកម្មជនគណបក្សសង្រ្គោះជាតិ ទាំង ១១នាក់ ថាតុលាការមិនឯករាជ្យ។
សេចក្ដីបំភ្លឺនេះអះអាងថា អ្នកស្រី រ៉ាវីណា ហ្សាំសាដានី បានចោទប្រកាន់គ្មានមូលដ្ឋាន និងកំពុងបំពានទាំងកំរោលលើគោលការណ៍នីតិរដ្ឋ និងបានបង្ហាញយ៉ាងច្បាស់ពីការមិនយល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាពិសេសបង្ហាញពីការជ្រៀតជ្រែកចូលយ៉ាងជ្រៅរំលោភលើនីតិវិធី ពីព្រោះរាល់ការអនុម័តច្បាប់របស់កម្ពុជា ត្រូវធ្វើឡើងដោយរដ្ឋសភា ព្រឹទ្ធសភា និងប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ។
2015-07-29
![]() |
| អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី រ៉ាវីណា ហ្សាំសាដានី (Ravina Shamsadani)។
Photo courtesy of UN.org
|
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្ដីបំភ្លឺប្រតិកម្មចំពោះអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី រ៉ាវីណា ហ្សាំសាដានី (Ravina Shamsadani) ដែលអ្នកស្រីស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដំណើរការកាត់សេចក្ដីសកម្មជនគណបក្សសង្រ្គោះជាតិ ទាំង ១១នាក់ ថាតុលាការមិនឯករាជ្យ។
សេចក្ដីបំភ្លឺនេះអះអាងថា អ្នកស្រី រ៉ាវីណា ហ្សាំសាដានី បានចោទប្រកាន់គ្មានមូលដ្ឋាន និងកំពុងបំពានទាំងកំរោលលើគោលការណ៍នីតិរដ្ឋ និងបានបង្ហាញយ៉ាងច្បាស់ពីការមិនយល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាពិសេសបង្ហាញពីការជ្រៀតជ្រែកចូលយ៉ាងជ្រៅរំលោភលើនីតិវិធី ពីព្រោះរាល់ការអនុម័តច្បាប់របស់កម្ពុជា ត្រូវធ្វើឡើងដោយរដ្ឋសភា ព្រឹទ្ធសភា និងប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ។
អាដហុកប្រតិកម្មនឹងគណៈមេធាវីដែលចោទសមាគមថាជ្រៀតជ្រែកកិច្ចការមេធាវី
ដោយ ម៉ម មុនីរតន៍
2015-07-29
ប្រធានផ្នែកច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) សម្ដែងការសោកស្ដាយចំពោះប្រតិកម្មរបស់គណៈមេធាវី ដែលចាត់ទុកថា សមាគមអាដហុក បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានធ្វើឲ្យមេធាវីត្រូវបាត់បង់ភាពឯករាជ្យ ក្នុងការបំពេញកិច្ចការរបស់ខ្លួន។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍មួយក្រោយពីទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលបម្រើការឲ្យសមាគមអាដហុក នេះ។
ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ នៃសមាគមអាដហុក ច្រានចោលបទអន្តរាគមន៍របស់គណៈមេធាវីនេះ ដោយចាត់ទុកថា ជាការអនុវត្តដែលនាំឲ្យមានបញ្ហាទៅវិញទេ ជាពិសេសសមាគមអាដហុក យល់យ៉ាងច្បាស់ពីប្រព័ន្ធច្បាប់ ហើយថែមទាំងពុំអាចទៅបំពានក្នុងតួនាទីរបស់ស្ថាប័នដែលបានបណ្ដុះបណ្ដាលច្បាប់នេះថែមទៀតផង។
ការបង្ហាញជំហររបស់មន្ត្រីនៃសមាគមអាដហុក នៅពេលនេះ ធ្វើឡើងក្រោយពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍កាលពីថ្ងៃទី២៧ កក្កដា កន្លងទៅនេះ។ លិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន គណៈមេធាវីចាត់ទុកថា ជាការបង្គាប់បញ្ជារបស់ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយច្បាប់របស់សមាគមអាដហុក នៅពេលនេះ ដែលតម្រូវឲ្យមេធាវីប្រគល់សំណុំរឿងដើម្បីយកទៅពិនិត្យ គឺជាការរំលោភបំពានលើឯករាជ្យនៃវិជ្ជាជីវៈ និងជាការបង្ខំឲ្យមេធាវីបំពានលើការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួនថែមទៀតផង។ មូលហេតុដែលជំរុញឲ្យគណៈមេធាវីចេញលិខិតអន្តរាគមន៍នៅពេលនេះ បន្ទាប់ពីស្ថាប័នមួយនេះទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលកំពុងបម្រើការនៅក្នុងសមាគមអាដហុក បានប្ដឹងពីសមាគមនេះ ថាបានរំលោភលើវិជ្ជាជីវៈមេធាវីទៅគណៈមេធាវី កាលពីថ្ងៃទី៦ កក្កដា កន្លងទៅ។
2015-07-29
ប្រធានផ្នែកច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) សម្ដែងការសោកស្ដាយចំពោះប្រតិកម្មរបស់គណៈមេធាវី ដែលចាត់ទុកថា សមាគមអាដហុក បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានធ្វើឲ្យមេធាវីត្រូវបាត់បង់ភាពឯករាជ្យ ក្នុងការបំពេញកិច្ចការរបស់ខ្លួន។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍មួយក្រោយពីទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលបម្រើការឲ្យសមាគមអាដហុក នេះ។
ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ នៃសមាគមអាដហុក ច្រានចោលបទអន្តរាគមន៍របស់គណៈមេធាវីនេះ ដោយចាត់ទុកថា ជាការអនុវត្តដែលនាំឲ្យមានបញ្ហាទៅវិញទេ ជាពិសេសសមាគមអាដហុក យល់យ៉ាងច្បាស់ពីប្រព័ន្ធច្បាប់ ហើយថែមទាំងពុំអាចទៅបំពានក្នុងតួនាទីរបស់ស្ថាប័នដែលបានបណ្ដុះបណ្ដាលច្បាប់នេះថែមទៀតផង។
