A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 July 2016

លោកឧបការីរដ្ឋមន្រ្តីការបទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺ លោក Tom Malinowski បានសម្តែងក្តីសោកសង្រែងចំពោះការបាត់បង់លោកកែម ឡី







ថ្មី៖ នាព្រឹកថ្ងៃអង្គារនេះ លោកឧបការីរដ្ឋមន្រ្តីការបទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺ លោក Tom Malinowski បានសម្តែងក្តីសោកសង្រែងចំពោះការបាត់បង់លោកកែម ឡី ហើយថ្លែងថា សហរដ្ឋអាមេរិកនឹងនៅតែធ្វើការជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចគោលបំណងរបស់លោក កែម ឡី។

ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២ របស់លោកក្នុងប្រទេសកម្ពុជា លោក Tom Malinowski និងភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Julie Chung អមដំណើរជាមួយនឹងបុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជាចូលរូមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

លោកTom Malinowski មន្ត្រីជាន់ខ្ពស់អាមេរិកបានសរសេរក្នុងសាររំលែកទុក្ខក្នុងន័យដើមថា៖ «យើងសុំផ្តល់ការគោរពយ៉ាងជ្រាលជ្រៅដល់លោកកែម ឡីសម្រាប់ភាពសុចរិត ភាពឯករាជ្យ និងសុទិដ្ឋិនិយមរបស់លោក។ យើងនឹងនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាជនកម្ពុជា ដើម្បីសម្រេចក្តីបំណងដូចដែលលោកចង់បានសម្រាប់យើងទាំងអស់គ្នានាពេលអនាគត»។

លោក កែម ឡី ដែលគេស្គាល់ថាជាអ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម ដែលហ៊ានរិះគន់រដ្ឋាភិបាល និងគណបក្សជំទាស់ចំៗ ត្រូវបានខ្មាន់កាំភ្លើង បាញ់ស្លាប់នៅនឹងកន្លែង ក្នុងស្ថានីយប្រេងឥន្ធនៈCaltex ក្នុងកណ្តាល ក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១០ខែកក្កដាកន្លងទៅ។ ការបាញ់សម្លាប់បណ្ឌិត រូបនេះគឺប៉ុន្មានថ្ងៃក្រោយពីលោក បានធ្វើបទសម្ភាសន៍និងបញ្ចេញមតិតាមសារព័ត៌មាននានា លើរបាយការណ៍មួយរបស់អង្គការGlobal Witness ដែលនិយាយពីការកាន់កាប់ជំនួញរបស់ គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោកនៅ វណ្ណារិន Vannarin Neou នៃVOA នឹងមានសេចក្តីរាយការណ៍លម្អិតចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិករូបនេះនាពេលក្រោយ។
រូបភាពដោយកញ្ញា ឡេង ឡែននៃ VOA។

3 comments:

Anonymous said...

នេះហើយដែលធ្វើឲ្យ ពួកអាគុក វាដេកមិនលក់នោះ ជនជាតិគេសោះ តែគេសោកស្តាយ គេមកគោរព តែមានឯណា វាសម្លាប់ហើយខំលាក់បាំង ខ្លាចគេដឹងរឿងពិត តែឥឡូវចង់ធ្វើម្តេចក៍គេដឹងដែរ បិទក៍មិនជិតដែរ ។ កែម ឡី គាត់មិនដែលទាមទា ដំណែងពីពួកអាគុកឯងទេ តែគាត់បង្ហាញថា ពួកអាគុក ឯងវាខុស បែរជាទៅសម្លាប់គាត់ទៅវិញ។ ហួសចិត្តទេបងប្អូន គាត់ថាវាត្រូវពេក មិនដោះស្រាយទេ តែអាគុក វាសម្លាប់ ដល់ឃើញខ្មែររាប់់លានអ្នកស្រក់ទឹកភ្នែក តាំងថាចង់យុំដែរ ហួសចិត្តតែម្តង

Anonymous said...

Smoth for Kem Ley:

https://www.youtube.com/watch?v=leWN3tT2mYA

Anonymous said...

Dear All,

Dr. Kem Ley will be engraved in Khmer history
as a national and political telamon of Cambodia.


A Khmer Patriot