A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 13 July 2016

មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា Memory Card ដែល​យក​ពី​ស្ដារ​ម៉ាត​បូក​គោ​នៅ​ក្នុង​ដៃ​សមត្ថកិច្ច


ដោយ សុ ជីវី
2016-07-12

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev



មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា អង្គ​ចងចាំ ឬ​ម៉េមម៉ូរី​កាត (Memory Card) ដែល​យក​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ស្តារ​ម៉ាត (Star Mart) នៅ​ស្ថានីយ​ចាក់​សាំង​បូកគោ​នោះ គឺ​ជា​ភស្តុតាង​រឹងមាំ​មួយ ដែល​អាច​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​សន្និដ្ឋាន​អត្តសញ្ញាណ​ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​លោក កែម ឡី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១២ កក្កដា ថា អង្គ​ចងចាំ ឬ​ម៉េមម៉ូរី​កាត (Memory Card) នោះ​មាន​រូបភាព​នា​ពេល​កើត​ហេតុ ដែល​ពុំ​ដូច​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា កាមេរ៉ា​សុវត្ថិភាព​ពុំ​អាច​ថត​រូបភាព​នោះ​បាន​ឡើយ៖ «(Memory) ហ្នឹង​យើង​បាន​ប្រមូល​ហើយ ពិត​ប្រាកដ​ណាស់​ដែល​ថា​ជា​ជន​ល្មើស​ហ្នឹង​មែន។ អ្នកស្រី សុ ជីវី៖ ព័ត៌មាន​ចចាមអារ៉ាម​ថា​ម៉េមម៉ូរី​ហ្នឹង​មើល​មិន​ឃើញ តើ​ពិត​ទេ? អូ! មិន​មែន​ទេៗ អត់​មាន​ព័ត៌មាន​ចឹង​ទេ។ សូម​កុំ​ធ្វើ​ព័ត៌មាន​អី​ដែល​ធ្វើ​ឲ្យ​មតិ​សាធារណជន​លោក​យល់​ច្រឡំ។ បើ​និយាយ​ថា​មើល​មិន​ឃើញ វា​ទៅ​ជា​ព័ត៌មាន​ដែល​ថា​អាច​ទៅ​ជា​ឃាតក​សិប្បនិមិត្ត​អី​ទៀត នាំ​ឲ្យ​ពិបាក។ តាម​ពិត​មិន​ចឹង​ទេ»។

បើ​ទោះ​ជា​យ៉ាង​ណា លោក ខៀវ សុភ័គ ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​អាជ្ញាធរ​អាច​បង្ហាញ​រូប​ភាព​ទាំង​នោះ​ជា​សាធារណៈ​នោះ​ឡើយ ដោយ​លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ។ ហេតុ​នេះ ការ​បញ្ចេញ​ព័ត៌មាន​ទាំងឡាយ​ជា​សាធារណៈ ជា​សេចក្ដី​សម្រេច​របស់​តុលាការ៕

1 comment:

Anonymous said...



បើ​ទោះ​ជា​យ៉ាង​ណា លោក ខៀវ សុភ័គ ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​អាជ្ញាធរ​អាច​បង្ហាញ​រូប​ភាព​ទាំង​នោះ​ជា​សាធារណៈ​នោះ​ឡើយ ដោយ​លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ។ ហេតុ​នេះ ការ​បញ្ចេញ​ព័ត៌មាន​ទាំងឡាយ​ជា​សាធារណៈ ជា​សេចក្ដី​សម្រេច​របស់​តុលាការ៕

----------

អា ខៀវ សុភ័គ អើយចុះហ្អែងនិកថាខ្មែរមួយនគរនឹងឆោត មិនដឹងថាតុលាការ គឺនៅក្រោមពង អាគុកហ៊ុនសែន ទេហ្អី អាភ្លើ!?