ការបង្ហាញជំហររបស់មន្ត្រីនៃសមាគមអាដហុក នៅពេលនេះ ធ្វើឡើងក្រោយពីគណៈមេធាវី បានចេញលិខិតអន្តរាគមន៍កាលពីថ្ងៃទី២៧ កក្កដា កន្លងទៅនេះ។ លិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន គណៈមេធាវីចាត់ទុកថា ជាការបង្គាប់បញ្ជារបស់ប្រធានផ្នែកការពារសិទ្ធិមនុស្ស និងជំនួយច្បាប់របស់សមាគមអាដហុក នៅពេលនេះ ដែលតម្រូវឲ្យមេធាវីប្រគល់សំណុំរឿងដើម្បីយកទៅពិនិត្យ គឺជាការរំលោភបំពានលើឯករាជ្យនៃវិជ្ជាជីវៈ និងជាការបង្ខំឲ្យមេធាវីបំពានលើការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួនថែមទៀតផង។ មូលហេតុដែលជំរុញឲ្យគណៈមេធាវីចេញលិខិតអន្តរាគមន៍នៅពេលនេះ បន្ទាប់ពីស្ថាប័នមួយនេះទទួលបានពាក្យបណ្ដឹងរបស់មេធាវី ដែលកំពុងបម្រើការនៅក្នុងសមាគមអាដហុក បានប្ដឹងពីសមាគមនេះ ថាបានរំលោភលើវិជ្ជាជីវៈមេធាវីទៅគណៈមេធាវី កាលពីថ្ងៃទី៦ កក្កដា កន្លងទៅ។
លោកផ្កាយមាស៤ ជា តារា ថាកងទ័ពជាទ័ពរបស់គណបក្សប្រជាជនកម្ពុជា
ដោយ ប្រាជ្ញ ចេវ
2015-07-29 rfa
មេទាហានផ្កាយមាស៤ នៃកងយោធពលខេមរភូមិន្ទម្នាក់ លើកឡើងថា ទាហាននៃកងយោធពលខេមរភូមិន្ទជារបស់គណបក្សប្រជាជនកម្ពុជា ព្រោះ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សនេះជាអ្នកផ្គត់ផ្គង់ទាហាននាពេលបច្ចុប្បន្ន។
បញ្ហានេះ គណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ ថាការលើកឡើងនេះ ខុសទៅនឹងរដ្ឋធម្មនុញ្ញ ដែលចែងពីកងកម្លាំងប្រដាប់អាវុធជាកងកម្លាំងរបស់រដ្ឋ មិនមែនជារបស់បក្សទេ និងទាមទារឲ្យមានការកែតម្រូវ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាតំណាងគណៈមេបញ្ជាការឯកភាពសមរភូមិប្រាសាទព្រះវិហារ ផ្កាយមាស៤ លោក ជា តារា រំឭកទៅកងទ័ពថា កងទាហានទាំងអស់ជារបស់គណបក្សប្រជាជនកម្ពុជា និងជារបស់ប្រជាជន។ ថ្លែងនៅចំពោះមុខមន្ត្រីយោធា មន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន មេទាហានផ្កាយមាស៤ ប្រចាំតំបន់ព្រះវិហារ នៅវិមានសន្តិភាព ថ្ងៃទី២៩ ខែកក្កដា លោក ជា តារា និយាយសម្ដីស្មោះត្រង់របស់ខ្លួនថា កងទ័ពត្រូវការចូលរួមការពារជាតិ និងការពារមិនឲ្យមានបដិវត្តន៍ពណ៌៖ «បើនិយាយឲ្យចំ កងទ័ព គឺជារបស់គណបក្សប្រជាជន ព្រោះសម្ដេចតេជោជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ដឹកនាំបញ្ជាកងទ័ព»។

Wednesday, 29 July 2015
Obama Speaks To African Union- Full Speech
School of Vice: This is a fine address to the African Union made hours earlier today in the Ethiopian capital - Addis Ababa - by the US president. The president has a stern message for those petty dictators who cling on to power by any means and shamelessly ... Enjoy!
Tuesday, 28 July 2015
“រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយស្ដីពីអធិបតេយ្យភាពនិងបូរណភាពទឹកដី"
ដោយ ម៉ម មុនីរតន៍
2015-07-28 rfa
![]() |
ទាហានការពារព្រំដែនវៀតណាម ជាប់នឹងព្រំដែនខ្មែរនៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។
Photo Provided
|
រយៈពេលពីរឆ្នាំហើយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសន្យាក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត កាលពីអាណត្តិទី៥ ថា នឹងរក្សាការពារបូរណភាពទឹកដី និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ជាពិសេសជាមួយវៀតណាម។ ក៏ប៉ុន្តែគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន។
គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ គឺជាខួបរយៈពេល ២ឆ្នាំហើយនៃការបោះឆ្នោតសកលកាលពីឆ្នាំ២០១៣ កន្លងទៅ។ គេនៅចាំបានថា នៅមុនការបោះឆ្នោតចូលមកដល់ គឺពេលឃោសនាបោះឆ្នោត គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងកាលណោះ បានសន្យាចំពោះមុខអ្នកគាំទ្រថា ខ្លួននឹងលះបង់គ្រប់បែបយ៉ាង ដើម្បីពលរដ្ឋខ្លួន និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេស ការជ្រើសរើសប្រធានបទឃោសនាក្នុងកម្មវិធីនយោបាយរបស់ខ្លួន ក្រៅពីធ្វើអោយសេដ្ឋកិច្ចរីកលូតលាស់ ពង្រឹងការអប់រំ និងសេវាសង្គមដទៃទៀតឲ្យល្អប្រសើរហើយ រឿងដែលចាំបាច់ជាងនេះទៀត គឺទឹកដី ដែលជាចំណុចដ៏មុតស្រួចក្នុងការប្ដេជ្ញាចិត្តរបស់បក្សនយោបាយនីមួយៗ។
កាលពីជាង ១ឆ្នាំមុន ការចងចាំរបស់ម្ចាស់ឆ្នោតមិនទាន់រសាត់ទៅណាឆ្ងាយនៅឡើយ ដោយពិនិត្យលើកម្មវិធីនយោបាយរបស់គណបក្សគ្រប់គ្រងអំណាច គឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្ររហូតដល់ ៦៨អាសនៈ ក្នុងចំណោម ១២៣អាសនៈ នៅក្នុងរដ្ឋសភា ហើយឈានទៅគ្រប់គ្រងរដ្ឋាភិបាលក្រោយពីបោះឆ្នោត។
Cambodia: A New South China Sea Mediator Between China and ASEAN?
A recent suggestion by the country’s foreign minister is a rather curious one.
By Prashanth Parameswaran
July 28, 2015
![]() |
A Chinese maritime surveillance vessel in the South China Sea.
Image Credit: Wikimedia Commons
|
Last week, Cambodia’s foreign minister Hor Namhong suggested that Cambodia would continue to seek to be a mediator in South China Sea disputes between China and the claimant states in the Association of Southeast Asian Nations (ASEAN).
“Cambodia wants to mediate in order to reduce the tense atmosphere between ASEAN and China because we discern that no solution can be found without talking to each other,” Hor Namhong said according to Voice of America.
For those who follow developments in the South China Sea and Southeast Asia closely, the suggestion of Cambodia as a mediator in the disputes is a rather curious one. True, the country is not an ASEAN claimant unlike Brunei, Malaysia, the Philippines and Vietnam. But mediation is a tall order even for more capable Southeast Asian states like Indonesia, despite its status as primus inter pares within ASEAN and its role – led by former Indonesian diplomat Hasjim Djalal – in informally conducting workshops on the issue since the 1990s (See: “No, Indonesia’s South China Sea Approach Has Not Changed”). The case for Cambodia assuming such a role does not appear to be a very strong one by comparison.
Furthermore, the failure of ASEAN and China to make any diplomatic headway in the South China Sea disputes has never really been because of the lack of “talking to each other,” as Cambodia’s foreign minister seemed to suggest. The real problem, long recognized by those familiar with the issue, is Chinese foot-dragging on measures like a binding code of conduct (CoC) on the South China Sea, as well as efforts designed to disrupt and undermine the ASEAN unity required to reach a constructive solution. (See: “China’s Plan for ASEAN-China Maritime Cooperation”).
No deal for jailed 'insurrection' activists: Cambodia
JUL 27, 2015
PHNOM PENH (AFP) - Cambodia's strongman premier on Monday brushed off recent criticism over a string of lengthy jail sentences handed to opposition activists, adding that there would be no political deal for their release.
A group of 11 Cambodian opposition members and activists were jailed on insurrection charges last week - including three who received 20-year sentences - an outcome rights defenders and relatives decried as disproportionate and politically-motivated.
The conviction triggered a fresh wave of criticism against premier Hun Sen for stepping up suppression of dissent in a kingdom that he has led for more than three decades.
The jail terms for the opposition Cambodian National Rescue Party (CNRP) campaigners stemmed from clashes between protesters and authorities last July during a demonstration over the closure of Freedom Park, a key site for public rallies in Phnom Penh.
The CNRP had expressed hopes that a political deal might win the group their freedom - a suggestion Hun Sen flatly rejected Monday.
"I can meet everybody - except terrorists," he said during a religious ceremony in Phnom Penh. "But if they bring me court issues which are not in my power to discuss, then I will not talk with them." "I do not have any rights on this issue," he added, urging the activists to "find good lawyers" to help them appeal against what he described as "lenient" sentences.
Hun Sen also hit out at foreign groups and local rights defenders for ignoring the injuries sustained by security guards during the protest.
Experts tell Laos, VN, Cambodia to study border issues
July, 28 2015
| Delegates from Viet Nam, Cambodia and Laos discussed the ASEAN Economic Community's effects on transnational natural resources at an annual international conference on cross-border economic co-operation. — Photo baolamdong.vn |
LAM DONG (VNS) — Delegates from Viet Nam, Cambodia and Laos discussed the ASEAN Economic Community's effects on transnational natural resources at an annual international conference on cross-border economic co-operation.
Speaking at the meeting in Da Lat, Professor Nguyen Xuan Thang, chairman of the Viet Nam Academy of Social Sciences (VASS), said Viet Nam, Laos and Cambodia should research and discuss cross-border economic co-operation and the plan for combining police forces.
The work would help the three countries integrate the area and resolve problems related to competitive capacity, poverty reduction and socio-economic inequality.
Professor Chaleune Yiapaoheu, chairman of the Lao National Institute of Social Sciences, said that to ensure effective cross-border economic co-operation, the three countries should include specific regulations and work to resolve obstacles such as collecting fees at international border gates.
Experts at the conference said they believed the biggest challenge was that ASEAN's commitment to circulating goods for free could turn countries without developed goods manufacturing such as Viet Nam, Laos and Cambodia into consumers of developed ASEAN countries' goods, instead of equal exchange.
Nguyen Huy Hoang of the VASS said that with the foundation of the ASEAN Economic Community the three countries' investments could face combativeness from other ASEAN countries that have advantages in technology.
Some researchers emphasised the importance of the Mekong River in the three countries' economic co-operation.
Chheng Vannarith and Som Somuny from the Royal Academy of Cambodia agreed that cross-border natural resources must be exploited effectively and mustn't hurt the Mekong River valley. — VNS
Cambodia: Constitutional Council must reject problematic provisions of the Law on Associations and NGO
28 July 2015
www.fidh.org
Paris, Geneva, Phnom Penh, July 28, 2015 – Cambodia’s Constitutional Council must reject the numerous provisions of the Law on Associations and Non-Governmental Organizations (LANGO) that run counter to the country’s Charter, the Observatory for the Protection of Human Rights Defenders said today.
The Constitutional Council is expected to review the LANGO by the end of July. Cambodia’s Constitution empowers the Council to rule on the constitutionality of laws adopted by Parliament. According to Article 142 of the Charter, provisions of legislation passed by Parliament that the Constitutional Council finds unconstitutional “shall not be promulgated or implemented.”
“The Constitutional Council must uphold its role of guardian of the Constitution and reject the numerous provisions of the LANGO that contradict key constitutional principles,” said FIDH President Karim Lahidji.
Article 35 of the Constitution grants all citizens the right to “participate actively in the political, economic, social and cultural life of the nation.” In contrast, Articles 8 and 9 of the LANGO infringe on this constitutionally-guaranteed right. Article 8 imposes a mandatory and highly discretionary registration process for all associations and NGOs. Article 9 compounds the situation, as it bans unregistered domestic associations and NGOs from conducting any activities. In addition, Article 24 of the LANGO requires domestic NGOs to maintain an undefined concept of “political neutrality.” This clause is not in line with Article 41 of the Constitution, which guarantees the right to freedom of opinion.
The above-mentioned provisions of LANGO also run afoul of the Constitution because they negate Article 31, which states that Cambodia recognizes and respects human rights as enshrined in the Universal Declaration of Human Rights (UDHR) and “all the treaties and conventions related to human rights, women’s rights and children’s rights.” Articles 19 and 20 of the UDHR and Articles 19 and 22 of the International Covenant on Civil and Political Rights (ICCPR) guarantee the right to freedom of opinion, expression, and association. Cambodia is a state party to the ICCPR.
“The key tenets of the LANGO are clearly unconstitutional. A reasoned analysis of the LANGO shows that the government completely ignored the country’s highest law when it drafted this awful piece of legislation,” said OMCT Secretary General Gerald Staberock.
Hope hung on ‘dialogue’
Tue, 28 July 2015
Meas Sokchea ppp
![]() |
| Opposition deputy leader Kem Sokha leaves Prey Sar prison yesterday on the outskirts of Phnom Penh after visiting 11 CRNP activists that were detained there earlier this month. Pha Lina |
Prime Minister Hun Sen yesterday poured cold water on the prospect of negotiating the release of 11 imprisoned opposition activists, hours after the Cambodia National Rescue Party’s deputy president visited the group and suggested the two parties would compromise through “the culture of dialogue”.
CNRP acting president Kem Sokha predicted the men – including US citizen Meach Sovannara – who were sentenced to between seven and 20 years in prison for “insurrection” over a protest turned violent in Phnom Penh last July, would be released “soon”.
Speaking outside Prey Sar prison after visiting the group, Sokha said they had strong grounds for appeal, given most were not legally represented during the verdict.
CNRP lawyers confirmed yesterday that an appeal would soon be launched.
Sokha also pointed to the “spirit” of the political deal struck between the opposition and ruling party last year to end the CNRP’s boycott of parliament and the current detente with Prime Minister Hun Sen, dubbed the “culture of dialogue”, as other reasons for hope.
“Both parties have said they still keep the spirit of the [July 22] agreement, so that means the [11 activists] can still be released according to this spirit,” Sokha said, adding the earlier release of seven CNRP lawmakers held on the same “insurrection” charges was evidence of political compromise.
Dammed if they don’t
![]() |
| A woman gazes over the construction site of the controversial Lower Sesan II dam yesterday in Stung Treng province. Heng Chivoan |
Tue, 28 July 2015
May Titthara ppp
People who have accepted relocation from the future reservoir zone of the Lower Sesan II hydropower project have called for the suspension of the resettlement program for one year and help to repair homes built by the Cambodian-Chinese energy firm constructing the dam.
Villagers who held negotiations with Hydro Power Lower Sesan 2 Company (HPLS2) and officials here yesterday asked the company to sign a guarantee to halt the relocation of villagers so that they could store enough food to survive at the new villages, which those affected and NGOs have said are not placed on fertile land.
Ly Pe, a 60-year-old villager representing families in Chrab and Sre Sronok villages, some of whom have recently accepted a compensation offer from HPLS2, said if the authorities and the company did not agree to the suspension, the displaced villagers would go hungry at the resettlement sites.
“They have not offered us guarantees about the construction, so our houses might not be ready for years,” he said. “I don’t accept this new location either. The houses look good, but they’re not built well. It’s unacceptable. People only accepted the offer because they have nothing.”
Pe has not himself accepted the compensation offer of about a 10th of a hectare of land, which HPLS2 has said will come with other benefits, such as new housing and access to medical facilities.
“The houses they have built for us are unacceptable; I have no idea where I can keep my cattle.
I’m also afraid of being cheated, because they have not put their offer in writing,” he said, adding that the contentious issue of relocating the community’s “spirit forests” where their ancestors are buried had yet to be resolved.
A man rides past the construction of houses at a relocation site for villagers affected by the Lower Sesan II dam in Stung Treng province yesterday. Heng Chivoan
Other villagers, such as Pim Chhouk, agreed that the relocation sites were not up to standard.
“We cannot move in the middle of farming season,” he said, adding that much larger plots of land would be needed to allow the villagers to put food on the table.
Dam Pang, another villager at the meeting, said his family would not relocate to the new site on show to officials yesterday, as HPLS2 had only guaranteed they would maintain the properties for one year.
“Although they are offering a lot of money, we will not move. If they open the dam to flood the villages, I will make a raft to live on from bamboo.
If the Vietnamese can live in them [floating villages], I should be allowed, too,” he said.
Traffic cops to keep 70% of fines
Tue, 28 July 2015 ppp
Charles Parkinson
![]() |
| Traffic police work a Phnom Penh street corner last year. Vireak Mai |
School of Vice: But, will the cops dare to fine traffic offenses committed by their higher ranking colleagues as well as their children and relatives?
***
Traffic cops will personally pocket 70 per cent of the fines they give out from January 2016 onwards, when the country’s new traffic law is implemented and penalties will rise five-fold.
The incentive was announced yesterday by the deputy director of the Interior Ministry’s Public Order Department, Ti Long, during a press conference presenting a new road safety survey from Handicap International.
According to Long, 25 per cent of fines will go towards supplies and equipment for the station where the officer is based, 5 per cent will be forwarded to the Ministry of Finance, and the remainder will be kept by the officer who doled out the punishment.
“Police who are involved in the enforcement and crack down on the crime will receive 70 per cent of the fine,” said Long.
“We plan to issue a prakas [edict] in the future to encourage and promote this measure.”
Long said the plan is intended to combat graft among traffic cops by promoting transparency.
The idea was welcomed by independent road safety analyst Chariya Ear, who said it could provide officials with access to legitimate extra revenue and end their need to resort to corruption to top up their meagre salaries.
“It will be a good idea to give more incentives to the officers who are doing their jobs,” he said.
