A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 July 2016

អង្គការ​ The Observatory ​សុំ​ឱ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្សកម្ពុជា

អង្គការ​ The Observatory ​សុំ​ឱ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្សកម្ពុជា
23 កក្កដា 2016
ហ៊ុល រស្មី

រូបឯកសារ៖ ស្ត្រី​សហគមន៏​បឹង​កក់​មួយ​ក្រុមកាន់​រូបថត​មន្រ្តី​សិទ្ធិ​មនុស្ស ​ដែល​ជាប់​ពន្ធនាគា​រ​ក្នុង​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​​នៅ​សហគមន៏​បឹងកក់​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២៣​ ខែឧសភា​នេះ​​ ដើម្បីទាមទារ​ឲ្យមាន​ការដោះលែងមន្រ្តី​សិទ្ធិមនុស្ស​៤រូប និង​មន្រ្តីគ.ជ.ប​​មួយរូប ​ដែល​ជាប់​ពន្ធនាគារ​កាលពី​ដើម​ខែ​ឧសភា​នេះ។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ ស្ត្រី​សហគមន៏​បឹង​កក់​មួយ​ក្រុមកាន់​រូបថត​មន្រ្តី​សិទ្ធិ​មនុស្ស ​ដែល​ជាប់​ពន្ធនាគា​រ​ក្នុង​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​​នៅ​សហគមន៏​បឹងកក់​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២៣​ ខែឧសភា​នេះ​​ ដើម្បីទាមទារ​ឲ្យមាន​ការដោះលែងមន្រ្តី​សិទ្ធិមនុស្ស​៤រូប និង​មន្រ្តីគ.ជ.ប​​មួយរូប ​ដែល​ជាប់​ពន្ធនាគារ​កាលពី​ដើម​ខែ​ឧសភា​នេះ។ ​(ឡេង ឡែន/VOA)


សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នេះ​ធ្វើ​ឡើង ​បន្ទាប់ពី​​ក្រុម​ការងារ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ​ និង​ប៉ារីស​នេះ​ បាន​ចុះ​មក​ធ្វើ​បេសកកម្ម​ចំនួន​បី​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។


ភ្នំពេញ —

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ The Observatory ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោះ​លែង​ជាបន្ទាន់​នូវ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​លេចធ្លោ​ចំនួន​ប្រាំ​នាក់ ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ដោយ​អំពើ​ចិត្ត​តាម​ការ​ចោទ​ប្រកាន់​ ដែល​មាន​លក្ខណៈ​ប្រឌិត​ និង​ផ្តើម​ចេញ​ពី​សកម្មភាព​សិទ្ធិមនុស្ស​របស់​ពួកគេ។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ The Observatory ​ដែល​ធ្វើការ​លើ​កិច្ច​ការពារ​អ្នក​ការពារ​សិទ្ធិមនុស្ស។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នេះ​ធ្វើ​ឡើង ​បន្ទាប់ពីក្រុម​ការងារ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ​ និង​ប៉ារីស​នេះ​ បាន​ចុះ​មក​ធ្វើ​បេសកកម្ម​ចំនួន​បី​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ អង្គការ​ការពារ​សិទ្ធិមនុស្ស​ The Observatory ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋ​អំណាច​កម្ពុជា​ បញ្ចប់​ការ​គំរាមកំហែង​ ការ​បំភិតបំភ័យ​ និង​ការ​រំខាន​ ប្រឆាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស។​



យោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ បាន​បញ្ជាក់​ថា​ លោក​ នី ចរិយា​ អតីត​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)​ បាន​រង​ការ​កាត់​ទោស​នៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោម​បទចោទ​ប្រកាន់​បរិហាកេរិ៍្ត​ ដែល​ប្តឹង​ដោយ​អតីត​ព្រះរាជ​អាជ្ញារង​ និង​ចៅក្រម​ស៊ើប​អង្កេត​ នៅ​តុលាការ​ខេត្តសៀមរាប។​

អង្គការ​ការពារ​សិទ្ធិមនុស្ស​ The Observatory​ បាន​បន្ត​ថា​ លោក​ នី ចរិយា​ ត្រូវបាន​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​ ២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ជាមួយ​នឹង​ករណី​មួយ​ផ្សេងទៀត​ ដែល​លោក​ត្រូវបាន​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​ជាអ្នក​សម​គំនិត​ នៅ​ក្នុង​ការ​សូកប៉ាន់​សាក្សី​ម្នាក់​ជាមួយ​បុគ្គលិក​សមាគម​អាដហុក​ផ្សេង​ទៀត​ រួមមាន​ លោក​ នី សុខា លោក​ ណៃ​ វង់ដា​ លោក​ យី សុខសាន្ត ​និង​លោក​ស្រី​ លឹម​ មុន្នី។​

ការ​ជាប់​ឃុំ​របស់​អ្នកទាំង​ប្រាំនាក់ ​គឺផ្តើម​ចេញ​ពី​រឿងក្តី​នៃ​ទំនាក់​ទំនង​ស្នេហា​លួចលាក់​មួយ​ដែល​គេ​នៅ​សង្ស័យ​ថា​ ពាក់ព័ន្ធ​នឹង​លោក​ កឹម សុខា​ ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​នារី​ម្នាក់​ឈ្មោះ​ខុម​ ​ចាន់តារ៉ា​ទី​ ​ហៅ​ស្រីមុំ។​

