A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 July 2016

សោកនាដកម្ម​ក្នុង​ទីក្រុង Dallas ធ្វើ​ឲ្យ​លោកObama កាត់ខ្លី​នូវ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​របស់​លោក​


09 កក្កដា 2016 voa
លោកប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ថ្លែងសុន្ទរកថាទៅលើការបាញ់ប៉ូលិសនៅទីក្រុង Dallas ក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំនានាមកពីសហភាពអឺរ៉ុប។

លោកប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ថ្លែងសុន្ទរកថាទៅលើការបាញ់ប៉ូលិសនៅទីក្រុង Dallas ក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំនានាមកពីសហភាពអឺរ៉ុប។

លោកប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ថ្លែងសុន្ទរកថាទៅលើការបាញ់ប៉ូលិសនៅទីក្រុង Dallas ក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំនានាមកពីសហភាពអឺរ៉ុប។
ចែក​រំលែក

ការសម្លាប់ ​ប៉ូលិស​៥​នាក់​ក្នុង​ទីក្រុង Dallas ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក Barack Obama កាត់បន្ថយ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​របស់​លោក​ចំនួន​១​ថ្ងៃ។ ​

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​អូតង់ លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​កងកម្លាំង​ជិត​១​ពាន់​នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ ដើម្បី​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ក្រុមមន្ត្រី​ហៅ​ថា ជា​កងកម្លាំង​មិន​សូវ​ច្រើន ដែល​មាន​គោលបំណង​នឹង​បង្រ្កាប​ភាពគឃ្លើន​របស់​រុស្សី។

សមាជិក ​អង្គការ​អូតង់​ក៏​បាន​ឯកភាព​នឹង​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​នៅ​ក្នុង​បណ្តា​ ប្រទេស​នៅ​តំបន់​បាល់កង់ ដូច​ជា ប្រទេស​អេស្តូនី ប្រទេស​ឡេតូនី និង​ប្រទេស​លីទុយអានី ដើម្បី​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​កងកម្លាំង​អង្គការ​អូតង់​និយាយ​ថា គឺ​ជា​ការដាក់​ពង្រាយ​ក្រុម​សម្ព័ន្ធមិត្ត​ដ៏​ធំ​បំផុត ចាប់​តាំង​ពីសង្គ្រាម​ត្រជាក់​បាន​បញ្ចប់រួច​មក។

ការសម្រេច ​ក្នុង​ការបង្កើន​កងកម្លាំង​ប្រតិកម្ម​រហ័ស​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ដាក់​សំពាធ​ពី​សំណាក់​មេដឹកនាំ​នៅ​ក្នុង​តំបន់​បាល់កង់ ដែល​ក្រុមអ្នកវិភាគ​និយាយ​ថា ប្រឈម​យ៉ាង​ខ្លាំង​ទៅ​នឹង​ភាពគឃ្លើន​របស់​រុស្សី។ អ្នកវិភាគ​ខាង​ការពារ​ប្រទេស​បាន​និយាយ​ថា ការសិក្សា​របស់​ពួកគេ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា កងកម្លាំង​រុស្សី​អាច​ដណ្តើម​យក​រដ្ឋធានី​នៃ​ប្រទេស​ណាមួយ​ក៏​បាន​ក្នុង​ តំបន់​បាល់កង់​ក្នុង​រយៈពេល​៦០​ម៉ោង។ ​

មន្ត្រី​អាមេរិក​ និយាយ​ថា បទពិសោធន៍​របស់​ប្រទេស​អ៊ុយក្រែន​បណ្តាល​ឲ្យ​អង្គការអូតង់​ងាក​ការផ្តោត​ របស់​ខ្លួន​ពី​ការទុកចិត្ត​ទៅ​ជា​ការរុញរា​ទៅវិញ​ចំពោះ​រុស្សី។

លោក Obama នៅ​ថ្ងៃ​សៅរ៍​នេះ​និយាយ​ផ្តោតច្រើន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​រុស្សី​មិន​បង្ហាញ​សញ្ញាណ​អ្វី​ថា​នឹង​បញ្ចប់ការឈ្លានពាន​របស់​ខ្លួន បន្ទាប់​ពី​បាន​ឈ្លានពាន​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​នោះ​ទេ។ ​

មុន ​ពេល​ចាកចេញ​ពី​ប្រទេស​អេស្ប៉ាញ លោក Obama នឹង​ជួប​ជាមួយ​នឹង​ក្រុមមេដឹកនាំ​កំពូល​របស់​អង្គការ​អូតង់ ដូចជា​មេដឹកនាំ​ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko ផង​ដែរ៕

1 comment:

Anonymous said...

their plan to disrupt the november election is working quite well... black lives matter , back by Soros/ major funding behind obama and now clinton for presidency , have been planning this , it has been reported by non mainstream media a few months back...facebook is also in on it ... just today 2 more houston police officers just shot and killed another black man who was pointing a gun at them ...

it is not hard to find someone on drugs and goad him to do their dirty work...as i posted the other day... the rich in US are getting ready to run and hide in their compounds when mass civil unrest begin...and race war was part of their plan.. another part of their plan is the control of food and water [ there will be riots when people cannot get them as they used to...it is coming in later part of the saga to bring down democracy in US and institute communism/socialism.. will they succeed ? only time will tell. get popcorn ready and keep watching this movie in slow motion.