អ្នកជំនាញកសិកម្មបារម្ភពីសុខភាពមនុស្សដោយសារកសិករប្រើប្រាស់ជីគីមីនិងថ្នាំពុល
ដោយ ហង្ស សាវយុត
2015-07-28
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអ្នកជំនាញរបស់អង្គការក្រៅរដ្ឋាភិបាល បានរៀបចំធ្វើវេទិកាថ្នាក់ជាតិមួយ ស្ដីពីគ្រោះថ្នាក់ដោយសារការប្រើជីគីមី និងថ្នាំពុលនៅក្នុងវិស័យកសិកម្ម ចាប់ពីថ្ងៃអង្គារ ទី២៨ ដល់ថ្ងៃទី២៩ កក្កដា។
វេទិកាថ្នាក់ជាតិដែលកំពុងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប នេះ គឺមានក្រុមអ្នកជំនាញមកពីច្រើនមជ្ឈដ្ឋាន ព្រមទាំងប្រជាកសិករមកពីខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តព្រះវិហារ ចូលរួម។
អ្នកជំនាញផ្នែកកសិកម្មមកពីអង្គការក្រៅរដ្ឋាភិបាល ឲ្យដឹងថា បច្ចុប្បន្ននេះ កសិករខ្មែរបាននាំគ្នាប្រើប្រាស់ជីគីមី និងថ្នាំពុលទៅលើស្រូវ និងដំណាំជាច្រើនប្រភេទទៀតកាន់តែច្រើនឡើងៗ។ ការប្រើប្រាស់ជីគីមី និងថ្នាំពុលនៅតាមទីវាលកសិកម្មនេះ កំពុងធ្វើឲ្យក្រុមអ្នកជំនាញខាងការពារបរិស្ថាន និងសុវត្ថិភាពចំណីអាហារ ព្រួយបារម្ភចំពោះការប៉ះពាល់សុខភាពសាធារណៈ ដែលជាអ្នកប្រើប្រាស់ទូទៅ ព្រមទាំងប៉ះពាល់ដល់ជីវិតសត្វចម្រុះទៀតផង។
| ស្រ្តីលក់បន្លែនៅក្នុងផ្សារមួយកន្លែងនៅទីក្រុងភ្នំពេញ។ កាលពីថ្ងៃទី៨ តុលា ២០០៨ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្ដល់ប្រាក់ ៣៥លានដុល្លារដល់កម្ពុជាសម្រាប់ជំនួយស្បៀងអាហារបន្ទាន់។ |
នាយកការពារបរិស្ថាន និងសុខភាពនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) គឺលោក គាម មករាឌី។ លោកមានប្រសាសន៍ក្នុងពេលដែលអញ្ជើញចូលរួមវេទិកាថ្នាក់ជាតិ ស្ដីពីបទដ្ឋានគតិយុត្តិការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មភ្នាក់ងារជីវសាស្ត្រ ប៊ីស៊ីអេ (BCA) ក្នុងវិស័យកសិកម្មនៅខេត្តសៀមរាប នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ថា ប្រទេសកម្ពុជា បច្ចុប្បន្ន ដែលមានប្រជាពលរដ្ឋសរុបជាង ១៥លាននាក់ គឺ ៨៥% ជាកសិករ ហើយក្នុងចំណោមកសិករទាំងនោះ គឺពី ៧០% ទៅ ៨០% កំពុងធ្វើកសិកម្មដោយប្រើជីគីមី និងថ្នាំពុលកសិកម្ម។ លោក គាម មករាឌី បញ្ជាក់ទៀតថា តាមការសិក្សា គឺរកឃើញកសិករប្រមាណពី ៧០%-៨០% បានប្រើជីគីមី និងថ្នាំពុលកសិកម្មទៅលើស្រូវនៅរដូវវស្សា ចំណែកឯស្រែប្រាំងវិញ គឺបានប្រើប្រាស់ជីគីមីរហូតដល់ទៅ១០០%។ មន្ត្រីអង្គការដដែលឲ្យដឹងថា ទាំងជីគីមី និងថ្នាំពុលកសិកម្ម គឺនឹងបង្កឲ្យមានគ្រោះថ្នាក់ដូចគ្នាដល់អ្នកប្រើប្រាស់ និងអ្នកទទួលទានចំណីអាហារ៖ «កសិករដែលប្រើប្រាស់ថ្នាំពុលកសិកម្ម វាអាចធ្វើឲ្យពុលខ្លួនឯង នៅពេលដែលប៉ះពាល់ ឬក៏ពេលបាញ់ថ្នាំពុល។ នៅពេលដែលកាកសំណល់ថ្នាំពុលសល់នៅលើផលិតផលដំណាំ គឺអ្នកហូបប៉ះត្រូវបើសិនជាថ្នាំហ្នឹងច្រើន គឺវាធ្វើឲ្យអ្នកហូបហ្នឹងពុលរាករូសអី»។
ប្រវត្តិខ្មែរបាត់បង់ខេត្តចំនួន២ទៅយួនក្នុងរាជ្យព្រះបាទសត្ថាធិរាជ (ភាគ៥២)
ដោយ ជុន ច័ន្ទបុត្រ
2015-07-28 rfa
ជម្លោះដណ្ដើមអំណាចគ្នា និងមិនទុកចិត្តគ្នាក្នុងជួរអ្នកកាន់អំណាចខ្មែរ បានធ្វើឲ្យក្រុមម្ខាងៗរត់ទៅពឹងប្រទេសជិតខាងឲ្យជួយអន្តរាគមន៍។ ម្ខាងទៅពឹងយួន និងម្ខាងទៀតទៅពឹងសៀម។ ទឹកដីខ្មែរ ក៏កាន់តែរួមតូចទៅៗ ដោយបាត់បង់ទៅលើប្រទេសជាអ្នកជួយធ្វើសង្គ្រាមហែកហួរគ្នាឯងនៅកម្ពុជា នេះ។
នៅក្នុងរាជ្យព្រះបាទសត្ថាធិរាជ ដែលគ្រងរាជ្យចន្លោះឆ្នាំ១៧២៩ និងឆ្នាំ១៧៣៧ ខ្មែរត្រូវបាត់បង់ខេត្តពីរ គឺខេត្តលង់ហោ ដែលយួន ហៅវិញឡុង និងខេត្តមេស ដែលយួន ហៅមីថ ក្រោយពីយួន ចុះមកជួយធ្វើសង្គ្រាមនៅប្រទេសខ្មែរ។
គ. ២៨-២ ព្រះរាជឱង្ការព្រះសត្ថាធិរាជ (ឆ្នាំ១៧២៩-ឆ្នាំ១៧៣៧ រាជ្យលើកទី២)
ក្រោយពីសម្ដេចព្រះកែវហ្វាអង្គអឹម បញ្ចប់រាជ្យទី៣ ដ៏ខ្លីរបស់ព្រះអង្គដោយដាក់រាជ្យ ហើយបង្វែររាជ្យសម្បត្តិនោះឲ្យទៅព្រះសត្ថាធិរាជ ជារាជបុត្រវិញនោះ ព្រះសត្ថាទី២ ក៏ទ្រង់ឡើងសោយរាជ្យជាលើកទី២ នៅរាជធានីឧដុង្គ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបរមរាជារាមាធិបតី។ ទ្រង់លើកព្រះក្សត្រីស្រីសុជាតា ជាព្រះអគ្គមហេសី។ ឯព្រះកែវហ្វា ជាព្រះបិតាទ្រង់គង់ក្នុងនាទីជាឧបយោរាជ។
The Sok Bun assault and violence against women in Cambodia
School of Vice: In recent decades Cambodia has been a Mecca and haven for all kind of undesirables, from pedophiles and wanted mafia criminals to human traffickers and cowboy investors. They all have flourished here, because, by and large, wrong-doings of any shade and degree would - in the majority of instances - go unpunished, and even rewarded in kind and social honor by the power that be. So dissolute, so lenient on abuse and thoroughly bereft of morals are the people tasking themselves with governing the country that even foreign tourists would causally take off their clothes to pose nude for pictures at sacred sites, or for a joy ride on the motorbike. What could possibly be the ultimate outcome of any misdeed that would be met with swift sentence and censure else where, beside a little in pocket change needed to bribe the unpaid local officials, and if one happens to be a mega rich tycoon like all these okhas, surely the 'punishment' could always be tempered with a handsome reward or favour in lieu of a just assessment of the misbehavior? In such a benign climate, crime not only thrives, but it also pays all sides - bar the victims - literally.
In reality, such individual cases are minor irritations or ripples both in effect and upon the register of educated public consciousness; are comparatively far less inimical to the society as a whole when set against the more seismic and crippling costs that the country's ruling elite are prepared to pay in exchange for personalised power, "honour" and worldly privileges that would have been beyond even the wildest dream of their immediate forebears or the kindest indulgence of a civilised reign.
***

Sok Bun, left, and his victim EkSocheata, aka Miss SaSa.
By Alexandra Demetrianova
It took one real estate tycoon and a TV celebrity to bring the daily reality for many women in Cambodia under an unprecedented spotlight. Violence on women is widespread, but rarely it has been discussed so openly as is the case this time. Millionaire Sok Bun’s assault on TV icon Ek Socheata, also known as Miss SaSa, in one of Phnom Penh’s restaurant was so brutal and the video leaked online so graphic that no one could let it pass. Even PM Hun Sen commented on the case and publicly called on Sok Bun to come forward, saying: “Your money won’t solve this.”
The real estate millionaire offered Miss SaSa US$100,000 in compensation or possibly as a bribe to drop charges. She refused, to surprise of no one. Millions of Cambodians have seen SaSa’s social media photos with bruises on her face and body. There was no way for Sok Bun, as prominent and rich as he is, to escape reality. And he didn’t. After calls from different state officials including Hun Sen himself, Sok Bun came out of hiding (in Singapore or Cambodia according to different sources) and is now in being investigated for the brutal assault. Reportedly he’s been arrested.

A red circle shows Sok Bun’s bodyguard, in the top center image, grabbing his pistol as the actress throws her phone at the tycoon. Pic: AP.
As well as the charges and prison sentence Sok Bun faces, he will be hard hit by the loss of face. Footage from security camera in the Phnom Penh restaurant shows him savagely beating Ek Socheata, pulling her by hair and even kicking her as she falls on the ground. His rage is assisted by a driver/security guard, who at one point charges his gun and points it at the head of the helpless woman being kicked and beaten on the floor. Staff in the restaurant were obviously afraid to interfere physically. The assault took place when Miss SaSa refused to let him drag her intoxicated Japanese friend away with him. A refusal and will to protect the well-being of a friend was met with brutal rage and total disregard for free will. Thanks to vibrant social media, the video has received millions of views. Never before has violence on women been shown so publicly and graphically exposed in Cambodia. Moreover, the incident involved celebrities and powerful people and that’s certainly the reason why the script was rather different to what Cambodia is used to.
Ek Socheata belongs to a well-known family in Cambodia and therefore is in a powerful position apart from her fame as an ex-TV host. If she were an ordinary Cambodian woman, she would probably never have reported the crime and/or would be silenced with money or threats. Whether it was her famous personality or the brutality of the assault, Sok Bun immediately fled into hiding. The powerful real estate magnate has given up his “oknha” title, given to those who make significant financial and development contributions to Cambodia. He also stepped down from top leadership and representative positions he held. And inevitably, Sok Bun offered money – first US$40,000, then US$100,000. But Miss SaSa has stood strong, leading by example for many other women: “I refuse to let anyone use money to buy freedom”. She’s hoping Sok Bun will be punished according to the law.
Sok Bun even pleaded for his freedom directly to PM Hun Sen saying he needed to “fulfill my obligation as a father and husband for my family.” But no matter how hard Sok Bun tried, it was too late. Interior Minsiter Sar slammed officials obstructing just procedure, saying it would “be an insult to Prime Minister and the police”. PM Hun Sen said: “Committing such violence on a weak woman … I can’t believe a person who has money, a good reputation and a [royal title] could commit such a crime.”
អាយប៉ាជំរុញឲ្យប្រទេសសមាជិកអភិរក្សធម្មជាតិនិងអភិវឌ្ឍវិស័យទេសចរណ៍
ដោយ ហង្ស សាវយុត
2015-07-27 rfa
ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) បានមើលឃើញថា នៅពេលអនាគត សហគមន៍អាស៊ានមិនត្រឹមតែជាទីផ្សារសេដ្ឋកិច្ចដ៏ធំប៉ុណ្ណោះទេ គឺអាស៊ានដែលសម្បូរដោយធម្មជាតិចម្រុះ និងវប្បធម៌ដ៏ចំណាស់ ក៏នឹងក្លាយទៅជាប៉ូលទេសចរណ៍ដែលមានភាពទាក់ទាញចំពោះប្រជាពលរដ្ឋនៅលើពិភពលោកទៀតផង។
ដោយសារការមើលឃើញសក្ដានុពលផ្នែកទេសចរណ៍នេះ ក្រុមអន្តរសភាអាស៊ានបានរៀបចំផែនការមួយចំនួន ដើម្បីជំរុញឲ្យរដ្ឋដែលជាសមាជិក ចាប់ផ្ដើមអភិរក្សធម្មជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់អនាគត។
ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា មកពី ៩ប្រទេស កំពុងជួបប្រជុំគ្នារយៈពេលពីរថ្ងៃនៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា។
កិច្ចប្រជុំលើកទី៧ ក្នុងគោលបំណងជំរុញឲ្យមានការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានឲ្យមានចិរភាពនោះ គឺមានសមាជិកសភាអាស៊ានមកពី ៩ប្រទេសចូលរួម ដូចជាកម្ពុជា ប្រទេសថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬភូមា សិង្ហបុរី ឥណ្ឌូនេស៊ី ប្រ៊ុយណេដារ៉ូសាឡឹម និងប្រទេសម៉ាឡេស៊ី។
2015-07-27 rfa
![]() |
| ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) មកពី ៩ប្រទេស ជួបប្រជុំនៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០១៥។
RFA/Hang Savyouth
|
ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) បានមើលឃើញថា នៅពេលអនាគត សហគមន៍អាស៊ានមិនត្រឹមតែជាទីផ្សារសេដ្ឋកិច្ចដ៏ធំប៉ុណ្ណោះទេ គឺអាស៊ានដែលសម្បូរដោយធម្មជាតិចម្រុះ និងវប្បធម៌ដ៏ចំណាស់ ក៏នឹងក្លាយទៅជាប៉ូលទេសចរណ៍ដែលមានភាពទាក់ទាញចំពោះប្រជាពលរដ្ឋនៅលើពិភពលោកទៀតផង។
ដោយសារការមើលឃើញសក្ដានុពលផ្នែកទេសចរណ៍នេះ ក្រុមអន្តរសភាអាស៊ានបានរៀបចំផែនការមួយចំនួន ដើម្បីជំរុញឲ្យរដ្ឋដែលជាសមាជិក ចាប់ផ្ដើមអភិរក្សធម្មជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់អនាគត។
![]() |
| ភ្ញៀវទេសចរបរទេសនាំគ្នាទៅទស្សនាប្រាសាទបាយ័ន នៃបរិវេណអង្គរធំ។ រូបថតថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ RFA/Hang Savyouth |
ក្រុមអ្នកនយោបាយនៃអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា មកពី ៩ប្រទេស កំពុងជួបប្រជុំគ្នារយៈពេលពីរថ្ងៃនៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា។
កិច្ចប្រជុំលើកទី៧ ក្នុងគោលបំណងជំរុញឲ្យមានការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានឲ្យមានចិរភាពនោះ គឺមានសមាជិកសភាអាស៊ានមកពី ៩ប្រទេសចូលរួម ដូចជាកម្ពុជា ប្រទេសថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬភូមា សិង្ហបុរី ឥណ្ឌូនេស៊ី ប្រ៊ុយណេដារ៉ូសាឡឹម និងប្រទេសម៉ាឡេស៊ី។
កម្មការិនី៣នាក់ទាមទារឲ្យលោក ហ៊ុន សែន អន្តរាគមន៍ចាប់ខ្លួនលោក ឈូក បណ្ឌិត
ដោយ ថា កិត្យា
2015-07-27 rfa
កម្មការិនី ៣នាក់ដែលរងគ្រោះដោយគ្រាប់កាំភ្លើងរបស់ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត កាលពីឆ្នាំ២០១២ ស្នើរដ្ឋសភា ជួយជំរុញរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចេញបទបញ្ជាអន្តរាគមន៍តាមចាប់ខ្លួន លោក ឈូក បណ្ឌិត ផ្ដន្ទាទោសតាមច្បាប់ដូចករណីអតីតពិធីការនីទូរទស្សន៍ ស៊ី.ធី.អិន (CTN) កញ្ញា សាសា ដែរ។
ការដែលកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ ៣រូប (Kaoway) ចាកចេញពីខេត្តស្វាយរៀង ឡើងមកទាមទារយុត្តិធម៌ជាថ្មីនៅភ្នំពេញនេះ គឺរយៈពេលជិត ៤ឆ្នាំមកហើយ ពួកគាត់មិនទាន់ទទួលយុត្តិធម៌នៅឡើយ ខុសពីអតីតពិធីការនីទូរទស្សន៍ ស៊ី.ធី.អិន កញ្ញា សាសា ដែលទទួលបានយុត្តិធម៌ក្នុងរយៈពេលជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញមុខប្រកាសដាក់បទបញ្ជាដាច់ណាត់ ឲ្យតាមចាប់ខ្លួនលោកឧកញ៉ា សុខ ប៊ុន ផ្ដន្ទាទោសតាមច្បាប់ភ្លាមៗនោះ។
រៀបរាប់ទាំងទឹកភ្នែកប្រាប់អ្នកសារព័ត៌មាននៅខាងមុខរដ្ឋសភា នៅថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីដាក់ញត្តិជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ឬហៅថា គណៈកម្មការទី១ នៃរដ្ឋសភានោះ កម្មការិនីរងគ្រោះ នុត សាខន និយាយថា មុខរបួសពួកគាត់នៅមិនទាន់ជាសះស្បើយពេញលេញនៅឡើយ។ គោលបំណងនៃការឡើងមកដាក់ញត្តិនេះ គឺស្នើឲ្យរដ្ឋសភា ជួយជំរុញទៅរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញបទបញ្ជាអន្តរាគមន៍តាមចាប់ខ្លួន លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានលើកកាំភ្លើងបាញ់រះលើពួកគាត់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នោះ ផ្ដន្ទាទោសតាមច្បាប់៖ «មុខរបួសនៅមិនទាន់ជាទេ សូម្បីតែធ្វើការរាល់ថ្ងៃមិនដែលពេញម៉ោងផង ធ្វើការពេលណាឈឺឈប់។ ប៉ុណ្ណឹងហើយនៅតែសម្ដេច ហ៊ុន សែន មិនជួយស្រែកទៀត។ អ៊ីចឹងពួកខ្ញុំទាមទារឲ្យសម្ដេច ហ៊ុន សែន ស្រែកដូច កញ្ញា សាសា ដែរ»។

លោក ហ៊ុន សែន ព្រមានសម្ដេចក្រុមព្រះដែលយកព្រះមហាក្សត្រមកលេងសើច
ដោយ អ៊ុង សេរីវុទ្ធ
2015-07-27 rfa
