A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 September 2016

ជួប សំលាប់៖ ឆ្ងល់​តុលាការសួរដដែលៗ

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦​ 1 ម៉ោងមុន | កែម ទ្បីនយោបាយសន្ដិសុខ | 0 | 7385អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ
បុរសដែលរងការចោទថាជាឃាតករបាញ់សម្លាប់លោក កែម ឡី ថ្លែងប្រាប់អ្នកសារព័ត៌មាន VOD នៅរសៀលនេះថា តុលាការសាកសួរលោកដដែលៗដោយមិនដឹងពីគោលបំណងអ្វីនោះទេ។
បុរសឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ដែលសារភាពថាខ្លួនជាអ្នកបាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការដើម្បីបន្តនីតិវិធីសាកសួរនៅរសៀលថ្ងៃសុក្រទី១៦ ខែកញ្ញានេះ។
ក្រោយពេលចេញពីបន្ទប់សាកសួរ អឿត អាង បានប្រាប់អ្នកសារព័ត៌មាន VOD ខណៈដែលឆ្មាំពន្ធនាគារព្យាយាមរុញគេចចេញពីអ្នកសារព័ត៌មានថាតុលាការសាកសួរលោកដដែលៗ ហើយលោកថាលោកក៏ឆ្ងល់ដែរ មិនដឹងមូលហេតុអ្វីទេ។
អឿត អាង ហៅ ជួប សំលាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ហើយបុរសរូបនេះថា លោកជាអ្នកបាញ់សម្លាប់ពាក់ព័ន្ធការជំពាក់លុយ៣០០០ដុល្លារ។ប៉ុន្តែអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបក្សប្រឆាំងច្រានចោលការអះអាងរបស់លោក ជួប សំលាប់ ហើយជំរុញឲ្យស្ថាប័នពាក់ព័ន្ធស្វែងរកការពិតនៃឃាដកម្មនេះ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: