A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 18 July 2016

ប្រជាជនកុះករក្នុងតួកគីបានអបអរលោក Erdogan បន្ទាប់ពីរដ្ឋប្រហារបរាជ័យ


17 កក្កដា 2016
VOA News


អ្នកកាន់ទុក្ខនៅឯបុណ្យសពមួយនាំគ្នាដឹកក្តាមឈូសរបស់មនុស្សម្នាក់ដែលត្រូវបានគេសម្លាប់នៅថ្ងៃសុក្រនៅពេលកំពុងមានបាតុកម្មប្រឆាំងរដ្ឋប្រហារ។
អ្នកកាន់ទុក្ខនៅឯបុណ្យសពមួយនាំគ្នាដឹកក្តាមឈូសរបស់មនុស្សម្នាក់ដែលត្រូវបានគេសម្លាប់នៅថ្ងៃសុក្រនៅពេលកំពុងមានបាតុកម្មប្រឆាំងរដ្ឋប្រហារ។



ពួក​មន្រ្តី​តួកគី ​បាន​បន្ត​ចាប់​ខ្លួន​ចៅ​ក្រមនិង​មន្រ្តី​យោ​ធា​នៅ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​នឹង​ការ​ប៉ុនប៉ង​រដ្ឋ​ប្រហារ ​ដោយ​បាន​ចាប់​ខ្លួន​ទាហាន​យ៉ាង​ហោច​ណាស់​៥២​នាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ពួក​អាជ្ញាធរ ​បាន​និយាយ​ថា ទាហាននិង​ពួក​មន្រ្តីជិត​៣​ពាន់​នាក់​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប៉ុនប៉ង​រដ្ឋ​ប្រ​ហារ​កាល​ពី​យប់​ថ្ងៃ​សុក្រ ​បាន​ត្រូវ​ចាប់​ខ្លួន។​អ្នកដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំងរួមមានឧត្តម​សេនីយ៍ Erdal Oztuk មេបញ្ជាការកងទ័ព​ដែល​អាច​ប្រឈម​មុខ​ពីការ​ក្បត់​ជាតិ។

មន្រ្តីយោធា​ជាន់​ខ្ពស់​ផ្សេង​ៗ​ទៀត ​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​ប្រទេស​ក្រិក​ដែល​ជា​ប្រទេស​ជិត​ខាង​ហើយ​បាន​សុំសិទ្ធិ​ជ្រកកោន​ខាង​នយោបាយ។ ​បណ្តាញ​ព័ត៌មាន​តួកគី ​បាន​រាយការណ៍​ថា មន្រ្តី​យោ​ធា​ខ្លះ​ដែល​បាន​រត់​គេចខ្លួន​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ស្ថិត​ក្នុង​ចំណោម​មេគំនិត​នៃការ​ធ្វើរដ្ឋ​ប្រហារ​នេះ។



ពលរដ្ឋ​តួកគី​រាប់​ពាន់​នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន Kizilzat ទីក្រុង​អង់ការ៉ា ​កណ្តាល​ក្រុង​អ៊ីស្តង់ប៊ុល​ហើយ​និង​ទីក្រុង Izmirតាម​បណ្តោយ​ឆ្នេរសមុទ្រ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ដើម្បីស្រែក​គាំទ្រ​ប្រធានាធិបតី Recep Tayyip Erdogan និង​រដ្ឋាភិបាល​របស់​លោក​បន្ទាប់​ពីការ​ប៉ុនប៉ង​រដ្ឋ​ប្រហារ​មិនបាន​សម្រេច​ដោយ​ពួក​យោធា​ខ្លះ​របស់​ប្រទេស​នោះ។

ហ្វូង​មនុស្ស ​បាន​គ្រ​វី​ទង់​ជាតិនៅឯការប្រជុំគ្នា​ពេល​យប់​ហើយ​បានធ្វើ​ការ​តាំង​ចិត្ត​មិន​អនុ​ញ្ញាត​ឲ្យ​ជន​ណា​ធ្វើ​ការ​បំបែក​ប្រទេស​។

របាយ​ការណ៍​អំពី​ថា​តើ​មនុស្ស​ប៉ុន្មាននាក់ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​អំឡុង​ពេល​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារនោះ​មាន​ភាព​ខុស​ៗ​គ្នា ​ក៏ប៉ុន្តែ ​ចំនួនដែល​គួរឲ្យ​ទុក​ចិត្ត​បាន​កាល​ពី​យប់​ថ្ងៃ​សៅរ៍ថា ​មាន​អ្នកស្លាប់​២៦៥​នាក់ ​រួមមាន​ជន​ស៊ី​វិល​ជា​ច្រើននាក់។

ស្ថានភាព​នៅ​តែ​មាន​ការ​តានតឹង​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល ​ទីក្រុង​អ់ការ៉ា​ហើយ​និង​ទី​រួម​ខេត្ត​ខ្លះ ហើយ​មាន​សេចក្តី​រាយការណ៍​ថា ​មាន​អំពើ​ហឹង្សាបន្ត​ដោយ​ដុំ។បណ្តាញ​ផ្សាយ​ព័ត៌មាន​តួកគី ​បាន​រាយការណ៍​ថា ​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​នៅឯ​ចំណុចឆែកឆេរ​កងទ័ព​នៅ​ខាង​ក្រៅទីក្រុង​អង់ការ៉ា​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជាទី​តាំង​ដ៏​រឹងមាំ​របស់​ពួក​អ្នក​រៀប​ចំ​ផែនការ​ប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ៕

1 comment:

Anonymous said...

isn't turkey/erdogan on friendly term with our cyclop ? watch him taking lessons on how to suppress any dissenting voice in cambodia for the next election [ which will probably be a farce since it will be again rigged in his favor ]

So far in turkey , 6000 have been arrested ... only 3000 are of military units..soldiers who were involved , were told that it was part of military training [ coup ] , now some have been beheaded and others were tied up half naked [ pictures , all over the net ] by erdogan's supporters [ the muslim brotherhood ] , another gov critic just got arrested [ working for a university ] , some members of parliament , members of the press [ all having nothing to do with the coup ] all arrested for being critical of him before this coup...
watch the west [ US and EU ] doing nothing because turkey is a NATO member [ needed it to defend europe from the south against russia ] and erdogan just apologized to russia for shooting down the russian pilots months ago ...fear of erdogan becoming friend with russia and ruin the elite/PTB plan to start war with Putin... footnote : china has stated that they will not hesitate to go war against US over south sea issue and that say that russia will back them up . XI has ordered his military to be in combat mode according to AP news.