ព្រះបរមរាជរាំងបដិសេធព័ត៌មានដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមានបន្ទូលលើកឡើងថា ព្រះមហាក្សត្រគ្រោងនឹងកោះហៅបក្សនយោបាយធំៗទាំង៣ មកពិភាក្សាពីបញ្ហាព្រំដែន។ យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានធ្ងន់ៗចំពោះសម្ដីរបស់សម្ដេចក្រុមព្រះនៅពេលនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ កក្កដា ព្រមានធ្ងន់ៗ ទៅសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យមានជំហររឹងមាំ ក្នុងការធ្វើនយោបាយ និងអំពាវនាវកុំឲ្យសម្ដេចក្រុមព្រះ យកព្រះមហាក្សត្រមកលេងសើច ជៀសវាងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះមហាក្សត្រ៖ «សូមទូលទៅព្រះអង្គ(សម្ដេចក្រុមព្រះ) វិញ បើព្រះអង្គធ្វើតែអ៊ីចឹង ព្រះអង្គអត់កៅអីហើយ ទូលដោយត្រង់ៗតែម្ដង ក្នុងឋានៈ អ្នកជាស្រឡាញ់ បាននិយាយត្រង់ ព្រោះធ្វើតាំងពីមានកៅអី រហូតគ្មានកៅអីសោះទៅហើយ ហើយឥឡូវនៅបន្តអ៊ីចឹងទៀត ពីមុនថាតាមស៊ីកេរ្តិ៍សម្ដេចព្រះបិតា (ព្រះបរមកោដ្ឋ នរោត្ដម សីហនុ) ឥឡូវចង់ស៊ីកេរ្តិ៍ព្រះអនុជ(នរោត្តម សីហមុនី)ទៀត»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានសម្ដេចក្រុមព្រះនេះ នៅស្របពេលស្ថាប័នរាជបល្ល័ង្ក បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធបន្ទូលសម្ដេចក្រុមព្រះ ដែលថា ព្រះមហាក្សត្រ នឹងកោះហៅតំណាងគណបក្សធំៗទាំងបី ទៅគាល់ព្រះមហាក្សត្រអំពីបញ្ហាព្រំដែន។
2015-07-27 rfa
![]() |
| សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥។
RFA/Uon Chhin
|
ព្រះបរមរាជរាំងបដិសេធព័ត៌មានដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមានបន្ទូលលើកឡើងថា ព្រះមហាក្សត្រគ្រោងនឹងកោះហៅបក្សនយោបាយធំៗទាំង៣ មកពិភាក្សាពីបញ្ហាព្រំដែន។ យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានធ្ងន់ៗចំពោះសម្ដីរបស់សម្ដេចក្រុមព្រះនៅពេលនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ កក្កដា ព្រមានធ្ងន់ៗ ទៅសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យមានជំហររឹងមាំ ក្នុងការធ្វើនយោបាយ និងអំពាវនាវកុំឲ្យសម្ដេចក្រុមព្រះ យកព្រះមហាក្សត្រមកលេងសើច ជៀសវាងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះមហាក្សត្រ៖ «សូមទូលទៅព្រះអង្គ(សម្ដេចក្រុមព្រះ) វិញ បើព្រះអង្គធ្វើតែអ៊ីចឹង ព្រះអង្គអត់កៅអីហើយ ទូលដោយត្រង់ៗតែម្ដង ក្នុងឋានៈ អ្នកជាស្រឡាញ់ បាននិយាយត្រង់ ព្រោះធ្វើតាំងពីមានកៅអី រហូតគ្មានកៅអីសោះទៅហើយ ហើយឥឡូវនៅបន្តអ៊ីចឹងទៀត ពីមុនថាតាមស៊ីកេរ្តិ៍សម្ដេចព្រះបិតា (ព្រះបរមកោដ្ឋ នរោត្ដម សីហនុ) ឥឡូវចង់ស៊ីកេរ្តិ៍ព្រះអនុជ(នរោត្តម សីហមុនី)ទៀត»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានសម្ដេចក្រុមព្រះនេះ នៅស្របពេលស្ថាប័នរាជបល្ល័ង្ក បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធបន្ទូលសម្ដេចក្រុមព្រះ ដែលថា ព្រះមហាក្សត្រ នឹងកោះហៅតំណាងគណបក្សធំៗទាំងបី ទៅគាល់ព្រះមហាក្សត្រអំពីបញ្ហាព្រំដែន។
គណបក្សសង្គ្រោះជាតិបង្ហាញយុទ្ធសាស្ត្រ៣ចំណុចជួយសកម្មជន១១នាក់ឲ្យមានសេរីភាព
ដោយ ប្រាជ្ញ ចេវ
2015-07-27
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អះអាងនៅមុខពន្ធនាគារព្រៃស ថា គណបក្សសង្គ្រោះជាតិ បង្ហាញយុទ្ធសាស្ត្រ ៣ចំណុច ដើម្បីជួយសកម្មជនរបស់ខ្លួនឲ្យមានសេរីភាពឡើងវិញ។ ក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣ចំណុចនោះ មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគស្វាគមន៍គណបក្សសង្គ្រោះជាតិ ដែលស្វែងរកយុត្តិធម៌តាមផ្លូវតុលាការ។
យុទ្ធសាស្ត្រទាំងនេះត្រូវ លោក កឹម សុខា អះអាងថា នឹងស្វះស្វែងតតាំងតាមផ្លូវច្បាប់ ប្ដឹងទៅសាលាឧទ្ធរណ៍ គណបក្សនៅតែរក្សាកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា និងប្រើវប្បធម៌សន្ទនាចរចាជាមួយថ្នាក់ដឹកនាំបក្សកាន់អំណាច។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ក្រោយចូលជួបសកម្មជនទាំង ១១នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថាលោកភ្ជាប់ទំនាក់ទំនងរួចហើយទៅ លោក ស ខេង ប្រធានក្រុមភាគច្រើនក្នុងសភា។ ប៉ុន្តែលោកថា លោក ស ខេង មិនទាន់ទទួលបានការឆ្លើយតបពី លោក ស ខេង នៅឡើយទេ ព្រោះគម្រោងនោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ៖ «»។
កាលពីថ្ងៃទី២១ ខែកក្កដា តុលាការក្រុងភ្នំពេញ សម្រេចឃុំសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សា។
2015-07-27
![]() |
| លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។
RFA/Brach Chev
|
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អះអាងនៅមុខពន្ធនាគារព្រៃស ថា គណបក្សសង្គ្រោះជាតិ បង្ហាញយុទ្ធសាស្ត្រ ៣ចំណុច ដើម្បីជួយសកម្មជនរបស់ខ្លួនឲ្យមានសេរីភាពឡើងវិញ។ ក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣ចំណុចនោះ មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគស្វាគមន៍គណបក្សសង្គ្រោះជាតិ ដែលស្វែងរកយុត្តិធម៌តាមផ្លូវតុលាការ។
យុទ្ធសាស្ត្រទាំងនេះត្រូវ លោក កឹម សុខា អះអាងថា នឹងស្វះស្វែងតតាំងតាមផ្លូវច្បាប់ ប្ដឹងទៅសាលាឧទ្ធរណ៍ គណបក្សនៅតែរក្សាកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា និងប្រើវប្បធម៌សន្ទនាចរចាជាមួយថ្នាក់ដឹកនាំបក្សកាន់អំណាច។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ក្រោយចូលជួបសកម្មជនទាំង ១១នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថាលោកភ្ជាប់ទំនាក់ទំនងរួចហើយទៅ លោក ស ខេង ប្រធានក្រុមភាគច្រើនក្នុងសភា។ ប៉ុន្តែលោកថា លោក ស ខេង មិនទាន់ទទួលបានការឆ្លើយតបពី លោក ស ខេង នៅឡើយទេ ព្រោះគម្រោងនោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ៖ «»។
កាលពីថ្ងៃទី២១ ខែកក្កដា តុលាការក្រុងភ្នំពេញ សម្រេចឃុំសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សា។
Subscribe to:
Posts (Atom)