លោក​ កឹម សុខា​ រហូត​មក​ទល់​នឹង​ពេលនេះ​ នៅតែ​ប្រកាន់​ជំហរ​ មិន​ឆ្លង​ មិនឆ្លើយ​ និង​មិន​ឈ្លោះ​ របស់​លោក​ដដែល​ ចំពោះ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​នេះ។​ លោក​ក៏ត្រូវ​គេដឹង​ថា​ បាន​បង្ខាំង​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិតក្នុង​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​ ដើម្បី​បញ្ចៀស​ការចាប់​ខ្លួន​ ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​

ថ្មីៗនេះ​ លោក​ កឹម សុខា​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ដែលនៅ​មាន​អភ័យ​ឯកសិទ្ធិ​ ត្រូវបាន​តុលាការ​ចេញ​ដីកា​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ ដោយសារ​ការ​មិនព្រម​ចូលខ្លួន​នៅ​តុលាការ​របស់​លោក​ជាច្រើន​ដង ​ដើម្បី​បំភ្លឺ​បទ​ចោទ​ប្រកាន់​ ទាក់ទិន​ការ​ប្រព្រឹត្ត​អំពើ​សញ្ចរកម្ម។​ លោក លី​ សុផាន់ណា​ ព្រះរាជ​អាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​មិន​ធ្វើការ​អធិប្បាយ​កាលពី​ល្ងាច​ថ្ងៃសុក្រ​ ដោយ​លោក​ថា​ លោក​ជាប់​រវល់​ក្នុង​ការ​ប្រជុំ។​

លោក សុខ​ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជាបក្ស​គ្រប់គ្រង​ប្រទេស​ ថ្លែង​ថា​ រាជរដ្ឋាភិបាល​មិនអាច​បំពាន​លើ​អំណាច​តុលាការ​បាន​ទេ។​

លោក​ថា​ តុលាការ​នឹង​បន្ត​នីតិវិធី​ចាត់​ការ​សំណុំរឿង​នេះ​ទៅតាម​អំណាច​ផ្លូវច្បាប់​ ហើយ​ការ​ដោះ​លែង​អ្នកទាំងប្រាំ​នាក់​នេះ​ មិន​អាច​ទៅរួច​នោះ​ទេ​ នៅគ្រា​ដែល​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​នីតិរដ្ឋ​នោះ។​

«ស្វាគមន៍​គាត់​ ដែល​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​ ក៏ប៉ុន្តែ​សុំ​ឲ្យ​គាត់មើល​ពី​ច្បាប់​កម្ពុជា​ ប្រាប់​ថា​អ្នក​អស់​នោះ មិនមែន​ចាប់​ដោយ​គ្មាន​កំហុស​ទេ​ គឺល្មើស​ច្បាប់​បាន​គេ​ចាប់។​ អីចឹង​ទេ​ ឥឡូវ​កំពុង​ប្រឈម​មុខ​ តាម​នីតិវិធី​របស់​តុលាការ​ហើយ។​ ក្នុង​ពេល​ខាង​មុខ​នេះ​ តុលាការ​នឹង​បញ្ចប់​នីតិវិធី​ វា​ចប់រឿង​ហ្នឹង​ហើយ​បាទ»។​

លោក​បញ្ជាក់​បន្ថែម​ថា​ រដ្ឋអំណាច​កម្ពុជា​មិន​បាន​ចាប់​ អ្នក​ជាប់​ឃុំ​ទាំង​ប្រាំនាក់​នេះ​ តាម​តែ​អំពើ​ចិត្ត​នោះ​ទេ​ តែ​ការ​ចាប់​ឃុំ​ខ្លួន​នេះ​បាន​ធ្វើឡើង​ដោយ​សារ​តែ​អ្នក​ទាំងនោះ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ។

ការ​ចាប់​ឃុំខ្លួន​អ្នក​ទាំង​ប្រាំ​នាក់​នេះ​ មិន​បាន​ធ្វើ​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត​មាន​ការ​សប្បាយ​ចិត្ត​នោះ​ទេ។ ពួកគេ​ក៏បាន​ផ្តើម​ធ្វើ​«យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ ដើម្បី​កាន់​ទុក្ខ​ការ​ឃុំខ្លួន​នោះ​ និង​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នកទាំង​ប្រាំនាក់​នេះ​មក​វិញ។​ ក៏ប៉ុន្តែ​ អ្នក​ចូល​រួម​ធ្វើ​យុទ្ធនាការ​នេះ​ នៅ​តាម​ទី​សាធារណៈ​ រមែង​ត្រូវ​រង​ការ​ចាប់​ឃាត់​ខ្លួន​មុន​នឹង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ The Observatory​ ក៏បាន​ឲ្យដឹង​បន្ថែម​ថា​ សមាជិក​ក្រុមគ្រួសារ​នៃ​អ្នក​ជាប់ឃុំ​ទាំងប្រាំ​នាក់​ បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ស្ថានភាព​ឃុំ​ខ្លួន​មិនល្អ​នៅ​ក្នុង​ពន្ធនាគារ។​ ពួកគេ​កត់​សម្គាល់​ឃើញ​ថា​ បន្ទប់​ក្នុង​ពន្ធនាគារ​នីមួយៗ​មាន​លក្ខណៈ​ចង្អៀត​ខ្លាំង​ ម្ហូបអាហារ​មាន​គុណភាព​មិន​ល្អ​ ហើយ​ការ​ថែទាំ​សុខភាព​ក៏​មិនគ្រប់គ្រាន់។​ ក្រុម​គ្រួសារ​បាន​ត្អូញត្អែ​ថា​ ញាតិសន្តាន​របស់​ពួកគេ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ជាប់​ទោស​ដែល​ជា​ឧក្រិដ្ឋជន​ និង​ជន​ដែល​ត្រូវគេ​ដាក់​ក្នុង​ពន្ធនាគារ​ ដោយ​ការ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​នោះ​ទេ៕

No comments: